Sunday, May 31, 2026

Monthly Archives: October, 2018

ព្រះសង្ឃ​វត្ត​សុវណ្ណ​គី​រី ឆាន់ចង្ហាន់​ក្នុង​មុង ដោយសារ​សត្វ​រុយ ដែល​កើត​មក​ពី​គំនរ​សំរាម នៅ​ក្បែរ​វត្ត​

​​ខេត្ត​កំពង់ស្ពឺ ៖ ព្រះសង្ឃ​វត្ត​សុវណ្ណ​គី​រី ហៅ​ភ្នំ​កំប៉ូត ស្ថិតក្នុង​ភូមិ​តា​ម៉ុល សង្កាត់​/​ក្រុង​ច្បារមន ឆាន់ចង្ហាន់​ក្នុង​មុង ដោយសារ​សត្វ​រុយ ដែល​កើត​មក​ពី​គំនរ​សំរាម ដែល​គេ​យក​មក​គរ​ចោល​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​វត្ត ។​ ​បើ​តាម​ពុទ្ធបរិស័ទ​ដែល​នាំ​យក​ចង្ហាន់ ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​នេះ បានឲ្យដឹងថា រដូវ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំ ដូច្នេះហើយ​ទើប​មិន​ថា អ្នក​នៅ​ជិត ឬក៏​ឆ្ងាយ​នោះទេ តែងតែ​នាំ​កូនចៅ​មាន​ទាំង​ចង្ហាន់​មក​កាន់​វត្ត ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​កា​ទាំង​៧​សន្តាន​ទៅកាន់​លោក​ខាងមុខ តែ​អ្វី​ដែល​ជា​ការរំខាន​នោះ គឺ​សត្វ​រុយ​ដែល​ហើរ​ចេញពី​គំនរ​សំរាម​នៅ​ក្បែរ​វត្ត​មក​ទំ​លើ​ចាន​ចង្ហាន់​យ៉ាងច្រើន​ស្អេកស្កះ​មើលទៅ​គួរ​ឲ្យ​ព្រឺក្បាល​ខ្លាំងណាស់ ។​ ​ដូច្នេះហើយ​ទើប​គណៈកម្មការ​វត្ត​ព្រមទាំង​ពុទ្ឋបរិស័ទ​ចំណុះជើងវត្ត​សម្រេច​គ្នា​ថា មានតែ​ដេរ​មុង​ឲ្យ​ធំ ហើយ​យក​មក​ចង​គ្រប​ពីលើ​នោះទេ...

ក្រោយ​ចុះ​ត្រួតពិនិត្យ អភិបាលខេត្ត​មណ្ឌលគិរី ថា​គ្មាន​ការដឹកឈើ​ខុសច្បាប់ ចេញ​ទៅ​លក់​នៅ​វៀតណាម​

​មណ្ឌលគិរី ​៖ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​មន្ត្រី​ជំនាញ​មួយ​ចំនួន នា​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួតពិនិត្យ​សកម្មភាព តាម​បណ្តា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ដែល​ធ្វើការ​ឈូសឆាយ​។​ ​លោក ស្វាយ សំ​អ៊ាង...

ពិតជា​ខ្លាំង​មែន ! ឱក សុគន្ធ​កញ្ញា ឋានៈ​ជា​តារាចម្រៀង ត្រូវ​ក្រុមហ៊ុន​ចិន​មួយ អញ្ជើញ​ធ្វើជា​ឯកអគ្គរាជទូត​

​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ តាម​ដងផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅពេល​ដែល​ពួកគាត់ ឈប់​រង់ចាំ​ស្តុប​នានា​នោះ ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​ស្រី​ជាច្រើន​នាក់ កាន់​ក្រដាស​មួយ​សន្លឹក ដែល​មាន​រូបថត​តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា មក​ចែក​ជូន ដែល​មាន​ការសរសេរ​ថា ឱក សុគន្ធ​កញ្ញា​ត្រូវបាន​ក្រុមហ៊ុន R&F Glory អញ្ជើញ​មក​ធ្វើ​ជា​ឯកអគ្គរាជទូត​តំណាង​ក្រុមហ៊ុន​។​ ​អ្នកដំណើរ​តាម​ដងផ្លូវ បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នូវ​ពាក្យ​មួយ​ឃ្លា​ដែល​ខ្លឹមសារ​ថា "​ឯកអគ្គរាជទូត​តំណាង​ក្រុមហ៊ុន​R&F Glory" ។...

