Sunday, May 31, 2026

Monthly Archives: October, 2018

ជម្លោះ​ហែកហួរ ប្រពន្ធ និង​កូន សព​លោក ស៊ិន សុង ដណ្តើម​កេរ​មរតក និង​ជំពាក់​បំណុល ត្រូវ​ធនាគារ​រឹបអូស​

​ភ្នំពេញ​៖ ជម្លោះ​ហែកហួរ រឿង​ជម្លោះ​កេរ​មរតក និង​ការ​ជំពាក់​បំណុល ធនាគារ​កាណាឌីយ៉ា រហូត​ឈានដល់​ការ​ឈូសឆាយ រំលាយ​ផ្នូរ​សព​លោក ស៊ិន សុង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សម័យ​រដ្ឋ​កម្ពុជា នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​ ​លោក ស៊ិន វិសាល ជា​កូនច្បង​របស់​សព​លោក ស៊ិន សុង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សម័យ​រដ្ឋ​កម្ពុជា ធ្វើ​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា...

ផ្នែក​៣​របស់​សត្វ​ជ្រូក ផ្ទុក​សារជាតិ​ពុល​ច្រើន​បំផុត​

​មាន​ផ្នែក​៣​របស់​សត្វ​ជ្រូក ត្រូវបាន​វេជ្ជបណ្ឌិត​ខាង​ជីវជាតិ​ទូន្មាន​គួរ​ប្រយ័ត្នប្រយែង​ជាពិសេស ។ ប្រសិន​បរិភោគ​មិន​ត្រឹមត្រូវ ឬ ច្រើនពេក នឹង​ឥទ្ធិពល​ដល់​សុខភាព​ធ្ងន់ធ្ងរ ។​ ១ - ថ្លើម​ជ្រូក​ ​ថ្លើម​ជ្រូក​ជា​ផ្នែក​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល និង​លោហធាតុ​ធ្ងន់​ដ៏​ច្រើន ។ តម្រូវការ​សម្រាប់​មនុ​ស្សម្នាក់ៗ​ត្រូវបាន​អនុញ្ញាត គឺ​ប្រមាណ ៣០០ mg កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​១​ថ្ងៃ ។ ក្នុងពេលនោះ ថ្លើម​ជ្រូក ១០០ ក្រាម ផ្ទុក​ជាង ៤០០...

ជាប់​ក្នុង​ផ្សារ​ទំនើប​អស់​មួយ​យប់ បុរស​ម្នាក់​ភ័យ​ខ្លាំងពេក ញ៉ាំអាហារ និង​ចំណី​ក្នុង​នោះ​អស់​យ៉ាងច្រើន តម្លៃ​ជិត ១.០០០០​ដុល្លា​រ

​បុរស​ធា​ត់ម្នាក់ បាន​ញ៉ាំ​អាហារ និង​នំ​យ៉ាងច្រើន​ដែល​មាន​តម្លៃ ៨.០០០​ដុល្លារ បន្ទាប់ពី​គាត់​​បាន​ជាប់​នៅក្នុង​ផ្សារ​ទំនើប Kroger អស់​ពេល​មួយ​យប់​។ ​លោក Liam Norris អាយុ ៤៧​ឆ្នាំ បាន​ជាប់​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Oakland រដ្ឋ​កាលីហ្វ​ញ៉ា អស់​ពេញ​មួយ​យប់ ដោយសារតែ​គាត់ បាន​ទៅ​ចូល​បន្ទប់ទឹក ចំ​ពេល​ម៉ោង​ដែល​ផ្សារ​ទំនើប​នោះ​​ជិត​បិទ ហើយ​នៅពេល​ដែល​គាត់​ចេញ​ពី​បន្ទប់ទឹក​មកវិញ ស្រាប់តែ​បុគ្គលិក​បំរើការ​នៅ​ទីនោះ​ ​បាន​ចាក់សោរ បិទ​ភ្លើង និង​ចេញទៅ​ផ្ទះ​អស់​។​ ​បុរស​ធាត់​ខាងលើ បាន​អះអាង​ថា...

