Sunday, May 31, 2026

Yearly Archives: 2018

វិធីសាស្ត្រ​ធម្មជាតិ​ទាំងនេះ​អាចជួយ​បាន បើ​អ្នក​ឧស្សា​ហ៍​មាន​ស្ត្រេ​ស

​ខាងក្រោម​នេះ CEN សូម​ណែនាំ​វិធីសាស្ត្រ​ធម្មជាតិ​មួយចំនួន ដែល​អាចជួយ​ឲ្យ​អ្នក​បំផុត​ស្ត្រេ​សបាន​។ បើ​អ្នក​ឧស្សាហ៍​មាន​ស្ត្រេ​ស ចូរ​អនុវត្តន៍​តាម​វិធី​មួយចំនួន​ដូចខាងក្រោម ​៖ ​ដាំ​ដើម​រុក្ខជាតិ​ ​របស់​ទាំងនេះ​អាចជា​របស់​លុបបំបាត់​ភាព​ស្ត្រេ​ស​យ៉ាង​អស្ចារ្យ ព្រោះ​វា​នឹង​បង្កើតបាន​នូវ​បរិយាកាស​ដ៏​ល្អ​ផូរផង់​ក្នុងផ្ទះ​។ ដូច្នេះ​វា​អាចជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការបញ្ចេញចោល​នូវ​រុក្ខជាតិ​ជ័រៗ​ចេញពី​បន្ទប់ ហើយ​ជំនួស​វិញ​នូវ​រុក្ខជាតិ​ពិតៗ​វិញ​។​ ​ពន្លឺ​ធម្មជាតិ​ ​បើសិនជា​អ្នក​មិន​ព្រម​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ទេ អ្នក​អាច​នឹងមាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ច្រើន បាក់​ទឹកចិត្ត និង​មាន​បញ្ហា​សុខភាព​ថែមទៀត​។ កាលណា​អ្នកជំរុញ​ខ្លួនឯង​ប៉ះពាល់​នឹង​ពន្លឺ​ធម្មជាតិ​កាន់តែច្រើន អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​ល្អ​ទាំង​ផ្លូវកាយ​និង​ចិត្ត​។ ដូច្នេះ​ក្នុង​បន្ទប់​គួរតែ​បើកទ្វារ​ដើម្បី​អនុញ្ញាតិ​ពន្លឺព្រះអាទិត្យ​ចូល​ខ្លះ​ហើយ​។​ ​ទឹក​ហូរ​ ការហូរ​របស់​ទឹកនឹង​បង្កើតបាន​នូវ​សម្លេង​ពោរពេញ​ដោយ​ភាព​រីករាយ ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​ល្អ​។ ដូច្នេះ ចូរ​ដាក់​ផើង​ទឹក​ហូរ​មួយ​ក្នុងផ្ទះ​ដើម្បី​ជំរុញ​ដល់​ថាមពល​ក្នុង​រាងកាយ​ទៅ​ ។​ ​ផ្កា​ចម្រុះ​ពណ៌​ ​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​លុបបំបាត់​ភាព​ស្ត្រេ​ស​ក្នុង​ជីវិត​គឺ ការដាក់​ផ្កា​ចម្រុះ​ពណ៌​ក្នុង​បន្ទប់​គេង​។ ផ្កា​នឹង​ជួយ​សម្រួល​ដល់​អារម្មណ៍ និង​ជួយ​ផ្តាច់​នូវ​អារម្មណ៍​តានតឹង​ដែល​បានមកពី​ខាងក្រៅ​បាន ​។​ ​សម្លេង​ធម្មជាតិ​ ​សម្លេង​របស់​ធម្មជាតិ​អាចជួយ​ឲ្យ​បេះដូង​ដើរ​ធម្មតា​វិញ...

ក្រសួងសុខាភិបាល ប្រាប់​ពី​វិធានការ ការពារ​សុខភាព​នៅពេល​មាន​អាកាសធាតុ​ត្រជាក់​

​ភ្នំពេញ ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ ជូន​សាធារណជន​ស្តីអំពី​វិធានការ ការពារ​សុខភាព នៅពេល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​។ បច្ចុប្បន្ននេះ អាកាសធាតុ​មានការ​ប្រែប្រួល ហើយ​ខ្យល់​ត្រជាក់​នៃ​រដូវរងា​ក៏បាន​មកដល់​ហើយ ដូច្នេះ ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន​និង​ក្រុមគ្រួសារ​ឲ្យ​បានល្អ និង​ចៀស​ផុតពី​ជំងឺ​ត​ម្តា​ត់​ដែល​អាច​កើតមាន​ជាយថាហេតុ បណ្តាលមកពី​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ក្រសួងសុខាភិបាល សូម​ធ្វើ​ការណែនាំ​ពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង នូវ​សារ​អប់រំ​សុខភាព ការបង្ការ សុខភាព​។ ​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​ថ្លែងថា ក្នុងចំណោម​ជំងឺ​តាម​រដូវ​កាល...

