Sunday, May 31, 2026

Yearly Archives: 2018

តារា​បង្ហាញ​ម៉ូត​កូនកាត់​ខ្មែរ​-​អូស្ត្រាលី កំពុង​ពេញនិយម​នៅ​អាមេរិក​

​ឆ្នាំ​នេះ​នាង​មាន​វ័យ ២៧​ឆ្នាំ Debbie Sath គឺ​ជា​តារា​បង្ហាញ​ម៉ូត ដើមកំណើត​អាស៊ី កំពុង​ពេញនិយម​យ៉ាងខ្លាំង​នៅ​អាមេរិក​។​ ​ប្រៀប​ទៅ​នឹង​តារា​ជើងវែង​" នៅ​លោក​ខាងលើ​លិច Debbie Sath ចាត់ទុក​ថា​ទាប ព្រោះ​មាន​មាន​កម្ពស់​ត្រឹម ១.៥៧​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​រាងរៅ​របស់​បវរកញ្ញា ដើមកំណើត​ខ្មែរ​នេះ ពិតជា​លេចធ្លោរ អម​ជាមួយ​ទេពកោសល្យ​ប៉ិនប្រសប់​ពី​កំណើត​។​ Debbie Sath បាន​លោត​ចូល​ក្នុង​ឆាក​បង្ហាញ​ម៉ូត​មុននេះ​៨​ឆ្នាំ ដោយ​ចៃដន្យ ប៉ុន្តែ​នាង​បាន​បំពេញ​ការងារ​នេះ​អស់ពីដួងចិត្ត​។​ ​មាន​សុភមង្គល​ដោយសារ​ការ​ធ្វើ​ជា​តារា​បង្ហាញម៉ូត​ក្រៅពី​បំពេញបាន​បំណងប្រាថ្នា​របស់​ខ្លួន​ផង​នោះ នាង​នៅ​បាន​ដើរ​ទេសចរណ៍​គ្រប់​ទីកន្លែង ដោយ​ពុំ​ចាំបាច់​ចំណាយលុយ​។​ Debbie Sath មាន​ឈាមជ័រ​ខ្មែរ​-​អូស្ត្រាលី​។​ ​ប៉ុន្តែ​ប្រហែល​ជា​ហ្សែ​ន​អាស៊ី​ខ្លាំង​ជាង...

បែកធ្លាយ​បន្ថែម​រូបភាព​អតីត​នាយករដ្ឋមន្ត្រី​ថៃ​យី​ង​ឡាក់ នៅ​អង់គ្លេស​

​តាម​គេហទំព័រ The Nation របស់​ថៃ និង​គណនេយ្យ​សង្គម​ហ្វេ​ស​បុក @secret100million នៅ​ថ្ងៃ ៣០/១២ បានឃើញ​បង្ហោះ​ផ្សាយ​រូបភាព​ស្ត្រី​ម្នាក់​មាន​ភិនភាគ​ស្រដៀង​នឹង​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ដើរ​ជាមួយ​ក្មេងប្រុស​ម្នាក់​ត្រូវបាន​ចាត់ទុក​ថា ជា​កូន​របស់​អ្នកស្រី​យី​ង​ឡាក់ ឈ្មោះ Supasek Amornchat អាយុ ១៥​ឆ្នាំ នា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នា​ប្រទេស​អត់គ្លេស​។​ ​រូបភាព​ត្រូវបាន​គេ​សង្ស័យថា ជា​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ដើរ​ក្បែរ​កូនប្រុស​អាយុ ១៥​ឆ្នាំ នា​ក្រុង​ឡុង​។​ ​មុននេះ New18 បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ២៩/១២...