បរិភោគ​មី​កញ្ចប់​ច្រើន កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង​

​មនុស្ស​សឹងតែ​គ្រប់គ្នា​សុទ្ធតែ​ដឹងថា បរិភោគ​មី​កញ្ចប់​ច្រើន​មិនល្អ​សម្រាប់​សុខភាព ។ ប៉ុន្តែ​ថ្មីៗ​នេះ ការស្រាវជ្រាវ​មួយ​នៅ​កូរ៉េខាងត្បូង បានបញ្ជាក់​ការបរិភោគ​មី​កញ្ចប់​មិនល្អ​សម្រាប់​សុខភាព​យ៉ាងដូចម្តេច ។​ ​ការស្រាវជ្រាវ​អនុវត្តន៍​លើ​មនុស្ស​ជាង ១០.៧០០ នាក់ នៅ​កូរ៉េខាងត្បូង បង្ហាញថា បរិភោគ​មី​កញ្ចប់​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង​, ពិសេស​គឺ​ស្ត្រី​, តាម popsugar ។​ ​អ្នកចូលរួម​ការស្រាវជ្រាវ​ទាំងអស់​មាន​អាយុ​ពី​១៩ ទៅ ៦៤ ឆ្នាំ ។ កូរ៉េខាងត្បូង​ត្រូវបាន​ចាត់ទុកថា ប្រទេស​បរិភោគ​មី​កញ្ចប់​ច្រើន​បំផុត​លើ​ពិភពលោក ។​ ​លទ្ធផល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Journal...

ជឿ​ទេ​ថា​មានការ​ចាប់ជាតិ​? មើល​កាយវិការ​ជ្រូក​និង​ព្រាប ដឹង​ហើយ​

បុណ្យ​និង​បាប​ក្នុង​វាល​វដ្ត​សង្សារ​នៃ​ការកើត ចាស់ ឈឺ ស្លាប់ គឺជា​ក្រឹ​ត​ក្រម​ដែល​គ្មាន​មនុស្ស​ណា​ចៀសវាង​បាន​។​ ​​ក្នុងពេលដែល​ពុទ្ធសាសនិក កំពុង​អង្គុយ​ស្តាប់​ព្រះសង្ឃ​សម្តែងធម៌​នោះ ស្រាប់តែ​ព្រាប​មួយ​ក្បាល​មិនដឹង​ហើរ​មក​ទីណា បាន​ចុះមក​នៅ​ពីមុខ​រូប​ព្រះពុទ្ធ ហើយ​ឱនក្បាល​គោរព​យ៉ាងយូរ ហាក់ដូចជា​វា​កំពុង​បួងសួង​អ្វីមួយ​អ៊ីចឹង​។ អ្នកមាន​វត្ត​មាននៅ​ទីនោះ​ពិតជា​ស្រឡាំងកាំង ហើយ​នឹក​គិតថា ព្រាប​មួយ​ក្បាល​នេះ​វាយ​ល់ ដឹង ចេះ​គោរព​ព្រះ ក៏ដោយ​សារ​ពី​ជាតិ​មុន​វា​ប្រាកដជា​ធ្លាប់ធ្វើ​បែបនេះ​។​ប្រហែលជា​បាបកម្ម​សង​មិនទាន់​អស់ ទើប​វា​ចាប់ជាតិ​ក្លាយជា​សត្វ​ព្រាប​ក្នុង​ជាតិ​នេះ ប៉ុន្តែ​វា​មិនបាន​បំភ្លេច​ករណីយកិច្ច​ដែល​វា​ធ្លាប់​បានធ្វើ​កាលពី​ជាតិ​មុន​ឡើយ​។​ ​រឿង​មួយទៀត​ស្រដៀង​គ្នា​នេះដែរ កើតឡើង​នៅ ឃុំ​យ៉ុង​ជី​,​ស្រុក​វេន​ចូ ខេត្ត ចឺ​ជាំ​ង ប្រទេស​ចិន នា​អារាម​មួយ​ក្នុងភូមិ...