ស្រី​កា សាច់​សខ្ចី អ្នក​ចែកចាយ​គ្រឿងញៀន​នៅ​ប្លុក​ផ្លូវ​រថភ្លើង ត្រូវ​ចាប់ខ្លួន​

​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ប្រតិបត្តិការ​ប​ង្ក្រា​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​សំណង់​មិន​រាបរយ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក លុះ​មកដល់​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្រី​ស្អាត​សាច់​សខ្ចី​។​ ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហេង ស្រី​ង៉ា ហៅ​ស្រី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ...

អំពាវនាវ​ឲ្យ​សមត្ថកិច្ច​រួមគ្នា លុបបំបាត់​បទល្មើស​ស​ម្អា​ត​លុយ របស់​ជនល្មើស ដែល​កើតចេញពី​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត​

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានធ្វើ​បទ​បង្ហាញ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​ជូន​នាយ នាយរង នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​ ​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបង្ហាញ​ពី​នីតិក្រម និង​បទល្មើស​ផ្សេងៗ...

តើ “​ឯកជន​ភាព​” អ្វីខ្លះ ដែលមាន​សារសំខាន់​ចំពោះ​អ្នក​?

​ភ្នំពេញ​៖ ក្នុង​ឆ្នាំ ២០១៨ “​ឯកជន​ភាព​” នៅក្នុង​ប្រព័ន្ធ​ឌីជីថល បាន​ក្លាយជា​ប្រធានបទ​ក្ដៅ ដោយសារ​ការ​បែកធ្លាយ រឿង​រំលោភបំពាន​ឯកជន​ភាព របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស ហ្វេ​ស​ប៊ុ​ក និង​បទបញ្ញត្តិ​ការពារ​ទិន្នន័យ​ទូទៅ (General Data Protection Regulation – GDPR) ដែល​ត្រូវបាន​ដាក់ចេញ ដោយ​សហភាព​អឺរ៉ុប។​ ​មនុស្ស​គ្រប់រូប បានចាប់ផ្ដើម​យល់​ខ្លះៗ​អំពី​ឯកជន​ភាព​របស់ខ្លួន នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​បាន​ព្រួយបារម្ភ​ថា ព័ត៌មាន​ទាំងនោះ​អាច​នឹងត្រូវ​បែកធ្លាយ ហើយ​ត្រូវគេ​យកទៅ​ប្រើប្រាស់​ដើម្បី​អ្វីមួយ...

ចាប់​លោកសង្ឃ​ចិន ធ្វើ​សកម្មភាព​ដើរ​រ៉ៃ​អង្គា​សលុយ និង​លក់ គ្រាប់អង្កាំ​ជ័រ ផ្ទុយ​ពី​គោលការណ៍​ច្បាប់​កម្ពុជា​

​កំពង់ស្ពឺ ​៖ សង្ឃ​ជនជាតិ​ចិន និង​ជន​ស៊ីវិល​ជា​ជនជាតិ​ចិន ដែល​បងប្អូន ធ្លាប់តែ​ឃើញ​ធ្វើ​សកម្មភាព​ដើរ​រ៉ៃ​អង្គា​សលុយ និង​លក់ គ្រាប់អង្កាំ​ជ័រ គ្រប់​ទីកន្លែង ដែលជា​សកម្មភាព​ប្រ​ព្រឹ​ត្ដ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ របស់​ព្រះរាជា​ណា​កម្ពុជា ត្រូវ​សមត្ថកិច្ច ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ទី​២៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ សូ​គី​មិច គីរីរម្យ​ក្នុងភូមិ​ផ្សា ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ។​ ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ...

កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារ​យុវជន និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តស្វាយរៀង អនុវត្ត​ភារកិច្ច​របស់ខ្លួន​

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ចន្ទ ២​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារ​យុវជន និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ ដែល​នាពេល​កន្លងមកនេះ បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន រួមចំណែក​ធ្វើ​ឲ្យ​ខេត្ត...

