Sunday, May 31, 2026

Monthly Archives: October, 2018

​ទំនាក់ទំនង​កម្ពុជា​ចិន ជា​មិត្ត​ដែក​ថែប​

​ភ្នំពេញ ​៖ សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​បក្ស​ក្រុង Tianjin បាន​មើលឃើញ​ថា ប្រជាជន​កម្ពុជា​មាន​ជីវភាព​ធូរធារ មាន​សេដ្ឋកិច្ច​កើនឡើង សង្គម​កម្ពុជា កំពុង​មាន​ភាព​សុខដុមរមនា​មាន​សុខសន្តិភាព ជាពិសេស​ទំនាក់ទំនង​កម្ពុជា​ចិន ជា​មិត្ត​ដែក​ថែប​។ នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​លោក លី​ហុង ហ្សុ​ង (Li...

ចាប់​បុរស​ម្នាក់ ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ៥​គីឡូក្រាម​

​ស្ទឹងត្រែង ​៖ ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ម្នាក់ ជាមួយនឹង​វត្ថុតាង​ជាប់​ខ្លួន គ្រឿងញៀន​ចំនួន​៥​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បង្ក្រាប​បាន​ជាក់ស្តែង ក្នុងពេល​ដែល​កំពុង​ចរាច​រណ៍​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ឡាវ កាលពី​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច វាល​ប៉ា​រ៉ា ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។​ ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ជួប...

កូន​ត្រូវ​គេ​លួច​ចាប់​យក​បាត់ ៣​ឆ្នាំក្រោយ​ជួប​ក្មេង​សុំទាន​ស្រែក​ហៅ​ថា​ម៉ែ ម៉ែ តែ​នាង​មិន​ទទួលស្គាល់ ចុង​ក្រោយ​ព្រោះ​…!

​ម្តាយ​លើ​លោក​នេះ តែង​ទុក​កូន​ជា​ក្តីសង្ឃឹង ជា​គោលដៅ​នៃ​ជីវិត ។ នារី​ចិន​ម្នាក់​ឈ្មោះ DIEM ក្រោយពេល​រៀបការ​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់ ។​ ​គ្រួសារ​តូច​របស់​នាង​ពិតជា​សុភមង្គល​ណាស់ ប៉ុន្តែ​ឆាកជីវិត​ពិតជា​ពុំ​ខ្វះ​រឿង​...​ស្មាន​ពុំ​ដល់​ទេ ។​ ​ពេល​កូន​ប្រុស​អាយុ​បាន ៦​ឆ្នាំ ថ្ងៃ​មួយ​ពួកគេ នាំគ្នា​ដើរ​លេង ក៏​ស្រាប់តែ​កូនប្រុស​សម្លាញ់​ត្រូវគេ​លួច​ចាប់​យក​ទៅ​បាត់ ។ ពួកគេ​ពិតជា​រន្ធត់ចិត្ត ដើររក​សព្វកន្លែង តែ​ពុំ​ឃើញ​សោះ ។​ ... ៣​ឆ្នាំ​កន្លង​ផុត ថ្ងៃមួយ​នាង DIEM កំពុង​ដើរ​តាម​ផ្លូវ​ក៏​ឮស្នូរ​ហៅថា "​ម៉ែៗ​"...

សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក និង​ជ្រាវ ខេត្តសៀមរាប ត្រូវ​ធានា​ថា​ជា​សហគមន៍​ទេសចរណ៍​ស្អាត បៃតង មាន​អនាម័យ​ស្អាត​ល្អ​គ្មាន​សំរាម​

