Sunday, May 31, 2026

Monthly Archives: October, 2018

មាស​ក្លែងក្លាយ “​គុណភាព​ដ៏​ខ្ពស់​” របស់​ចិន​ចូលលុកលុយ​នៅ​វៀតណាម មិន​យូរ​ទេ​… អ្នកជំនួញ​ខ្មែរ​ត្រូវ​ប្រយ័ត្ន !

​នៅ​ថ្ងៃ​ទី ៩/១១ មេ​ប៉ូលិស​ខេត្ត Quang Ninh វៀតណាម បានឲ្យដឹងថា គេ​កំពុងតែ​ប្រមូលផ្តុំ​ស៊ើបអង្កេត​ករណី​ដែល​ហាង​មាស​មួយ​ចំនួន​ក្នុង​ប្រទេស​នេះ បាន​រង​ទទួល​ការ "​ចាញ់បោក​" មាស​ពុំ​គ្រប់​ទឹក (​មាន​មាស​ប្រមាណ ៥០%) ផលិត​ដោយ​ចិន ហើយ​សូម្បី​ដុត​ក៏​... មិន​ដឹង​ដែរ ។​ ​អ្នករាយការណ៍​ដែលជា​ម្ចាស់​ហាង​មាសធំ​មួយ បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ថា ៖ "​ខ្ញុំ​បាន​ប្រើ​ភ្លើង​ខ្លាំង​ដុត​ឃើញ​មាន​កម្ទេច​ល្អិតៗ​ក្នុង​មាស ។ ខ្ញុំ​ដុត​រំលាយ​មាស​១​ដុំ ពេល​ផ្ងារ​ម្ខាង​ឃើញព​ណ៌ស ហើយ​ពេល​ចាក់​វា​ជា​ពុម្ព​វិញ...

ខណៈពេល​គ្រាប់បែក “​ហែក​” ហាង​កាហ្វេ សម្លាប់​មេក្លោង Donbass និង​ក្រុម​អង្គរក្ស​ (វីដេអូ)

​ស្ថានីយ៍​ទូរទស្សន៍​រុស្ស៊ី Rossiya 1TV ទើប​បង្ហោះ​ផ្សាយ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព ថត​ជាប់​ខណៈពេល​ដែល​គ្រាប់បែក​នៅ​ហាង​កាហ្វេ ដែល​មេក្លោង តែង​តាំងខ្លួន​ជា​មេដឹកនាំ​សាធារណៈរដ្ឋ Donetsk ទើប​ដើរ​ចូល​ជាមួយ​កង​អង្គរក្ស ។​ ​រយ​ន្ត​របស់​មេដឹកនាំ​ក្រុម​ផ្តាច់ខ្លួន Donetsk ទៅដល់​ហាង​កាហ្វេ ។​ ​ខ្សែ​វីដេអូ​ទើប​បាន​ប្រកាស​ផ្សាយ​នេះ គឺ​បង្ហាញ​ពី​ការធ្វើឃាត​កើតឡើង​នៅ​ថ្ងៃទី ៣១ ខែ​សីហា នា​ហាង​កាហ្វេ​១​នៅ Donetsk ភាគខាងត្បូង​អ៊ុ​យក្រែន ។​ ​ពេល​ក្បួន​រថយន្ត​ទៅដល់​អង្គរក្ស​ម្នាក់​បាន​ស្ទុះ​ចូល​មុន​ទៅ​ពិនិត្យ​សភាពការណ៍​ក្នុង​ហាង​កាហ្វេ ។​ ​មួយ​សន្ទុះ​ក្រោយ មេ​ឧទ្ទាម​ផ្តាច់ខ្លួន​រូបនេះ បាន​ដើរ​ចូល​តាម​ច្រកទ្វារ​តូច​មួយ​រួម​នឹង​ក្រុម​អង្គរក្ស ។...

ក្រោយ​ការព្រមាន ខេត្ត​មណ្ឌលគិរី ចុះ​ត្រួតពិនិត្យ​សកម្មភាព​ក្រុមហ៊ុន​ដី​សម្បទាន​សង្គមកិច្ច និង​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​

​មណ្ឌលគិរី​ ៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ហ៊ុយ បាន​រាយការណ៍​ឲ្យដឹងថា អភិបាលខេត្ត​មណ្ឌលគិរី ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួតពិនិត្យ​សកម្មភាព​ក្រុមហ៊ុន​ដី​សម្បទាន​សង្គមកិច្ច និង​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​នៅ​ស្រុក​កោះ​ញែក​។ ការចុះ​បង្ក្រាប​នេះ ក្រោយពេល​ដែល​សម្តេច​ក្រ​ឡា​ហោម ព្រមាន​ខ្លាំងៗ​។​ ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ហ៊ុយ បាន​បន្ថែមថា នា​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម...