កូនសិស្សលោក​នៅ​វត្ត​បទុម​វ​តី​៣​នាក់ ​ប្រើប្រាស់​គ្រឿងញៀន

​ភ្នំពេញ ៖ កូនសិស្សលោក​៣​នាក់ ស្នាក់នៅ​វត្ត​បទុម​វ​តី ដែល​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​សម្តេចព្រះ​ចៅអធិកា​រ​វត្ត ស្នើសុំ​ពី​សមត្ថកិច្ច​និង​តុលាការ ដើម្បី​ចាប់បញ្ជូន​ពួកគេ​ទាំង​៣​នាក់​នោះ ទៅ​បន្សាប​គ្រឿងញៀន​។ ជាមួយនឹង​ករណីនេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់បញ្ជូន​កូនសិស្សលោក​ទាំង​៣​នាក់​នេះ ទៅ​មណ្ឌល​ព្យាបាល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ។​ ​តាម​ការ​ឲ្យ​ដឹង​ពី អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ បានទទួល​លិខិត​ចម្រើនពរ ជួយ​អន្តរាគមន៍ ពី​សម្តេចព្រះ​ចៅអធិការ​វត្ត​បទុម​វ​ត្តី និង​ទទួលបាន​ការអនុញ្ញាត ពី​លោកស្រី ម៉ា​កនី...

ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ប្តឹង​វេ​ប​សាយ​មួយ ទៅ​តុលាការខេត្ត​បាត់ដំបង​

​បាត់ដំបង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​វេ​ប​សាយ​មួយ​ចុះផ្សាយ​រឿង​មួយ មាន​ចំណងជើង​ថា "​លោក​ស័ក្តិ ៣​ស្វាយ ភិរម្យ សម្ងំ​លក់​ឆ្នោត​យ៉ាង​រលូន លោកស្នងការ​មិនគួរ​មើលរំលង​!" ស្នងការដ្ឋាន បានសម្រេច​ដាក់ពាក្យ​បណ្តឹង ចូលទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​របស់ខ្លួន​ចំពោះ​ការចោទប្រកាន់​នេះ​។​ ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់ថា​" ដើម្បី​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​របស់ខ្លួន ចំពោះ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ នាពេល​កន្លងទៅ ដោយ​អ្នកសារព័ត៌មាន លោក​អនុសេនីយ៍ឯក ស្វាយ...

មន្ត្រី​កាំកុងត្រូល​ធ្វើតេស្ត​ទៅលើ​មុខទំនិញ​១២​មុខ នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ពុំបាន​រកឃើញ​សារធាតុ​គីមី​នោះទេ​

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ​២០១៨ បាន​សហការ​ជាមួយ​មន្ទី​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំនួន ជាច្រើន​មុខ​ដោយ​ផ្តោត​សំខាន់​ទៅលើ​គ្រឿងឧបភោគ​បរិភោគ​ប្រចាំ​ថ្ងៃ នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង​។​ ​បើតាម​មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បានធ្វើ Test Kits គំរូ​បឋម ចំនួន ១២​គំរូ ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ពុំបាន​រកឃើញ​សារធាតុ​គីមី​ដែល​ដាក់​ក្នុង​មុខទំនិញ​នោះទេ​ហើយ​ក្នុងនោះ​មន្ត្រី​កាំកុងត្រូល​ក៏បាន​ពិនិត្យមើល​កាលបរិច្ឆេត​ទៅលើ​មុខទំនិញ​ជា​គ្រឿង​កំប៉ុង​ដែល​ដាក់តាំង​លក់​នៅតាម​តូប​នានា​ក្នុង​ផ្សារ​វាល​យន្ត​ផងដែរ​។​ ​មន្ត្រី​កាំកុងត្រូល​បានបញ្ជាក់​ថា​រាល់​ការសង្ស័យ​ទៅលើ​មុខទំនិញ​ណាមួយ​ថា​មាន​សារធាតុ​គីមី​នោះ​ប្រជាពលរដ្ឋ​អាច​ទំនាក់ទំនង​ជាមួយ​មន្ត្រី​កាំកុងត្រូល​ផ្ទាល់​បាន​គឺមាន​មន្ត្រី​ប្រចាំការ​នៅក្នុង​ផ្សារ​និង​មាន​ឧបករណ៍​ធ្វើតេស្ត​រកសារ​ធាតុគីមី​ដើម្បី​ធ្វើយ៉ាងណា​ធានាបាន​សុវត្ថិភាព ម្ហូបអាហារ​ដែល​ប្រជាពលរដ្ឋ​បរិភោគ​ប្រចាំថ្ងៃ​កុំអោយ​ប៉ះពាល់​សុខភាព​។​ ​ជាមួយគ្នា​នោះ មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្តស្វាយរៀង សូម​មានការ​ប្រុងប្រយ័ត្ន...
- Advertisment -

Most Read

×