Sunday, May 31, 2026

Yearly Archives: 2018

អ្នកជំនាញ​ព្រមាន​ថា អាច​នឹងមាន​ស៊ូណាមិ​ផ្សេងទៀត​វាយប្រហារ​ឥណ្ឌូនេស៊ី

​ប្រទេស​ឥណ្ឌូនេស៊ី​ទើបតែ​រង​ការវាយប្រហារ​ដោយ​រលក​ស៊ូណាមិ​កាលពី​យប់ថ្ងៃសៅរ៍ កន្លងទៅនេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់​ស្លាប់ រងរបួស និង​បាត់​ខ្លួន ប៉ុន្តែ​អ្នកជំនាញ​បានធ្វើការ​ព្រមាន​ថា រលក​ស៊ូណាមិ​ផ្សេងទៀត អាច​នឹង​វាយប្រហារ​ប្រទេស​ឥណ្ឌូនេស៊ី​ម្តងទៀត​។​ ​អ្នកជំនាញ​ព្រមាន​ថា សកម្មភាព​ផ្ទុះ​របស់​ភ្នំភ្លើង​នៅតែ​បន្ត ដូច្នេះ​វា​អាចមាន​ស៊ូណាមិ​ផ្សេងទៀត កើតឡើង​ដែល​មិនគួរ​ឲ្យ​ជឿ​។​ ​អ្នកជំនាញ​ឈ្មោះ Richard Teeuw មកពី​សកល​វិទ្យាល័យ​ក្នុងប្រទេស​អង់គ្លេស​ប​ថា "​ការកើតឡើង​រលក​ស៊ូណាមិ​នៅ​ច្រក​សមុទ្រ Sunda Strait នៅមានកំរិត​ខ្ពស់ ខណៈ​ភ្នំភ្លើង Anak Krakatoa កំពុងមាន​សកម្មភាព ហើយ​ដូច្នេះ​វា​អាចធ្វើ​ឲ្យ​មានការ​បាក់​ដី​នៅក្នុង​សមុទ្រ "​។​ ​ចំណែក​អ្នកជំនាញ​ម្នាក់ទៀត​ឈ្មោះ...

មហាជន​ហ្វេ​ស​ប៊ុ​ក រិះគន់ យាយ​គ្រវី​សក់ មក​រាំ​នៅ​កម្ពុជា

​ភ្នំពេញ​ ៖ មហាជន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ តារា​សម្ដែង និង​ជា​DJ Mike ដែល​នាំយក យាយ គ្រវី​សក់ ភេទ​ទី​៣​ថៃ មក​ចូលរួម​កម្មវិធី​សម្ពោធ​ក្លឹប​ថ្មី​របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​។​ ​លើ​បណ្តាញ​សង្គម បាន​លើកឡើងថា ដោយ​មហាជន និង​អ្នកសិល្បៈ​មួយចំនួន​បាន​រិះគន់ DJ Mike ថា រើស​អើង និង​មិន​ឲ្យ​តម្លៃ​តារា​សម្ដែង​នៅក្នុង​ប្រទេស​ខ្លួន បែរជា​ទៅ​ជួយ​លើកស្ទួយ​តារា​ភេទ​ទី​៣​ថៃ​ទៅវិញ​។ ខណៈ​តារា​សម្ដែង​ភេទ​ទី​៣ កម្ពុ​ជាមាន​រូបរាង​ស្រស់ស្អាត​ជាង​តារា​ថៃ​មិន​ខ្វះ​។ ហេតុអ្វី​ចូលចិត្ត​មើលរំលង​របស់​ដែល​នៅក្បែរ​ខ្លួន​ដូច្នេះ​។​ ​គណនី​មួយ...

