Monday, June 1, 2026

Monthly Archives: October, 2018

ឃាត់ខ្លួន​មន្ត្រីនគរបាល នៃ​អធិការ​ក្រុង​កំពត ដែល​បាន​ដក​កាំភ្លើង​គំរាម​តៃកុង​ឡាន​

​កំពត ​៖ ឃាត់ខ្លួន​បាន​ហើយ​មន្ត្រី​នគរបាល​នៃ​អធិការ​ក្រុង​កំពត​ដែល​បាន​ដក​កាំភ្លើង​គំរាម​តៃកុង​ឡាន និង​អ្នករួមដំណើរ​ជាច្រើន​នាក់​នៅ​ខាងក្រោយ​រថយន្ត យ៉ាង​ចាស់ដៃ នៅ​ចំណុច​ផ្លូវ​ចូល​ទឹល​ឈូរ ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ។​ ​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​បាន​ប្រាប់អោយដឹង​ថា មន្ត្រី​ដែល​បាន​ដក​កាំភ្លើង​គំរាម​តៃកុង​ឡាន និង​អ្នករួមដំណើរ​ជាច្រើន​នាក់​នៅ​ខាងក្រោយ​រថយន្ត យ៉ាង​ចាស់ដៃ​នោះ​បាន​ឃាត់ខ្លួន​មកកាន់​ស្នងការ​នគរបាល​ខេត្ត​កំពត​ហើយ កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​ចាត់​ការអនុវត្តន៍​ពិន័យ​កងកម្លាំង​។​ ​លោក​បាន​បន្តថា " បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​តាម​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​ធ្វើ​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​មន្ត្រីនគរបាល​ក្រុង​កំពត...

ដុត​សម្លាប់ខ្លួន​ដោយ​សន្លឹកឆ្នោត​ដែល​ខុស ដើម្បី​គេច​ពី​បំណុល​(មានវីដេអូ)

​បុរស​អាយុ​៥២​ឆ្នាំ​ម្នាក់ បាន​យក​ឆ្នោត​មួយ​ដុំ រួមជាមួយ​សាំង ដើរចូល​ក្នុង​អារាម​មួយ​នៅ​ថៃ រួច​ដុត​សម្លាប់ខ្លួន​តែម្តង​។​ ​​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​១១ ខែតុលា ករណី​ដុត​សម្លាប់ខ្លួន​មួយ​បានកើត​ឡើង​នៅ​វត្ត​Sutthawa ។​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​ជនរងគ្រោះ Peerapong Jirakunarat កាន់ ធុងសាំង​មួយ​ដើរចូល​ក្នុង​វត្ត​។ មួយសន្ទុះ​ក្រោយមក​គេ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​។​ ​ព្រះសង្ឃ​ដែល​បានឃើញ​រឿងនេះ បាននាំគ្នា​រត់ចេញ​ក្រៅ ហើយ​ពេលដែល​ក្រុម​ពន្លត់​អគ្គិភ័យ​ទៅដល់​កន្លែងកើតហេតុ ជនរងគ្រោះ​នៅ​កំពុង​ឆាបឆេះ​នៅឡើយ​។ ក្រោយពេល​ពន្លត់ភ្លើងរ​លត់ ហើយ​កកាយ​រកមើល​នោះ ក៏​ឃើញ​មាន​សន្លឹកឆ្នោត​ច្រើន​សន្លឹក រួម​នឹង​ក្រដាស​ខ្ចីប្រាក់​ធនាគារ​មួយចំនួន​ដែល​ឆេះ​មិនទាន់​អស់​នៅក្បែរនោះ​។​ ​ចៅអធិការ​វត្ត ព្រះនាម Sanan...

