Sunday, May 31, 2026

Monthly Archives: October, 2018

រថយន្ដ​តូយ៉ូតា អាយុ​៥០​ឆ្នាំ ដែល​សម្ដេច​តេជោ ហ៊ុន សែន ជិះ​តស៊ូ ដាក់តាំង​បង្ហាញ​នៅ​វិមាន​ឈ្នះ​ឈ្នះ​

​ភ្នំពេញ ​៖ រថយន្ដ​តូយ៉ូតា​អាយុ​៥០​ឆ្នាំ​ដែល​សម្ដេច​តេជោ ហ៊ុន សែន ជិះ​តស៊ូ​រំដោះ​ប្រទេស​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ត្រូវបាន​យក​ដាក់​បង្ហាញ​នៅ​វិមាន​ឈ្នះ​ឈ្នះ​។​ ​រថយន្ដ​ដែល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជិះ​ដើម្បី​ចេញ​ទៅ​តស៊ូ​រំដោះ​ប្រទេស​ជាតិ ចេញពី​របប​ពិឃាត ប៉ុល ពត ត្រូវបាន​យក​ទៅ​ដាក់​តាំង​បង្ហាញ​ក្នុង​វិមាន​ឈ្នះ​ឈ្នះ នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់ និង​ដឹង​កាន់តែច្បាស់​អំពី​ប្រវត្តិ​នៃ​ការតស៊ូ​រំដោះជាតិ​៕​ ​ដោយ ​៖​...

ចេះតែមាន​ហ្មង​! បុរស​ម្នាក់​ឲ្យ​គ្រួសារ​ឈរ​មើល​លើកទឹកចិត្ត និង​ផ្តល់​ដំបូន្មាន​ខ្លះៗ ក្នុងអំឡុងពេល​រួមភេទ​រាត្រី​ទឹកឃ្មុំ​ទី​១ (វីដេអូ)

​ក្នុងអំឡុងពេល​រួមដំណេក​នា​រាត្រី​ទឹកឃ្មុំ​លើកដំបូង តើ​គួរ​មាន​មនុស្ស​នៅ​ជុំវិញ​អ្នក​ដែរឬទេ​? ពិតមែន​ហើយ បុរស​ម្នាក់នេះ​បាន​ឲ្យ​សមាជិកគ្រួសារ​របស់គាត់​នៅក្បែរ​គាត់ នៅពេល​គាត់​ក្រេប​រាត្រី​ទឹកឃ្មុំ​លើកដំបូង​ជាមួយ​ភរិយា​ថ្មីថ្មោង​របស់គាត់ ។ ​គ្រួសារ​មួយ​រស់នៅក្នុង Woodlands New Town ប្រទេស​សិង្ហ​បុរី បាន​មាន​ប្រពៃណី «​ដ៏​ចម្លែក​» មួយ ដែល​ឆ្លងកាត់​ជំនាន់ ទីកន្លែង​ដែល​ពួកគេ​នឹង​ឃើញ​ផ្ទាល់​ភ្នែក នូវ​ការ​រួមភេទ​លើក​ទី​១​របស់​សមាជិកគ្រួសារ​របស់​ពួកគេ ។ ពូ​កូនកំលោះ​បាន​ថតរូប​ភាព​នៃ​ដំណើរការ​រួមភេទ​នេះ និង​បង្ហោះ​ឡើង​អ៊ី​ន​ធើរ​ណែ​ត ដែល​កំពុង​ទទួល​ការភ្ញាក់ផ្អើល​ជាខ្លាំង​! រូបភាព​នោះ​ពណ៌នា​ពី​ឈុត​ឆាក​ដ៏​ពុំ​នឹកស្មាន​ដល់ គឺ​កូនកំលោះ និង​កូនក្រមុំ ដេក​នៅលើ​គ្រែ...

