Sunday, May 31, 2026

Monthly Archives: October, 2018

ស្នើ​ឲ្យ​វិស័យ​ឯកជន បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រទេសជាតិ​យើង ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

​ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ចាត់ទុកថា នេះ​ជា​វេទិកា​មួយ ដែល​វិស័យ​ឯកជន​អាច​បន្ត​សិក្សា ស្វែងយល់​អំពី​វឌ្ឍនភាព​នានា នៅក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការចូលរួមចំណែក ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​កាន់តែ​ទូលំទូលាយ​។ ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា សំណេះសំណាល រវាង​តំណាង​រាជរដ្ឋាភិបាល ជាមួយ​វិស័យ​ឯកជន​លើ​ប្រធានបទ “​ការអភិវឌ្ឍ​ថ្មីៗ ជុំវិញ​ការអនុវត្ត​កាតព្វកិច្ច ក្រោម​ច្បាប់ ស្តីពី​ការងារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”...

គ្រឿងញៀន ៦៧​កញ្ចប់ រួម​និង​ជនសង្ស័យ​ប្រុស​ស្រី ៨​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន​

​ភ្នំពេញ ​៖ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៨​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រូ​ម និង​ក្រាម​ពណ៍​ស​ថ្លា ៦៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ធំ​ល្មម ៥​កញ្ចប់ ថ្នាំ​ប្រភេទ​ពណ៌​ផ្កាឈូក ២​កញ្ចប់ កាលពី​វេលា​ម៉ោង​១៨និង១៥​នាទី ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា...

មក​មើល​ទិដ្ឋភាព​គួរ​ឲ្យ​សង្វែក បន្ទាប់ពី​មាន​ការរញ្ជួយ​ដី និង​ស៊ូណាមិ នៅ​ឥណ្ឌូនេស៊ី​

កាលពី ៥​ថ្ងៃមុន ទីក្រុង Palu ស្ថិត​នៅលើ​កោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ីរ​ង​ការវាយប្រហារ​​ដោយ​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ បណ្តាលឲ្យ​មនុស្ស​ច្រើនជាង ១.២០០​នាក់ បាត់បង់​ជីវិត​។​ ​ខាងក្រោម​នេះ​ជា ទិដ្ឋភាព​នៅ​ទីក្រុង ក្រោយពេល​គ្រោះមហន្តរាយ​៖ ​ប្រភព​៖ BBC សុភ័ក្ត្រ

អាហារ​ទាំងនេះ ជួយ​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ​

​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​នេះ មនុស្ស​ជាច្រើន​ប្រាកដ​ជា​ប្រឈមមុខ​ខ្ពស់​ទៅ​នឹង​ជំងឺ​ផ្តាសាយ​។ ទោះយ៉ាងណា ក៏​យើង​មាន​វិធី​អាច​ការពារ និង​ប្រឆាំង​នឹង​ជំងឹឆ្លង​នេះ​បាន​ដែរ​។​ ​ខាងក្រោម​នេះ ជា​អាហារ​មួយចំនួន​ដែល​ជួយ​ការពារ​អ្នក​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​៖ ​ខ្ញី​ មនុស្ស​ជាច្រើន​តែង​យក​ខ្ញី​ស្រស់ៗ​ដើម្បី​ជួយ​ព្យាបាល​ការ​ក្អក និង​ក្តៅខ្លួន​ដែល​ច្រើនតែ​ទាក់ទង​នឹង​អាការៈ​ផ្តាសាយ​។ អ្នក​ធ្វើ​តែ​ខ្ញី សម្រាប់​ទទួល​ទាន​បាន​។​ ​ស៊ុប​មាន់​ ហេតុអ្វី​បានជា​ស៊ុប​មាន់​មាន​ឥទ្ធិពល​បែបនេះ​? ព្រោះ​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ថ្នាំ Penicillin ពី​ធម្មជាតិ និង​ស្ថិត​ក្នុង​តារាង​ព្យាបាល​បញ្ហា​នេះ​ជា​ខ្ពស់​ជាងគេ​។ ចំពោះ​ស៊ុប​មាន់ដែល​ក្តៅ​ជួយ​ធ្វើអោយ​ខ្យល់​ដង្ហើម​ស្រលះ​ល្អ​។​ ​អាហារ​ក្តៅ និង​ហ៊ឺរ ម្តេស ឬ​គ្រឿងផ្សំ​ដែល​ហិល​ជួយ​បំបាត់​ការ​តឹង​ច្រមុះ​។ អាហារ​ឥណ្ឌា ឬ​អាហារ​ជាតិ​សាសណា​ផ្សេងៗ​ទៀត​ដែល​មាន​គ្រឿងផ្សំ​ទាំងនេះ ឬ​បន្ថែម​ជា​គ្រឿងផ្សំ​ហិលៗ​ដល់​អាហារ​សុទ្ធតែ​ជា​ផលចំណេញ​បន្ថែម​សម្រាប់​ពួកគេ​ហើយ​។​ ​ខ្ទឹម​ស​ ​ខ្ទឹម​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​ភ្នាក់ងារ Flavoring ដែល​មានឈ្មោះ​ថា Alliin សម្រាប់​ដើរតួ​ជា​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​។ ខ្ទឹមស​ក៏​ត្រូវបាន​គេ​ជឿ​ថា​ដើរតួនាទី​ជា​អង់​ទី​អុក​ស៊ីដង់...

