Monday, June 1, 2026

Monthly Archives: October, 2018

​កម្ពុជា កំពុង​ធ្វើការ​បម្រើ​ផលប្រយោជន៍​ប្រជាជន​ខ្មែរ ក្នុង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ជាមួយ​សមា​ភាគី សហភាព​អឺរ៉ុប​

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពម៉ឺងម៉ាត់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​ធ្វើការ​បម្រើ​ផលប្រយោជន៍​ប្រជាជន​ខ្មែរ​ប្រកប​ដោយ​ជោគជ័យ ទាំង​កិច្ច​គ្រប់គ្រង​រដ្ឋ ក៏ដូចជា​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ និង​សហប្រតិបត្តិការ ក្នុង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ជាមួយ​សមា​ភាគី សហភាព​អឺរ៉ុប​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១២​ខែតុលា​ឆ្នាំ​២០១៨​។​ ​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ថា សហភាព​អឺរ៉ុប​បានចេញ​សេចក្តីថ្លែងការណ៍ ទាក់ទង​ទៅ​នឹង​កម្មវិធី...

អង្ករ​កម្ពុជា​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​ជាង​គេ​បំផុត លើ​ពិភពលោក ឆ្នាំ​២០១៨

​ភ្នំពេញ ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​យប់​ថ្ងៃទី​១២ ខែ​តុលា​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ អង្ករ​ក្រអូប​ប្រណិត​របស់​កម្ពុជា បានឈ្នះ​ពានរង្វាន់​ជា​អង្ករ​ល្អ​ជាង​គេ​បំផុត ក្នុង​ពិភពលោក សម្រាប់​ឆ្នាំ​២០១៨​នេះ​។​ ​ការ​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក (Worlds Best Rice 2018) នេះ នៅក្នុង​សន្និសីទ​ស្រូវ​-​អង្ករ ពិភពលោក​លើក​ទី​១០ (10th World Rice Conference) ដែល​រៀបចំ​ដោយ The Rice...

អ្នករត់តាក់ស៊ីម្នាក់ ជាអតីត​គ្រូសូត្រស្តាំ​វត្ត​ពេជ្រ​មន្ត្រី ​ត្រូវបានគេវាយសម្លាប់

​ខេត្ត​ស្វាយរៀង ៖ ​អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវបាន​សង្ស័យថា​មាន​គេ​ព្រួត​វាយ​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត ហើយ​អូស​សព​យក​ទៅ​ចោល ដោយសារ​ជនរងគ្រោះ​បើកបរ​រថយន្ត​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ង​រ​បាក់ជើង និង​បែក​ក្បាល​ធ្ងន់ធ្ងរ​ ខណៈ​អ្នកជិះ​ម៉ូតូ​បាន​បើក​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ឆ្លងផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន ។​ ​បើតាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យដឹងថា អ្នក​រត់​តាក់ស៊ី​ដែល​ត្រូវ​គេ​ប្រួត​វាយ​សម្លាប់​នោះ​ឈ្មោះ គុជ សំ​អៀ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​(​អតីត​ជា​គ្រូ​សូធ្យ​ស្តាំ​វត្ត​ពេជ្រ​មន្ត្រី​២០០២ ដល់​២០០៦)​មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង ។ ​ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​០៨ តុលា ២០១៨ វេលា​ម៉ោង​ប្រហែល​១០...

ទឹកទន្លេ​ឡើង ធ្វើឱ្យ​ប្រជាជន​នៅ​ក្រុង​កឹង​ថឺ វៀតណាម ត្រូវ​ប្រើ​ទូក​ធ្វើដំណើរ​ក្នុង​ទីក្រុង​(មានវីដេអូ)