ស្លាប់​ជាង ២០០​នាក់ របួស​រាប់រយ​នាក់ បន្ទាប់ពី​រលក​ស៊ូ​ណា​មី​វាយប្រហារ​តំបន់ឆ្នេរ នៅ​ឥណ្ឌូនេស៊ី​ (វីដេអូ)

​មនុស្ស​ចំនួន ២២២​នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​ទៀត​រងរបួស បន្ទាប់ពី​រលក​ស៊ូណាមិ បាន​វាយប្រហារ​តំបន់ឆ្នេរ នៅ​ច្រក​សមុទ្រ​ស្ថិតនៅ​ចន្លោះ​កោះ Sumatra និង​កោះ Java កាលពី​ថ្ងៃ​សៅ​រិ៍​ពេលយប់​។​ ​បើតាម​អ្នកនាំពាក្យ​របស់​ភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​របស់​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន ៨៤៣​នាក់​បាន​រងរបួស និង​ចំនួន ២៨​នាក់​ទៀត​បាន​បាត់​ខ្លួន​។​ ​លោក Sutopo Purwo Nugroho បញ្ជាក់ថា ចំនួន​អ្នកស្លាប់ អ្នករបួស និង​បាត់​ខ្លួន​អាច​កើន​ ​ឡើង​ពីព្រោះ​ជនរងគ្រោះ​មួយចំនួន​មិនត្រូវ​បានគេជ​ន្លៀ​ស​ចេញ​ទេ ចំណែក​មណ្ឌល​សុខភាព​មួយចំនួន​ក៏​មិនមាន​របាយការណ៍​ជនរងគ្រោះ​ដែរ​។​ ​គាត់​បញ្ជាក់​បន្ថែមថា អ្នកស្លាប់​ទាំងអស់​សុទ្ធតែជា​ជនជាតិ​ឥណ្ឌូនេស៊ី គ្មាន​ជនបរទេស​ម្នាក់​នោះទេ​។​ ​រលក​ស៊ូណាមិ​នោះ​កើតឡើង​ដោយសារតែ​ការផ្ទុះ​ភ្នំភ្លើង​ដែលមាន​ឈ្មោះថា...

រដ្ឋមន្ត្រី​ទេសចរណ៍ ជំរុញ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​គ្រប់ភាគី​ពាក់ព័ន្ធ​រួសរាន់ រៀបចំខ្លួន ចូលរួម​តាំងពិព័រណ៍​សមិទ្ធផល ក្នុងឱកាស​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​

​ភ្នំពេញ​ ៖ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ប្រធាន​អនុគណៈកម្មការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម សកម្ម​កីឡា និង​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៩ បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នោះ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ហើយដោយ​បាន​អំពាវនាវ និង​ជំរុញ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​នានា និង​គ្រប់ភាគី​ពាក់ព័ន្ធ​រួសរាន់ ក្នុងការ​រៀបចំខ្លួន​ចូលរួម​តាំងពិព័រណ៍​សមិទ្ធផល ក្នុងឱកាស​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ ឈ្នះ ឱ្យបាន​កាន់តែ​រហ័ស និង​ទាន់ពេលវេលា​។​ ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ ឈ្នះ ឈ្នះ...

រួមគ្នា​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា និង​វៀតណាម ក្នុង​ខេត្តមណ្ឌលគិរី​

​មណ្ឌលគិរី ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងពីរ មណ្ឌលគិរី (​កម្ពុជា​) ខេត្ត​ដាក់​ឡាក់ (​វៀតណាម​) បើក​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅតាម​តំបន់​ព្រំដែន បាន​ប្រព្រឹត្តទៅ​នៅផ្ទះ​សំណាក់​ពេជ្រ​ដា ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨​។​ ​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅតាម​តំបន់​ព្រំដែន រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​(​កម្ពុជា​) និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​ឡាក់ (​វៀតណាម​) ក្រោម​អធិបតី...

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ចំនួន ៤​នាក់ (​ម្នាក់​អតីត​ពិធីករ​) គ្រឿងញៀន ជាង 1kg ព្រះរាជអាជ្ញា​ចោទប្រកាន់​

​ភ្នំពេញ ៖ លោក ឡុង ជាប ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ បានសម្រេច​ធ្វើការ​ចោទប្រកាន់ លើ​អតីត​ឌី​ជេ ឡាយ​អិន រួម​នឹង​បក្ខពួក ៣​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ជាង 1kg ដើម្បី​ចាត់​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។​ ​គួរ​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន...

