Sunday, May 31, 2026

Yearly Archives: 2018

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ​ការងារ គ្រប់យ៉ាង​មិនបាន​ដូច​គំរោង មិនត្រូវ​ឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃនេះ​មិន​សមប្រកប​សម្រាប់​រាល់​សកម្មភាព​វិនិយោគ ។ មនោសញ្ចេតនា ធ្លាក់ចុះ កុំ​ឲ្យ​រឿង​ពី​ក្រៅ​មក​ប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក និង​គូស្នេហ៍ ។​ ​ឆ្នាំឆ្លូវ ៖ ​ការងារ ល្អប្រសើរ ឱកាសល្អៗ ជាច្រើន​កំពុង​នៅ​នឹង​មុខ ។ លុយកាក់ ចម្រុងចម្រើន ចំណូល​កើន​សន្ធឹក ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ការងារ ស្ថិរភាព គួរ​មាន​ផែនការ​ដោះស្រាយ​ឲ្យ​អស់​នូវ​បញ្ហា​សេសសល់ ។ លុយកាក់ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការវិនិយោគ ជួញដូរ ។ មនោសញ្ចេតនា គួរ​ជូនអំណោយ​ដែល​មិន​នឹកស្មាន​ដល់​ចំពោះ​គូស្នេហ៍ ។​ ​ឆ្នាំឆ្លូវ ៖ ការងារ ល្អ​ណាស់ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដូច​បំណង ។ លុយកាក់ គួរ​ពេញចិត្ត​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​សព្វថ្ងៃ កុំ​លោភលន់​ហួស ។ មនោសញ្ចេតនា...

ឃើញ​១គូនេះ​កំពុង​លូក​ស្ទាប​គ្នា​ដ៏​មិន​សមរម្យ​នៅ​ទីសាធារណៈ ក៏​ទាញ​ទូរស័ព្ទ​ថត​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ក្នុង​បំណង​អប់រំ​អ្នកដទៃ តែ​មានអី​ស្អែក​ឡើង​ត្រូវ​…

​យោងតាម Detik បុរស​ម្នាក់​មាន​ឈ្មោះថា Fuad បាន​នៅ​ជាមួយ​បងប្អូន​ជីដូនមួយ​រប​ស់គា​ត់ នៅឯ​ហាង​កាហ្វេ​មួយ នៅពេលនោះ ពួកគេ​បាន​ប្រទះឃើញ​គូស្នេហ៍​១​គូ កំពុង​អង្គុយ​នៅក្បែរ​តុ​មួយ កំពុង​ស្ទាបអង្អែល​គ្នា និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ដ៏​ពុំ​សមរម្យ ។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ត្រង់​ថា ខាង​ស្រី​ពាក់​កន្សែង​ក្បាល​ទៀតផង ។​ ​ឃើញ​ស្ថានភាព​បែបនេះ Fuad ក៏បាន​ដក​ទូរស័ព្ទ និង​ចាប់ផ្តើម​ថត​គូស្នេហ៍​នេះ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ស្រើបស្រាល មុនពេល​បង្ហោះ​វីដេអូ​នេះ ដែលមាន​បំណង​ចង់​អប់រំ​ដល់​សាធារណៈជន​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​១៧ ធ្នូ ។...

អំពាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ទីតាំង​ជង្ហុក​

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ប្រាប់​ផ្តល់​ព័ត៌មាន​ទីតាំង​ជង្ហុក​ដែល​បងប្អូន​ឃើញ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​បញ្ជាក់​នូវ​ទីតាំង​ភូមិសាស្ត្រ ផ្លូវ សង្កាត់ និង​ខណ្ឌ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ក្រុម​ការងារ​ងាយស្រួល​ដោះស្រាយ​ជួសជុល​ជូន ខណៈ​ដែល​យុទ្ធនាការ​ជួសជុល​ជង្ហុក (​គ្រលុក​សម្បុកមាន់​) តាម​ដងផ្លូវ​សាធារណៈ​បាន​នឹង​កំពុង​ចាប់ផ្តើម​ជា​ទ្រង់ទ្រាយ​ធំ​។​ ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ឱ្យដឹងថា យុទ្ធនាការ​ជួសជុល​ជង្ហុក (​គ្រលុក​សម្បុកមាន់​) តាម​ដងផ្លូវ​សាធារណៈ​បាន​ចាប់ផ្តើម​ហើយ ដូច​ជា​សកម្មភាព​ជួសជុល​គ្រលុក​សំបុកមាន់​នៅ​ផ្លូវ​លេខ​៥៥២ ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​២៧៣ ចុះ​ទៅ​ម្តុំ​ទួល​សង្កែ​។​ ​លោក សាំ...