បុរស​ម្នាក់ កំពុង​អង្គុយ​ផឹកស៊ី ខឹង​នឹង​សង្សារ​លោត​សម្លាប់ខ្លួន ពីលើ​អគារ​ជាន់​ទី​៥

​ភ្នំពេញ ៖ ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​បាន​មួយសន្ទុះ ស្រាប់រត់​ទៅ​លោត​សម្លាប់ខ្លួន​ពី​អគារ​ជាន់​ទី​៥ ធ្លាក់ចំ​ដើម​ត្របែក​ព្រៃ រងរបួស​ធ្ងន់ បែក​ប្រអប់​ជើងឆ្វេង ដោយសារ​តែ​ឈ្លោះប្រកែក​ជាមួយ​សង្សារ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៨៥​ទល់មុខ​នឹង​សណ្ឋាគារ ដាយ​មិន ស្ថិតនៅក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​ ​ជនរងគ្រោះ​ឈ្មោះ​ឡុង មៃ អាយុ​១៩​ឆ្នាំ មុខរបរ​អ្នក​អនាម័យ នៅ​សណ្ឋាគារ​មួយ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ​ជាន់​ទី​៥ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា...

បើកឡាន​ឈ្លើយ​ពេក ប៊ិះ​បុក​នារី​ម្នាក់ មានអី នាង​សងសឹក​វិញ​ភ្លាមៗ​ (វីដេអូ)

​ជារឿយៗ រឿងហេតុ​អកុសល​ដែល​មិន​រំពឹង​ទុក​អាច​កើតមាន​ឡើង​លើ​មនុស្ស​គ្រប់គ្នា ខណៈពេល​​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬក៏​សូម្បី​ធ្វើដំណើរ​តាម​ដងផ្លូវ​ធម្មតា​។ រឿងហេតុ​​មួយចំនួន ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ក្តៅ​ខឹង និង​ទប់​អា​រម្ម​ណ៍មិនជាប់​។​ ​ដូច​រឿងហេតុ​កើតឡើង​លើ​ស្ត្រី​ម្នាក់​នេះ​ជាដើម ដែល​ធ្វើឲ្យ​នាង​ពិបាក​ទប់​កំហឹង ហើយ​ត្រូវ​​ធ្វើការ​សងសឹក​វិញ​ភ្លាមៗ​តែម្តង ក្រោយ​ពេល​អ្នកបើកបរ​គគ្លើន​ម្នាក់ បើក​មិន​គោរព​សិទ្ធិ​​នាង ដោយ​ប៊ិះ​នឹង​បុក​នាង ហើយ​ព្រមទាំង​មិន​ធ្វើការ​សុំទោស​នាង​ទៀតផង​។​ ​បើ​តាម​វីដេអូ​ដែល​ធ្វើការ​បង្ហោះ​នៅលើ​ហ្វេ​ក​បុក​បានបង្ហាញ ពី​ស្ត្រី​ម្នាក់ ពាក់អាវ​ពណ៌​ស និង​សំពត់​ខ្មៅ​។ ដំបូង​នាង​បាន​ចេញពី​ឡាន និង​បម្រុង​ដើរ​ឆ្លងផ្លូវ ប៉ុន្តែ​មាន​ឡើង​មួយ​គ្រឿង​ ​បាន​បើក​យ៉ាង​ប្រញាប់​កាត់មុខ និង​បិះ​បុក​នាង​តែម្តង ប៉ុន្តែ​ម្ចាស់​ឡាន​មិន​ខ្វល់ និង​ចេញ​មក​​សុំទោស​នាង​អ្វី​នោះទេ​។​ ​សកម្មភាព​ដ៏​គគ្លើន​បែប​នោះ ធ្វើឲ្យ​នាង​ទ្រាំ​មិន​បាន...

បុរស​ម្នាក់ គ្រាន់​តែ​ដើរ​ចេញពី​មាត់ទ្វា​រធនាគារ របូតដៃ​ធ្លាក់​លុយ​ជាច្រើន ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​​អ្នកដំណើរ​ (វីដេអូ)

