Sunday, May 31, 2026

Monthly Archives: October, 2018

Indonesia ​៖ កលិយុគ​ចាប់ផ្តើម​ក្រោយ​មហន្តរាយ​ស៊ូណា​មិ ​ព្រោះ​ការស្រេកឃ្លាន​

ពលរដ្ឋ​នៅ​ទីក្រុង​Palu បាន​ម្រុ​ក​ចូល​យក​ទំនិញ​ពី​ហាង​លក់ដូរ​ទាំងឡាយ​ដែល​ត្រូវ​បាក់​រលំ​ ព្រោះ​ជំនួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល​មាន​ភាពយឺតយ៉ាវ​។​ នៅព្រឹកថ្ងៃ​ទី​៣០ខែ​កញ្ញា ​មនុស្ស​ជា​ច្រើនបាន​លុយ​ទឹក​ដើម្បី​យករ​ប​ស់របរ​ពី​មជ្ឈមណ្ឌល​ពាណិ​ជ្ជ​កម្ម​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​គ្រោះថ្នាក់​ធម្មជាតិ​នៅ​ទីគ្រុង​ Palu ។ ហ្វូងមនុស្ស​ដើរ​ប្រមែ​ល​ប្រមូល​ស្បៀង​អា​ហារ របស់របរ ​គ្រា​ដែល​ការងារ​សង្គ្រោះ​របស់​រដ្ឋា​ភិ​បាល​នៅ​តំបន់​នោះ​មាន​ភាព យឺតយ៉ាវ ​ព្រោះ​ជួប​ការលំបាក​ច្រើន​ ​​ទិដ្ឋភាព​នៅ​ម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ដែល​ត្រូវ​ដួល​រាបស្មើ​ក្រោយ​ការរញ្ជួយ​ដី​និង​រលក​ស៊ូណាមិ​ បុរស​២​នាក់​កំពុង​ប្រើ​រទេះ​របស់​ផ្សារ​ទំនើបដើម្បី​ដឹក​ទំ​និញ​ដែល​គេ​យកបាន​ពី​ទីនោះ​ ​គំនរ​ម៉ូតូ​ដែល​ត្រូវ​រលក​សមុទ្រ​«​ប្រមូល​»​ទៅ​ជ្រុង​ម្ខាង​នៃ​អគា​ពាណិជ្ជកម្ម​ មនុស្ស​រាប់ពាន់នាក់​ឈរ​តម្រៀបជួរ​ដើម្បី​ទទួល​ថ្នាំ​ជំនួយ​​ បន្ទាប់ពី​តំបន់​នោះ​ប្រភព​ប្រេងឥន្ធនៈ​បាន​រាំងស្ងួត​ ​​ហ្វូងមនុស្ស​ប្រជែង​គ្នា​រង់ចាំ​ទទួល​សាំង​ពី​រថយន្ត​ជំនួយ​ដែល​បញ្ជូន​មកកាន់​តំបន់​រង​ការខូចខាត​ធ្ងន់ធ្ងរ​បំផុត​ ​នេះ​ជា​របប​សាំង​ដែល​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​ទទួលបាន​បន្ទាប់ពី​ឈរ​តម្រៀបជួរ​រាប់​ម៉ោង​៕ ​លី​សា​

​គ្រោះថ្នាក់​ចរាចរ​៣០​ថ្ងៃ​នា ខែ​កញ្ញា ឆ្នាំ​២០១៨ ស្លាប់​១៣១​នាក់ របួស​សរុប ៣៣២​នាក់​

​ភ្នំពេញ ៖ របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​៣០​ថ្ងៃ គឺ​ថ្ងៃ​ទី​១-៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៥០​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣១​នាក់ របួស​សរុប ៣៣២​នាក់ របួសធ្ងន់ ២៥១​នាក់ របួសស្រាល ៨១​នាក់​។​ ​យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ...