​កាំកុងត្រូល​ខេត្តស្វាយរៀង ​ដកហូត​យក​ងៀត​ត្រី​បបែល​ផ្អែម​ ១៦ ​គីឡូ​ នៅ​ផ្សារ​វាល​យន្ត​ ​ព្រោះ​មាន​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​

ស្វាយរៀង​ ៖ ​លោក ផឹង និល ប្រធាន​សាខា​កាំ​ត្រូល​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន​អោយដឹងថា​ថ្ងៃនេះ​រូបលោក​បាន ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​មុខ នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​ដើម្បី​រក​សារធាតុ​គីមី ដាក់​ក្នុង​មុខ​ទំនិញ​នៅ​ក្នុង​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​សាខា កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លាឈើ​គ្រប់​ប្រភេទរ​កសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​ដោយ​បាន​រកឃើញ​សារធាតុ​បូរ៉ាក់​ត្រូវបាន​អ្នកផ​លិតដាក់​លើ​ងៀត​ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន​១៦​គី​ឡូ ក្រាម​ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ដកហូត​រួម​និង​បាន​ធ្វើ​កិច្ចសន្យា​ដោយ​មិន​ឱ្យ​បងប្អូន​អាជីវករ​ដាក់លក់​តទៅ​ទៀត​។​ ​លោក ផឹង និល ប្រធាន​សាខា​កាំ​ត្រូល​ខេត្ត​ស្វាយរៀង​បានអោយដឹង​ទៀត​ថាៈ​ថ្ងៃនេះ​រូបលោក​បាន ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​មុខ នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​ដើម្បី​រក​សារធាតុ​គីមី ដាក់​ក្នុង​មុខទំនិញ ក្នុងនោះ​បាន​រកឃើញ​សារធាតុ​គីមី​ប៉ូរា​ក់​ដាក់​ក្នុង​ងៀត​បបែល​ចំនួន​១៦​គីឡូក្រាម​ដែល​ធ្វើអោយ​អ្នក​បរិភោគ​ងៀត​នេះ​ប៉ះពាល់​ដល់​សុខភាព​ដូចជា​ខូច​ក្រពះ​ពោះវៀន ក្រលៀន​យ៉ាងធ្ងន់ធ្ងរ​និង​អាច​បង្ក​អោយ​បែក​ឈាម​តាម​រោម​ទៀតផង​។​ លោក​បន្ត ឲ្យដឹងទៀតថា ការចុះពិនិត្យ​មុខទំនិញ​នៅថ្ងៃនេះ ក្នុង​បំណង​ធានាបាន «​សុវត្ថិភាព​ម្ហូបអាហារ​» ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់...

ជិះ​រថភ្លើង​ទៅ​ស្រុកកំណើត អស់​តែ ៤០ រៀល ហើយ​បាន​ក្រមា​ដ៏​ស្រស់​ស្អាត​មួយ​ទៀត​

​ភ្នំពេញ​ ៖ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជាជន​កម្ពុជា​ទាំងអស់ នឹង​ទទួលបាន​ការផ្ដល់ជូន ដែល​មិន​ធ្លាប់​មាន​ពីមុនមក ពី​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ វេល​វេ ខេ​ម​បូឌា​។ អតិថិជន​ដែល​ប្រើប្រាស់​កាត​វី​ង សម្រាប់​ធ្វើការ​ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង​ទៅគ្រប់​គោលដៅ​ទាំងអស់ នឹង​ចំណាយ​អស់​តែ ៤០ រៀល ប៉ុណ្ណោះ ហើយ​ទទួលបាន​នូវ​ក្រមា​ខ្មែរ​ដ៏​ស្រស់​ស្អាត​មួយ​ទៀត ចាប់ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី...

