Sunday, May 31, 2026

Monthly Archives: October, 2018

Indonesia បញ្ចុះសព​ជនរងគ្រោះ​ជាង ១២០០​នាក់​ក្នុង​ផ្នូរ​រួម​ (មានវីដេអូ)

​តាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល គិត​មកទល់ពេលនេះ​ចំនួន​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី​និង​ស៊ូណាមិ កាលពី​ចុង​សប្តាហ៍​មុន បាន​កើន​ឡើងដល់ ១២០៣​នាក់ ប៉ុន្តែ​នេះ​ពុំមែន​ជា​តួលេខ​ចុងក្រោយ​ទេ ព្រោះ​កន្លែង​ច្រើន​ទៀត​ក្រុម​សង្គ្រោះ​ពុំ​អាច​ទៅដល់​បាន​។ ​​ក្នុង​ពេលនេះ​ក្រុម​អ្នកស្ម័គ្រចិត្ត​បានរៀបចំ​រណ្តៅ​បញ្ចុះ​សាកសព​រួម​នៅ Poboya ទីក្រុង Palu ។ ផ្នូរ​រួម​នេះ​ត្រៀម​ទុក​សម្រាប់ បញ្ចុះ​សាកសព​មនុស្ស​១៣០០​នាក់​។​ ​តាម​AFP រដ្ឋាភិបាលIndonesiaសម្រេច​បញ្ចុះ​សាកសព​ក្នុង​ផ្នូរ​រួម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង ។​មាន​រថយន្ដ​ដឹកជញ្ជូន​៣​គ្រឿង កំពុងធ្វើការ​ប្រមូល​សាកសព​មក​ដាក់​ក្នុង​ផ្នូរ​ខាងលើ​។​ ​ពេលនេះ​រដ្ឋាភិបាល​Indonesia ​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យ​ពួតដៃគ្នា​ស្តារ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​នៃ​មហា​គ្រោះមហន្តរាយ​នេះ​។​ ​គួររំលឹកថា មុន​នោះ​នៅ​ឆ្នាំ​២០០៤ ការរញ្ជួយ​ដី​និង​រលក​ស៊ូណាមិ បាន​ប្លន់​យក​ជីវិត​មនុស្ស​២២.០០០​នាក់ នៅក្នុង​តំបន់ ដោយឡែក​Indonesia ​១៦.៨០០​នាក់​៕ ​សូ​យ​ន​ ...

ទិវា​មនុស្ស​ចាស់​ ០១ តុលា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “សមាគម​មនុស្ស​ចាស់ ជា​យន្តការ​ដ៏​សំខាន់​ក្នុង​ការថែរក្សា​វប្បធម៌ គ្រួសារ និង​សង្គមជាតិ​”

​ខេត្ត​ស្វាយរៀង​ ៖ ​លោក វង សូ​ត រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្ពុជា​​ដើម្បី​មនុស្ស​ចាស់ និង​លោកស្រី លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ចន្ទ ០៧​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​មនុស្ស​ចាស់​កម្ពុជា...

សហរដ្ឋអាមេរិក និង កាណាដា បានសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ នៅ​នាទី «​ទី​៨៩»

​កិច្ចព្រមព្រៀង​អាមេរិក​ម៉ិ​ក​ស៊ិ​ក​-​កាណាដា ដែល​ហៅ​កាត់​ថា USMCA នេះ គឺជា​មូលដ្ឋាន​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ដែលមាន​ទឹកប្រាក់ ១ លាន ២ សែន​ដុល្លារ​អាមេរិក​។ គេ​រំពឹងថា កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​សម​ភាគី​របស់លោក​នៃ​ប្រទេស​កាណាដា និង​ម៉ិ​ក​ស៊ិ​ក នៅក្នុង​រយៈពេល ៦០ ថ្ងៃ​ខាងមុខនេះ​។​ បន្ទាប់ពី​បាន​ចរចា​គ្នា​ដ៏​តានតឹង​មក មន្ត្រី​សហរដ្ឋអាមេរិក និង​មន្ត្រី​កាណាដា​បានប្រកាស​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ពួកគេ​បាន​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​អនុញ្ញាត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ត្រីភាគី​កែសម្រួល​ឡើងវិញ​មួយ​ជាមួយនឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដើម្បី​ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាងជើង​(...