រាល់​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ ត្រូវ​សរសេរ​ឲ្យបាន​ច្បាស់ ដាក់​ក្នុង​តារាង ដើម្បី​ឲ្យ​ភ្ញៀវ​ឲ្យ​បាន​ដឹង​ជា​មុន ចៀសវាង ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​

​ភ្នំពេញ ​៖ ក្រសួង​ទេសចរណ៍ បាន​ចេញ​សារាចរ​ណែនាំ ឲ្យ​ពង្រឹងគុណភាព​ផលិផ​ល​ទេសចរណ៍ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃ​ទី​៨-១០ ខែតុលា ឆ្នាំ​២០១៨​ខាងមុខ​។​ ​តាម​សារាចរ​ណែនាំ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា ត្រូវ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍ ចូលរួម​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ចូលរួម​ទប់ស្កាត់​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន និង​ការធ្វើ​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ​លើ​កុមារ និង​ទប់ស្កាត់​រាល់​សកម្មភាព​ក្មេង​ទំនើង និង​ត្រូវ​អនុវត្ត​តាម​ច្បាប់ និង​ការណែនាំ​របស់​រដ្ឋ លើក​កម្ពស់​​​គុណភាព...

រុស្ស៊ី​ប្រកាសថា​បាន​កម្ទេច​សមាស​ភាព​ភេរ​វករ​៨៥.០០០​នាក់ នៅ​Syria

តាម​TASS/AFP នៅ​ថ្ងៃទី​៣០ ខែកញ្ញា ប្រធាន​គណៈកម្មការ​ស​ន្តិ​សុខ​និង​ការពា​ជាតិ​នៃ​ព្រឹទ្ធសភា​រុស្ស៊ី Viktor Bondarev ឱ្យដឹងថា ៣​ឆ្នាំកន្លងមក​កងទ័ព​អាកាស​រុស្ស៊ី​បានសម្លាប់​សមាសភាព​ភេរវ​ករ​ប្រមាណ​៨៥.០០០​នាក់ តាមរយៈ​ការវាយប្រហារ​ពី​ដែនអាកាស​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​ភេរវ​ករ​នៅ​Syria​។​ ​តាម​លោក​Viktor Bondarev បញ្ជាក់​ច្បាស់​ថា អំឡុង​៣​ឆ្នាំកន្លងមក គោលដៅ​ពួក​ភេរវ​ករ​ប្រមាណ​១០០.០០០​នាក់​ដែល​រួមមាន​ទាំង​ឃ្លាំង​យុទ្ធភណ្ឌ​ផង​នោះបាន​រង​ការវាយប្រហារ​មាន​សមាសភាព​ភេរវ​ករ​ទាំងអស់​១០០.០០០​នាក់​បាន​ត្រូវកម្ទេច ក្នុងនោះ​មាន​៨៥.០០០​នាក់​ត្រូវបាន​កម្ទេច​ពី​ដែនអាកាស​។​ ​លោក​ក៏បាន​ឱ្យដឹង​បន្ថែមថា កងទ័ព​រុស្ស៊ី​១១២​នាក់​បាន​ពលី​កម្ម​ក្នុង​យុទ្ធនា​ការប្រឆាំង​នៅ​Syria​។​មហន្តរាយ​អំពី​អាវុធ​របស់​រុស្ស៊ី រួមមាន​យន្តហោះ​៨​គ្រឿង ឧទ្ធម្ភាគចក្រ​៧​គ្រៀង​និង​រថពាសដែក​មួយចំនួន​ទៀត​។​ ​ប៉ុន្តែ​បើតាម​តួលេខ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) នោះ​មាន​មនុស្ស​១៨.០០០​នាក់​ស្លាប់​ក្នុងអំឡុង​៣​ឆ្នាំកន្លងមក ដែល​ក្នុងនោះ​រួមមាន​ពលរដ្ឋ​សាមញ្ញ​៧៩៨៨​នាក់ ហើយ​ពួក​ភេ​វរ​ករ​អាច​មានតែ​៥.២៣៣​នាក់ ក្រៅពីនោះ​គឺជា​សមាសភាព​នៃ​កងកម្លាំង​បះបោរ​របស់​អ៊ីស្លាម​និង​ជ្រុលនិយម​៕ ​សូ​យ​ន​

រដ្ឋ​មន្ត្រី​បរិស្ថាន ព្រមានចាប់ខ្លួន​អ្នកជួញដូរ​សត្វព្រៃ​ខុសច្បាប់ បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​

​ភ្នំពេញ​ ​៖ "​កម្ពុជា​បាន​តាំងចិត្ត​ខ្ពស់ ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ កម្ពុជា​ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ គឺ​ត្រៀមខ្លួន​ក្នុង​ការសហការ ជា​លក្ខណៈ​អន្តរជាតិ ជាមួយ​ប្រទេស​ទាំងអស់ ក្នុង​ការអភិរក្ស​ធន​ធាន​ធម្មជាតិ និង​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​"​។ នេះ​គឺជា​ការ​ថ្លែង​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងឱកាស ដែល​ឯកឧត្តម​ចូលរួម​នៅក្នុង​កម្មវិធី លើកតម្កើង​ឥរិយាបថ នៃ​ការចូលរួម​ប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ ២០១៨...

