Sunday, May 31, 2026

Yearly Archives: 2018

លោក ម៉ម សូណង់ដូ លាលែង​ពី​តំណែង​ពី​ឆាកនយោបាយ និង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ពី​ទីក្រុង​ប៉ារីស​

​ភ្នំពេញ​៖ លោក ម៉ម សូណង់ដូ អ្នកស្នេហាជាតិ បានធ្វើ​លិខិត​លាលែង​តំណែង ចេញពី​ឆាកនយោបាយ និង​លាលែង​ពី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​។ ​ក្នុង​លិខិត​របស់ លោក ម៉ម សូណង់ដូ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់ថា ការលាលែង​ចេញពី​ឆាកនយោបាយ​នេះ គឺ​ដើម្បី​ផ្ទេរ​វេន​ជូន​អ្នកនយោបាយ​វ័យក្មេង​បន្ត​កាតព្វកិច្ច​ស្នេហា​ជាតិ​នេះ​តទៅទៀត​។ ​តាមរយៈ​លិខិត​លាលែង​របស់ លោក ម៉ម សូណង់ដូ នៅថ្ងៃនេះ លោក​បាន​បញ្ជាក់ថា ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី...

បាញ់ប្រហារ​ចំនួន​២​គ្រាប់ បណ្ដាលឲ្យបុរស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់​

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨​នេះ មាន​ករណី​បាញ់ប្រហារ​មួយ​បាន​កើតឡើង នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់ ត្រូវ​ជនប្រដាប់អាវុធ បាន​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ម្នាក់ ចំនួន​២​គ្រាប់ បណ្ដាលឱ្យ​ត្រូវចំ​កណ្ដាល​ក្បាល​។ សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជំ​ហ៊ាន​ដំបូង​ថា សង្ស័យ​ជា​រឿង​គំនុំ​។​ ​ក្រោយ​បាញ់ប្រហារ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរពេទ្យ ប៉ុន្ដែ​បាន​សមត្ថកិច្ច​បញ្ជា​ក់ម​ក​វិញ​ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ ដោយឡែក​សម្រាប់​មូលហេតុ​វិញ សមត្ថកិច្ច​ជំនាញ​បានដាក់​ការសង្ស័យ​ជំ​ហ៊ាន​ដំបូង​ថា ជា​រឿង​គំនុំ​។​ ​ករណី​បាញ់ប្រហារ​នេះ បានកើត​ឡើង នៅពេលដែល​ជនរងគ្រោះ​កំពុងតែ​បណ្ដើរ​ម៉ូតូ ម៉ាក NEX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB-4808...

រាត្រី​ឆ្លង​ឆ្នាំ​នៅ​បន្ទាយមានជ័យ មន្ត្រី​យោធា​រង​វរ​:​ស្លាប់​ដោយ​រថយន្តបុក កិន​ខ្ទេច​

បន្ទាយមានជ័យ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្តបុក កិន​ម៉ូតូ​របស់គាត់ ពី​ក្រុង​សិរីសោភ័ណ​ទៅ​ស្រុក​ព្រះនេត្រព្រះ​។ ឧ​ប​ទ្ទ​ហេតុ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ស្ពាន​ទី​៥​ស្ថិតក្នុង​ភូមិ​ភ្នៀ​ត សង្កាត់​ភ្នៀ​ត ក្រុង​សរីសោភ័ណ ខេត្ត បន្ទាយមានជ័យ វេលា​ម៉ោង​៥ និង​២០ ព្រលប់​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០១៧ ។​ ​លោក​វរសេនីយ៍​សន គឹមសួគ៌ នាយការិយាល័យ​នគរបាល​ចរាណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា : ជនរងគ្រោះ​មានឈ្មោះ​ឃឹម នុយ ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ នៅ​ភូមិ​រំចេក ឃុំ​ស្រះ​ជីក...