ហ្វេ​សប៊ុក​រិះគន់ជន​ជាតិចិនម​ក​រកស៊ី​នៅ​ស្រុក​ខ្មែរ ជិះ​រថយន្ត​ពាក់​ស្លាក​លេខ ខម តែ​ប៉ះចំ​រថយន្ត​ថ្នាក់ដឹកនាំ​

​ភ្នំពេញ​ ៖ ​បណ្តាញ​ហ្វេ​សប៊ុក​បាន​និយាយ​រិះគន់​ចំពោះ​ជនជាតិចិន ​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​ជិះ​រថយន្ត​ស៊េរី​ទំនើប ​និងពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ តែ​មន្ត្រី​ជំនាញ​បាន​លើកឡើង​ថា ការ​លាប​ពណ៌ និង​ការ​បង្ខូច​មួលបង្កាច់​គ្នា វា​មិនមែន​ជា​ប្រពៃណី​​ដូនតា​យើងទេ ហើយ​មាន​គេហទំព័រ​មួយចំនួន បាន​ចុះ​ទាំង​ងងើល​ល្ងីល្ងើ​ពកថ្ងាស់ ចោទប្រកាន់ថា ចិន​ជិះ​រថយន្ត​ស្លាក​លេខ ខ​.​ម ទៅ​ហូប​បាយ​នៅ​ហាង​បាយ​ចិន តែ​តាមពិត​ថ្នាក់ដឹកនាំ​ជិះ​រថយន្ត​របស់​ខ្លួន​ទៅ ពិភាក្សា​ការងារ បម្រើ​ជាតិ​មាតុភូមិ ។​ អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​នាយកដ្ឋាន​យន្ត​យុទ្ធ នៅ​ថ្ងៃ​ទី​១២​តុលា​នេះ​បានឲ្យដឹងថា​ ​របត់​នៃ​ការ​លាប​ពណ៌ និង​ការ​បង្ខូច​មួលបង្កាច់​គ្នា វា​មិនមែន​ជា​ប្រពៃណី​ដែល​ដូនតា​យើង...

មក​ស្គាល់​ផ្លែឈើ​ចម្លែក និង​កម្រ ១០​មុខ នៅ​ជុំវិញ​ពិភពលោក​

​ខាងក្រោម​នេះ ជា​ផ្លែ​ឈើ​ចំនួន ១០​មុខ ដែល​មាន​ដុះ​នៅ​តំបន់​ផ្សេងៗ​គ្នា​ទូទាំង​ពិភពលោក​។ ផ្លែឈើ​ខ្លះ មាន​រូបរាង​ចម្លែក​ខ្លាំង​មែនទែន​៖ ១. ផ្លែ Ackee នៅ​ប្រទេស​ចាមៃ​កា​ ២. ផ្លែ Miracle នៅ​អាហ្វ្រិច​ភាព​ខាង​លិច​ ៣. ទំពាំងបាយជូ​រ Ruby Roman នៅ​ជប៉ុន​ ៤. ផ្លែ​ប៉ោម​ដុះ​នៅ​ឆ្នេរ នៅ Caribbean ៥. ផ្លែ​ស្រកានាគ នៅ​អាស៊ី​អាគ្នេយ៍ និង​អា​មេ​រិច​កណ្តាល​ ៦. ផ្លែឈើ Hala...

​ព្រោះតែ​រំលោភ​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​មិនបាន ធ្វើឱ្យ​ស្ត្រី​ឥណ្ឌា​ម្នាក់​យក​តង្កៀប​ក្តៅ​មក​ដុត​ប្រដាប់ភេទ​