ជនជាតិ​វៀតណាម​ជាង​២.០០០​គ្រួសារ រស់​នៅលើ​ផ្ទះ​បណ្ដែត​ទឹក​តាម​ដង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ធ្វើ​បម្លាស់​ទី​មក​លើ​គោក​

​កំពង់ឆ្នាំង ​៖ នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ នេះ ដល់​ពេលវេលា​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ចាប់ផ្ដើម​បម្លាស់​ទី​ជនជាតិ​វៀតណាម ចំនួន​២.៣៩៧​គ្រួសារ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក នៅ​តាម​ដង​ទន្លេសាប នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ឱ្យ​មក​នៅ​រស់​នៅ​លើ​គោក​វិញ ហើយ​បើ​មាន​ការតវ៉ា​ពី​ក្រុម​ជនជាតិ​វៀតណាម អាជ្ញាធរ​នឹង​ប្រើប្រាស់​វិធានការ រដ្ឋបាល យ៉ាង​តឹងរ៉ឺង​បំផុត​។​ ​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន បានបញ្ជាក់​ថា យុទ្ធនាការ​នេះ​បាន​អនុវត្ត និង​ជូនដំណឹង​តាំងពី​ឆ្នាំ​២០១៥...

បើ​មាន​អាការៈ​ទាំងនេះ មានន័យ​ថា​អ្នក​កំពុង​ខ្វះ​ជាតិ​សាច់​

​មនុស្ស​យើង​ត្រូវការ​ជាតិ​ប្រូតេអ៊ីន​ដើម្បី​បង្កើត​ជា​សាច់ដុំ ជួយ​រាងកាយ និង​ផ្តល់​កម្លាំង​ដល់​រាងកាយ ក៏ដូចជា​ជួសជុល​នូវ​រាល់​អ្វី​ដែល​ខូចខាត​បាន​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មិន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​តែ អ្នក​អាច​នឹង​មាន​ផលវិបាក​ច្រើន ណាស់។ ​ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួន​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ខ្លួន​ហើយ​។​ - ឃ្លាន​អាហារ​ - របួស​ក្រ​ជា​ - រ​បកស្បែក និង​សរសៃសក់​ស្តើង​ - ឈឺ​សន្លាក់ និង​សាច់ដុំ​ - ហើម​ - ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ ​ប្រភព​៖ thehealthsite​ ដោយ ៖ សុភ័ក្ត្រ

កីឡាករភូមា​នេះ​មុខរឹងមែន​! រឿង សោ​ភ័​ណ្ឌ វ៉ៃ​ឡើង​អស់​​ខ្យល់​​ខ្លួនឯង និង​ត្រូវ​អាជ្ញាកណ្តាលរាប់រហូត​បញ្ឈប់​ត្រឹម​ទឹក​ទី​៣ ខណៈ​អ្នកគាំទ្រ​ជាច្រើន​ផ្ទុះ​កំហឹង​អាជ្ញាកណ្តាល​ថា​…

រឿង សោ​ភ័​ណ្ឌ គឺជា​កំពូល​កីឡាករ​មួយរូប ដែល​ស្ថិតក្នុង​ដួងចិត្ត​មហាជន​ជា​អ្នក​ស្នេហា​កីឡា​ក្បាច់គុន​ប្រដាល់សេរី​ខ្មែរ​ជាច្រើន នៅ​ទាំង​ក្នុង និង​ក្រៅប្រទេស ។ «​អ្នកលេង​កណ្តាប់ដៃ​ពិឃាត​» រូបនេះ បានធ្វើ​ឲ្យ​អ្នកទស្សនា​ពេញចិត្ត​យ៉ាងខ្លាំង ព្រោះថា​គាត់​អាច​វ៉ៃ​បាន​គ្រ​ប់ទ​ង្រ​ង់​នៃ​ក្បាច់គុន​ខ្មែរ ទាំង​កណ្តាប់ដៃ​, កែង និង​ជើង ។ ​ជាមួយ​ក្បាច់​ប្រយុទ្ធ​ដ៏​មិនធម្មតា រឿង សោ​ភ័​ណ្ឌ កម្រ​ឃើញ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នាឯង​ណាស់ គឺ​គាត់​តែង​ត្រូវបាន​គណៈកម្មការ​ផ្គូផ្គង​តែ​ជាមួយ​កីឡាករ​បរទេស​ប៉ុណ្ណោះ ដែល​ភាគច្រើន​ជា​កីឡាករ​​មក​ពី​ប្រទេស​ថៃ ។ ​ជាមួយនឹង​លទ្ធផល​កម្រ​ចាញ់ និង​តែងតែ​ធ្វើ​ឲ្យ​មហាជន​មាន​ទំនុកចិត្ត​យ៉ាងខ្លាំងបំផុត​នោះ ថ្មីៗ​នេះ រឿង...

