Sunday, May 31, 2026

Yearly Archives: 2018

ទោះ​ថ្ងៃ​ឈប់សម្រាក ក៏​មាន​កុមារ​រាប់ពាន់នាក់ មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ថ្ងៃ​ទី​២​ខែ​មករា​នេះ បាន​ផ្សាយ​ថា ថ្ងៃ​ទី​អង្គារ​ទី​២​ខែ​មករា វេលា​ម៉ោង​៦​ព្រឹក មាន​កុមារ​ឈឺ​ធ្ងន់ៗ និង​ស្ត្រី​ឆ្លងទន្លេ​រួច​ចំនួន​២១៥៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ និង​ជួយ​សម្រាលកូន​បាន​ចំនួន​៨៣​នាក់ នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ក្នុង​ខេត្ត​សៀមរាប​។​ ​តើ​មាន​អ្វី​បាន​កើតឡើង​នៅ​ថ្ងៃ​ឈប​សម្រាក ថ្ងៃ​ចន្ទ ទី​១​ខែ​មករា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​មាន​កុមារ​មាន​ជំងឺ​ចំនួន​១៣៧៩​នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ក្នុងនោះ​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​៣៦០​នាក់ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ និង​មាន​ការវះកាត់​សង្គ្រោះបន្ទាន់​ចំនួន​២២​នាក់​។ ​ស្នាដៃ​ល្អ​ឯក​តែ​មួយ​ថ្ងៃ​ឈប់សម្រាក​នេះ បាន​ជួយ​សង្គ្រោះ​ជីវិត​រាប់សិប​នាក់ និង​ការពារ ។ កុមារ​រាប់សិប​នាក់​ផ្សេង​ទៀត...

អាជ្ញាធរ​រាជធានី បំផុស​ឲ្យ​មន្ទីរ ស្ថាប័ន និង​ប្រជាពលរដ្ឋ ត្រូវ​លើក​ទង់ជាតិ​អបអរសាទរ ទិវា​បុណ្យជាតិ ៧​មករា​ខួប​លើក​ទី​៣៩

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សុំឲ្យ ខណ្ឌ​ទាំង​១២ បំផុស​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​សង្កាត់ ខណ្ឌ​ក៏​ដូច​មន្ទីរ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​នាំគ្នា​លើក​ទង់ជាតិ​ឲ្យបាន​ផុលផុ​សឡើង ដើម្បី ចូលរួម​អបអរសាទរ​ទិវា​បុណ្យជាតិ ៧​មករា ខួប​លើក​ទី​៣៩​ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​ ​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការពង្រឹង​សន្តិសុខ​រៀបរយ នៃ​ពិធី​បុណ្យ​ជាតិ​៧​មករា ខួប​លើក​ទី​៣៩ នៃ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ កាលពី​ព្រឹក​ថ្ងៃទី​២ មករា នៅ​សាលា​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍ថា...

ស្រី​ស្រស់​អង់គ្លេស ពិតជា​…​ខ្លាំង​មែន​!

បន្ទាប់​ពី​ខ្ទាស់​ជើង​ជនល្មើស​ឲ្យ​ដួល រួច​នាង​បែរមក​ផឹក​ប៊ីយែរ​បន្ត​យ៉ាង​ព្រងើយ​។​ Kelly Ball អាយុ ២៨​ឆ្នាំ កំពុង​ដើរ​លេង​លើ​វិថី Hertford (​អង់គ្លេស​) ដោយ​កាន់​ប៊ីយែ​រ​១​ដប ផឹក​លេងៗ​ផង ស្រាប់តែ​ឃើញ​ការណ៍​ប៉ូលិស​កំពុង​ប្រដេញ​ចាប់​ជនល្មើស កំពុង​រត់​យ៉ាង​លឿន​សំនៅ​ចំ​ផ្លូវ​នាង​កំពុង​ដើរ​។​ ​ ​ភ្លាមៗ​នោះ Kelly បាន​លើកជើង​ខ្ទាស់​ធ្វើឲ្យ​ជនល្មើ​សដួល​ផ្កាប់មុខ​។ ទង្វើ​ដ៏​ក្លាហាន​នេះ​បាន​ជួយ​ឲ្យ​ប៉ូលិស​ក្របួច​ជនល្មើស​ជាប់​។ រី​ឯ​នាង​វិញ​បាន​បែរមុខ​ចេញ​បន្ត​លើក​ដប​ផឹក​ប៊ីយែ​យ៉ាង​ព្រងើយ ហាក់ដូចជា​ពុំ​មាន​រឿង​អ្វី​កើតឡើង​អីចឹង​។​ ​ Kelly ប្រាប់ The Sun ថា ៖ "​ខ្ញុំ​ពុំ​ដឹងថា ហេតុ​អ្វី​តែ​ប្រាកដ​ណាស់​វា​ជា​ប្រតិកម្ម​ធម្មជាតិ​ប៉ុណ្ណោះ​។...