តាម NDTV ជនល្មើស​អាយុ​ជិត​៣០​ឆ្នាំ បាន​រៀបការ ហើយ​កំពុង​រស់នៅ​ក្នុងភូមិ Chapraula ជាយក្រុង​New Delhi​។​ស្ត្រី​រូបនេះ​បាន​ត្រូវ​ចោទប្រកាន់ថា​បាន​លួងលោម​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ មក​ផ្ទះ​របស់​នាង​កាលពី​ចុង​សប្តាហ៍​មុន​ឱ្យ​ទំនាក់ទំនង​ផ្លូវភេទ ប៉ុន្តែ​ត្រូវបាន​ក្មេងប្រុស​រូបនេះ​បដិសេធ​។ ព្រោះតែ​ខឹង​ទ្រាំលែងបាន នាង​ក៏​យក​ប្រដាប់​កៀប​ធ្យូង​នៅក្នុង​ចង្ក្រាន​មក​ដុត​ប្រដាប់ភេទ​ក្មេងប្រុស​នោះ​តែម្តង​។​ តាម​ម្តាយ​របស់​ជនរងគ្រោះ ស្ត្រី​នោះ​ធ្លាប់បាន​លួងលោម​កូនប្រុស​គាត់​ឱ្យធ្វើ​រឿង​ផ្តេសផ្តាស​នេះ​ច្រើនលើក​ហើយ​។​ក្រោយពេល​រឿងរ៉ាវ​ត្រូវបាន​រាយការណ៍​ប្រាប់​ប៉ូលិស​ស្ត្រី​ខាងលើ​បានគេច​ចេញពី​ភូមិ​បាត់​។​ ​នៅ​ថ្ងៃទី​៩​ខែតុលា ប៉ូលិស​បានធ្វើការ​ចោទប្រកាន់ ហើយ​ចេញ​លិខិត​ស្វែងរក​ចាប់ខ្លួន ។​នេះ​ជា​រឿង​ថ្មី​បំផុត ដែល​កន្លងមក​នៅ​ប្រទេស​នេះ​តែង​កើតមាន​ជារឿយៗ​នូវ​ករណី​បុរសៗ​ចាប់រំលោភ​នារី​ភេទ ប៉ុន្តែ​ឥឡូវ​វា​ជា​រឿង​នារី​ចាប់​ក្មេងប្រុស​រំលោភ​វិញ​៕ ​សូ​យ​ន​

គ្រូពេទ្យ​មួយចំនួន​គប្បី​សរសេរ​អក្សរ​ឱ្យបាន​ងាយ​មើល​បន្តិច ប្រយ័ត្ន​ដូច​ឥណ្ឌា គ្រូពេទ្យ​សរសេរ​អក្សរ​គគ្រិច រង​ការផាកពិន័យ​

​ការដែល​វេជ្ជបណ្ឌិត​សរសេរ​អក្សរ​មិន​ស្អាត វា​មិនមែនជា​រឿង​ថ្មី​លើ​ពិភពលោក​ទេ ប៉ុន្តែ​នៅ​ឥណ្ឌា ការសរសេរ​អក្សរ​អាន​មិន​ដាច់ បាន​ត្រូវ​ច្បាប់​អន្តរាគមន៍​។​ ​សប្តាហ៍​មុននេះ​វេជ្ជបណ្ឌិត​៣​នាក់ នៅ​រដ្ឋ Uttar Pradesh បាន​ត្រូវ​តុលាការ​ប្រចាំ​តំបន់​នោះ​ពិន័យ​ជា​ប្រាក់​ម្នាក់​៥០០០ rupi (​ប្រមាណ​៧៥​ដុល្លារ​) ក្នុងករណី​៣​ដោយឡែក​ពីគ្នា ប៉ុន្តែ​ដូចគ្នា​ត្រង់​បទចោទប្រកាន់​គឺ​៖ អក្សរ​អាក្រក់​ពេក ។​តាម​សាលាឧទ្ធរណ៍ Allahabad នៅ​Lucknow រដ្ឋ​Uttar Pradesh នោះ​បណ្ដា​ឯកសារ​ស្តីពី​ស្នាមរបួស​ជនរងគ្រោះ​ក្នុងករណី​ព្រហ្មទណ្ឌ​៣ ដែល​ផ្តល់​ដោយ វេជ្ជបណ្ឌិត​ចំណុះ​មន្ទីរពេទ្យ​ស្រុក Sitapur, Unnao...