ប៉ាឡេ​ស្ទីន កោះហៅ​បេសកជន​ត្រឡប់​ទៅ​វិញ ជុំវិញ​ការទទួលស្គាល់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ី​ស្រា​អ៊ែល​

​ប្រជាជន​ប៉ាឡេ​ស្ទីន​បានប្រកាសថា ពួកគេ​បាន​ហៅ​បេសកជន​របស់ខ្លួន ប្រចាំ​សហរដ្ឋ​អា​មេ​រិច​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​ពិភាក្សា​គ្នា ហើយ​ការហោះ​ហៅ​នេះ​កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៏​ប៉ុណ្ណោះ​ក្រោយពេល​ប្រធានាធិបតី​អាមេរិច ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អ៊ែល​។​ ​ប្រធានាធិបតី​ប៉ាឡេ​ស្ទីន Mahmoud Abbas បាន​ថ្លែងថា លោក​នឹង​មិន​ទទួលយក​ផែនការ​សន្តិភាព​ណាមួយ​របស់​អា​មេ​រិច​ឡើង ជុំវិញ​ការ​វិធានការ​របស់​ត្រាំ លើ​ជេ​រ៉ូ​សាឡឹម​។​ ​ចាប់តាំងពី​លោក ត្រាំ ទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធា​នីអ៊ី​ស្រា​អ៊ែល​មក មានការ​តវ៉ា​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅ​តំបន់​ព្រំដែន Gaza Strip នៃ​ប្រទេស​ប៉ាឡេ​ស្ទីន និង​អ៊ី​ស្រា​អ៊ែល​។​ ​ជាតិ​ជាតិ​ប៉ាឡេ​ស្ទីន ចំនួន ១៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ការប៉ះទង្គិច​ជាមួយនឹង​កងកំលាំង​អ៊ី​ស្រា​អ៊ែល...

កូរ៉េខាងត្បូង​ចាប់បាន​កប៉ាល់​មួយគ្រឿង ​​ដោយ​លួច​ផ្គត់​ផ្គង់ប្រេង​ឲ្យ​កូរ៉េខាងជើង​

អាជ្ញាធរ​កូរ៉េខាងត្បូង បាន​ចាប់​បាន​កប៉ាល់​ទី ២​ដែល​ត្រូវ​គេ​សង្ស័យថា​បាន​ផ្គត់​ផ្គង​ប្រេង​ឲ្យ​ប្រទេស កូរ៉េខាងជើង ដែល​ល្មើស​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​ ​កប៉ាល់​ដឹក​ប្រេង​ដែល​មាន​ដោត​ទង់ជាតិ​ប្រទេស​ប៉ា​ណា​ម៉ា មានឈ្មោះ Koti ហើយ​វា​ត្រូវបាន​ចាប់​ដោយ​កូរ៉េ​ខាងត្បូង នៅ​កំពង់ផែ ក្បែរ​ទីក្រុង Pyeongtaek​។​ ​កាលពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ចាប់​កប៉ាល់​មួយ​គ្រឿង​របស់​ហុងកុង ដែល​ត្រូវ​គេ​សង្ស័យថា បាន​ផ្ទេរ​ប្រេង​ចំរាញ់​ដោយ​សម្ងាត់​ចំនួន ៦០០​តោន ទៅឲ្យ​កប៉ាល់​របស់​កូរ៉េ​ខាងជើង​។ កា​រលួយ​ផ្គត់​ផ្គង​ប្រេង​ទៅ​ដល់​របប​ព្យុងយ៉ាង​គឺ​ល្មើស​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​ ​ចំនែក​កប៉ាល់​ទី ២ ដែល​ត្រូវ​ចាប់​ទុក មាន​បុគ្គលិក​ភាគច្រើន​ជា​ជនជាតិ​ចិន និង​មី​យ៉ាន​ម៉ា ហើយ​អាច​ផ្ទុក​ប្រេង​បាន​រហូត​ដល់ ៥.១០០​តោន​។ នេះ​បើ​តាម​ការចេញផ្សាយ​រប​ស់ការ​សែត​កូរ៉េខាងត្បូង​ឈ្មោះ...