លោក James P. Allison ជនជាតិ​អាមេរិក​និង​លោក Tasuku Honjo ជនជាតិ​ជប៉ុន ជា​ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ឆ្នាំ​២០១៨

រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ឆ្នាំ​២០១៨ ត្រូវបាន​ប្រគល់ជូន​លោក James P. Allison ជនជាតិ​អាមេរិក​និង​លោក Tasuku Honjo ជនជាតិ​ជប៉ុន ចំពោះ​ស្នាដៃ​ស្រាវជ្រាវ បង្ហាញឱ្យឃើញ អំពី​យុទ្ធសាស្ត្រ​ផ្សេងៗ​នៃ​ការព្យាបាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក ដោយ​ប្រើ​កោសិកា​ដែល​ស៊ាំ​នឹង​មេរោគ -​គោ​លិ​កាស​។ ការព្យាបាល​ដៅ​ឱ្យចំ​លើ​កោសិកា​ស៊ាំ ដើម្បីឱ្យ​កោសិកា​នោះ​ទៅ​បំពេញបេសកកម្ម ជា​អ្នកការពារ​សរីរាង្គ ហើយ​ងាក​មក​ប្រឆាំងនឹង​កោសិកា​កាច​-​ចម្លែក ពោលគឺ​កោសិកា​មហារីក​វិញ​។​ ជ័យលាភី​ទាំងពីរ បានធ្វើការ​ស្រាវជ្រាវរ​ក​វិធីសាស្ត្រ​ព្យាបាល​ថ្មី​នេះ ដាច់ដោយឡែក​ពីគ្នា ៖ កើត​នៅ​ឆ្នាំ​១៩៤៨ លោក...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ នឹង​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច តែ​ដោយ​គ្រាន់​តែ​រក្សា​ភាពនឹងនរ នោះ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ត្រូវ​ប្រយ័ត្ន​ក្នុង​ការចំណាយ បញ្ចៀស​ជួប​រឿង​អត្តខាត់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ធ្វើឲ្យ​អ្នក​ដទៃ​កើត​ចិត្ត​ច្រណែន​។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​គួរ​ជាទី​ពេញចិត្ត តែ​សុទ្ធតែ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការ​ធ្វើ​ការសម្រេចចិត្ត​សំខាន់ៗ​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា...

​មេរៀន​១​ដ៏​រន្ធត់​! ទុក​កូន​ឲ្យ​នៅ​លេង​ជាមួយ​សេះ មានអី ត្រូវ​សេះ​ផាយ​១​ជើង​ខ្ទា​ច​យ៉ាង​សាហាវ (​វីដេអូ​)

​នេះ​ជា​ខណៈពេល​ដ៏​រន្ធត់ និង​គួរ​ឲ្យ​អស់សំណើច​មួយ​ផងដែរ ដែល​ក្មេងប្រុស​តូច​ម្នាក់ បាន​លេង​ជាមួយ​សេះ​១​ក្បាល​មួយ​ក្បាល ហើយ​ត្រូវបាន​សេះ​ធាក់​បណ្តាល​ឲ្យ​ឈឺចាប់​យ៉ាងដំណំ បន្ទាប់ពី​ក្មេងប្រុស​នោះបាន​ព្យាយាម​ទៅ​រំខាន​វា​ជាច្រើនលើក ។​ ​វីដេអូ​នៃ​ហេតុការណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​តូច​ម្នាក់ និង​សេះ​១​ក្បាល កំពុង​ស្ថិតនៅ​លើផ្លូវ​មុខផ្ទះ​មួយកន្លែង នៅក្នុង​ប្រទេស​វៀតណាម ។ តាម​វីដេអូ ឱកាស​លើក​ទី​១ ក្មេងប្រុស​តូច​នោះបាន​គេចផុត​ពី​ការ​ធាក់​របស់​សេះ ។ ប៉ុន្តែ ខណៈពេល​វា​ព្យាយាម​ចូលទៅ​ប៉ះ​វា​ជា​លើក​ទី​២ ក៏ត្រូវ​សេះ​ផាយ​១​ជើង បណ្តាល​ឲ្យ​ខ្ទា​ច​ផ្ទប់​នឹង​ម៉ូតូ​យ៉ាង​សាហាវ ។​ ​ភ្លាមនោះ ម្តាយ​របស់​ក្មេងប្រុស​នេះ ត្រូវ​បានឃើញ​រត់ចេញ​ពីក្នុងផ្ទះ​យ៉ាង​លឿន ដើម្បី​ទៅ​ជួយសង្គ្រោះ​កូន​របស់​នាង...

