Sunday, May 31, 2026

Yearly Archives: 2018

បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​ម៉េត​ហ្វូន ឡើង​អូស​ខ្សែកាប​លើ​បង្គោល​ភ្លើង ឆក់​ស្លាប់​នៅ​ស្រុក​កំពង់រោទិ៍​

ស្វាយរៀង​៖ បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​ម៉េត​ហ្វូន ដើរ​រាយ​ខ្សែ​តាម​បង្គោល​ភ្លើង ដោយ​ឡើង​អូស​ខ្សែ​ពី​បង្គោល​មួយ​ទៅ​មួយ​ដល់​ត្រង់​ចំណុច​ភូមិ​រោទិ៍ ឃុំ​ញរ​ស្រុក​កំពង់រោទ៌ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ជាប់​នៅ​លើ​បង្គោល​ភ្លើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃទី​០១​ខែ​មករា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៏​បាន​ឲ្យដឹងថា​៖ មាន​បុរស​បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​ម៉េត​ហ្វូន​មួយក្រុម បាន​ដើរ​ត​បណ្តាញ​ខ្សែកាប​ដើ​រាយខ្សែ​តាម​បង្គោល​ភ្លើង​អគ្គីសនី នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ជាប់​នៅ​លើ​បង្គោល ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ចោមរោម​មើល​។​ ​ប្រភព​បាន​បន្តថា​៖ ក្រុមការងារ​ត​បណ្តាញ​ខ្សែកាប​នេះ​ខ្វះ​បច្ចេកទេស​ហើយ​ប្រើ​មនុស្ស​ឲ្យ​ឡើង​រាយ​ខ្សែកាប​តាម​បង្គោល​ភ្លើង​ដោយ​មិន​បាន​បិត​ចរន្ត​អគ្គីសនី​។​ប្រជាពលរដ្ឋ​បាន​រិះគន់​តៗ​គ្នា​ទៅលើ​ក្រុមហ៊ុន​ថា​មិន​គួរប្រើ​មនុស្ស​ឲ្យ​ឡើង​រាយ​ខ្សែកាប​តាម​បង្គោល​ភ្លើង​ចឹង​ទេ​ម្យ៉ាងវិញទៀត​ខាង​ក្រុមហ៊ុ​ន​មិន​បាន​ដាំ​បង្គោល​ដោយ​ខ្លួនឯង​ទេ​គឺ​យក​ខ្សែកាប​ទៅ​ផ្ញើរ​ជាមួយនិង​ខាង​បង្គោល​អគ្គីសនី​។​ ​ប្រភព​បាន​បន្ត​ទៀត ថា​បើ​ខាង​ក្រុមហ៊ុន​ដាក់​បង្គោល​ផ្សេង​គ្នា​វា​មិន​មាន​គ្រោះថ្នាក់​នោះទេ​។​ ​បង្គោល​អគ្គីសនី​ដែល​បាន​ឆក់​មនុស​នេះ​កាល​ប៉ុន្មាន​ថ្ងៃមុន​មាន​បែក​ផ្កាភ្លើង​បង្ករ​ឲ្យ​អ្នក​នៅ​ជិត​នោះ​នាំគ្នា​ភ័យខ្លាច​ហើយ​បាន​រាយ​ការណ៏​ទៅខាង​អគ្គីសនី​តែ​ក្រោយ​មកមា​ន​ក្រុមហ៊ុន​ខ្សែកាប​មក​រាយ​ដល់​ត្រង់​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​ឆក់​ស្លាប់​តែម្ដង​។​ ​ក្រោយ​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​អគ្គីសនី ស្រុក​កំពង់រោទិ៍ មក​បិទ​ភ្លើង និង​ជួយ​ដាក់​មនុស្ស​ចុះ​ពី​បង្គោល​ភ្លើង​ដែល​ឆក់​នោះ​។​ ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា បុរស​ត្រូវ​ខ្សែភ្លើង​ឆក់​នោះ​មានឈ្មោះ ឈន ឆាយ អាយុ​២៥​ឆ្នាំ...