បណ្តេញ​ជនជាតិ​ថៃ​២៦​នាក់ ពី​បទ​ឆបោក​តាម​ប្រព័ន្ធ​ទូ​រគ​មន៍ (VOIP) ទៅ​ស្រុកកំណើត​វិញ​

​បន្ទាយមានជ័យ ៖ បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក នាយកដ្ឋាន​ច្រកទ្វារ​ទី​១ បានឲ្យដឹងថា ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ នាយកដ្ឋាន​ច្រកទ្វារ​ទី​១ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី ធ្វើ​ការបណ្ដេញចេញ នូវ​ជនជាតិ​ថៃ​ចំនួន ២៦ រូប ពាក់​ព័ន្ធ​បទល្មើស​ឆបោក តាម​ប្រព័ន្ធ​ទូ​រគ​មន៍ (VOIP) តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ប្រថាប់ត្រា​ហាម​ចូល​ប្រទេស រួច​ប្រគល់​ជូន​នគរបាល​អន្តោ​ប្រវេ​សន៍ នៃ​ព្រះរាជាណាចក្រ​ថៃ​។​ ​សូមបញ្ជាក់​ថា នគរបាល​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ...

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ៖ កម្ពុជា​ប្តេជ្ញា​យ៉ាង​មុតមាំ ក្នុង​ការអនុវត្ត​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ ទប់ស្កាត់​លំហូ​គ្រឿងញៀន​

​វៀង​ចន្ទន៍ ឡាវ ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់​ថា ការអនុវត្ត​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ​រយៈពេល​៣​ខែ ដែល​ចូលរួម​ដោយ​ប្រទេស​សមាជិក​ចំនួន ៦ នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ បាន​សម្រេច​ចេញ​ជា​លទ្ធផល​ចំនួន​៦​ចំណុច ក្នុង​ការទប់ស្កាត់​ការ​ចរាច​រណ៍​សារធាតុ​គីមី​ផ្សំ​នៅក្នុង​តំបន់ ទប់ស្កាត់​ការហូរចូល នៃ​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន​ពី​តំបន់​ត្រីកោណមាស​។​ ​បើ​តាម​ការផ្សា​យផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​អគ្គលេខាធិកា​រដ្ឋា​ន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (NACD) នៅ​ថ្ងៃ​ទី​២២​ខែ​ធ្នូ​នេះ បានឲ្យដឹងថា នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃ​សុក្រ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨...

CDC អនុម័ត គម្រោង​វិនិយោគ​១១ តម្លៃ​វិនិយោគ​ជិត​៣០០​លាន​ដុល្លារ និង​ផ្តល់​ការងារ​ជាង​៦.០០០​កន្លែង​

​ភ្នំពេញ ៖ គម្រោង​វិនិយោគ​ចំនួន​១១ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ឲ្យ​ដំណើរការ ដោយ​សរុប​ទុនវិនិយោគ ប្រមាណ​២៩៦​លាន​ដុល្លារ បង្កើត​ការងារ​ថ្មី​រាប់ពាន់​កន្លែង​។​ ​បើ​តាម​ការ​ផ្សារ​យ​របស់ផេក​ហ្វេស​ប៊ុក ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (The Council for the Development of Cambodia ) កាលពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៨ បានឲ្យដឹងថា តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ឯកភាព​ឱ្យ​ធ្វើ​ការវិនិយោគ​តែ​ពុំ​មាន​ការលើកទឹកចិត្ត សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន...

​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​

​ភ្នំពេញ​ ៖ តាម​ការព្យាករណ៍​អាកាសធាតុ នៅ​តំបន់​មួយចំនួន នឹង​ចុះ​ត្រជាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី ៣០ ខែ​ធ្នូ តទៅ និង​តំបន់​មួយចំនួនទៀត អាច​នៅ​មាន​ភ្លៀង​ធ្លាក់ ។​ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា តាម​ការព្យាករណ៍​បានបង្ហាញ​ថា ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨ រហូត​ដល់​អំឡុង​ខែ​មករា ឆ្នាំ​២០១៩ ឬ​អាច​យូរ​ជាង​នេះ អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាង​បណ្ដា​ឆ្នាំមុនៗ​។​ ​លោក ចាន់...