​ចត​រថយន្ត​ចោលទទឹងទិស ហើយ​ដាក់​ហ្វ្រាំងដៃ​ទៀត ចឹ​ង​មានតែ​ញញួរ​ទើប​អាច​ដោះស្រាយបាន ហាស​ហា​…!! (​វីដេអូ​)

​នេះ​ជាហេតុ​ការណ៍​ដ៏​កម្រ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណៈដែល​រថយន្ត​ថត​ទទឹងទិស​១​គ្រឿង ត្រូវបាន​វាយ​បំបែក​កញ្ចក់ ដោយ​ម្ចាស់​ម្ចាស់​រថយន្ត​ដទៃ ដែល​រង​ការ​ពាំង​ផ្លូវ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១ តុលា ស្ថិតនៅ​បរិវេណ Lintas, Sabah ។​ ​តាមរយៈ​វីដេអូ​មាន​ថេរៈវេលា ២ នាទី បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត Toyota Harrier ពណ៌​ទឹកប្រាក់​១​គ្រឿង ចត​នៅ​ពីមុខ​រថយន្ត Toyota Landcruiser ១​គ្រឿង ក្នុងចំណោម​រថយន្ត​ជាច្រើន​គ្រឿង​ដែល​ថត​មា​នស​ណ្ឋា​ប់​ធ្នាប់​ត្រឹមត្រូវ...

អភិបាលខេត្ត​ព្រះសីហនុ​ថា ផ្លូវ​ខូច​មួយចំនួន ក្នុង​ក្រុង​ព្រះសីហនុ អាជ្ញាធរ​នឹង​ជួសជុល​ឡើង​វិញ​

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន មានប្រសាសន៍​ពី​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​ថា ផ្លូវ​ដែល​កំពុង​រង​ការខូចខាត​មួយចំនួន ក្នុង​ក្រុង​ព្រះសីហនុ អាជ្ញាធរ​នឹង​ធ្វើ​ការជួសជុល​ជា​បណ្តើរៗ​វិញ​ហើយ​។ ឯកឧត្តម​អភិបាលខេត្ត​បន្តថា ផ្លូវ​ដែល​ត្រូវ​ជួសជុល​រួមមាន​៖ ទី​១- ផ្លូវ​ឯករាជ្យ ជួសជុល​ចាក់​ក្រាល​បេតុង​កៅស៊ូ​។ ទី​២- ផ្លូវបំបែក​ពី​វេទិការ​វិមានឯករាជ្យ ចូល​ទៅ​វត្ត​ឥន្ទ​ញ្ញាណ (​វត្ត​ក្រោម​) ក្នុង​សង្កាត់​លេខ​៣ ចាក់​ក្រាល​ជា​បេតុង​។ ទី​៣-...

ព្រឹក​ថ្ងៃ​ទី​៣ ខែ​តុលា​នេះ ពលរដ្ឋ​រងគ្រោះ​ដីធ្លី ១៣ ហគ​មន៍​ជា​ង ៣០០ នាក់ បាន​ប្រមូលគ្នា​នៅមុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​៤​នាក់ ពី​ពន្ធនាគារ​

ខេត្ត​ព្រះសីហនុ ៖ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការរំលោភ ដីធ្លី ផ្ទះសម្បែង ស្រែ​ចម្ការ​ចំនួន ១៣​សហគមន៍ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​បរិវេណ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​អោយ​សាលា​ល​ដំបូង​ខេត្ត​នេះ ទម្លាក់ចោល​ការចោទប្រកាន់ និង ដោះលែង​សកម្មជន​ដីធ្លី សហគមន៍​អូរ​ខ្សាច់​ចំនួន​៤​នាក់ រស់នៅ​ភូមិ​៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ដាក់​ពន្ធ​ធានា​គា​ខេត្ត​ព្រះសីហនុ អស់​រយ​:​ពេល​ជាង ៤​ខែ​កន្លង​មក​ហើយ​។​ ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ពលរដ្ឋ​ទាំង​៤​នាក់​ពី​បទ...