កម្ពុជា​នឹងរង​ឥទ្ធិពល​វិសម្ពាធ នឹង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ ស្ទើរ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី ៥ ដល់​ទី ១០ ខែ​មករា​

ភ្នំពេញ​៖ កម្ពុជា​នឹងរង​ឥទ្ធិពល​វិសម្ពាធ​រំកិល​ខ្លួន​ចូល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​នឹង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ ស្ទើរ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី ៥ ដល់​ទី ១០ ខែ​មករា ឆ្នាំ​២០១៨​។​ ​បើ​តាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៨ បានបង្ហាញ​ថា បន្ទាប់​ពី​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ មានវិ​សម្ពាធមួយ បាន​កើតឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន និង​យោង​តាម​ការព្យាករណ៍ វិ​សម្ពាធនេះ នឹង​រំកិល​ខ្លួន​ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង រួច​បន្ត​ដំណើរ​មក​កាន់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ហើយ​ដែល​លក្ខណៈ​បែបនេះ នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថានភាព ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ទី​៩​ខែ​មករា ឆ្នាំ​២០១៨...

សហជីព​ពង្រឹង​បន្ថែមទៀត​នូវ​យន្តការ​និង​រក្សា​ការចុះ​បញ្ជិកា​ឲ្យបាន​ត្រឹមត្រូវ​

ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ណែនាំ​ឲ្យ​សហជីព​ពង្រឹង​បន្ថែមទៀត​នូវ​យន្តការ​របស់​សហ​ជី​ព រក្សា​ការចុះ​បញ្ជិកា​ឲ្យបាន​ត្រឹមត្រូវ ទាំង​ការធ្វើ​របាយការណ៍​ឯកសារ​សមាជិក ហិរញ្ញវត្ថុ មាន​ភាពត្រឹមត្រូវ​តាម​វិជ្ជាជីវៈ គិត​ពី​គុណភាព របស់​សហជីព​ជាធំ ជាពិសេស​ក្រុម​ប្រឹក្សា សហជីព​ជាតិ​កម្ពុជា ធ្វើ​យ៉ាងណា​ពង្រឹង​ក្បាល​ដឹកនាំ​សហជីព ដើម្បី​រក្សាបាន នូវ​សាមគ្គីភាព​ផ្ទៃក្នុង​បម្រើ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​កម្មករ​ឱ្យបាន​ល្អ​។​ ​ថ្លែង​ក្នុង​ពិធី​ប្តូរ​វេន​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៨ នៅ ភោជនី​ដ្ឋា​ន ទន្លេបាសាក់​២ លោក អ៊ិត សំហេង...

រកឃើញ និង​ចាប់បាន “​ចោរ​” ពុំ​សប្បាយចិត្ត​ស្មើ​នឹង​ពេល​…​ព្រលែង​វា​វិញ​

ពុំដែល​មាន​ម្ចាស់ផ្ទះ​ណា ដែ​លអរ​សប្បាយ​គ្រា "​ចោរ​" លបចូល​ផ្ទះ​ត្រូវ​ចាប់បាន ហើយ "​ព្រលែង​" បែបនេះ​ទេ​។​ ​ខ្សែ​វីដេអូ ដែល​ពាក់​លើ​ខ្លួន​ប៉ូលិស​ម្នាក់ នា​ក្រុង​ញូវយ៉ក អាមេរិក បាន​ថត​ជាប់​ហេតុការណ៍​មួយ​នា​ថ្ងៃ​ទី ៣០/១២/២០១៧ ខណៈ​ពេល​គាត់​បាន​ចូល​ត្រួតពិនិត្យ​ចង្ក្រាន​នៅផ្ទះ​ពលរដ្ឋ​ម្នាក់ ក្នុង​ទីក្រុង ហើយ​ក៏​រកឃើញ "​ជនល្មើស​" ដែល​ពិតជា​...​ស្មាន​ពុំ​ដល់​។​ ...​កំ​ប្រុក​១​ក្បាល កំពុង​សម្ងំ​ស៊ី​នំ ក្នុង​ចង្ក្រាន​ពិតជា​ផ្ទុះ​កំហឹង​គ្រា​ត្រូវគេ "​រំខាន​" ពេល​កំពុង "​ជប់លៀង​"​។ វា​បាន​ផ្អាក​ការ​ទំពារ​នំ ដោយ​ស្ទុះ​មក​វាយប្រហារ​លើ​ប៉ូលិស​។​ ​បន្ទាប់មក...

កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី ​របស់​ស្រា​បៀរ HEINEKEN ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃអាទិត្យ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៧ ស្រា​បៀរ Heineken ដែល​ជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក បាន​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​ទីតាំង​ពិសេស​ដ៏​ទំនើប​ចំនួន​ពីរ​កន្លែង ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​របស់ខ្លួន​ដែល​ទទួលបាន​បទពិសោធ​ន៍​ឆ្លង​ឆ្នាំ​ថ្មី​លំដាប់​ថ្នាក់ខ្ពស់​ជាពិសេស​នៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​។ ​ឆ្នាំនេះ​គឺជា​ឆ្នាំ​កាន់តែ​ពិសេស​ដែល ស្រា​បៀរ Heineken បាន​លើកទឹកចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​ចូលរួម​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ទី​ខ្ពស់​នៅ​ចំ​កណ្តាល​ក្រុង​ដូច្នេះ​ពួកគេ​អាច​រាំរែក​កម្សាន្ត​សប្បាយ​ជាមួយ​តារា​ល្បីៗ ដោយ​ជ្រើសរើស​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត (​និង​ខ្ពស់បំផុត​) ចំនួន​ពីរ​កន្លែង​គឺ ក្លិប Eclipse Skybar នៅ​ជាន់​ទី 22 នៃ​អគារ Phnom...

កំណាចណាស់! ខឹងនាងបដិសេធរួមភេទជាមួយ ចាប់រំលោភទាំងកម្រោល និង​ថែម​ទាំង​យក​មែក​ឈើ​ធ្វើ​បាប… ដាច់​ប្រដាប់​ភេទ​ធ្ងន់ធ្ងរ​រហូត​ស្លាប់

​ជន​ថោកទាប​ម្នាក់ ដែល​ដាច់ខាត​ពុំ​ទទួលយក​ចម្លើយ «​ទេ No!» សម្រាប់​ការរួម​ភេទ បាន​ឈានទៅ​ប្រព្រឹត្ត​ការរំលោភ​ហិង្សាដ៏​សាហាវឃោរឃៅ​ទៅលើ​ស្ត្រី​ម្នាក់ ដោយ​យក​មែកឈើ​បុករុក​ប្រដាប់ភេទ​របស់​នាង បណ្តាល​ឲ្យ​ដាច់​រហែក​ខ្ទេចខ្ទីរ​រងរបួស​ធ្ងន់ធ្ង​រ​រហូត​ស្លាប់​តែម្តង ។​ ​ប៉ូលីស Ufa ក្នុងប្រទេស​រុស្ស៊ី និយាយថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ Gizar Ziyangareev អាយុ ៤១ ឆ្នាំ បន្ទាប់​ជន​រូបនេះ​ត្រូវបាន​ចោទប្រកាន់​រំលោភ និង​សម្លាប់​ស្ត្រី​ឈ្មោះ Anna Barmina អាយុ ៣៣...

រថយន្ត​និង​ម៉ូតូ​បុក​គ្នា បណ្តាលឲ្យ​ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់​

​ព្រៃវែង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាលឲ្យ​ស្លាប់ ២​នាក់​ភ្លាមៗ និង​របួសធ្ងន់​ម្នាក់ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣:៣០​នាទី នៅលើ​ផ្លូវ​ខេត្ត​លេខ ១១.១០ ស្ថិតក្នុង​ភូមិ​ស្វាយ អន្ទរ​១ ឃុំ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​។ គ្រោះថ្នាក់​នេះ​ដោយសារ​រថយន្ត​បើក​បំពាន​គន្លង ទៅ​បុក​ម៉ូតូ​។​ ​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រពណ៌ស ស្លាក​លេខ​ឃ្លាំង WASHINGTON. AVJ.3214...

នំ​នេះ​ឃើញ ទំនង​ឆ្ងាញ់​! តែបើ​ញាំ​មិន​ស្រួល អាច​អួល​ស្លាប់​

​មនុស្ស​ចំនួន ២​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​តែ​អួល​នំ​ប្រពៃណី​ជប៉ុន​ឈ្មោះ Mochi ក្នុងកំឡុងពេល​ញាំ​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​មុន​នេះ​បន្តិច​។​ ​នំ​ប្រពៃណី​ជប៉ុន ផលិត​ពី​អង្គរ មើល​ទៅ​ដូច​ជា​មិន​ទំនង​មាន​គ្រោះថ្នាក់​ទេ ប៉ុន្តែ​រៀងរាល់​ឆ្នាំ នំ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន​នាក់​។ មន្ត្រី​ជប៉ុន​ក៏​បាន​ធ្វើ​ការព្រមាន​រៀងរាល់​ឆ្នាំ​ផង​ដែរ​។​ ​នំ​ប្រពៃណី​នេះ មានឈ្មោះ​ថា Mochi​។ វា​មាន​រាង​មូល ផលិត​ពី​អង្ករ​ដំណើប​។ ដើម្បី​ផលិត​នំ​នេះ គេ​ត្រូវ​យក​អង្ករ​ទៅ​ចំហុយ បន្ទាប់មក​យក​វា​ទៅ​កិន​។ ក្រោយពេល​កិន​រួច គេ​យក​វា​មក​ធ្វើ​ជា​រៀង​មូល និង​អាំង...
- Advertisment -

Most Read

×