កម្មករ​ចំនួន ៤៦ នាក់ ទទួលបាន​ការព្យាបាល​ទាំងស្រុង និង​អត្ថប្រយោជន៍​ជាច្រើន​ពី ប​.​ស​.​ស​ ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ នៅ​ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖ នៅវេលា​ម៉ោង ៦ និង ១៦​នាទី ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយសា​រថយន្ត​ដឹក​កម្មករ បើក​គេច​ម៉ូតូ​មួយ​គ្រឿង ក៏​រេ​ចង្កូត​ទៅបុក​រូបសំណាក់​មុខ​ខ្លោងទ្វារវត្ត ស្ថិតនៅ​ភូមិ​តាំងក្រសាំង ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បណ្តាលឱ្យ​កម្មករ​និយោជិត កំពុង​ជិះ​ក្នុង​រថយន្ត​ចំនួន ៤៦​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ​អ្នករងរបួស​ធ្ងន់​មាន​ចំនួន ២​នាក់​។​ ​បច្ចុប្បន្ន មន្ត្រី...

បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ ៖ ទណ្ឌិត​សម រង្ស៊ី លើកឡើង​គ្រាន់តែ​ជាការ​កេងចំណេញ​ផ្នែក​នយោបាយ បំពាន​ការពិត​

​ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើង​ថា អ្វី​ដែល​ទណ្ឌិត​សម រង្ស៊ី លើកឡើង​គ្រាន់តែ​ជាការ​កេងចំណេញ​ផ្នែក​នយោបាយ បំពាន​ការពិត​ទាំង​ងងិត​ងងុល គ្មាន​ដឹក​ពី​ស្ថានភាព​ការពិត និង​អ្វី​ដែល​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា បាន​និង​កំពុង​ធ្វើ និង​ទទួល​ផល​ពី​ការខិតខំ​ចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​លើ​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​។ នេះ​បើ​តាម​សេចក្តី​ស្រាយ​បំភ្លឺ​របស់​អគ្គ នាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការកែ្លងបន្លំ (​កាំកុងត្រូល​) ចំពោះ​ការលើកឡើង​របស់ ទណ្ឌិត សម រង្ស៊ី...

​ជំរុញ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ ពិចារណា​វិនិយោគ​លើ​ការអភិវឌ្ឍ​សង្វាក់​តម្លៃ​វិស័យ​ឧស្សាហកម្ម ឱ្យសម្រេចបាន​ទឹកប្រាក់ ១៥​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០