​បុរស​ម្នាក់​បាន​របូត​ដៃ​ធ្លាក់​លុយ​ជា​ច្រើន នៅពេល​ដែល​គាត់​ដើរចេញ​ពី​ទ្វារ​ធនាគារ​បាន​មួយ​​ភ្លែត ហើយ​លុយ​ជាច្រើន​ត្រូវបាន​ខ្យល់​បក់​ហើរ​ពាសពេញ​ផ្លូវ ធ្វើ​ឲ្យ​អ្នកដំណើរ​ជាច្រើន​នាក់ បាន​ចូល​មក​ជួយ​រើស​គាត់​។​ ​ការធ្លាក់​លុយ​ដ៏​ច្រើន​នេះ​បាន​កើតឡើង​នៅមុខ​ធនាគារ​មួយ​ស្ថិត​ក្នុង​ទីក្រុង Dalian ខេត្ត Liaoning ប្រទេស​ចិន​។ មុន​ពេល​របូតដៃ​ធ្លាក់​លុយ បុរស​រូប​នោះ​កំពុង​ពរ​ឆ្កែ​មួយ​ក្បាល​ផងដែរ​។​ ​ទោះយ៉ាងណា មាន​មនុស្ស​ជាច្រើន​បាន​ឃើញ​រត់​ប្រ​ញប​ប្រ​ញាប់ ដើម្បី​ទៅ​រើស​លុយ​ឲ្យ​បុរស​ម្នាក់​​នោះ ខណៈពេល​ដែល​ខ្យល់​កំពុងតែ​បក់​ខ្លាំង​។​ ​បើ​តាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ប្រចាំ​តំបន់​នោះ បានឲ្យដឹងថា បុរស​ដែល​ជ្រុះ​លុយ​​យ៉ាង​ច្រើន​នោះ​មានឈ្មោះ​ថា Gao​។ គាត់​ទើប​តែ​ដក​លុយ​ចំនួន ២.០០០​ផោន​ពី​ធនាគារ​។​ ​តែ​ជា​សំណាងល្អ មិន​មាន​នរណា​ម្នាក់​យក​លុយ​របស់​គាត់​ទេ ដោយ​បុគ្គលិក​ធនាគារ និង​អ្នក​​ដំណើរ​បាន​រើស​លុយ និង​ឲ្យទៅ​គាត់​វិញ​ទាំងអស់​៕ សុភ័ក្ត្រ​ ​ប្រភព​៖...

បន្ទប់សម្ងាត់​នៅលើ​យន្តហោះ ៖ អាថ៌កំបាំង​ដែល​មាន​តែ​អ្នកបើកបរ និង​អ្នក​បម្រើកា​រលើ​យន្តហោះ​ដឹង​ប៉ុណ្ណោះ !

នៅតាម​ជើងហោះហើរ ផ្លូវ​ឆ្ងាយ អ្នកដំណើរ​ពុំ​មែន​តែ​ជា​អ្នក​ត្រូវ​ករ​ដេក​សម្រាក​ប៉ុណ្ណោះ​ទេ តែ​អ្នក​បម្រើ និង​អ្នកបើកបរ​យន្តហោះ ក៏​ត្រូវការ​សម្រាក​ដែរ​។ ប៉ុន្តែ​បន្ទប់​សម្រាក​របស់​ពួកគេ​ត្រូវបាន​រៀបចំ​កំបាំង​ភ្នែក ដែល​អ្នកដំណើរ​ពុំ​អាច​សំឡឹង​ឃើញ ។​ ​បន្ទប់ដេក​ស្ថិត​នៅក្រោយ​បន្ទប់​បើកបរ និង​នៅ​ខាងលើ​កន្លែង​ភ្ញៀវ​អង្គុយ​ជួរមុខ ។​ ​មាន​ជណ្តើរ​តូច​១ ដើម្បី​ឡើង​ទៅ​កាន់​បន្ទប់ដេក ។​ ​អ្នកបើកបរ​អាច​ឡើង​ទៅ​កន្លែងដេក​សម្រាក តាម​ជណ្តើរ​ដ៏​តូច​១ មិន​អាច​មើលឃើញ​ពីក្រោម ។​ ​គ្រែ​ដេក​ទូលាយ ហើយ​មាន​ប្រព័ន្ធ​ការពារ​មិន​ឲ្យ​សំឡេង​រំខាន​ទៀតផង ។​ ​តាម​ប្រភេទ​យន្តហោះ កន្លែងដេក​មាន​ទំហំ​ខុសៗ​គ្នា ។​ ​ក្នុង​បន្ទប់ដេក​របស់ Boeing 787 Dreamline ទោះបី​ចង្អៀត​បន្តិច​តែ​មាន​គ្រែ​សម្រាក​ដល់​ទៅ...