សម្តេច​តេជោ ហ៊ុន សែន ជូនពរ​ឆ្នាំ​សកល​ថ្មី ២០១៨ ដល់​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស​

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨ បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អ្នកទេសចរ​បរទេស បាន​លេង​កម្សាន្ត​សប្បាយរីករាយ​ក្រៃលែង​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​រមណីយដ្ឋាន​នានា​នៅតាម​បណ្តា​ខេត្ត។​ ​បើ​តាម​សម្តេច​តេជោ ហ៊ុន សែន ភាពសប្បាយ​រីករាយ​ទាំងអស់​នេះ​កើតមាន​ដោយសារ​តែ​កម្ពុជា​មាន សុខសន្តិភាព ពេញលេញ ដែល​នាំ​ឲ្យ​ការលេង​កម្សាន្តរ​បស់​ប្រជាពលរដ្ឋ​មិន​មាន​ការព្រួយបារម្ភ​នោះឡើយ​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួច​ឲ្យ​ពលរដ្ឋ​ទាំងអស់​បន្ត​រួម​គ្នា​រក្សា សុខសន្តិភាព មួយ​នេះ​។​ ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ សម្តេច​តេជោ បានបញ្ជាក់​ថា "​កាលពី​រាត្រី​យប់មិញ...

យន្តហោះ​មួយគ្រឿង​ធ្លាក់​ចូល​ក្នុង​ទន្លេ ផ្តាច់​ជីវិត​មនុស្ស ៦​នាក់​នៅ​អូស្ត្រាលី​

​មនុស្ស​ចំនួន ៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​យន្តហោះ​បើក​លើទឹក​មួយគ្រឿង បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ ចំងាយ ៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​ស៊ីតនី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។​ ​ក្នុង​ចំណោម​អ្នក​ស្លាប់ មាន ៥​នាក់​ជា​ជនជាតិ​អង់គ្លេស និង​ម្នាក់​ដែលជា​អ្នក​បើក​យន្តហោះ ជា​ជនជាតិ​អូ​ស្ត្រី​លី​។ ជនរងគ្រោះ​ម្នាក់​មាន​អាយុ​ទើបតែ ១១​ឆ្នាំ​។​ ​យន្តហោះ​ដែល​មាន​ម៉ាស៊ីន​តែមួយ​នេះ ជា​របប​ក្រុមហ៊ុន Sydney Seaplanes ដែល​ផ្តល់​សេវាកម្ម​មើល​ទេសភាព​កំសាន្ត​។​ ​អ្នក​ស៊ើបអង្កេត​ពុំទាន់​បានដឹង​ពី​មូលហេតុ​នៃ​ការធ្លាក់​នេះ​នៅឡើយ​ទេ​។​ ​បំណែក​បាក់បែក​របស់​យន្តហោះ​លិច​ក្នុង​ទឹក​ជំរៅ ១៣​ម៉ែត្រ​នៃ​ទន្លេ Hawkesbury River​។​ ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បំណែក​ខ្លះ​នៃ​យន្តហោះ​ត្រូវបាន​ស្រក​ឡើង​ដោយ​ក្រុម​ជួយសង្គ្រោះ​៕ សុភ័ក្ត្រ​ ...

រាត្រី​ឆ្លង​ឆ្នាំ​សកល​ខេត្ត​កែប ផ្ទុះ​ឆេះ​កាំ​ជ្រួច របួស ៨​នាក់ ដែល​ត្រៀម​បាញ់​អបអរសាទរ​ពេល​ឆ្លង​ឆ្នាំ