តុលាការ​កំពូល​បដិសេធ​ការផ្ដន្ទាទោស​លើ​អតីតមន្ត្រី​សិទ្ធិមនុស្ស​

​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ តុលាការ​កំពូល បាន​បដិសេធ​លើ​ការផ្ដន្ទាទោស​លោក នី ចរិយា អតីតមន្ត្រី​សិទ្ធិមនុស្ស ពី​បទ​បរិហារកេរ្តិ៍ និង​តម្រូវ​ឱ្យ​យក​ករណីនេះ ទៅ​ជំនុំជម្រះ​សារជាថ្មី នៅ​សាលាឧទ្ធរណ៍​វិញ ដោយ​ផ្អែក​លើ​ភាពខ្វះខាត​នៃ​ភ័ស្តុតាង​។ ករណីនេះ គឺជា​ករណី​ថ្មី នៃ​ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ ដើម្បី​ផ្ដន្ទាទោស​អ្នក​រិះគន់ ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ។​ ​បើ​តាម​ការផ្សាយ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស (​លីកាដូ - LICADHO) បានឲ្យដឹងថា...

ឃាតករ​សម្លាប់​ប្រពន្ធ ដោយ​រឿង​ប្រច័ណ្ឌ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

​ខេត្ត​បន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហាញ​មុខ​ឃាតករ​ម្នាក់ ដែល​ជា​ប្តីទី​៣ វាយ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨​។​ ​លោក​វរសេនីយ៍ទោ​ភឿង ម៉ាន់​សិង្ហ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ​ជា​ប្តី ឈ្មោះ ទុង ថា អាយុ​៤៦​ឆ្នាំ ចំណែក​ស្ត្រី​រងគ្រោះ ជា​ប្រពន្ធ ឈ្មោះ​ធ្លោ​ក ថាញ់...

​ត្រួតពិនិត្យ​តាម​ចំណត​រង់ចាំ និង​ជំរុញ​ខ្សែ​រត់​អោយបាន​លឿន តាម​តម្រូវការ​ប្រជាពលរដ្ឋ​

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​រាល់​ថ្ងៃ ទៅតាម​ចំណត​រង់ចាំ​នានា និង​ជម្រុញ​ខ្សែ​រត់​រថយន្តក្រុង ឲ្យបាន​លឿន ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រោះ​យើង​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ត្រូវតែ​ធ្វើ​ឲ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ​។​ ​កាលពី​ព្រឹក​ថ្ងៃទី​១ តុលា ២០១៨ ដាក់អោយ​ប្រើប្រាស់​រថយន្ត​ក្រុង ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ចំនួន​៨០​គ្រឿង លើ​តម្រាយ​ផ្លូវ​រត់​ថ្មី របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង នៅ​លើ​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ខណ្ឌ​ឫស្សី​កែវ។​ ​លោក​ឃួង ស្រេង បាន​លើកឡើង​ថា មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង...

បុរស​ម្នាក់ បាន​ឡើង​ទៅលើ​កំពូលភ្នំ​ឱ​រ៉ាល់ បាន​ឮ​សំឡេង​ម៉ាស៊ីន អារឈើ​កងរំពង​ពេញ​ព្រៃ​ (វីដេអូ)

​តាមរយៈ​ខ្សែ​វីដេអូ និង​រូបថត របស់​បុរស​ម្នាក់ ដែល​រៀបរាប់​ពី​ការ​ឡើងទៅ​កំពូលភ្នំ​ឱ​រ៉ាល់ ធ្លាប់​ឮ​សូរ​សំឡេង​រៃ​យំ សត្វ​ស្លាប​ស្រែក តែ​លើក​នេះ ឮសូរ​តែ​សំឡេង​ម៉ាស៊ីន​អារឈើ កងរំពង​ពេញ​ព្រៃ សំឡេង​ដើមឈើ​រលំ សំឡេង​គេ​ទម្លាក់​ឈើ មក​ជើងភ្នំ និង​ឃើញ​ដើមឈើ​ទើប​កាប់​ថ្មីៗ​។​ ​យោងតាម​ប្រភព​ពី​បងប្រុស​ម្នាក់ ដែល​មានឈ្មោះ​នៅក្នុង​ហ្វេ​សបុ​កថា ចាន់ទី សុធី បាន​បង្ហើប​ឲ្យដឹងថា បាន​ឡើង​ទៅលើ​កំពូលភ្នំ​ឱ​រ៉ាល់ ចំនួន ៥ លើក​មក​ហើយ តែ​លើក​នេះ​ខុស​ពី​លើក​មុនៗ ដោយសារតែ​គាត់​បាន​ឮ​សំឡេង​ម៉ាស៊ីន អារឈើ​កងរំពង​ពេញ​ព្រៃ...
- Advertisment -

Most Read

×