ចប់​! នារី​ដ៏​ស្រស់ស្អាត​ចេញមុខ​និយាយ​លែង​ខ្មាស ព្រោះ​ត្រូវ​កំពូល​ប្រុស​ព្រាន​ប្តី​គេ​នេះ​បោក​យក «​ខ្លួនប្រាណ​» រហូត​មានកូន​ក្នុង​ផ្ទៃ ទើប​បែកធ្លាយ​… (​វីដេអូ​)

​នារី​មាន​រូបឆោម​ដ៏​ស្រស់ស្អាត​ម្នាក់ កាលពីពេល​ថ្មីៗ​នេះ បានសម្រេច​ចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស​ចេញ​នូវ​វីដេអូ​ឃ្លី​ប ដើម្បី​បង្ហាញ​មុខមាត់​ពិត និង​ចរិត​ឆបោក​ឆក់យក «​ព្រហ្មចារី​យ៍​» ស្រីៗ​ដ៏​ពុំ​នឹកស្មាន របស់​បុរស​កំហូច​ម្នា​ក់​ដែលមាន​ប្រពន្ធ​កូន​រួចទៅហើយ បន្ទាប់ពី​បុរស​រូបនេះ​បាន​ចូលមក​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​នាង ហើយ​ប្រើល្បិច​ឆបោក​ដ៏​ជឿទុកចិត្ត​គ្រប់បែបយ៉ាង ដើម្បី​បំផ្លាញ​ភាព​ក្រមុំ​បរិសុទ្ធ និង​កិត្តិយស​របស់​នាង​គ្មាន​ក្តី​អាណិតអាសូរ ។​ ​នារី​រូប​ស្អាត​ប្រៀបបាន​តារា​ម្នាក់នេះ​ដែល​គ្រាន់តែ​ស្គាល់ឈ្មោះ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា រី យ៉ា «Re Ya» បាន​ទម្លាយ​ចេញ​អត្តសញ្ញាណ​ប្រុស​ព្រាន​ជា​ប្តី​គេ​ដែលជា​ជន​ឆបោក​រូបនាង​ខាងលើនេះ​ថា បុរស​ម្នាក់​នោះ​មានឈ្មោះ ឈឿង ហ៊ុន មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម តែ​អ្នករស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ...

សិស្ស​ជប៉ុន​ទាំងនេះ បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ការ​លោតអន្ទាក់​ជា​ក្រុម​យ៉ាង​អស្ចារ្យ (​វីដេអូ​)

ការ​លោតអន្ទាក់​ខ្សែ​ជា​វិធីសាស្ត្រ​ហាត់ប្រាណ​ដ៏​ពេញនិយម​មួយ​ផង​ដែរ ដែល​វា​មាន​ភាព​ងាយ​ស្រួល ហើយ​មនុស្ស​ស្ទើរ​គ្រប់​គ្នា​អាច​ធ្វើ​វា​បាន​។​ ​បើ​យើង​លោត​តែម្នាក់ឯង វា​ប្រាកដជា​មាន​ភាពងាយស្រួល​ណាស់ ប៉ុន្តែ​តើ​អ្នក​មាន​ធ្លាប់​គិត​លោត​​អន្ទាក់​ខ្សែ​តែមួយ ជា​ក្រុម​ដែរឬទេ​? ​សិស្សសាលា​បឋមសិក្សារ​បស់​ជប៉ុន​មួយ​ក្រុម ទើបតែ​បាន​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ការ​លោតអន្ទាក់​ខ្សែ​ជា​ក្រុម​បាន​លឿន​បំផុត ក្នុង​រយៈពេល ១​នាទី​។​ ​បើ​តាម​អង្គការ​ឯ​ក​ទក្តកម្ម​ពិភពលោក (Guinness World Records) បានឲ្យដឹងថា សិស្ស​ជប៉ុន​មួយ​ក្រុម​មាន​គ្នា ១៤​នាក់ បាន​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ធ្វើការ​លោត​បាន​ចំនួន ២៣០​ដង​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​នាទី​ប៉ុណ្ណោះ​។​ ​ក្រុម E-Jump Fuji បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន ដោយ​កាលនោះ​លោត​បានតែ ២២៥​ដង​ប៉ុណ្ណោះ​។​ ​ចង់ដឹង​ការ​លោត​ជា​ក្រុម​នេះ​អស្ចារ្យ​យ៉ាងណា...

