Sunday, May 31, 2026

Monthly Archives: October, 2018

សាលា​អេស៊ី​អ៊ី នឹង​ផ្តល់​អាហារូបករណ៍​១០០ កន្លែង​ដល់​សិស្ស​ទើប​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨

​ភ្នំពេញ ​៖ ​កម្មវិធី​អាហារូបករណ៍ ACE Inspiring Excellence Scholarships ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលា អេស៊ី​អ៊ី តាំងពី​ឆ្នាំ ២០១៧ ដោយ​មាន​ការគាំទ្រ​ពី IDP Education ដែល​ជា​ស្ថាប័ន​ឈាន​មុខ​គេ​ក្នុង​ពិភពលោក​លើ​វិស័យ​អប់រំ​ជា​លក្ខណៈ​អន្តរជាតិ និង​ការបញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​បរទេស​។ ​កម្មវិធី​អាហារូបករណ៍​នេះ​មាន​គោលបំណង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស ជំនាញ​ទន់ ជំនាញ​ផ្នែក​សិក្សាធិការ និង​ចំណេះដឹង​សាកល​​ដល់​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ ដើម្បី​អោយ​ពួកគេ​អាច​បន្ត​ភាពជោគជ័យ​នៅ​ថ្នាក់​ឧត្តមសិក្សា​នៅ​ក្នុង​ប្រទេស ឬ​នៅ​បរទេស​។...

​រឿងរ៉ាវ​បញ្ជាក់ថា​ព្រលឹង​ខ្មោច​ប្រាកដ​ជាមាន សូម្បី​ស្ថាប័ន​ប៉ូលិស​ក៏​ទទួលស្គាល់​ដែរ​(មានវីដេអូ)

​រឿង​ហេតុនេះ​កើតឡើង​អំ​ឡុ​ងឆ្នាំ​១៩៨៩ នៅ​ភោជនីយដ្ឋាន​ទ្រី​យួ​យ​គី ហុងកុង ។ ដូច​ធម្មតា ​អ្នក​ប​ម្រើ​តែង​ទទួលបាន​ទូរស័ព្ទ​កុម្មង់​អាហារ​សម្រាប់​មនុស្ស​៤​នាក់ ​រួមមាន​បាយ ​ពង​ទា​ក្រឡុក មីឆា​សាច់គោ រួម​នឹង​អាហារ​មួយចំនួនទៀត​។​ ​អាសយដ្ឋាន​ដែល​ភ្ញៀវ​កុម្មង់​អាហារ​ប្រាប់​គឺជា​ភូមិគ្រឹះ​មួយ​នៅ​តំប​ន់ឧ​ទ្យា​ន​សៀ​ភីង ។​ប៉ុន្តែ​ពេល​ដែ​ល​អ្នកបម្រើ​យក​អាហារ​ទៅ​ដ​ល់ ​បាន​ចុច​កណ្តឹង​ច្រើនសា​ ប៉ុន្តែ​គ្មាន​ចម្លើយ​ឆ្លើយតប​។​គាត់​ក៏គោះ​ទ្វារ ​ហើយ​ស្រែក​ខ្លាំងៗ​ថា «​យកអាហារ​មក​ជូនៗ​» ។ ភ្លាមៗ​នោះ​ទ្វារ​ក៏ត្រូវ​​បាន​បង្ហើប ​ហើយ​លុយ​ត្រូវបាន​រុញ​តាម​ក្រោម​ប្រឡោះ​ទ្វារ និង​ឮសូរសំឡេង​ប្រាប់​ឱ្យ​ទុក​អាហារ​នៅមុខទ្វារ​ចុះ ​បាន​ហើយ​។ អ្នកបម្រើ​ទោះបី​ឃើញ​ចម្លែក​ ​ប៉ុន្តែ​គាត់​បាន​ទុកដាក់​តាម​ការ​ប្រាប់ ​រួច​វិល​ត្រឡប់មក​ហាង​វិញ​។​ ​យប់​ឡើង​នៅពេល​បិទ​ហាង លោក​ថៅកែ​ក៏​ត្រួត​ពិនិត្យមើល​ចំណូល​ប្រចាំថ្ងៃ​...

រំជួលចិត្ត​! ក្មេងស្រី​ពិការភ្នែក​អាយុ ២​ឆ្នាំ មើល​ឃើញ​ម្តាយ​ជា​លើកដំបូង បន្ទាប់ពី​ធ្វើ​ការវះកាត់​ជាច្រើនលើក​ (វីដេអូ)

