Sunday, May 31, 2026

Monthly Archives: October, 2018

ឃុំខ្លួន ថៅកែ​ទិញ​-​លក់​រថយន្ត ពាក់ព័ន្ធយក​កាតគ្រី​ឡាន ៩​គ្រឿង ទៅ​បញ្ចាំ​យក​លុយ​ជាង ១២​ម៉ឺន​ដុល្លារ

​ភ្នំពេញ ​៖ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ ​បាន​ចេញ​ដី​ការបង្គាប់​ឱ្យ​ឃុំខ្លួន​ជន ថៅកែ​លក់រ​យន្ត ករណី​រំលោភ​លើ​ទំនុកចិត្ត យក​លុយ​ចំនួន​១២៧៥០០​ដុល្លារ ដាក់ពន្ធនាគារ ​ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស​ជា​ក្រោយ​។ ​ការសម្រេច​របស់​លោក​ចៅក្រម​ស៊ើប គឺ​ធ្វើឡើង​បន្ទាប់​ពី​លោក ខាំ សុ​ផា​រី ព្រះរាជ​អា​ជ្ញរង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ថៅកែ​លក់​រថយន្ត​ឈ្មោះ ប្រាក់ ប៊ុណ្ណា ពីបទ...

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​ការ​តតាំង​មតិ​របស់​បរទេស ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ដើមកំណើត​ខ្មែរ​មួយចំនួន រស់នៅ​ឯនាយសមុទ្រ​

​​ភ្នំពេញ ​៖ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ​ ​បានចេញ​សេចក្តីថ្លែងការណ៍ របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​ឆ្លើយតប​ទៅនឹង​ការ​តតាំង​មតិ​របស់​បរទេស ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ដើមកំណើត​ខ្មែរ​មួយចំនួន រស់នៅ​ឯនាយសមុទ្រ​។​ ​បើ​តាម​ការផ្សព្វផ្សាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក លោក ផៃ ស៊ីផា​ន បាន​ថ្លែងថា "​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើតចេញ​ពី​ជម្រើស នៃ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ តាមរយៈ​ការបោះឆ្នោត​ដែល​មាន​ច្រើន​ជាង​កៅសិប​ភាគរយ គាំទ្រ និង​ទទួលស្គាល់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦...

ដាក់លូ តាម​បណ្តោយ​ផ្លូវ ដូង ងៀប រយៈពេល​៣០​ថ្ងៃ អាជ្ញាធរ​ស្នើ​ឲ្យ​អ្នកដំណើរ​ពង្វាង​ចរាចរ​

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីជូនដំណឹង ប្រាប់​ដល់​សាធារណជន​​ក្រុមហ៊ុន​អាជីវកម្ម និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​បណ្តោយ​ផ្លូវ ដូង ងៀប ចាប់​ពី​ផ្លូវ​លេខ​២០០៤ ដល់​ផ្លូវ​ចោមចៅ​ (​ផ្លូវវេង​ស្រេង​) ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ឲ្យបាន​ជ្រាបថា ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច ដោយ​ទឹកភ្លៀង​នៅ​រដូវវស្សា​ ​ដែល​តែងតែ​កើតមាន​ក្នុង​ភូមិសាស្ត្រ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ដាក់លូ​កាត់​ទទឹង​ផ្លូវ​​ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ការដ្ឋាន​ត្រូវ​បញ្ចប់ មាន​រយៈពេល​៣០​ថ្ងៃ​។​ ​សេចក្តីជូនដំណឹង...