អគ្គិសនី​កម្ពុជា បញ្ជាក់ថា អ្នកប្រើប្រាស់​អគ្គិសនី​តាម​តូប​លក់​ក្នុង​ផ្សារ ជា​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច ទទួលបាន​ការបញ្ចុះ​ថ្លៃ​

​ភ្នំពេញ ​៖ អគ្គិសនី​កម្ពុជា (EDC) តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​២២​ធ្នូ ដោយ​បញ្ជាក់​ពី​ការបញ្ចុះ​ថ្លៃ​អគ្គិសនី សម្រាប់​ផ្តល់ជូន អ្នកប្រើប្រាស់​តាម​តូប​លក់ ក្នុង​ផ្សារ​នានា ក្នុងនោះ​អ្នកប្រើប្រាស់​តាម​តូប​លក់​ក្នុង​ផ្សារ​នានា ត្រូវ​ចាត់​ចូល​ជា​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច ដែល​ទិញ​ចេញពី​ខ្សែ បណ្តាញ​ចែកចាយ សាធារណ​:​តាម​តង់ស្យុង​ទាប ដែលមាន​ថ្លៃ ៧៤០​រៀល​/kWh ​។​ ​អគ្គិសនី​កម្ពុជា​សូម​ជម្រាបជូន​ថា ថ្មីៗ​នេះ​មាន​សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​ថ្លៃ​លក់​អគ្គិសនី​ឆ្នាំ ២០១៩ ខុសពី​បញ្ជី​ថ្លៃ​លក់​របស់ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដូច្នេះ​អគ្គិសនី​កម្ពុជា...

កាដូ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩ ដល់​បងប្អូន​អាជីវករ​តាម​ផ្សារ ក្នុង​រាជធានី​តម្លៃ​ភ្លើង​ថ្មី ៧៤០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​

​ភ្នំពេញ ​៖ ដោយសារតែ​កន្លងមក បងប្អូន​អាជីវករ​លក់ដូរ​តាម​បណ្តា​ផ្សារ ក្នុង​រាជធានី​ភ្នំពេញ ប្រើប្រាស់​អគ្គិសនី ពី​អ្នកម៉ៅការ​ឯកជន ដែល​តូប​ខ្លះ​ត្រូវ​បង់​ក្នុងតម្លៃ ១.២០​រៀល ទៅ ១.៥០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។​ ​បើតាម​លោក​មាស ម៉េ​ត​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញសារព័ត៌មាន កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ថា ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​អាជីវករ​លក់ដូរ​តាម​ផ្សារ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់ជូន​បងប្អូន​នូវ​ការប្រើប្រាស់​អគ្គិសនី​ក្នុង​តំលៃ​សមរម្យ​។​ ​លោក​បាន​បន្ថែមថា ដោយ​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់...

ក្រឡាប់​រថយន្ត​តន្ត្រី នៅ​ចំណុច​អន្ទង់អាំង​ធំ​ខេត្តកោះកុង ស្លាប់ ៤ នាក់ និង​របួស ១១ នាក់

​កោះកុង ​៖ កត្តា​មិន​ស្គាល់​ភូមិសាស្ត្រ ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​កូរ៉េ ដឹក​ក្រុម​តន្ត្រី​ស្រី​ពៅ ធ្លាក់​ជ្រោះ វេលា​ម៉ោង ១២.៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី ២៣ ខែធ្នូ​ឆ្នាំ ២០១៨ រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំណុច​អន្ទង់អាំង​ធំ ចន្លោះ​គីឡូ​ម៉ែត​លេខ ៦១-៦២ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤ នាក់ (​ស្រី...

ខឹង​ជនរងគ្រោះ​ធ្លាប់​ជេរ​ដៀល​ខ្លួន យក​កាំបិត​អាករ​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​

​ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តស្វាយរៀង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨​។​ ​សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី ក្នុង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សំ​យ៉ោ​ង បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​នៅ​ភូមិ​ឫស្សី​លៀប ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់រោទិ៍ មាន​មនុស្ស​ស្លាប់​ម្នាក់​ឈ្មោះ ចាប ប៉ាក ស្រី អាយុ ៦៣​ឆ្នាំ មុខរបរ​នៅផ្ទះ​។​ ​ប្រភព​ដដែល​បាន​បន្តថា ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម...
- Advertisment -

Most Read

×