ម៉ូ​ន ជេ​អ៊ីន ស្វាគ​ម​ន៏​ការ​ថ្លែង​របស់ គីម ជុង​អ៊ុន ស្នើ​ឲ្យ​ចាត់​វិធានការ​ជួយ​កូរ៉េខាងជើង​ចូលរួម​កីឡា​រដូវរងា​

​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ស្វា​គម​ន៏​ចំពោះ​ការ​ថ្លែង​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​បាន​ប្រកាស​បើកចំហរ​ឲ្យមាន​ការចរចារ​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​។ ​គីម ជុង​អ៊ុន បាន​ថ្លែង​សារ​សំរាប់​ឆ្នាំ​ថ្មី​នេះ ដោយ​ប្រកាស​ផ្តល់ឲ្យ​មាន​កិច្ចចរចា​រ​ជាមួយនឹង​ទីក្រុង​សេ​អ៊ូ​ល និង​បង្ហាញ​ពី​បំណង​ចូលរួម​ក្នុង​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ដែល​កូរ៉េខាងត្បូង​ជា​អ្នក​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​ ​លោក ម៉ូ​ន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​ថា ភាពប្រសើរឡើង​នៃ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាង​ពីរ ផ្សារភ្ជាប់​ទៅ​នឹង​ការដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​ ​លោក​ក៏​បាន​ស្នើឲ្យ​ក្រសួង​បង្រួបបង្រួម​ជាតិ និង​ក្រសួង​កីឡា បង្កើត​វិធានការ​ដើម្បី​ជួយ​កូរ៉េខាងជើង​ឲ្យបាន​ចូលរួម ក្នុង​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ដែល​នឹង​ធ្វើឡើង​ក្នុង​ខែ​កុម្ភះ នៅ​តំបន់ Pyeongchang៕ សុភ័ក្ត្រ​

ឆ្លង​ឆ្នាំ​សាកល នៅ​ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយប៉ែត ប្រជាពលរដ្ឋនាំគ្នា​អបអរ​ច្រើន

​បន្ទាយមានជ័យ ៖ មួយ​រាត្រី​បន្ទាប់​ពី​បុណ្យ​ឬ​ពី​ធី​អបអរសាទរ រីករាយ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ចាស់​ឆ្នាំ​សាកល​២០១៧ ចូលឆ្នាំថ្មី​២០១៨ នៅ​ខេត្ត​បន្ទាយមានជ័យ ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយ​ប៉ែត មាន​ប្រជាពលរដ្ឋ​ចូលរួម​អបអរ​ច្រើន​កុះករ​។ ប៉ុន្តែ​នៅ​ស្រុក ដែល​ជា​ស្រែ​-​ចម្ការ ប្រជាពលរដ្ឋ រួម​ទាំង​យុវជន និង​យុវនារី​ផង មិនសូវ​មាន​ចូលរួម​ច្រើន​ទេ​។​ ​ភ្ញៀវ​ទេសចរ​ខ្មែរ និង​បរទេស​ខ្លះ​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ស្រង់​សំដី​ដែល​និយាយ​ថ្ងៃទី​១​មករា​ថា ៖ ពលរដ្ឋ​ក្នុង​ខេត្ត​, ភ្ញៀវ​ជាតិ​ច្រើន និង​ភ្ញៀវ​អន្តរជាតិ​តិចតួច បាននាំគ្នា​ទៅ​លេង​កំសាន្ត​សប្បាយ​នៅ​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែត ត្បិត​អី​ទីនោះ តំបន់​ផ្សារ មាន​ការរៀបចំ​ទី​កម្សាន្ត...