ប្រធានាធិបតី Donald Trump និង​ប្រធាន​រដ្ឋ​ចិន Xi Jinping អាច​ជួបគ្នា​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​

​តាម Reuters ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន Larry Kudlow នៅ​ថ្ងៃទី​១ ខែតុលា បាន​ឆ្លើយ​នឹង​ស្ថានីយទូរទស្សន៍​Fox Business Network (FBN) ថា​មានលទ្ធភាព​ច្រើន​ដែល​ប្រធានាធិបតី​អាមេរិក​Trump នឹង​ជួប​ជាមួយ​ប្រធាន​រដ្ឋ​ចិន​Xi Jinping​។​ ​តាម​លោក​Larry Kudlow មេដឹកនាំ​ទាំងពីរ​អាច​ជួបគ្នា​ក្នុង​សន្និសីទ​កំពូល​ក្រុម​បណ្តា​ប្រទេស​មាន​សេ្ឋ​កិច្ច​រីកចម្រើន​និង​ទើប​លេចធ្លោ​ដំបូង​ពិភពលោក​(G20) ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា នា Buenos Aires, Argentina ។​ ​ឆ្លើយតប​នឹង​សំណួរ​ថា​តើ​អាចមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​ដែរឬទេ ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន​ឱ្យដឹងថា...

ចិន​អភិវឌ្ឍន៍​ផ្កាយរណប​Laser ដែលមាន​សមត្ថភាព​អាច​រកឃើញ​នាវាមុជទឹក​គ្រប់យ៉ាង​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​កំពុង​អភិវឌ្ឍ​ផ្កាយរណប​ដែល​ប្រើប្រាស់​បច្ចេកវិជ្ជា Laser បម្រើឱ្យ​ការប្រយុទ្ធ​នាវាមុជទឹក ហើយ​បើតាម SCMP ចុះផ្សាយ​នោះ វា​មាន​សមត្ថភាព​អាច​រកឃើញ​គោលដៅ​នៃ​នាវាមុជទឹក​ស្ថិតក្នុង​ជម្រៅ​៥០០​ម៉ែត្រ ជា​ជម្រៅ​អតិបរមា​ដែល​នាវាមុជទឹក​បច្ចុប្បន្ន​អាច​ចុះទៅ​ដល់​បាន​។ ក្រៅពីនោះ​វា​នូវ​អាច​ប្រមូលផ្តុំ​ទិន្នន័យ​ពី​តំបន់​សមុទ្រ​ទាំងឡាយ​លើ​ពិភពលោក​។​ ​ជាគោលការណ៍ ផ្កាយរណប Laser ពឹងពាក់​លើ​ប្រតិកម្ម​កញ្ចុំ​ពន្លឺ​កាំរស្មី Laser​ចេញពី​នាវាមុជទឹក​។ ចំណាំងផ្លាត​ទាំងនោះ​នឹងត្រូវ​បាន​បណ្ដា​សំណុំ SENSOR ប្រមូលផ្តុំ និង​វិភាគ​ដោយ​កុំព្យូទ័រ​ដើម្បី​កំណត់​ទីតាំង ល្បឿន ក៏ដូចជា​រូបរាង​របស់​នាវាមុជទឹក​។​ ​ពេលនេះ​មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ​ចិន​មាន​ជំនឿ​យ៉ាងខ្លាំង​លើ​គ្រោងការណ៍​នេះ ព្រោះថា​ពន្លឺព្រះអាទិត្យ​មិនអាច​ទម្លុះ​បាន​លើសពី​២០០​ម៉ែត្រ​ពី​ផ្ទៃសមុទ្រ​ចុះ​នោះទេ ប៉ុន្តែ​កាំរស្មី Laser សិប្ប​និមិត្ត​ដែលមាន​ថាមពល​ខ្ពស់ អាចមាន​ពន្លឺ​លើសពី​កាំរស្មីព្រះអាទិត្យ​រាប់ពាន់​លាន​ដង​ឯណោះ​។​ ​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ដែល​ចូលរួម​ក្នុង​គោលការណ៍​នេះ...

ស្លាប់​និង​របួសធ្ងន់​៦​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៣ ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​មនុស្ស​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​៤​នាក់​ផ្សេង​ទៀត បាន​រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​តាមផ្លូវ ពេល​កំពុង​បើកបរ កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ ១៩៣-១៩៤ ស្ថិតនៅក្នុង​ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់ថា រថយន្ត ១​គ្រឿង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ជា​រថយន្ត​រត់​ឈ្នួល...