នាវា​ប្រយុទ្ធ​អាមេរិក​ចូល​កៀក​កោះ​សិប្ប​និមិត្ត​ដែល​ចិន​ទើប​សាងសង់​នៅសមុទ្រ​ចិន​ខាងត្បូង​

​ប្រ​ភ​ពី​ CNN ឱ្យដឹងថា នាវា​ពិឃាត​អាមេរិក ​កាលពី​ថ្ងៃទី​៣០ ​ខែ​ក​ញ្ញា​ ​បាន​ចូល​កៀក​បណ្ដា​កោះ​ថ្ម​ទឹក​រាក់​ដែល​ចិន​បាន​ប្រ​​កាស​ថា​ជា​របស់ខ្លួន នៅ​ប្រ​ជុំ​កោះ​ស្រ្ប៉ាត​លី​កំពុង​ប្រទង់ប្រទាញ​ជាមួយ​វៀតណាម​។​ ​មន្ត្រី​ការពារជាតិ​អាមេរិក​២​នាក់​ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​ប្រាប់​ឱ្យដឹងថា​ នាវា​ប្រយុទ្ធ​USS Decatur បាន​ចូល​កៀក​តំបន់​កោះ​ថ្ម​ទឹក​រាក់​២​ដែលមាន​ចម្ងាយ​ត្រឹម​១២​ម៉ៃយ៍ប៉ុណ្ណោះ។​ កោះ​ថ្ម​ទាំងពីរ​នេះ​សុទ្ធសឹង​ត្រូវ​បាន​ប្រទេស​ចិនបាន​បូម​ខ្សាច់បំពេញក្លាយ​ទៅ​ជាកោះ​សិ​ប្បនិមិត្ត។ ​មន្ត្រី​ពីររូប​ខាងលើ​ពណ៌នា​ថា នេះ​គឺជា​សកម្មភាព​ល្បាត​ដើម្បី​ធានា​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ខ្ញុំ​មិន​និយាយ​លំអិត​បន្ថែម​អ្វី​ទៀត​ទេ​។​មុន​នោះ​ស្ថា​នីយទូ​រទស្សន៍​ចិន​ នៅ​ថ្ងៃទី​២៩​កញ្ញា​ បានប្រកាស​ផ្សាយ​ថា​​ យន្តហោះ​ប្រ​យុ​ទ្ធ​​និង​យន្តហោះ​ទម្លាក់​គ្រាប់​រាប់សិប​គ្រឿង​របស់​ប្រទេស​នេះ​នឹងធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​តំបន់​ចិន​ខាងត្បូង ​បន្ទាប់ពី​យន្តហោះ​B-52 របស់​អាមេរិក​បាន​ហោះហើរ​ឆ្លងកាត់​តំបន់​នេះ​កាលពី​សប្តាហ៍​មុន​ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ពីទីកន្លែងពិតប្រាកដ​នោះទេ​។​ ​មុន​នោះ​មន្ត្រី​អាមេរិក​ក៏បាន​បញ្ជាក់ថា​៖ យោធា​ជើង​ទឹក​អាមេរិក​មាន​សកម្មភាព​នៅ​តំបន់​ឥណ្ឌា​ប៉ាស៊ីហ្វិក​ជា​រៀងរាល់ថ្ងៃ ដែល​ក្នុងនោះ​រួមមាន​ទាំង​សមុទ្រ​ចិន​ខាងត្បូង​។​សកម្មភាព​ទាំងអស់​របស់​អាមេរិក​សុទ្ធសឹង​អនុលោម​តាមច្បាប់​អន្តរជាតិ​៕ តាម​កាសែត​The Wall...