នៅ​រាជធានី​ភ្នំពេញ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​២០១៧​ចូល ២០១៨ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង​១​លាន​នាក់​

​ភ្នំពេញ​៖​លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្នុង​រាត្រី​ថ្ងៃទី​៣១​ខែ​ធ្នាំ​២០១៧ កន្លងទៅនេះ នៅ​រាជធានី​ភ្នំពេញ​ទទួលបាន​ភ្ញៀវ​ទេចរ​ណ៌​ជាង​១​លាន​នាក់ ដែល​បាន​ចូលមក​ដើរ​កម្សាន្ដ​។​ ​បើតាម​រដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​១​មករា​២០១៨ នេះ​ថា​៖ សម្រាប់​ភ្ញៀវទេសចរ​ជាង​១​លាន​នាក់​នេះ មាន​ខ្លះ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ និង​ខ្លះទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្ដង ប៉ុន្ដែ​ក្នុងចំណោម​ពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ មួយចំនួន​ក៏បាន​ធ្វើដំណើរ​កម្សាន្ដ​ទៅតាម​រមណីយដ្ឋាន​ផ្សេងៗ​នៅតាម​បណ្ដា​ខេត្ត​វិញ​ផងដែរ។​ ​លោក​រដ្ឋមន្ដ្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ក្នុង​រាជធានី​ភ្នំពេញ​យើង​នេះ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ ប្រមាណ​ជាង​មួយ​លាន​នាក់ ដែល​ចូលមក​ដើម​កម្សាន្ដ​យ៉ាង​សប្បាយរីករាយ ប្រកបដោយ​សុវត្ថិភាព​ទាំងស្រុង មិនមាន​បញ្ហា​អ្វី​កើត​នោះទេ ទាំង​ការធ្វើដំណើរ​ដោយ​ដើរ និង​តាម​យានយន្ត​»​។​ ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​លើក​ក្រោយ​ទៀត ទាំង​រដ្ឋមន្ដ្រីក្រសួង​ទេ​ចរណ៍...

ប្រាសាទអង្គរវត្ត​កាន់តែ​មាន​សម្រស់​ស្រស់ត្រកាល​

សៀមរាប ៖ ដើមឈើ​ជាច្រើន​ដើម ដុះ​នៅ​ជុំវិញ​ប្រាសាទ​អង្គរវត្ត ត្រូវបាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​កាត់​ក្រី​ឱ្យ​ស្រឡះ និង​បង្ហាញ​នូវ​សម្រស់​របស់​ប្រាសាទ​កាន់តែ​មាន​ភាព​ត្រកាល​។​ ​លោក យិន សូវ៉ាត អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ បានឱ្យដឹងថា កន្លង​មក​ដើមឈើ​ទាំងនោះ បាន​បិទបាំង​សម្រស់​ប្រាសាទធំ (​ប្រាង្គ​កណ្តាល​) នៃ​ប្រាសាទ​អង្គរវត្ត ហើយ​បាន​រំខាន​ដល់​ការ​ផ្តិត​យក​រូប​ភាពល្អៗ ប៉ុន្តែ​ពេល​នេះ​ភ្ញៀវទេសចរ​អាច​មើល​ប្រាង្គ​កណ្តាល​អង្គរវត្ត​បាន ចាប់ពី​ចំណុច​លោកតា​រាជ្យ​ទៅ គឺ​ស្រឡះភ្នែក​ជាង​មុន​។​ ​ដើមឈើ​ដែល​ក្រី​មែក​ទាំងនោះ រួមមាន ដើម​ស្នាយ...

បន្ទាយមានជ័យ​ឆ្លង​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី នៅ​សួន​មានជ័យ​(​អតីត​វេទិកា​ខេត្ត​) នា​ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ ៖ រ​បន្ទាយមានជ័យ​ឆ្លង​ឆ្នាំ​ចាស់​និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ធំដុំ​នៅ​សូន​មានជ័យ​(​អតីត​វេទិកា​ខេត្ត​) នា​ក្រុង​សិរីសោភ័ណ កាលពី​រាត្រី​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៧ រហូត​ដល់​រំលង​អាធ្រា​ត្រ​ថ្ងៃទី​១​ខែ​មករា​ឆ្នាំ​២០១៨ នា​សួន​មានជ័យ​ក្រុង​សិរីសោភ័ណ​។ មាន​មនុស្ស​រាប់រយ​ពាន់​នាក់ ពិសេស​យុវជន នារី​ចូលរួម ។​ ​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ទៅកាន់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​ពី​ឆ្លង​ឆ្នាំ​ថ្មី​នោះ​ថា​: " ពេញ​១​ឆ្នាំ​២០១៧​កន្លងផុត​ទៅ​នេះ យើង​សូម​លា​ឆ្នាំ​ចាស់​ទាំង​ក្តី​អាល័យ ហើយ​សូម​ថ្លែងអំណរគុណ​នូវ​សមិទ្ធផល​ជាច្រើន ។​យើង​សូម​អះអាង​ខិតខំ​បន្ថែម​នៅ​ឆ្នាំ​ថ្មី​២០១៨ នេះ "​។ ​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព...