​សៀមរាប​ ៖ ការគ្រប់គ្រង​សហគមន៍​ទេសចរណ៍ នៅក្នុង​តំបន់​កំពង់​ភ្លុក និង​ជ្រាវ ខេត្តសៀមរាប ឲ្យបាន​ល្អ​ស្រប​តាម​ស្តង់ដារ​សហគមន៍ជាតិ និង សហគមន៍​ទេសចរ​អាស៊ាន សំខាន់បំផុត ការធានា​ឲ្យបាន​នូវ​គុណភាព​សេវា និង ការបែងចែក​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ ត្រូវ​ធានា​ថា​ជា​សហគមន៍​ទេសចរណ៍​ស្អាត បៃតង មាន​អនាម័យ​ស្អាត​ល្អ​គ្មាន​សំរាម បន្ទប់ទឹក ស្អាត សេវា​ពោរពេញ​ដោយ​គុណភាព ។​ ​នា​ថ្ងៃ​ចន្ទ ទី​២៩ ខែតុលា ឆ្នាំ​២០១៨ លោក...

ប្លែកមែន​! យក​ជើងមនុស្ស​មក​ផលិត​ស្បែកជើង​? (វីដេអូ)

យីហោ​ទាន់​សម័យមួយ​នៅ​កាណាដា បាន​បង្កឱ្យមាន​ការជជែក​យ៉ាង​ពុះកញ្ជ្រោល​ចំពោះ​ផលិតផល​ស្បែកជើង​ថ្មី​របស់ខ្លួន​ដែល​ស្រដៀង​នឹង​ការប្រើ​ស្បែក​មនុស្ស​យកមក​កែច្នៃ​។​ ​តាម Daily Mail, ហាង Fecal Matter កំពុង​លក់​ស្បែកជើង​កវែង ដែលមាន​ម្រាមជើង មាន​ខ្នែង​បិសាច និង​កែង​ស្បែកជើង​ដូចជា​ឆ្អឹង ហើយ​ស្បែក​ដែល​ប្រើ​ដូចនឹង​ស្បែក​មនុស្ស​បេះបិទ​។​ ​ស្បែកជើង​នេះ​បានធ្វើ​ឱ្យជើង​មនុស្សលោក​ក្លាយទៅជា​ជើង​របស់​សភាវៈ​ភព​ដទៃ​។​ ​ប៉ុន្តែ​វា​មានតម្លៃ​មិនធម្មតា​ឡើយ គឺ​ដល់​ទៅ​១០.០០០​ដុល្លារ​ក្នុង​មួយគូ​ឯណោះ​។​ ​ទោះបី​មានតម្លៃ​ថ្លៃ​យ៉ាងនេះ​ក្តី តែ​វា​ត្រូវបាន​ក្រុម​អ្នក​រិះគន់​និយាយថា វា​អាចធ្វើឱ្យ​ក្មេងៗ​លោះ​ព្រលឹង ​និង​បាត់​សោភ័ណភាព​របស់​អ្នក​ពាក់​ពេល​ស្ថិតក្នុង​ហ្វូង​មនុ​ស្ស។ វា​គួរតែ​ត្រូវបាន​យកទៅ​ពាក់​ក្នុង​...​ព្រៃ​។​ ​ ​ប៉ុន្តែ​មនុស្ស​មួយចំនួន​បែរជា​ស្ងើចសរសើរ ​ថា​វា​ជា​ស្នាដៃ​សិល្បៈ​ដ៏​កម្រ​មាន​ទៅវិញ​។ ​ដំបូង​ ​ស្បែកជើង​នេះ​ជាការ​ច្នៃប្រឌិត​តាមរយៈ Photoshop តែ​ក្រោយ​មកវា​ត្រូវបាន​អ្នក​រចនា​ម៉ូត Hannah Rose Dalton...

សមត្ថកិច្ច​ចាប់ខ្លួនយុវជន២នាក់ ក្នុងករណី​​​ប្រើ​ហិង្សា​ដោយ​ចេតនា យក​ដុំថ្ម​គប់​​​ស្រ្តី​ម្នាក់​បែក​មាត់​គួរ​ឲ្យ​អាសូរ ខណៈ​នាង​កំពុង….