Iran ​បា​ញា់​កាំជ្រួច​អន្តរ​ទី្វ​ប​ដើម្បី​«​សងសឹក​»​ចំពោះ​ឃាតករ​ដែល​ធ្វើការ​វាយប្រហារ​នៅពេល​ព្យុហយាត្រា​

​កងកម្លាំង​ឆ្មាំ​បដិវត្តន៍Iran ​(IRGC) ប្រកាសថា នឹង​វាយប្រហារ​ពី​ដែនអាកាស​នូវ​គោលដៅ​មួយចំនួន​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ដែល​ត្រូវបាន​ពួកគេ​ចោទប្រកាន់ថា​គឺជា​មូលដ្ឋាន​របស់​ក្រុម​បះបោរ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ករណី​វាយប្រហារ​ក្នុង​ពិធី​ព្យុហយាត្រា​នៅ​ប្រទេស​នេះ​កាលពី​ជាង​មួយ​សប្តាហ៍​មុន​។​ ​តាម​ទីភ្នាក់ងារសារព័ត៌មាន Fars កងពល​អវកាស​រប​ស់ IRGC បាន​បាញ់​បង្ហោះ​កាំជ្រួច​រយៈ​ចម្ងាយ​មធ្យម Zolfaghar Qiam ដែលមាន​រយៈ​ចម្ងាយ​៧៥០-៨០០​គីឡូម៉ែត្រ​ទៅលើ​គោលដៅ​មួយចំនួន​របស់​ក្រុម​ឧទ្ទាម​ដែល​បាន​សារភាព​ទទួលខុសត្រូវ​ក្នុងការ​វាយលុក​នៃ​ពិធី​ព្យុហយាត្រា​នៅ​Iran ថ្ងៃទី​២២​កញ្ញា ​ដែល​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច​២៤​នាក់​ស្លាប់ ហើយ​ជាង​៦០​នាក់​រងរបួស​។​ ​ការវាយលុក​សងសឹក​នេះ​ប្រ​ព្រឹ​តិ្ត​ទៅ​នៅវេលា​ម៉ោង​២​ព្រឹក ថ្ងៃទី​១ ខែតុលា ។​ ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​Iran ​«​បាក់អំនួត​»​ក្រោយ​ករណី​រង​ការវាយប្រហារ​ក្នុង​ពិធី​ព្យុហយាត្រា​។ ​ក្នុងពេល​ជាមួយ​នោះ តាម Sputnik News ឱ្យដឹងថា...

​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ​”​ឆក់​”៨​នាក់ ទៅ​តុលាការ​ផ្តន្ទាទោស​

​ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​ចំនួន​៨​នាក់ ដែល​បង្ក​បទល្មើស​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស " ឆក់ " ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​តុ​ការបន្ត​នីតិវិធី​ផ្តន្ទាទោស​។​ តាម​របាយការណ៍​ពី លោក​ឧត្តមសេនីយ៍​ស្នងការ​បង្ហាញថា កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០ និង ៣០​នាទី នៅ​ចំណុច​មុខ​កាស៊ីណូ វិមាន​ខ្សាច់​ស...

ក្រស​សួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖ “​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​”

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី ១ ខែ តុលា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជេី​ញ​អធិបតី ក្នុង​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ " វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​" នៅ​សណ្ឋាគារ ព្រី​ន​ស៍ថាម...

ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រជុំ​ពិនិត្យ​ការអភិវឌ្ឍ និង​ផលប៉ះពាល់​បរិស្ថាន ផ្លូវថ្នល់ លូ ក្នុង​ក្រុង​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​ ៖ កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ការអភិវឌ្ឍ និង​ផលប៉ះពាល់​បរិស្ថាន ផ្លូវ ថ្នល់ និង​ប្រពន្ធ័​លូ ក្នុង​ក្រុង​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាច្រើន​ទៀត​។​ ​នា​ឱកាស​នោះ មន្ត្រី​ជំនាញ...
- Advertisment -

Most Read

×