ច្រាំងទន្លេ​គល់ស្ពាន​កោះ​ប៉ែន បាក់ស្រុត បង្ក​ខូចខាត​ផ្ទះ​មួយ​ខ្នង​ត្រូវ​ស្រុតចុះ ឯ​អគារ​មណ្ឌល​សុខភាព​ឃុំ​កំពង់​រាប ស្រុក​កោះសូទិន បាន​បាក់​ចូល​ទន្លេ​មេគង្គ

​ខេត្ត​កំពង់ចាម ​៖ អភិបាលខេត្ត​កំពង់ចាម លោក​គួច ចំរើន បាន​ស្នើ​អោយ​មន្ត្រី​ជំនាញ ពាក់​ពន្ធ័​រួម​សហការ​គ្នា រក​ដំណោះស្រាយ​ធ្វើ​យ៉ាង​ស្តារ​និង​កសាង​ឡើង​វិញ ច្រាំងទន្លេ​គល់ស្ពាន​កោះ​ប៉ែន បាក់ស្រុត បង្ក​ខូចខាត​ផ្ទះ​មួយ​ខ្នង​ត្រូវ​ស្រុតចុះ ក្រោយ​រដូវ​ទឹកជំនន់​ស្រក​ទៅ​វិញ​នេះ​។​ កាលពី​ព្រឹក ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ លោក​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័ចុះពិ​និត្យ​មើល និង​សិក្សា​ជួសជុល​ឡើង​​វិញ តាម​ច្រាំងទន្លេ​ស្ពាន​គល់​កោះ​ប៉ែន​ដែល​រងគ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ​បង្ក​ខូចខាត​ផ្ទះ​មួយ​ខ្នង​ត្រូវ​ស្រុតចុះ ដែល​សាងសង់​ខុស​បច្ចេកទេស​ភូមិន្ទ​បាល ហើយ​បន្ត​ចុះ​ពិនិត្យ​មើល​ច្រាំង​ទន្លេ​ត្រង់​ចំណុច​កំពង់​រងចាំ​ដែល​ស្រុត​និង​ប្រេះ​ជើង​ច្រាំង​។ ​ក្នុងនោះ​ដែរ​លោក គួច ចំរើន បាន​លើកឡើង​ថា...

នគរបាល​ឃុំ​ដាន​រុន បង្ក្រាបបាន​មុខសញ្ញា​ជូ​ញ​ដូរ រក្សាទុក និង​ប្រើប្រាស់ សារធាតុ​ញៀន​៧​នាក់ រួមជាមួយ​វត្ថុតាង​

​សៀមរាប​​ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម នៅ​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០១៨​បានឲ្យដឹងថា នគរបាល​បាន ចុះបង្ក្រាប​ការ​ជូ​ញ​ដូរ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ឃុំ​ដាន​រុន ជា​លទ្ធផល​បង្ក្រាបបាន​មុខសញ្ញា​ចំនួន ៧​នាក់ រួមជាមួយ​វត្ថុតាង​។ ​នគរបាល​មូលដ្ឋាន បាន​បន្ថែមថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម និង​ដឹកនាំ​កម្លាំង​ដោយ​លោក​អនុសេនីយ៍ឯក អ៊ូ ចាន់​ធី អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់...
- Advertisment -

Most Read

×