កាលពី​​៣ថ្ងៃមុន ជា​លើកដំបូង​ហើយ​ដែល​ទីក្រុង​នេះ​បាន​ត្រូវ​ទឹកទន្លេ​ឡើង​ជន់​លិច ដល់​ថ្នាក់​ពល​ដ្ឋ​ប្រើប្រាស់​ទូក​ជា​យានជំនិះ​តាម​ដង​វិថី​ក្នុង​ក្រុង​។​ ​អ្នកវិទ្យាសាស្ត្រ​បកស្រាយ​ថា មូល​ហេតុដែល​នាំឱ្យមាន​ស្ថានការណ៍​ធ្ងន់ធ្ងរ​បែបនេះ ក្រៅពី​កត្តា​ឧតុនិយម ជល​សាស្ត្រ​និង​សមុទ្រ នៅមាន​បញ្ហា​ធ្ងន់ធ្ងរ​មួយទៀត​គឺ​៖ តំបន់​វាលរាប​ទន្លេមេគង្គ​កំពុង​ស្រុតចុះ បម្រែបម្រួល​ធម្មជាតិ​ខាងលើ​បានធ្វើឱ្យ​ស្រូវ​នៅ​ខេត្ត​ចំនួន​៣ គឺ​អាន​យ៉ាង គាង​យ៉ាង និង​កឹង​ថឺ រង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​។ តាម​នាយកដ្ឋាន​ផែនទី​និង​ព័ត៌មាន​ភូមិសាស្ត្រ ឱ្យដឹងថា កម្រិត​នៃ​ការស្រុតចុះ​មាន​ប្រវែង​៥​សង់ទីម៉ែត្រ​ឡើង នៅ​ផ្ទៃដី​ប្រមាណ​ជាង​៧០​ភាគរយ ហើយ​២០​ភាគរយ​ទៀត​ស្រុត​ដល់​ទៅ​១០​សង់ទីម៉ែត្រ ។​ ​ការស្រុតចុះ​យ៉ាង​លឿន​ក្នុងអំឡុងពេល​២៥​ឆ្នាំកន្លងមក មួយចំណែក​ផ្តើមចេញពី​ការ​អាជីវកម្ម​ប្រព័ន្ធ​ ​ទឹក​ក្រោម​ដី​ផងដែរ​៕ ​សូ​យ​ន

ក្រុមហ៊ុន​បរទេស មក​វិនិយោគ​នៅ​កម្ពុជា ដែល​ពង្រីក​អាជីវកម្ម ដោយ​ប្រើ​កម្លាំង​ក្នុង​ស្រុក កម្ពុជា មិន​យកពន្ធ​ពី ២-៣​ឆ្នាំ​

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ដ្រី​ព័ត៌មាន បានបញ្ជាក់​ថា កម្ពុជា​ទើបតែ​បានរៀបចំ​ច្បាប់​បន្ថែម​ទៀត ដល់​ក្រុមហ៊ុន​បរទេស ដែល​ចូលមក​កម្ពុជា ប្រសិនបើ​ក្រុមហ៊ុន​បរទេស​ទាំងអស់ យក​ប្រាក់​ចំណេញ ដែល​ទទួលបាន​ទៅ​បង្វិល​សម្រាប់​ពង្រីក​អាជីវកម្ម ប្រាក់ចំណេញ​នោះ នឹង​មិន​ត្រូវបាន​យក​ពន្ធ​ឡើយ បើ​ការពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន ប្រើប្រាស់​កម្លាំង​ក្នុង​ស្រុក កម្ពុជា ក៏​មិន​យកពន្ធ​ពី ២-៣​ឆ្នាំ ។​ ​លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា កំពុងបើក​សេរី ឲ្យ​បណ្ដា​ប្រទេស​ផ្សេងៗ ចូល​មក​វិនិយោគ ហើយ​អ្វី​ដែល​កាន់តែ​ងាយស្រួល​ទៀត​នោះ...