នៅ​ទី​សក្តិ​សិទ្ធ ត្រូវ​ប្រយ័ត្ន​ពី​ទង្វើ​របស់​ខ្លួន ពុំនោះសោត ដូច​រឿងរ៉ាវ​ទាក់ទង​នឹង​គ្រោងឆ្អឹង​មនុស្ស ៣០០​នាក់ នៅ​បាត​បឹង​ទឹកកក​មួយ ជា​ភស្តុតាង​ស្រាប់​

​ផ្ទៃ​បឹង​ទឹកកក ត្រូវបាន​រកឃើញ​នៅ Uttarakhand, ប្រទេស​ឥណ្ឌា អំឡុង​ឆ្នាំ ១៩៤២ មាន​រយៈកម្ពស់ ៥០២៩​ម៉ែត្រ ប្រៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ។ ឈ្មោះ​របស់​បឹង​ទឹកកក​នេះ​គឺ Roopkund, រឿង​ដែល​គួរ​ឲ្យ​ព្រឺព្រួច ព្រោះតែ​ក្រោម​បាត​បឹង​នេះ បាន​លាក់កំបាំង​ទុក​នូវ​សោកនាដកម្ម​កើត​ឡើង​តាំងពី​ឆ្នាំ ៨៥០ មក​ម្លេះ​។​ ​ព្រោះតែ​បឹង​ត្រូវបាន​បង្កក​នេះ ស្ថិត​នៅលើ​កំពូលភ្នំ ទើបបាន​ពុំ​មាន​នរណា​សម្លឹង​ឃើញ​វា ។ ពួក​អ្នក​គ្រប់គ្រង​តំបន់​នេះ​បាន​រក​ឃើញ​វា​ដោយ​ចៃដន្យ​។​ ​ព្រោះតែ​បឹង​ស្ថិតនៅក្នុង​តំបន់​ដ៏​សែន​ត្រជាក់ ធ្វើឲ្យ​វា​មាន​ទឹកកក កក​ជាប្រចាំ​លើ​ផ្ទៃ​ខាងលើ​។​ ​ហេតុ​នេះ​អ្នក​ផងទាំងពួង ពុំបាន​ដឹងថា...

ទិវា​បុណ្យជាតិ​ ៧ ​មករា ​លើក​ទី​៣៩ ឆ្នាំ​នេះ​នឹង​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពេជ្រ ដែល​មាន​មហាជន​ចូលរួម​ជិត​៥​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ទិវា​បុណ្យជាតិ ​៧​ មករា​លើក​ទី​៣៩ ឆ្នាំ​២០១៨​នេះ ​នឹង​ត្រូវ​ប្រារព្វ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌកោះ​ពេជ្រ ហើយ​បើ​តាម​គម្រោង​នឹង​មាន​មហាជន​ចូលរួម​ជិត​៥​ម៉ឺន​នាក់ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការពង្រឹង​សន្តិសុខ របៀបរៀបរយ ជុំវិញ​ការរៀបចំ​ពិធី​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី កម្លាំង​មាន​សមត្ថកិច្ច​ទាំង​២​ប្រភេទ​និង​អភិបាល​ខណ្ឌ​ទាំង​១២​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​ ​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៨ នេះ​លោក​ឃួង ស្រេង បាន​ជម្រុញ​អោយ​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ពង្រឹង​សន្តិសុខ និង​របៀបរៀបរយ​អោយបាន​ល្អ ជាពិសេស​ថែមទៀត​នោះ គឺ​ការណែនាំ​អោយ​ប្រជាពលរដ្ឋ​ដាក់​ទង់ជាតិ​នៅតាម​មុខ​ផ្ទះ​របស់​ខ្លួន...

ត្រាំ ព្រមាន​កាត់​ផ្តាច់​ជំនួយ​ដល់​ប៉ា​គី​ស្ថាន ក្រោយ​ចោទ​ប្រទេស​នេះ​ថា ផ្តល់​ជំរក​ដល់​ពួក​ភេ​វរ​ករ​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បាន​ព្រមាន​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​លោក​លើកឡើង​ថា ប្រទេស​នេះ​បាន​កុហក និង​បោកប្រាស់ ហើយ​បាន​ផ្តល់​ជំរក​ដល់​ពួក​ភេ​វរ​ករ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​សិង្ហបុរី Channel News Asia នៅ​ថ្ងៃ​អង្គារ ទី ២​នេះ​។​ ​ការ​គំរាម​ផ្តាច​ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​នេះ គឺជា​ការ​ថ្លែង​លើកដំបូង​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម Twitter ក្នុង​ឆ្នាំ​ថ្មី ២០១៨​នេះ​។​ ​ទោះយ៉ាងណា ប្រទេស​ប៉ា​គី​ស្ថាន​បាន​ឆ្លើយតប​យ៉ាង​លឿន​មក​វិញ​ថា ខ្លួន​បាន​ធ្វើ​កិច្ចការ​យ៉ាងច្រើន​ដើម្បី​អា​មេ​រិច ជួយ​អា​មេ​រិច​កំទិច​ពួក​អាល់​កៃ​ដា តែ​បែរជា​ទទួលបាន ការប្រមាថ...