អ្នកទោស​រាប់រយ​នាក់​គេចខ្លួន​ពី​គុក​រួច ព្រោះ​ការរញ្ជួយ​ដី​នៅ​Indonesia

​អ្នកទោស​ប្រមាណ​ពាក់កណ្ដាល​ក្នុងចំណោម​អ្នកទោស​ទាំងអស់​៥៦០​នាក់​នៅ​Palu បានគេច​ខ្លួន​រួច បន្ទាប់ពី​ជញ្ជាំង​គុក​បាន​ដួលរលំ​ក្រោយ​ការរញ្ជួយ​ដី​។​ ​តាម Reuters​នោះ ពួក​ប៉ូលិស​យាម​ការពារ​គុក​ពិតជា​ពិបាក​ក្នុងការ​ទប់ស្កាត់​មិនឱ្យ​អ្នកទោស​រត់ ​ពីព្រោះ​ពួកគេ​ក៏​ភ័យ​ស្លន់ស្លោ ព្រោះ​ត្រូវ​សង្គ្រោះ​ខ្លួនឯង​សិន​។​ពួកគេ​ថែមទាំង​គ្មាន​ពេល​រាយការណ៍​ប្រាប់​ថ្នាក់លើ​ទៀតផង​។​ ​អ្នកទោស​ជាង​២៨០​នាក់​បានគេច​ខ្លួន​រួច​នៅ Palu ហើយ​អ្នកទោស​១០០​នាក់​ផ្សេងទៀត​ក៏បាន​រំដោះខ្លួន​រួច​ចេញពី​គុក​នៅ Donggala ។​ ​គួររំលឹកថា ការរញ្ជួយ​ដី​កម្រិត​ ៧,៥Richter នៅ​សមុទ្រ​ជិត​កោះ​Sulawesi កាលពី​ព្រលប់​ថ្ងៃទី​២៨​កញ្ញា បាន​បង្ក​ជា​រលក​ស៊ូណាមិ ទឹក​មាន​កម្ពស់​ដល់​ទៅជិត​៦​ម៉ែត្រ ធ្វើឱ្យ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ទីក្រុង​Palu​និង​ប្រជុំជន Donggala បាន​រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។​ ​តាម​សមត្ថកិច្ច​ប្រទេស​នេះ​ឱ្យដឹងថា មនុស្ស​ស្លាប់​អាច​កើន​ដល់​រាប់ពាន់នាក់ ខណៈពេល​សាកសព​មកទល់ពេលនេះ​ទើប​ប្រមូលបាន​ជាង​៨០០​នាក់ ក្នុងពេលដែល​តំបន់​មួយចំនួន​ក្រុម​សង្គ្រោះ​ពុំ​អាច​ទៅដល់​ព្រោះតែ​ស្ពាន​បាក់​និង​ផ្លូវ​ខូចខាត​៕ ​លី​សា​

មុនពេល​មាន​ការទុកចិត្ត​របស់​សហរដ្ឋអាមេរិក កូរ៉េ​ខាង ជើង នឹង​មិន​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទេ​