​សំណាង​ល្អ​ណាស់​! តំបន់​១​ពុំ​ទាន់​ត្រូវបាន “​នគរូបនីយ៍កម្ម​” ក្បែរ​ក្រុង​ព្រៃនគរ ឥឡូវ​កំពុង​ក្លាយជា​ទី​ប្រមូលផ្តុំ​មនុស្សម្នា​ទៅ​ស្រូប​យក​អាកាសធាតុ​… បរិសុទ្ធ​ពិតៗ​

​ចម្ងាយ​ពី​ក្រុង​ព្រៃនគរ​ប្រមាណ​មិន​ដល់ ១០ km ផង ជ្រោយ​កោះ THANH DA ដែល ២០​ឆ្នាំ​មកហើយ បាន​ស្ថិតស្ថេរ​ដដែល -​ជា​ជនបទ​ពិតៗ​កណ្តាល​ទីក្រុង "​បេតុង​" ជាមួយ​អគារ​ខ្ពស់​សន្លឹម ហើយ​បាក់ក ។​ ​សំណេរ​អត្ថបទ​នេះ ពុំ​ដើម្បី​ឃោសនា​ឲ្យ​ទេសចរណ៍​វៀតណាម​ទេ គ្រាន់តែ​មាន​បំណង​ចង់ឲ្យមាន "​បែបនេះ​" ដែរ នៅ​រាជធានី​ភ្នំពេញ​របស់​យើង ។​ ​គោ​កំពុងស៊ី​ស្មៅ ក្នុង​តំបន់ "​ជនបទ​" កណ្តាល​ទីក្រុង...

គិត​យ៉ាង​ម៉េច​ទៅ ៖ ស្រុក​យើង​ចាក់ដី​លុប​សមុទ្រ រីឯ​ស្រុក​គេ​សម្លាប់​ឆ្លាម​ពាន់​ក្បាល​… អ្វីៗ​ដើម្បី​ទេសចរណ៍​!? (វីដេអូ)

Daily Mail ចុះផ្សាយ​ថា ត្រី​ឆ្លាម​នៅ​តំបន់​សមុទ្រ​ផ្កា​ថ្ម Great Barrier នា​ប្រទេស​អូស្ត្រាលី ត្រៀម​ផុត​ពូជ​ហើយ ។ ឆ្លាម​រាប់ពាន់​ក្បាល កំពុង​ត្រូវ​សម្លាប់​យ៉ាង​សាហាវ ដោយ​ផ្លែ​សន្ទូច​ដ៏​ធំៗ ហើយ​សមត្ថកិច្ច​ថា គេ​ធ្វើបែបនេះ​ដើម្បី​ការពារ​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ពិសារ​ទឹក​ទីនេះ ។​ ​ពី​ឆ្នាំ ២០០១​មក ដោយឡែក​នៅ​រដ្ឋ Queensland យ៉ាងតិច​ត្រី​ឆ្លាម​ប្រមាណ 10.400 ក្បាល បាន​ត្រូវ​សម្លាប់ ។...