​កណ្ដាល ៖ យុវជន២នាក់ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន បន្ទាប់​​​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា យក​ដុំថ្ម​គប់​ទៅលើ​ស្ត្រី​ម្នាក់ បណ្ដាលឲ្យរង​​របួស​បែក​មុខមាត់យ៉ាងដំណំហូរឈាម​ជោគ​ខ្លួនគួរឲ្យអាសូរបំផុត​ ។​ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ករណី​ហិង្សា​ដោយ​ចេតនា​នេះ កើតហេតុ​នៅ​ថ្ងៃទី​២៨​ខែ តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១.៣០​នាទី នៅ​ចំណុច ចុង​ព្រែក​ឃ្លោក ស្ថិតក្នុង​ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​។​ ជនរងគ្រោះ ឈ្មោះ ឆេង មុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ...

ស្វែងយល់​ពី​លក្ខណៈពិសេស​អំពី​ឧទ្ធម្ភាគចក្រ​តម្លៃ ៦,៦ លាន​ផោន របស់​មហាសេដ្ឋី​ថៃ​ដែល​ទើប​រងគ្រោះថ្នាក់​

​ឧទ្ធម្ភាគចក្រ​AgustaWestland AW169 ដែលមាន​តម្លៃ ៦,៦​លាន​ផោន​អង់គ្លេស​នេះ ច្រើន​ត្រូវបាន​កងកម្លាំង​ប៉ូលិស​និង​ផ្នែក​សង្គ្រោះ​ប្រើប្រាស់​។​ ​តាម Leicester Mercury ក្រុម​អ្នកស៊ើប​អង្កេត​នៅ​អង់គ្លេស​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការផ្ទុះ​ឧទ្ធម្ភាគចក្រ​នេះ​របស់​មហាសេដ្ឋី​ថៃ Vichai Srivaddhanaprabha ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​យប់​ថ្ងៃទី​២៧ ខែតុលា បណ្តាលឱ្យ​លោក​Vichai និង​អ្នករួមដំណើរ​ពីររូប ព្រមទាំង​អ្នកបើកបរ​ពី​នាក់​ស្លាប់​។​ ​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ផលិត​២០​គ្រឿង មាន​ម៉ាស៊ីន​២ កៅអី​១០ ទម្ងន់​៤៥០០​គីឡូក្រាម ត្រូវបាន​ប្រគល់ឱ្យ​អតិថិជន​នៅ​ឆ្នាំ​២០១៦​។ ប្រភេទ​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដឹក​ភ្ញៀវ VIP បម្រើឱ្យ​ការរុករក សង្គ្រោះ​និង​ប្រតិ​ប​តិ្ត​ការ​ប៉ូលិស​។​ ​ប្រការ​ដែល​ពិបាក​យល់​នោះ គឺ​ឧទ្ធម្ភាគចក្រ​នេះ​មាន​សុវត្ថិភាព​ខ្ពស់...

គណនី​ហ្វេ​សប៊ុក​ឈ្មោះ Moly Van និង​ឈ្មោះ Bong Veth បង្ហោះ​សារ​ថា សាលាឧទ្ធរណ៍​កាត់ក្តី​មិន​ត្រឹមត្រូវ និង​បាន​ដោះលែង​អ្នកទោស​

​ភ្នំពេញ ​៖ មាន​គណនី Facebook របស់​ឈ្មោះ Moly Van និង​ឈ្មោះ Bong Veth កាលពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ បាន​បង្ហោះ​សារ​ក្នុង​ន័យ​ថា សាលាឧទ្ធរណ៍​កាត់ក្តី​មិន​ត្រឹមត្រូវ និង​បាន​ដោះលែង​អ្នកទោស ដោយ​មិន​ខ្លាច​ញញើត​ច្បាប់ ទាំង​ខ្លួន​ជា​អ្នក​កាន់​ច្បាប់​។​ ​ហ្វេ​សប៊ុក ឈ្មោះ Bong Veth បានបញ្ជាក់​ថា នេះ​ជា​រូប​ចៅក្រម...