ជប៉ុន​នឹង​បន្ត​ធ្វើការ​នេសាទ​ត្រី​បា​ឡែន​នៅ​ឆ្នាំក្រោយ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​

​ប្រទេស​ជប៉ុន​បាន​ធ្វើ​ការដកខ្លួន​ចេញ​ពី​គណកម្មការ​ត្រី​បា​ឡែន​អន្តរជាតិ (IWC) ហើយ​ប្រទេស​នេះ​នឹង​បន្ត​ធ្វើការ​នេសាទ​ត្រី​បា​ឡែន​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ឆ្នាំក្រោយ​។ នេះ​បើ​តាម​​របាយ​ការណ៍បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​។​ ​ការសម្រេចចិត្ត​បន្ត​នេសាទ​ត្រី​បាឡែ​ន​បាន​ទទួល​រង​ការរិះ​គន់​ពី​ប្រទេស​អូស្រា្តលី ហើយ​ការរិះគន់​​ពី​សំណាក់​ប្រទេស​ដែល​ប្រឆាំង​នឹង​ការនេសាទ​ត្រី​បា​ឡែន ក៏​អាច​នឹង​ធ្លាក់​មក​ជា​បន្តបន្ទាប់​ទៀត​​ដែរ​។​ ​ជប៉ុន​នឹង​ធ្វើការ​ផ្តល់ដំណឹង​ពី​ការសម្រេចចិត្ត​ដល់​ខ្លួន​ទៅដល់ គណកម្មការ​ត្រី​បា​ឡែន​អន្តរជាតិ នៅ​ចុងឆ្នាំ​នេះ ការដកខ្លួន​ចេញ​នោះ​កើតឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​គណកម្មការ​នេះ បាន​ធ្វើ​ការបដិសេធ​ទៅ​នឹង​ការប៉ុនប៉ង​បន្ត​ការនេសាទ​ត្រី​បា​ឡែន​របស់ខ្លួន​។​ ​ភ្នាក់ងារ​សារពត៌មាន​ជប៉ុន Kyodo បាន​ដកស្រង់​សម្តី​ពី​ប្រភព​មន្ត្រី​រដ្ឋាភិបាល​ដោយ​បាន​លើក​​ឡើង​ថា ជប៉ុន​នឹង​ធ្វើ​ការបោះបង់​ការ​ប្រជែង​គ្នា ទ្រព្យ និង​កិច្ចការ​នៅ​មហាសមុទ្រ​ភាគខាងត្បូង ហើយ​ជំនួស​មកវិញ ខ្លួន​នឹង​ផ្តល់​ការអនុញ្ញាតិឲ្យ​មានកា​រ​នេសាទ​ត្រី​បា​ឡែន​នៅក្នុង​តំបន់​ទឹក និង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។​ ​សូមបញ្ជាក់​ថា អង្គការ​ត្រី​បា​ឡែន​អន្តរជាតិ បានធ្វើការ​នេសាទ​ត្រី​បា​ឡែន​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ១៩៨៦៕ សុភ័ក្ត្រ ...

បុរស​ម្នាក់ ថត​សម្ញែង​កាំភ្លើង​២​ដើម លើ​Facebook ត្រូវ​ឃុំខ្លួន​ដាក់ពន្ធនាគារ​

​កំពង់ចាម ​៖ បុរស​ម្នាក់​មាន​មុខរ​បរ​ទិញ​-​លក់​រថយន្ដ និង​បើក​កន្លែង​លាង​រថយន្ដ ដែល​ថត​សម្ញែង​កាំភ្លើង​២​ដើម​តាម Facebook ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ចាម លោក នៅ យ៉ារ័​ត្ន បាន​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដើម្បី​បន្ដ​នីតិវិធី នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ ចោទប្រកាន់​ចំនួន​២​បទល្មើស រួមមាន កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។​ ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល បាន​ប្រាប់...
- Advertisment -

Most Read

×