​កែប​៖ រាត្រី​ឆ្លង​ឆ្នាំ​សកល​ខេត្ត​កែប កើត​មាន​ឧប្បត្តិហេតុ​ឆេះ​កាំជ្រួច បណ្តាលឲ្យ​របួស ៨​នាក់​នៅ​វេលា​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ឆ្នេរ​កែប​(​ឆ្នេរ​ចាស់​) ដែល​អាជ្ញាធរ​ត្រៀម​បាញ់​អបអរសាទរ​ពេល​ឆ្លង​ឆ្នាំ បណ្តាលឲ្យ​របួស​។​ ​របាយការណ៍​បានបញ្ជាក់​ថា ក្រោយ​ឆេះ​នោះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​បាន​ចេញ​អន្តរាគមន៍​ភ្លាមៗ និង​បាញ់​ទឹក​ពន្លត់​ទៅ​វិញ​ភ្លាមៗ​ផងដែរ​។ ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ ហើយក៏​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ក្រោយ​លាង​របួស​ផងដែរ​។​ ​លោក អ៊ឹង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប​បាន​ថ្លែងថា នៅ​យប់​ថ្ងៃកើតហេតុ អាជ្ញាធរ​ខេត្ត​កែប បាន​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៨...

អភិបាល​រាជធានី លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​លើ​គ្រប់​វិស័យ​របស់​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៧ និង​ជំរុញ​ទិសដៅ​ឆ្នាំ​២០១៨

​ភ្នំពេញ​៖ ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧ ឈាន​ចូល​ឆ្នាំ​២០១៨ នៅ​រមណីយដ្ឋាន​វត្តភ្នំ នា​រាត្រី​ថ្ងៃទី​៣១​ខែ​ធ្នូ​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​អ្នកពាក់ព័ន្ធ​នានា នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ពុះពារ​សម្រេច​បាន​សមិទ្ធ​ផល​លើ​គ្រប់​វិស័យ​នៅក្នុង​ឆ្នាំ​ចាស់ ឆ្នាំ​២០១៧ ដែល​ជិត​នឹង​កន្លងផុតទៅ ហើយ​ស្នូរ​ជួង​ឆ្នាំ​ថ្មី​នឹង​ពន្លឺ​ឡើង​នៅ​ពេល​បន្តិចទៀត​។​ ​លោក​អភិបាល​បន្តថា​៖​សមិទ្ធផល​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ដែល​រាជធានី​ភ្នំពេញ​សម្រេចបាន​នា​ឆ្នាំ​២០១៧​កន្លងមកនេះ ពិតជា​បាន​មក​ដោយសារ​ការប្តេជ្ញា​ចិត្ត ការចូល​រួច​មយ៉ាង​សកម្ម​របស់​ឯកឧត្តម លោកជំទាវ អស់លោក...

ស្ថាបនិក​«​កោះ​ឋានសួគ៌​» ត្រៀម​កាំជ្រួច​១​កប៉ាល់ សម្រាប់​បាញ់​ស្វាគមន៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៧-២០១៨ ជូន​ភ្ញៀវ​ទស្សនា​

ខេត្ត​ព្រះសីហនុ​៖ ស្ថាបនិក​អភិវឌ្ឍ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​» នា​ខេត្ត​ព្រះសីហនុ បាន​បង្កើត​កម្មវិធី​កម្សាន្ត​សប្បាយ ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូលមក​ទស្សនា​ឆ្នេរ​នេះ នាឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៧~២០១៨ អោយមាន​ភាពសប្បាយ​រីករាយ​។​ ​លោកស្រី ស៊ុយ ស្រីមុំ អគ្គនាយក​ក្រុមហ៊ុន​ដឹក​ភ្ញៀវទេសចរ​ចេញទៅ​កម្សាន្ត​តាម​កោះ នា​ខេត្ត​ព្រះសីហនុ មាន​ឈ្មោះថា អាយ​លែ​ន ស្ពី​ដ​ហ្វឺ​រី ខេ​ម​បូ​ឌា ( Island Speed Ferry Cambodia)​ដែលជា​ស្ថាបនិក​ម្នាក់ ដែល​បាន​រួមគ្នា​អភិវឌ្ឍ...
- Advertisment -

Most Read

×