អាថ៌កំបាំង​អំពី​យន្តហោះ MH370 ដែល​បាត់​ខ្លួន ចុងក្រោយ​មាន​ចម្លើយ​ហើយ​

​ក្រុម​អ្នកជំនាញការ​និយាយថា ពួកគេ​បានដឹង​ពីអ្វី​ដែល​បាន​កើតឡើង​ចំពោះ​ជើងហោះហើរ​ដែលមាន​វាសនា​អាក្រក់ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines​។​ ​អាថ៌កំបាំង​ធំ​បំផុត​នៃ​វិស័យ​អាកាសចរណ៍​គឺ​ការបាត់​ស្រមោល​នៃ​ជើងហោះហើរ MH370 ដោយ​នាំយកទៅ​ជាមួយ​នូវ​ជីវិត​មនុស្ស​២៣៩​នាក់ ។ ​តាំងពី​ពេលនោះ​មក មាន​សកម្មភាព​រុករ​ក​ជាច្រើន​ត្រូវបាន​អនុវត្តន៍ ប៉ុន្តែ​ចុងក្រោយ​ពុំមាន​អ្នកណាម្នាក់​ដឹង​ច្បាស់​ប្រាកដថា​មាន​ហេតុការណ៍​អ្វី​បាន​កើតឡើង​ចំពោះ​យន្តហោះ​នេះ​។​ Larry Vance អតីត​អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​គណៈកម្មការ​សុ​វ​តិ្ថ​ភាព​គមនាគមន៍​កាណាដា​ អះអាងថា អ្វីដែល​លោក​និយាយបាន​កើតឡើង​ចំពោះ​ជើងហោះហើរ​នេះ​។​ ​លោក​Larry Vance និង​ក្រុម​អ្នកជំនាញការ​ល្បីល្បាញ​អំពី​សុវត្ថិភាព​អាកាសចរណ៍ John Cox និង Martin Dolan -​ធ្លាប់ជា​ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​គមនាគមន៍​អូស្ត្រាលី នៅ​ខណៈពេលដែល MH370...

ប្តី​ប្រពន្ធ​ចំណាស់​មួយ​គូ​នេះ ថតរូប​ជាមួយគ្នា​គ្រប់​រដូវ នៅមុខ​ផ្ទះ ប៉ុន្តែ​រូបភាព​ចុង​ក្រោយ​មើល​​ទៅ​គួរ​ឲ្យ​ស្រណោះ​ណាស់​

​នៅក្នុង​ឆ្នាំ ១៩៧៣ ប្តី​ប្រពន្ធ​ចំណាស់​មួយ​គូ​នេះ មានគំនិត​ពិសេស​មួយ ក្នុង​ការបង្ហាញ​ប្រាប់​​ពី​ស្នេហា​របស់​ពួកគេ តាមរយៈ​រូបថត ដោយ​ពួកគាត់​បាន​ថតរូប​ឈរ​នៅ​ក្នុង​សួន​មុខផ្ទះ​​របស់​ពួកគេ​គ្រប់​រដូវ​ទាំងអស់ មិន​ថា រដូវភ្លៀង រដូវ​ផ្កា​រីក រដូវក្តៅ ឬ​រដូវ​ស្លឹកឈើ​ជ្រុះ​នោះទេ​។​ ​រូប​របស់​អ្នក​ទាំង​ពីរ ត្រូវ​បាន​ថត​ដោយ​អ្នកកាសែត​ម្នាក់​ឈ្មោះ Ken Griffiths​។ ពួកគាត់​ទាំង​​ពីរ​នាក់​ចាប់ផ្តើម​ថតរូប​នៅមុខ​ផ្ទះ ដំបូង​នៅ​ក្នុង​រដូវ​ផ្កា​រីក ដោយ​បង្ហាញ​ពី​ស្នាមញញឹម​​ជាមួយគ្នា​។​ ​ទេសភាព​នៅ​មុខ​ផ្ទះ​របស់​គាត់​ផ្លាស់ប្តូរ​ពីរដូវ​មួយ​ទៅរ​ដូវ​មួយ ប៉ុន្តែ​ស្មា​ម​ញញឹម​របស់​ពួកគាត់​​មិន​ផ្លាស់ប្តូរ​ឡើយ​។ ទោះបី​ក្នុង​រដូវរងា ក៏​ស្នាមញញឹម​របស់​ពួកគាត់​នៅតែ​មាន​។​ ​ប៉ុន្តែ​រូបថត​ចុងក្រោយ មើលទៅ​គួរ​ឲ្យ​ស្រណោះ​ណាស់ ព្រោះ​លោក​តា ត្រូវ​ឈរ​ម្នាក់​ឯង​នៅ​មុខ​ផ្ទះ​​ដោយ​គ្មាន​លោកយាយ​នៅ​ជាមួយ​៕ ​ប្រភព​៖...
- Advertisment -

Most Read

×