រន្ធត់​ណាស់​លោក​! អ្នកដំណើរ​ទាំងអស់​ស្រែក​បន់ស្រន់ ខណៈ​យន្តហោះ Boeing 737 MAX 8 កំពុង​ជួប​បញ្ហា មុនពេល​ធ្លាក់​… (​វីដេអូ​)

​បន្ទាប់ពី​ស្រង់​យក​សាកសព​ជនរងគ្រោះ​បាន ៦ ពី​ក្នុង​ទឹកសមុទ្រ ទីកន្លែង​ដែល​យន្ត​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី Boeing 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air បាន​ធ្លា​ក់នៅ​ជិត​ទីក្រុង Jakarta កាលពី​ថ្ងៃ​ចន្ទ នោះ​ក្រុមមន្ត្រី​ស្រាវជ្រាវ និង​ស​ង្រោះ​បាន​និយាយថា ពួកគេ​មានការ​បារម្ភ​ថា នឹង​គ្មាន​នរណាម្នាក់​នៅលើ​យន្តហោះ​នោះ​នៅ​រស់រានមានជីវិត​នោះទេ ។​ ​ប្រធាន​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Basarnas លោក Bambang Suryo Aji...

បោះឆ្នោត​ឈ្នះ​ហើយ ផ្លូវ​បេតុង​ទំនប់​ដូន​ស​មួយ​ខ្សែ នៅ​មេម៉ាយ​

​កណ្ដាល ៖ ផ្លូវ​ទំនប់​ដូ​នស​មួយខ្សែ ដែល​ស្ថិតនៅ​ឃុំ​ឈើ​ទាល និង​ឃុំ​គគីរ ស្រុក​គៀនស្វាយ ខេត្ត​កណ្ដាល នា​សព្វថ្ងៃនេះ កំពុង​ប្រឈម​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ តាម​មធ្យោបាយ​នានា​ជា​ខ្លាំង ពោល​គឺ​មេឃ​ភ្លៀង​ផ្លូវ​រអិល​ដូច​ខ្លាញ់ ហើយ​ដល់​មេឃ​រាំង ផ្លូវ​ហុយ​ទ្រលោម​ពេញ​ផ្លូវ ឡើង​ងងិត​ភូមិ ដោយ​ពិបាក​ទ្រាំ ពិសេស​អ្នក​រស់នៅ​អម​សង​ផ្លូវ​ទំនប់​ដូនសនេះ​។ អ្នកស្រុក​ស្នើសុំ​ដោយ​ទទួច​ដល់​អាជ្ញាធរ​ឃុំ​ឈើទាល អាជ្ញាធរ​ស្រុក​គៀនស្វាយ និង អាជ្ញាធរ​ខេត្ត​កណ្ដាល​ផងដែរ ពិសេស​ស្នើ​ដល់​ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កណ្ដាល ជួយ​ជំរុញ​ការងារ​ស្ថាបនា​ផ្លូវ​ទំនប់​ដូនសនេះ​ផងដែរ ដើម្បី​បងប្អូន​រស់នៅ​តំបន់​នេះ...