គ្រោះថ្នាក់​ចរាចរណ៍​នៅ​បន្ទាយមានជ័យ​ឆ្នាំ​២០១៧ កើន​ឡើង​ជាង​ឆ្នាំ​២០១៦, សមត្ថកិច្ច​និង​មហាជន​បួងសួង​ដូច​រាល់​ឆ្នាំ

​បន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​២០១៧​កន្លងមក បាន​កើនឡើង​៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ហើយ​នៅតែ​មាន​ក​ម្រឹត​ធ្ងន់ធ្ងរ​។ ដូច​រាល់​ឆ្នាំ​ដែរ នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ផែន​សណ្តាប់ធ្នាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែ​ត​ព្រមទាំង​អ្នកពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​៣១​ធ្នូ​ឆ្នាំ​២០១៧ បាន​ស្រុះស្រួល​មូលមតិ​គ្នា​ធ្វើ​ពី​ធី​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន មាន​ជោគជ័យ​សេរី​សួស្តី ពិសេស​សូម​មាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ឆ្នាំ​២០១៨ នេះ​តទៅ​។​ ​លោក​ឧត្តមសេនីយ៍ អ៊ុំ សុផល ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អ្នកពាក់ព័ន្ធ​ដូចខាងលើ បាន​រៀបចំ​និមន្ត​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ធ្វើ​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ខន្ធ​នៃ​បុព្វការី​ជន​មាន​ជីដូន ជីតា មាតាបិតា អ្នកមានគុណ ញាតិ​ការ​ទាំង​៧​សន្តាន ញាតិមិត្ត ព្រម​ទាំង​ជនរងគ្រោះ​ទាំងឡាយ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​គ្រោះថ្នាក់​ឬ​ឧបទ្ទហេតុ​នានា​។...

តារា​សិច​ម្នាក់​ត្រូវបាន​ត្រី​ឆ្លាម​ត្របាក់​១​ភ្លឹប ពេទ្យ​ដេរ​អស់​២០​ថ្នេរ ខណៈ​ព្យាយាម​ថតរូប​សិច​ស៊ី​ក្រោម​ទឹកសមុទ្រ​

​តារា​សិច​ម្នាក់នេះ បាន​ជួប​រឿង​ស៊យ​ប្រចាំជីវិត ព្រោះតែ​ត្រូវ​ត្រី​ឆ្លាម​ត្របាក់​មួយ​ភ្លឹប ដាច់​ជើង​យ៉ាង​ធំ​ហូរឈាម​ស្រោច​ពេញ​ផ្ទៃ​ទឹកសមុទ្រ​គួរ​ឲ្យ​ស្លុតរន្ធត់ ។ នាង Molly Cavalli បានរៀបចំ​ខ្លួន​រួចស្រេច ដើម្បី​ថតរូប​ផ្សាយពាណិជ្ជកម្ម​ក្នុង​សម្លៀកបំពាក់​ឈុត​ហែល​ទឹក​សិច​ស៊ី ហើយ​នាង​ពិតជា​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ណាស់ មុនពេល​លោត​ចូលក្នុង​ទឹកសមុទ្រ​ដែល​ពោរពេញ​ដោយ​ត្រី​ឆ្លាម ។​ ​តារា​ស្រី​រូបនេះ​ត្រូវបាន​ជំនួយ​ដោយ​ក្រុម​នាវិក និង​លោត​ចុះ​ទឹក ចូលក្នុង​ទ្រុង​ដែក​ប្រហោង​ធំៗ​មួយ ។ ប៉ុន្តែ បន្ទាប់​ស្ថិតក្នុង​ទឹកតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ អ្វីៗ​ពុំ​ដូច​ការរំពឹងទុក​ទេ ដោយ​នាង Molly ត្រូវ​ត្រី​ឆ្លាម​១​ក្បាល​ហែល​ក្រវែល និង​វាយប្រហារ​ត្របាក់​ជើង​របស់​នាង​ភ្លាម ។​ ​សំណាង​ហើយ...