​ក្មេងស្រី​ពិការ និង​ថ្លង់​ម្នាក់​អាយុ ២​ឆ្នាំ បាន​មើលឃើញ​ម្តាយ​របស់​នាង​ជា​លើកដំបូង នៅពេល​​ទទួល​ការវះកាត់​ជិត ១០​លើក​។​ ​ក្មេងស្រី​គួរ​ឲ្យ​ស្រឡាញ់​រូបនោះ មាន​ជំងឺ​ពង​ក្នុង​ភ្នែក នៅពេលដែល​នាង​ទើបតែ​កើតមក​ភ្លាមៗ បណ្តាល​ឲ្យ​ភ្នែក​របស់​នាង​មើល​មិនឃើញ សូម្បី​ពន្លឺ​។​ ​ចាប់តាំងពី​កើតមក ក្មេងស្រី​ឈ្មោះ Nicolly Pereira អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​នឹង​ម្តាយ​​របស់​នាង​តាមតែ​រយៈ ការ​ប៉ះ និង​អោប​គ្នា​ប៉ុណ្ណោះ​។​ ​ទោះយ៉ាងណា ម្តាយ​របស់​នាង​មិន​ព្រម​បោះបង់​ក្តីសង្ឃឹម​ក្នុង​ការធ្វើ​ឲ្យ​ភ្នែក​នាង​ត្រឡប់មក​​មើលឃើញ​ដូច​ក្មេង​ធម្មតា​នោះទេ​។ ស្ត្រី​ជា​ម្តាយ​ឈ្មោះ Daiana Pereira ជឿជាក់ថា កូនស្រី​របស់​គាត់ នឹង​អាច​មើលឃើញ និង​ស្តាប់លឺ​នៅពេល​ណា​មួយ​។​ ​ក្មេងស្រី...

យាយវ័យ៧៨ឆ្នាំម្នាក់ ធ្វើឱ្យផ្អើលគេកន្លះនគរ ព្រោះប្រកាសថាខ្លូនបានមានផ្ទៃពោះជាមួយស្វាមីវ័យ២៨ឆ្នាំក្រោយមង្គលការ១១ខែ

មង្គលការកូនក្រមុំអាយុ៧៨ឆ្នាំ ដែលបង្កការភ្ញាក់ផ្អើលរឿងរ៉ាវថ្មីៗធ្វើឱ្យផ្អើលប្រទេសឥណ្ឌូណេស៊ី ជុំវិញកូនក្រមុំបងកូនកំលោះដល់ទៅ៥០ឆ្នាំ​ បានប្រកាសថាខ្លួនមានគភ៌ក្រោយពេលរៀបការ១១ខែ។ សូមរំលឹកឡើងវិញថា នៅថ្ងៃទី២៤កញ្ញា ឆ្នាំ២០១៧ មង្គលការមួយនៅភូមិ Mekarsari សង្កាត់ Cileungsi, Bogor Regency ខេត្តJavaខាងលិច ប្រទេសឥណ្ឌូណេស៊ី​ បានធ្វើឱ្យផ្អើលសាធារណមតិ ព្រោះតែកូនកំលោះAde Irawan​​​ អាយុ២៨ឆ្នាំ និងក្រមុំ Manih អាយុ៧៨ឆ្នាំ ។ នៅខែសីហា ឆ្នាំ​២០១៨ ឃ្លីបមួយត្រូវបានបង្ហោះលើបណ្ដាញសង្គម...

ក្នុង​វេទិកាសាធារណៈ នៅ​ខណ្ឌ​ចំការមន ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​គ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និង​សំរាម​ស្អុយ​

​ភ្នំពេញ ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ ខណ្ឌចំការមន ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ រឿង​ក្មេង​ប្រើប្រាស់​គ្រឿងញៀន លូ ផ្លូវ ទឹក​លិច ភ្លើង​បំភ្លី​សាធារណៈ និង​សំរាម​ស្អុយ សណ្តាប់​ធ្នាក់​សាធារណៈ បញ្ហា​ចរាចរណ៍ ហ្គេម​បាញ់​ត្រី ក្មេង​ទំនើង ជាដើម ។ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ដ​ទៅ​ថ្ងៃ​ទី​២...

បុរស​ចំណាស់​ម្នាក់ រស់នៅ​ក្នុង​រូងភ្នំ​អស់​រយៈពេល ២៥​ឆ្នាំ ហើយ​រូង​របស់​គាត់​ពិតជា​អស្ចារ្យ​ណាស់ (​វីដេអូ​)