​ភ្នំពេញ ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ ពិចារណា​វិនិយោគ​លើ​ការបង្កើត សហគ្រាស​ធុន​តូច និង​មធ្យម នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូទាំង​ប្រទេស​កម្ពុ​ជា ដើម្បី​ធ្វើ​ពិពិធ​កម្ម​ខ្សែសង្វាក់​តម្លៃ​វិស័យ​ឧស្សាហកម្ម និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​លើកស្ទួយ​ប្រសិទ្ធភាព ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​ ​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នា​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ លោក ចាន់នី​ត ចាន់​ឆៃ​ណា​រ៉ុង (Chanitr Charnchainarong)...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​អង់គ្លេស ផ្តល់​អាហារ​រូបករណ៍​ថែមទៀត ដល់​និស្សិត​កម្ពុជា ដើម្បី​គាំទ្រ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​មន្ត្រីការទូត​អង់គ្លេស ពិនិត្យ​លទ្ធភាព​ផ្តល់ អាហារ​រូបករណ៍​ថែម​ទៀត ដល់​និស្សិត​កម្ពុជា ពិសេស​ផ្នែក​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វកម្ម​, និង​គណិតវិទ្យា (S.T.E.M) ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព​របស់​កម្ពុជា សម្រាប់​គាំទ្រ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការធ្វើដំណើរ​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល នាពេល​អនាគត​។​ ​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អែ​ដ...

បុរស​ម្នាក់​ស្លាប់ ដោយសារ​រថយន្ត​បើក​លឿន បុក​ម៉ូតូ​មួយគ្រឿង​

​កណ្ដាល ​៖ បុរស​ម្នាក់​បើក​ម៉ូតូ លើ​កណ្ដាល​ទ្រូងផ្លូវ ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង បើក​ដោយ​ល្បឿន​លឿន​មិន​ប្រកាន់​ស្ដាំ បាន​បុក​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​បុរស​ជា​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅវេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។​ ​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​កណ្ដាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​អ៊ុំ វុទ្ធី អាយុ​៤៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​នរាយណ៍ ឃុំ​និទាន ស្រុក​បរសេដ្ឋ...

​ឃើញ​ជីតា​ត្រូវគេ​ប្លន់ ចៅស្រី​អាយុ​៨​ឆ្នាំ ស្ទុះ​ទៅ​ដណ្តើម​ពី​ក្រុមចោរ​ប្រដាប់អាវុធ​មិន​ខ្លាចញញើត​ឡើយ ទោះ​ត្រូវ​រង​ទុក្ខ​ខ្លួនឯង​យ៉ាងណា (​វីដេអូ​)

​ក្មេងស្រី​ដ៏​ក្លាហាន​ម្នាក់ ត្រូវបាន​គេ​កោតសរសើរ​ថា​ជា​វីរនារី បន្ទាប់ពី​នាង​តូច​ត្រូវ​ឃើញ​ក្នុង​វីដេអូ បាន​ព្យាយាម​រារាំង​សកម្មភាព​ចោរប្លន់​ប្រដាប់អាវុធ​១​ក្រុម មិន​ឲ្យ​ចាក​ចេញពី​កន្លែង​ប្លន់​មួយកន្លែង នៅក្នុង​ប្រទេស​ហ្វីលីពីន ។​ ​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល នៅក្នុង​បរិវេណ​លំនៅដ្ឋាន​មួយ នៅក្នុង Trias ខេត្ត Cavite បានបង្ហាញ​ខណៈពេលដែល​បុរស​៤​នាក់ បាន​ប្លន់​បុរស​ម្នាក់​ដោយ​ភ្ជង់​កាំភ្លើង និង​លួច​របស់​មានតម្លៃ​ពី​ផ្ទះ​ក្បែរ​នោះ​ផងដែរ ។​ ​ខណៈ​ក្រុមចោរ​ទាំងនេះ កំពុង​គេចខ្លួន ចៅ​របស់​ជនរងគ្រោះ​ម្នាក់ បាន​រត់តាម​បញ្ឈប់​ពួកគេ និង​សូម្បី​គ្រប់គ្រង​ដង្ហើម​យក​កាបូប​ដែល​ត្រូវបាន​លួច ផ្ទុក​ទៅដោយ​លុយ​យ៉ាងច្រើន ។​ ​ទោះយ៉ាងណា ក្មេងស្រី​ដ៏​ក្លាហាន​បាន​ដួល ហើយ​ម្នាក់​ក្នុង​ក្រុមចោរ​ទាំងនោះ...
- Advertisment -

Most Read

×