ពិភពលោក​ឆ្នាំ ២០១៨ ៖ ព្យាករណ៍​អំពី​ចំណុច​ក្តៅ ដែល​អាច​ផ្ទុះឡើង​

ពិភពលោក​ឆ្នាំ ២០១៨ នឹងត្រូវ​បន្ត​មរតក​បន្សល់ទុក​ពី​ឆ្នាំមុន ហើយ​មរតក​ទាំងនោះ​គឺជា​សំណុំ​បញ្ហា​នាំ​ឲ្យ​ស្ថានការណ៍​ពិភពលោក​នា​ឆ្នាំ​ថ្មី​នេះ ពុំ​ដូច​ឆ្នាំមុន​។ ម្យ៉ាងវិញទៀត នៅ​ឆ្នាំ ២០១៨ ក៏​ពុំ​ងាយ​ចៀសផុត​ពី​រឿងរ៉ាវ​គិត​ស្មានថា តូច​នា​ឆ្នាំមុន អាច​នឹង​ផ្ទុះ​ឡើង​ក្លាយជា​រឿង​ធំ​។ មនុស្សលោក នឹង​ប្រឈមមុខ​ជាមួយ​បញ្ហា​ថ្មី​ផ្សេងទៀត​។ ការ​ព្យាករណ៍​អំពី​អនាគត គឺជា​រឿង​ពិបាក​ខុស​ច្រើន​ជាង​ត្រូវ ប៉ុន្តែ​វា​ជា​បញ្ហា​ចាំបាច់​បម្រើ​ឲ្យ​ការ​ត្រៀមប្រឈម​មុខ​តទល់ គ្រប់​បរិបទ​ដែល​អាច​កើតមាន​។​ ​បញ្ហា​សេរី ៖ ការប្រឈមមុខ​ដ៏​ធំធេង​ចំពោះ​លោកពូ​ទីន​ ​អស្ថិរភាព​បន្សល់ទុក​ឆ្នាំ ២០១៧ នឹង​បន្ត​រីក​ធំ​ជាង​ឆ្នាំ ២០១៨​។ នៅ​មជ្ឈិមបូព៌ា អាហ្វ្រិក​ខាងជើង...

គ្រឹះស្ថាន​អង្គរ ឆ្នាំ​២០១៧ រក​ចំណូល​ជាង​១០៧​លាន​ដុល្លារ , ថវិកា​ជាង​៤​លាន​ដុល្លារ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

សៀមរាប​៖ របាយការណ៍​ពី គ្រឹះស្ថាន​អង្គរ ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ទស្សនា រមណីយដ្ឋាន​អង្គរ ប្រចាំឆ្នាំ​២០១៧​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា នៅ​ពេញ​១​ឆ្នាំ ២០១៧ ភ្ញៀវទេសចរ​បរទេស​ចំនួន ២៤៥៧០២៣​នាក់ បាន​ចូល​ទស្សនា​តំបន់​អង្គរ កើនឡើង​១១,៨២​ភាគរយ ទទួលបាន​ចំណូល​ចំនួន ១០៧៩៧៦៤៣៩​ដុល្លារ កើនឡើង​៧២,៥៤​ភាគរយ។​ ​របាយការណ៍​ដដែល​បញ្ជាក់ថា រយៈពេល​១១​ខែ ចាប់ពី​ខែ​កុម្ភៈ ដល់ ខែ​ធ្នូ ឆ្នាំ​២០១៧...
- Advertisment -

Most Read

×