​បុរស​អា​មេ​រិច​ម្នាក់ បានរស់នៅ​ដាច់​សង្វែង​ពី​គេ​អស់​រយៈពេល ២៥​ឆ្នាំ នៅក្នុង​រូង​ដែល​គាត់​កាយ​​ដោយ​ខ្លួនឯង ហើយ​នៅក្នុង​រូង គាត់​បាន​ឆ្លាក់​រូប​សិល្បៈ​យ៉ាង​ស្រស់ស្អាត ដែល​មើលទៅ​ពិតជា​​អស្ចារ្យ​ណាស់​។​ ​បុរស​ខាងលើ​មានឈ្មោះ​ថា Ra Paulette មាន​វ័យ ៧៥​ឆ្នាំ​។ ដំបូង​ឡើយ​គាត់​បាន​ធ្វើដំណើរ​​ម្នាក់​ឯង​នៅ​តំបន់​ខ្សាច់​ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អា​មេ​រិច ជាមួយនឹង​ឆ្កែ​មួយ​ក្បាល​របស់​​គាត់ ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ទុក​សម្រាប់​ខ្លួន​គាត់ ហើយ​អ្វី​ដែល​គាត់​បាន​ធ្វើ ពិតជា​ធ្វើ​​ឲ្យ​គ្រប់​គ្នា​ចាប់ អារម្មណ៍ និង​ស្ងើចសរសើរ​គាត់​យ៉ាង​ខ្លាំង​។​ ​គាត់​បាន​ចំណាយ​យ៉ាងយូរ ដើម្បី​ជីក​រូង នៅ​ភ្នំខ្សាច់​ថ្ម ដោយ​ឧបករណ៍​ដែល​គាត់​មាន...

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​ពេល​ផឹកស៊ី​ជាមួយគ្នា ជាង​២០​ថ្ងែមុន នៅ​ស្រុក​មេសាង​

​ខេត្ត​ព្រៃវែង ​៖ នៅ​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ទៅ​តុលាការ​ខេត្ត​ព្រៃវែង ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាប់​សម្លាប់​ស្ដ្រី​ម្នាក់ ក្នុង​វង់​ផឹកស៊ី កាល​ជាង​២០​ថ្ងៃមុន រួច​រត់គេចខ្លួន​ទៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្ដរមានជ័យ​។​ ​ជនសង្ស័យ​ឈ្មោះ ហ៊ាង គឹមហុង ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង ។​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រៃវែង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ឧត្ដរមានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន នៅ​ភូមិ​ស្រែ​ក្រសាំង...

បើកឆាក​ខែតុលា គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១ ស្លាប់​១២​នាក់ របួស​១៦​នាក់​

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៥​លើក​(​យប់​៩​លើក​) បណ្តាលឲ្យ​ស្លាប់ ១២​នាក់​(​ស្រី​៦​នាក់​) របួសធ្ងន់ ១២​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៤​នាក់​(​ស្រី​១​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ២០​នាក់​(​យប់​១០​នាក់​) ។​ ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ...

ខែ​កញ្ញា​ឆ្នាំ​២០១៨ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៣៥

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា ក្នុង​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០១៨ អង្គភាព បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៣៥​ពាក្យ និង​បាន​ឲ្យ​សាមី​ខ្លួនរង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១៣​លិខិត ។​ ​សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំ​លើក​ទី​៣៩ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ កាល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​សាទរ​និង​កោតសរសើរ​ចំពោះ​កិច្ច​ការខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​អង្គភាព​កន្លងមក ដែល​បាន​ធ្វើឲ្យ​មាន​ការគាំទ្រ ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ...

​ខ្ទេច​គ្មាន​សល់​ទេ​! ខណៈដែល​អ៊ី​វ៉ាន់​របស់​អ្នកដំណើរ ត្រូវបាន​កម្មករ​ព្រលាន​លើក​គ្រវែង​គ្មាន​ខ្វល់​បែបនេះ (​វីដេអូ​)

​នេះ​ជា​វីដេអូ​ឃ្លី​ប​មួយ ដែល​យើងទាំងអស់គ្នា​បានឃើញ​ហើយ ពិតជា​ពុំ​នឹកស្មាន​ដល់ គ្រា​បានឃើញ​សកម្មភាព​របស់​កម្មក​រ​ព្រលានយន្តហោះ បាន​ចាប់​គ្រវែង​វ៉ា​លី​សរ​បស់​អ្នកដំណើរ​គ្មាន​ខ្វល់ ខណៈ​ផ្ទេរ​ពួកវា​ទៅកាន់​រថយន្ត​ដឹកជញ្ជូន បន្ទាប់ពី​យន្តហោះ​ចុះចត​នៅ​ព្រលានយន្តហោះ​ហុងកុង ។​ ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Marcela Fernanda Solid Walker បាន​រៀបរាប់​ករណី​ដ៏​ហួសចិត្ត​នេះ​ឲ្យ​ដឹងថា​៖ នេះ​ជា​វិធី​ដែល​អីវ៉ាន់​ជាទី​ស្រលាញ់​របស់​យើង ត្រូវបាន​គេ​បោះបោក​បែបនេះ​!! ខ្ញុំ​បានធ្វើ​វីដេអូ​កាលពី​ព្រឹក​ម៉ិ​ញ​នេះ នៅពេល​ជើងហោះហើរ​របស់ខ្ញុំ​បាន​ចុះចត​នៅ​ព្រលានយន្តហោះ​ហុងកុង ។ ជើងហោះហើរ​នេះ​គឺ (CX5617 xiamen-hongkong) ចេញដំណើរ​នៅ​ម៉ោង ៧ និង...
- Advertisment -

Most Read

×