ហ្វីលីពីន​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់ឆ្នេរ​សមុទ្រ ខណៈពេល​ព្យុះ​Yutu វាយប្រហារ​ដែន​គោក​

អាជ្ញាធរ​ហ្វីលីពីន​ព្យាករណ៍​ថា ព្យុះ Yutu នឹង​វាយប្រហារ​កោះ Luzon នៅ​ព្រឹក​នេះ ដែលមាន​កម្លាំង​ខ្យល់​150 km/h និង​ខ្យល់​កម្លាំង​កន្ត្រាក់​ដល់​ទៅ​185 km/h ។ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ជម្លៀស​ប្រជាជន​ក្បែរ​ឆ្នេរសមុទ្រ​តាំងពី​ម្សិលមិញ​ម្ល៉េះ​។​ Yutu គឺជា​ព្យុះ​ទី​១៨​ដែល​វាយប្រហារ​ហ្វីលីពីន​ក្នុងឆ្នាំនេះ ហើយ​តែ​៦​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយពី​កំពូល​ព្យុះ​Mangkhut បាន​វាយប្រហារ​កោះ​នេះ​ធ្វើឱ្យ​មនុស្ស​រាប់​សិ​នាក់​ស្លាប់​។ មុន​នោះ​ព្យុះ​Yutu​បាន​បង្ក​មហន្តរាយ​នៅ​ប្រជុំ​កោះ Mariana ដែលមាន​កម្លាំង​ខ្យល់​ដល់​ទៅ 270 km/h ។​ ​តាម​មជ្ឈមណ្ឌល​ប្រកាសអាសន្ន​ព្យុះ​អាមេរិក JTWC ព្យាករណ៍​នោះ ព្យុះ​Yutu...

អធិការបតី​អាល្លឺម៉ង់ Angela Merkel ប្រកាស​ឈប់ឈរ​ឈ្មោះ ក្រោយពី​អាណត្តិ​របស់លោក​ស្រី​បញ្ចប់​នៅ​ឆ្នាំ​២០២១

​ជា​លើក​ទី​ពីរ​ហើយ អ្នកបោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់​ក្នុងប្រទេស​អាល្លឺម៉ង់​បដិសេធ​រដ្ឋាភិបាលចម្រុះ​របស់​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel ដែល​នេះ​បង្ហាញថា ទិដ្ឋភាព​នយោបាយ​នៅក្នុង​ប្រទេស​នេះ​កំពុងតែ​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង​។ ​លោកស្រី Merkel បានប្រកាសថា លោកស្រី​នឹងមិន​ឈរឈ្មោះ​ជា​ប្រធាន​គណបក្សនយោបាយ​រប​ស់លោក​ស្រី​បន្តទៀត​ទេ ហើយ​ថា​អាណត្តិ​របស់លោក​ស្រី​ក្នុង​ពេលនេះ​គឺជា​អាណត្តិ​ចុងក្រោយបង្អស់​ហើយ​។ ​ដោយមាន​សម្ពាធ​ពី​ខាងក្នុង​គណបក្ស​ប្រជាធិបតេយ្យ​គ្រិស្ត​ដែល​ហៅ​កាត់​ថា CDU បាន​ប៉ះពាល់​ដល់​លោកស្រី Merkel តាំង​ពីមុន​ថ្ងៃអាទិត្យ​មកម្ល៉េះ ដោយ​អ្នក​រិះគន់​ផ្ទៃក្នុង​និយាយថា លោកស្រី​មិនគួរ​ឈរឈ្មោះ​បោះឆ្នោត​ម្តងទៀត​ជា​ប្រធាន​គណបក្ស CDU ដែល​គ្រោង​នឹងធ្វើ​ការបោះឆ្នោត​នៅ​ខែធ្នូ ខាងមុខនេះ​នោះទេ​។ ​កាលពី​ថ្ងៃ​ចន្ទ លោកស្រី Merkel បាន​បញ្ជាក់ថា លោកស្រី​នឹងមិន​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស​ម្តងទៀត​នៅ​ខែធ្នូ...
- Advertisment -

Most Read

×