​បុគ្គលិកអាកាសចរណ៍​​វ័យ​២១​ឆ្នាំ ពលី​ជីវិត​ដើម្បី​សង្គ្រោះ​មនុស្ស​រាប់រយ​នាក់​នៅលើ​យន្តហោះ ក្នុងអំឡុង​គ្រោះរ​ញ្ជូ​យ​ដី​ដ៏​សាហាវ​នៅ​ឥណ្ឌូនេស៊ី​

Palu ជាទី​ក្រុង​មួយ​ស្ថិតនៅ​ភាគ​កណ្តា​លកោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី បាន​រង​ទទួល​ពី​គ្រោះ​រញ្ជួយ​ដី​កំរិត ៧.៥ រិច​ទ័​រ ក៏ដូចជា​រលក​យក្ស​ស៊ូណាមិ​ដ៏​ខ្លាំងក្លា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ ៤០០ នាក់ ។​ ​ក្នុងអំឡុងពេល​នៃ​គ្រោះធម្មជាតិ​នេះ Anthonius Gunawan Agung ដែលជា​បុគ្គលិក​ផ្នែក​សេវា​ដឹកជញ្ជូន​តាម​ជើងហោះហើរ បានសម្រេច​ចិត្ត​ស៊ូទ្រាំ​នឹង​ការរញ្ជួយ​ដី​ដ៏​ក្លាហាន និង​ធានាថា​យន្តហោះ​ដែល​កំពុង​ដឹក​អ្នកដំណើរ​រាប់រយ​នាក់ ហោះហើរ​ដោយ​សុវត្ថិភាព ។​ ​ខណៈ​មិត្ត​រួម​ការងារ​ទាំងអស់​រប​ស់គា​ត់ រត់​រក​កន្លែង​សុវត្ថិភាព...

ស្បែកជើង​មូ​យ​គូ​មានតម្លៃ​ដល់​ទៅ​១៧​លាន​ដុល្លារ USD តើ​វា​ស្អាត​ប៉ុនណា​?

​ស្បែកជើងកែងចោត​មួយគូ​មានតម្លៃ​ដល់​ទៅ​១៧​លាន​ដុល្លារ USD ទើបត្រូវ​បានដាក់​តាំង​បង្ហាញ​នៅ​សណ្ឋាគារ cBurj Al Arab, Dubai។ ​តាម​The Star​ស្បែកជើង​នេះ​ត្រូ​វបាន​រចនា​និង​ផលិត​នៅ​អ៊ីតាលី ។​តាម​អ្នក​រចនា​ម៉ូត​ Maria Majari វា​ត្រូវបានធ្វើ​អំពី​ស្បែក ,មាស, ក្រណាត់​ព្រែ, ត្បូង​ពេជ្រ​ព័ទ្ធជុំវិញ​ចំនួន​២៣៦​គ្រាប់​ និង​ត្បូង​ពេជ្រ​ដ៏​កម្រ​ទំហំ​១៥​កា​រាត់​២​គ្រាប់​នៅ​ចំ​កណ្ដាល​។ ​ខាងក្រោម​ជារូបភាព​នៃ​ស្បែកជើង​ដ៏​ថ្លៃ​នេះ​៕លីសា

ទី​រួម​ខេត្ត​កោះកុង និង​តារា​សាគរ ត្រៀម​ចាំ​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៨

កោះកុង​ ៖ ចំណុច​ពិសេស​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នៅ​ខេត្ត​កោះកុង ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ មិន​ត្រឹមតែ​ធ្វើឡើង​នៅ​ទី​រួម​ខេត្តកោះកុង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នឹង​ត្រូវ​រៀបចំ​មួយ​ផ្នែក​ទៀត នៅ​រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ ដែល​មាន​ទីតាំង​នៅ​ជាប់​ឆ្នេរសមុទ្រ នៃ​ស្រុក​បទុម​សាគរ ខេត្តកោះកុង​ផងដែរ​។​ ​ជា​កិត្តិយស​សម្រាប់​ខេត្ត​កោះកុង ដែល​ពិធី​បុណ្យ​សមុទ្រ​លើក​នេះ នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​ ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ការត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង នៅ​សាលា​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​៣០...
- Advertisment -

Most Read

×