ត្រៀមកម្លាំង​ការពារ​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​,​នៃ​ការស្វែងរក​សន្តិភាព​តាម​នយោបាយ​ឈ្នះ​ឈ្នះ​

​ភ្នំពេញ ​៖ ​តាម​គម្រោង​ដែល​ត្រោម​ទុក​ជា​មុន​នោះ​វិមាន​ឈ្នះ​ឈ្នះ ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ​រយះពេល​៣​ថ្ងៃ​គឺ​ថ្ងៃទី​២៩ ដល់​ថ្ងៃ​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​ នៅ​ព្រឹក​ថ្ងៃទី​១​ខែ​តុលា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើ​កិច្ចប្រជុំ​ស្ដី​ពិការ​ត្រៀមកម្លាំង​សហការ​ការពារ​សន្តិសុខ​សុ​វត្ថ​ភាព​ក្នុង​ពិធី​សម្ពោធ​​វិមាន​ឈ្នះ ឈ្នះ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​,​នៃ​ការស្វែងរក​សន្តិភាព​តាម​នយោបាយ​ឈ្នះ ឈ្នះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតី​លោក​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​ ក្នុង​កិច្ចប្រជុំ​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​នូវ​វិធានការ​១​ចំនួន​ដើម្បី​ឈាន​ទៅ​រៀប ពិធី​សម្ពោធ​វិមាន​ឈ្នះៗ​ដែល​នៅសល់​តែ​រយះពេល​ជាង​មួយខែ​ទៀត​តែ​ប៉ុណ្ណោះ​ឲ្យបាន​ល្អ​ប្រសើរ​។ លោក​អភិបាល​បានបញ្ជាក់​ថា​៖​វិមាន​ឈ្នះៗ​ដែល​រៀបចំ​កសាង​ឡើង​ដោយ​ក្រសួង​ការពារជាតិ​គឺជា​និមិត្តរូប​នៃ​ការបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំ​រៃ​នៅ​កម្ពុជា និង​អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លើកទី​២០​នៃ​ការបញ្ចប់​សង្ក្រាម​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ស្ថាបនិក​សន្តិភាព​តែមួយគត់ និង​ជា​អ្នក...

​អាសូរ​ណាស់​! ទារក​ម្នាក់​ត្រូវបាន​ទម្លាក់​ពី​ជាន់​ទី​៥ ចូលក្នុង​ចម្ការចេក ខណៈ​ទងផ្ចិត​នៅ​ពុំទាន់​កាត់ផ្តាច់​ តែ​ជីវិត​ថ្លៃ​ដ៏​អស្ចារ្យ ដោយសារ…

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​អាសូរ​មួយ ដែល​ទារក​ទើប​កើត​ម្នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ចម្ការចេក​នៃ​ដីឡូត៍​មួយកន្លែង នៅក្នុង​ប្រទេស​ថៃ ដោយ​ស្ថិតក្នុង​ស្ថានភាព​ទងផ្ចិត​ពុំទាន់​ត្រូវបាន​កាត់ផ្តាច់​នៅឡើយ ។​ ​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ទារក​ម្នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ដីឡូត៍​ចម្ការចេក ជាប់​នឹង​សយនដ្ឋាន​មួយ ។ នៅលើ​ខ្លួនប្រាណ​របស់​វា ត្រូវ​បានឃើញ​ស្នាម​មូស​ខាំ​ឡើង​សោះ​សាច់​គួរ​ឲ្យ​អាសូរ​បំផុត ។​ ​ស្ត្រី​ម្នាក់​ឈ្មោះ Hang Hong អាយុ ៥៥ ឆ្នាំ ជា​អ្នក​ដាំ​ស្ល​នៃ​សយ​ដ្ឋា​ន​នោះ បា​និយាយថា អ្នកស្រី​បានលឺ​សម្លេង​ទារក​នៅវេលា​ម៉ោង​ប្រហែល ៧ និង ៣០ នាទី...
- Advertisment -

Most Read

×