​ទំនិញ​ក្លែងក្លាយ មាន​ទម្ងន់​ប្រមាណ ៤០​តោន ត្រូវបាន​សមត្ថកិច្ច​ដុត​កំទេចចោល​

​ភ្នំពេញ ​៖ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល សហការ​ជាមួយ​មន្ត្រី​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចុះ​អនុវត្ត​ដី​ការសំរេច របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​ដុត​បំផ្លាញចោល ទំនិញ​ល្មើសច្បាប់​មួយចំនួន មានដូចជា​: នំ​ក្លែងបន្លំ​ម៉ាក​សញ្ញា ស្ករត្នោត​កែច្នៃ​ពី​ស្ករស បារី​៥៥៥​ក្លែងក្លាយ ទឹកដោះគោ​យ៉ា​អួររំលោភ​សិទ្ធ​ចែកចា​យ ទឹកស៊ីអ៊ីវ មាន​ស្លាក​សញ្ញា​ពុំ​សម​ស្រប និង​គ្រឿងសម្អាង​ក្លែងក្លាយ ដែលមាន ទម្ងន់​សរុប​ប្រមាណ ៤០ តោន នៅ​រសៀល​ថ្ងៃ សុក្រ ទី ១២...

​វត្ថុ​ចម្លែក​បណ្តែត​ខ្លួន​លើ​លំហ​អាកាសប្រទេស​ចិន​(មានវីដេអូ)

​នៅ​យប់​ថ្ងៃទី​១១ ខែតុលា ពលរដ្ឋ​ជាច្រើន​ពាសពេញ​ប្រទេស​ចិន បាន​សម្លឹង​ឃើញ​វត្ថុ​ហោះហើរ​ចម្លែក​មួយ​នៅលើ​លំហ​អាកាស ដែល​ហោះហើរ​រួច​បន្សល់ទុក​នូវ​ពន្លឺ​យ៉ាង​អាថ៌កំបាំង​នាពេល​យប់​។​ ​​តាម Sputnik ដែល​ដកស្រង់​ប្រភពពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យដឹងថា វត្ថុ​ចម្លែក​នេះ​ត្រូវបាន​ពលរដ្ឋ​នៅ​ក្រុង​ប៉េកាំង​និង​ខេត្ត​សាន​ស៊ី ព្រមទាំង​តំបន់​ម៉ុង​ហ្គោល ខាងក្នុង​នៃ​ប្រទេស​ចិន សុទ្ធសឹងតែ​បានឃើញ​នៅ​យប់​ថ្ងៃទី​១១ ខែតុលា​។​ ​មានមតិ​ជាច្រើន​ជុំវិញ​បញ្ហា​នេះ ខ្លះ​ថា​វា​ជាវ​ត្ថុ​មកពី​ភព​ដទៃ ខ្លះ​ទៀតថា​ជា​ផ្សែង​បន្សល់ទុក​ដោយ​យន្តហោះ​។ ​ឥឡូវ​ត្រូវ​រង់ចាំ​ថា​វត្ថុ​អាថ៌កំបាំង​នេះ​ជា​អ្វី​៕  

​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ ភារកិច្ច រយៈពេល​៩​ខែ ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ៖ ​លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ​រយៈពេល​៩​ខែ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ញត្តិ​គាំទ្រ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រកាស​គាំទ្រ​ទាំងស្រុង ចំពោះ​គោលជំហរ​រដ្ឋាភិបាល​តាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាគមនិស្សិត...