ដល់​ម្លឹ​ង​! វៀតណាម​ពង្រាងច្បាប់​ព្រមាន​ដាក់ទណ្ឌកម្ម​បណ្តេញ​ចេញពី​សាលា ចំពោះ​និស្សិត​ដែល​ស្រវឹង ឬ​ប្រព្រឹត្ត​ពេស្យាចារ​៤​លើក​

នេះ​គឺជា​ខ្លឹមសារ​ត្រូវបាន​ដាក់ចូល​ក្នុង​ពង្រាង​អនុក្រឹត្យ​ស្តីពី​ការងារ​សិស្ស និស្សិត ក្នុង​បណ្តា​វិស័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​ថ្នាក់មធ្យមសិក្សា​ជាន់ខ្ពស់ ហើយនឹង​ត្រូវបាន​ក្រសួង​អប់រំ​ប្រទេស​នេះ​ដាក់​បង្ហាញ​ដោយ​ចំហ​ដើម្បី​ស្រង់​មតិ រហូតទល់​ថ្ងៃ​២៦ ខែវិច្ឆិកា​។​ ​ក្រៅពី​ការលើកឡើង​អំពី​សិទ្ធិ​និង​កាតព្វកិច្ច ការចាត់តាំង គ្រប់គ្រង​។​ល​។ គេ​បានកំណត់​អំពី​កម្រិត​ពិន័យ​៤​កម្រិត​ផ្សេងគ្នា​គឺ ៖ ស្តីបន្ទោស ព្រមាន ផ្អាក​មាន​ពេល​កំណត់ ហើយ​បណ្ដេញចេញ​។​ ​ ​ប្រការ​ដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​និស្សិត​ដែលមាន​សកម្មភាព​ធ្វើ​ពេស្យាចារ​លើក​ទី​១, ទី​២ ទី​៣ ទី​៤ នឹងរង​ការទទួល​ការពិន័យ​តាម​កម្រិត​ខាងលើ ។​ចំពោះ​និស្សិត​ដែលជា​អ្នករៀបចំ សមគំនិត ឈ្មួញកណ្ដាល ក៏​នឹងត្រូវ​ផ្អាក​ការរៀនសូត្រ ហើយ​ប្រគល់ឱ្យ​សមត្ថកិច្ច​ដោះស្រាយ​។...

ពស់​ក្បាល​ពីរ​ដ៏​កម្រ និង​ត្រូវបាន​ដាក់តាំង​ឱ្យ​មហាជន​ទស្សនា​នៅ​អាមេរិក​

​ស្ថាប័ន​អភិរក្ស​សត្វព្រៃ​នៅ​រដ្ឋ Kentucky អាមេរិក​ឱ្យដឹងថា ពស់​ដែលមាន​ក្បាល​ពីរ​ប៉ុនៗ​គ្នា​នេះ ត្រូវបាន​ប្តី​ប្រពន្ធ​ពីរ​នាក់​នៅ​មណ្ឌល Leslie បាន​រកឃើញ​នៅខាងមុខ​ផ្ទះ​របស់​ពួកគេ ហើយក៏​យកមក​កាដូ​ដល់​មជ្ឈមណ្ឌល​អភិរក្ស​សត្វព្រៃ​ប្រចាំ​តំបន់​។​ ​រូប​ពស់​ក្បាល​ពីរ​នេះ​ត្រូវបាន​រកឃើញ​កើត​ក្នុង​ធម្មជាតិ កាលពីដើម​ខែតុលា​៕​សូ​យ​ន​

ផ្ទះ​របស់​មន្ត្រី​អធិការកិច្ច​ក្រសួង​សាធារណការ ក៏​ចោរ​ត្រូវ​ចោរ​ចូល​លួច​យក​គ្រឿងអលង្កា និង​លុយ​មួយចំនួន​

​ភ្នំពេញ ​៖ មន្ត្រី​អធិការកិច្ច​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ត្រូវ​ចោរ​មួយក្រុម ចូលគាល់​ផ្ទះ លួច​លុយ គ្រឿងអលង្កា និង​ទូរស័ព្ទ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ នៅផ្ទះ​លេខ​៤៧A ផ្លូវ​លេខ​២១ ក្រុមទី​៣៦ ភូមិ​ទី​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​ ​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​សាន សូលី​ណា ភេទ​ស្រី អាយុ ៤៨​ឆ្នាំ មុខរបរ​អធិការកិច្ច​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​។...
- Advertisment -

Most Read

×