មនុស្ស​១៧៨០​នាក់​ស្លាប់ និង​របួស​៥៥៣៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ខូចខាត​ទ្រព្យសម្បត្តិ​រាប់រយ​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧

​ភ្នំពេញ​៖ មាន​មនុស្ស​ចំនួន​១៧៨០​នាក់​ស្លាប់ និង​របួស​៥៥៣៩​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​និង​បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រាប់រយ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។​បើទោះបី​កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​បានដាក់ពា​ក្យ​ស្លោក​មួយ​ថា ​៖​ ថ្ងៃនេះ​ថ្ងៃស្អែក​ កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​ ក្នុងនោះ​មាន​ពាក្យស្លោក​មួយទៀត​ស្រវឹង​កុំ​បើកបរ​ឬ​ផឹកស្រា​ត្រូវមាន​ការទទួលខុសត្រូវ​ក្ដី​ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើតមាន​ដដែល​ធ្វើឱ្យ​ក្រុម​គ្រួសារ​មួយចំនួន​បាត់បង់​មេ​គ្រួសារ បាត់បង​អ្នក​ដែល​ជា​ទី​ស្រឡាញ់​ឬ​ក្លាយខ្លួន​ជា​ជនពិការ​ធ្វើឱ្យ​គ្រួសារ​បាត់​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ​។​ ​ក្នុង​របាយការណ៍​បានបញ្ជាក់​ថា​៖​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កម្ពុជា​ពេញ​១​ឆ្នាំ​២០១៧​កន្លង​មក​ទៅ​កើតឡើង​ចំនួន​៣៥៣១​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ធ្លាក់ចុះ​១៦៩​ករណី​ក្នុងនោះ បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៧៨០​នាក់ កើនឡើង​៦៣​នាក់ និង​អ្នករបួស​ចំនួន​៥៥៣៩​នាក់ ធ្លាក់ចុះ​១,០៦៨​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ នេះ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​ ​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​បាន​ឱ្យដឹងថា​៖​ជាក់ស្ដែង​ពេញ​១​ឆ្នាំ​២០១៧​នោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​និង​រងរបួស​នោះ​ទី​១៖ នៅ​រាជធានី​ភ្នំពេញ កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​៤៤៨​ករណី​ស្លាប់​១៦៨​នាក់ និង​របួស​៦០០​នាក់​ទី​២៖...

គ្រូបង្រៀន​ក្មេងៗ​ថ្នាក់បឋមសិក្សា ពិតជា​ពិបាក​ជាង​ការបង្រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​ទៅទៀត ហេតុអ្វី​?