យន្តហោះ​ដឹក​អ្នកដំណើរ​១៣៦​នាក់​ទង្គិច​នឹង​របង ពេល​ហោះហើរ​ឡើង​នៅ​ឥណ្ឌា​

យន្តហោះ​ដែល​ដឹក​អ្នកដំណើរ​១៣៦​នាក់ បាន​ប៉ះ​ជាមួយ​របង​ព្រលានយន្តហោះ​ខណៈពេល​ចេញដំណើរ ប៉ុន្តែ​ពុំមាន​អ្នកណា​រងរបួស​ទេ​។​ ​​យន្តហោះ Boeing 737​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃថោក Air India Express នៅ​ថ្ងៃទី​១២​តុលា​បាន​រង​ការខូចខាត​ពេល​ប៉ះ​ជាមួយ របង​ព្រលានយន្តហោះ​ពេល​វា​ចេញដំណើរ ។ យន្តហោះ​នេះ​ចាក​ចេញពី​ព្រលានយន្តហោះ​Trichy ភាគខាងត្បូង​ឥណ្ឌា​ឆ្ពោះទៅ​Dubai (UAE) ក៏​ប្រទះ​នឹង​គ្រោះថ្នាក់​តែម្តង​។​ ​ក្រុម​អ្នកបើកបរ​បាន​បន្តដំណើ​រ​រហូត​ពេល​ដឹងថា​មាន​បញ្ហា​ទើប​ប្តូរ​ទិស​មក​ចុះចត​នៅ​ព្រល​ន​យន្តហោះ​Mumbai បាន​ដោយ​សុវត្ថិភាព​។​ភ្លាមៗ​នោះ​អ្នកបើកបរ​យន្តហោះ​ទាំង​ពីររូប​ត្រូវបាន​ផ្អាក​ការងារ​ជាបន្ទាន់​។​ Air India ដែលជា​ក្រុមហ៊ុនមេ​ប្រកាសថា ខ្លួន​កំពុង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ស៊ើបអង្កេត​ករណីនេះ​៕ ​លី​សា​ ​

Reuters៖ ជប៉ុន​ចង់​សម្រួល​ទំនាក់ទំនង​ជាមួយ​ចិន​

​តាម​Reuters​នោះ ក្នុងពេលដែល​ប្រធានាធិបតី​អាមេរិក​Donald Trump ហាក់ដូចជា​កំពុង​បំផុស​«​សង្គ្រាមត្រជាក់​»​ពាណិជ្ជកម្ម​សំដៅ​ប្រទេស​ចិន នាយករដ្ឋមន្ត្រី Abe នឹង​ជំរុញ​ចំណងទាក់ទង​ជាមួយ​ក្រុង​ប៉េកាំង​ក្នុងជំនួប​កំពូល​ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែ​នេះ​។​ ​មុន​នោះ ក្រោយពេល​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១២ លោក​Abe បាន​រក្សា​ជំហរ​តឹងរ៉ឹង​ចំពោះ​ចិន ខណៈពេលដែល​រវាង​ប្រទេស​ទាំងពីរ កើតមាន​ជម្លោះ​ទាក់ទង​ដល់​តំបន់​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​។ ប៉ុន្តែ​ពេលនេះ​លោក​Abe សង្ឃឹមថា ភាគី​ទាំងពីរ​អាច​ជំរុញ​ត​ភ្ជាប់​ចំណង មិត្តភាព​ឡើងវិញ​ក្នុងពេលដែល​ក្រុង​ប៉េកាំង​កំពុង​ស្ថិតក្នុង​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​តានតឹង​ឡើងជា​មួយ​អាមេរិក​។​ ​មន្ត្រីការទូត​ជប៉ុន​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​និយាយថា ៖ ដើម្បី​ជប៉ុន​រក្សាបាន​កំណើនសេដ្ឋកិច្ច​ប្រ​ដោយ​ចីរភាព នោះ​ប្រទេស​នេះ​មិនអាច​រំលង​ចោល​ចំណងទាក់ទង​ជាមួយ​ខឿនសេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ពិភពលោក​បានឡើយ​។​ ​ជំនួប​ផ្លូវ​ការដែល​ត្រូវបាន​បញ្ជាក់ថា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦​តុលា រវាង​លោក​Abe និង​លោក​ស៊ី ជីន​ពាន​គឺជា​ជំនួប​កំពូល​ដំបូង​គិត​ចាប់តាំងពី​ឆ្នាំ​២០១១​មក ។​ ​ពាណិជ្ជករ​ជប៉ុន​ចង់ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​មាន​ប្រក្រតីភាព​ឡើងវិញ ដើម្បី​ពួកគេ​អាច​ប្រកួតប្រជែង​ជាមួយ​ដៃគូ​អាមេរិក...
- Advertisment -

Most Read

×