លោក Ri Yong Ho រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងជើង​បាន​ប្រាប់​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​ថា «​ដោយ​មិន​មាន​ការទុកចិត្ត​សហរដ្ឋអាមេរិក យើង​នឹង​មិន​មាន​ទំនុកចិត្ត​ខាង​សន្តិសុខ​របស់​យើង​ទេ ហើយ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង នឹង​មិន​រុះរើ​អាវុធ​របស់​យើង​ជា​ឯកតោភាគី​នោះទេ​»​។​ រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងជើង​បាន​បន្តថា «​ការតាំង​ចិត្ត​របស់​សាធារណរដ្ឋ​ប្រជា​មានិតុ​ប្រជាធិបតេយ្យ​កូរ៉េ (DPRK) ដល់​ការធ្វើ​មិនឲ្យ​មាន​អាវុធ​នុយក្លេអ៊ែ​រមាន​ភាពជាក់លាក់​។ ការណ៍​នេះ​អាច​ធ្វើទៅបាន បើ​សហរដ្ឋអាមេរិក​ធ្វើឲ្យ​យើង​មាន​ទំនុកចិត្ត​លើសហ​រដ្ឋ​អាមេរិក​នោះ​»​។​ លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយ​ទៀត​ថា​កង្វះ​ភាព​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជា​មូល ហេតុ​ធ្វើឲ្យ​ការពិភាក្សាកា​រគ្មាន​អាវុធ​នុយក្លេអ៊ែរ នោះ​ជាប់​គាំង​ចាប់តាំងពី​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​សិង្ហបិរី​នៅ​ខែ​មិថុនា រវាង ប្រធានាធិបតី​Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un​។​ រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ចាត់វិធានការ​ជា​ដុំកំភួន រួម​មាន​ការបញ្ឈប់​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ឆ្លង​ទ្វីប​ដែល​ត្រូវបាន​ហាត់​ឃាត់​នៅ​ក្រោម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាតិ...

គណនី Facebook របស់​អ្នក​ប្រើ មិនតិច​ជាង​៥០​លាន​គណនី​ត្រូវ​ចោរ​បន្លំ​ចូល​

កាលពី​ថ្ងៃ​សុក្រ ទី​២៨​កញ្ញា លោក Mark Zuckerberg អគ្គនាយក​នៃ​អាណាចក្រ​បណ្តាញ​សង្គម​នេះ បានប្រកាសថា Facebook ទើបតែ​ត្រូវបាន រង​នូវ​ការចូល​បន្លំ​លុកលុយ ពី​សំណាក់​ចោរ​ព័ត៌មានវិទ្យា​។ មាន​គណនី​Facebook យ៉ាងហោចណាស់ ៥០​លាន​គណនី ដែល​ត្រូវបាន​ចោរ​ព័ត៌មានវិទ្យា បន្លំ​ចូល និង​ប្រើប្រាស់​។ ក្រុមហ៊ុន​Facebook បានធ្វើការ​សូមទោស ទៅ​ដល់​អ្នកប្រើប្រាស់​ទាំង​អស់ ហើយ​បាន​សន្យា បំពេញ​កង្វះ​ខាត ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​នេះ​ឲ្យបាន​។​ តាម​លោក Mark...

ស្លាប់​៤​នាក់ ដោយ​រថយន្ត​ដឹក​ដី​បុក​ម៉ូតូ លើ​ផ្លូវជាតិ​លេខ​៣

​ខេត្ត​កណ្ដាល ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រវាង​រថយន្ត​ជាមួយ​ម៉ូតូ បណ្តាលឲ្យ​ស្លាប់ ៤​នាក់​(​ស្រី​៣​នាក់​) កើតហេតុ​ថ្ងៃអាទិត្យ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥និង៤០​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥ ត្រង់​ចំណុច​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​ ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជាក់​ពី​សភា​ពនៃ​រឿងហេតុ​នេះ​ថា ៖ មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA CLICK ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ...

ទូត​ជប៉ុន​និង​ភរិយា ទៅ​បុណ្យ​កាន់បិណ្ឌ​នៅ​វត្ត​ឧណ្ណាលោម​

​ភ្នំពេញ ​៖ Embassy of Japan in Cambodia ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានប្រកាសថា នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​ភរិយា បាន​អញ្ជើញ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ឧណ្ណាលោម ដើម្បី​អុជ​ធូប ដាក់​បាត្រ ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា ។ កាយវិការ​របស់​ឯក​អគ្គរាជទូត​ជប៉ុន បាន​ធ្វើឲ្យ​មហាជន​ជាច្រើន​ចាប់អារម្មណ៍ និង​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​ទឹកចិត្ត​របស់​លោក​។​ ​តាមរយៈ​ខ្សែ​វីដេអូ...
- Advertisment -

Most Read

×