...​ព្រោះថា នៅ​ក្នុង​ខួរក្បាល​ស​ថ្លា និង​ក្មេងខ្ចី​របស់​ពួកគេ​ពោរពេញ​ដោយ​សុបិន្ត ការស្រមើស្រមៃ​។​ល​។ ដែល​ទាមទារ​ឲ្យ​អ្នកគ្រូត្រូ​វ​ប្រុងប្រយ័ត្ន​ពិនិត្យ​វាយតម្លៃ​ឲ្យបាន​ច្បាស់លាស់​មុន​នឹង​សម្រេច​ចិត្ត​។ ខាងក្រោម​នេះ គឺជា​រឿង​ជាក់ស្តែង​មួយ​។​ ​ក្នុង​ថ្នាក់រៀន​មួយ​អ្នកគ្រូ​ដើរ​ចូល​មក​ថ្នាក់ សិស្សៗ​នាំ​គ្នា​ក្រោកឈរ​គោរព​។ អ្នកគ្រូ​ពោលថា ៖ ប្អូនៗ​បាន​រៀន​លេខចែក​ហើយ កាលពី​សប្តាហ៍​មុន ប្រហែល​ជា​ប្អូនៗ​យល់​អស់​ហើយ​មែន​ទេ​?​។ អ្នកគ្រូ​កាន់​ដី​ស ដើរ​សម្តៅ​ក្ការ​ខៀន រួច​សរសេរ​លេខ ៨​ធំៗ បន្ទាប់មក​ក៏​ងាក​សួរ​ទៅកាន់​សិស្ស​ទាំងអស់​ថា ៖" តើ​ពាក់កណ្តាល​របស់ ៨ ស្មើ​ប៉ុន្មាន​ទៅ​?​។​ ​ក្មេងៗ​នាំគ្នា​លើក​ដៃ​ច្រូងច្រាង ខ្លះ​ទៀត​ទ្រាំលែងបាន​ក៏​ស្រែក គឺ...

ខ្មាស​គេ​ណាស់​! ពេល​ឃើញ​ពស់ ប៉ូលិស​ប្រុស​ពុំ​ហ៊ាន​ចូល​ជិត ខណៈ​ប៉ូលិស​ស្រី​ស្រ​វ៉ា​យក​ស្រោមដៃ​ស្ទុះ​ទៅ​…​ចាប់​

​តាម Daily Mail ពស់ថ្លាន់​១​ក្បាល ប្រវែង ១,៨​ម៉ែត្រ ទើប​ត្រូវបាន​ចាប់​ជិត​តំបន់​ពាណិជ្ជកម្ម នា​ទីក្រុង Miami Beach​។​ ​ពលរដ្ឋ​បាន​សម្លឹង​ឃើញ​ពើ​ថ្លាន់​កំពុង​វា​រ ក្រោម​ដើម​ដូង​ប្រេង​១​។ ម្ចាស់​ហាង​ក្នុង​តំបន់​ពាណិជ្ជកម្ម​នេះ Indika Wanigarathne បាន​ប្រាប់​កាសែត Miami Herald ថា ៖ "​ខ្ញុំ​សម្លឹង​ឃើញ​ពស់​ធំ​ពេក ក៏​ស្លន់ស្លោរ​។ អ្នកដទៃ​ទៀត​ក៏​ដូច្នេះ​ដែរ​។​ ​ប៉ូលិស Miami Beach...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​អ្នក​ច្រណែនឈ្នានីស ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង ត្រូវ​រក្សា​ភាពភ្លឺស្វាង​ក្នុង​រាល់​ការសម្រេចចិត្ត កុំ​លោភ​ប្រយោជន៍​តូច​ចំពោះមុខ​ធ្វើ​ឲ្យ​បាត់​របស់​ធំ​។ មនោសញ្ចេតនា រាសី​កំពុង​ទាប​ត្រូវ​ចេះ​ទប់​អារម្មណ៍​កុំ​ឆេវឆាវ​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕ ​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​ច្រើន ត្រូវ​នឹងនរ​ប្រឈមមុខ​ទើប​អាច​រកឃើញ​ទិស​ដោះស្រាយ​ល្អ​បំផុត​។ មហិច្ឆតា​ទៅ​អម​ជាមួយនឹង​សម្ពាធ ប្រសិន​បាន​ជ្រើ​បាន​គោលដៅ​នោះ​ចូរ​អត់ធ្មត់​អនុវត្ត​។ មនោសញ្ចេតនា ប្តី​ប្រពន្ធ​មិន​ចុះសម្រុង ឈ្លោះប្រកែក ធ្វើ​ឲ្យ​បរិយាកាស​គ្រួសារ​មិន​រីករាយ​។...
- Advertisment -

Most Read

×