Sunday, May 31, 2026

Yearly Archives: 2018

ផ្ទុះ​អណ្តូងរ៉ែ​នៅ ឆេក ផ្តាច់​ជីវិត​កម្មករ​ចំនួន ១៣​នាក់​

​កម្មករ​រ៉ែ​ចំនួន ១៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់ពី​មាន​ការផ្ទុះ​ឧស្ម័ម​មេតាន​ក្នុង​អណ្តូងរ៉ែ​ ​ស្ថិត​នៅ​ភាគ​ខាងជើង ប្រទេ​សឆេក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​រុករក​រ៉ែ ប្រកាស់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​ ​ក្រុមហ៊ុន OKD ដែលជា​ក្រុមហ៊ុន​រុករក​រ៉ែ នៅ​អណ្តូង CSM ស្ថិតនៅ​ក្បែរ​ទីក្រុង Karvina បានប្រកាសថា ក្នុងចំនោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​មាន ១១​នាក់​ជា​ជនជាតិ​​ប៉ូឡូញ និង ២​នាក់​ជា​ជនជាតិ​ឆេក​។​ ​កម្មករ​ចំនួន ១០​ក៏​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​នោះ​ផង​ដែរ ហើយ​ម្នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ការ​រាយការណ៍​​រ​បស់​ភ្នាក់ងារ​សារពត៌មាន​ជាតិ​ឆេក CTK​។​ ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន OKD ឈ្មោះ...

អតីត​ពិធីករ ឡាយ អិន និង​បក្ខពួក ត្រូវ​ចាប់ខ្លួន​ករណី ជួញ​ថ្នាំញៀន​ជាង 1kg

​ភ្នំពេញ ​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ចំនួន ៤​នាក់​(​ម្នាក់​អតីត​ពិធីករ​) និង​គ្រឿងញៀន ជាង 1kg ត្រូវ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​។​ ​ក្រោយ​បាត់​មុខ ពី​សិល្បៈ​អស់​រយៈពេល​ជា​យូរ អតីត​ពិធីករ​ឆ្នើម ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ លោក ហែម បូរិទ្ធ ហៅ ឡាយ អិន ស្រាប់តែ​ថ្មីៗ​នេះ បែរ​ជា​សម្ងំ រត់ពន្ធ​គ្រឿង​ញៀន ជាង​១​គីឡូក្រាម និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន...

សមត្ថកិច្ច​ចុះ​ដកហូត កាបូបយួរ​ដៃ​ខុសច្បាប់ ក្នុង​ផ្សារ​ទួល​ទំពូង​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​គណៈកម្មាធិកា​រ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​)​របស់​ក្រសួង​មហាផ្ទៃ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន ចុះ​បង្ក្រាប​និង​ដកហូត​កាបូប​យួរដៃ ដែល​រំលោភ​កម្មសិទ្ធិបញ្ញា យក​ម៉ាក​យីហោ​កាបូប Longchamp យកមក​លក់​ដោយ​គ្មាន​ការអនុញ្ញាត ពី​ក្រុន​ហ៊ុន​ម្ចាស់​ម៉ាក​ដើម ដែល​បាន​ចុះ​បញ្ជេី​ក្នុង​ប្រទេស​បារាំង និង​ក្នុង​ប្រទេស​កម្ពុជា នៅ​ចំណុច​ក្នុង​និង​ក្រៅ​ផ្សារ​ទួល​ទំពូង តាមផ្លូវ​១៥៥ សង្កាត់​ទួល​ល​ទំពូង​ទី​១ ខណ្ឌចំការមន នា​ព្រឹក​ថ្ងៃទី​២១ ខែ ធ្នូ ឆ្នាំ ២០១៨​។​ ​លោក សួស...

អាជីវករ​តាម​ផ្សារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ អាច​ប្រើប្រាស់​ភ្លើង​រដ្ឋ​ក្នុង​តម្លៃ​ថ្មី​ចាប់ពី​នៅ​ថ្ងៃ​៣១ ​ខែ​មករា ២០១៩

​ភ្នំពេញ ​៖ ​ព្រឹក​ថ្ងៃ​សុក ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​តម្លៃ​ទឹក​-​អគ្គិសនី​ក្នុង​ផ្សារ​រដ្ឋ ផ្សារ​វិនិយោគ និង​ផ្សារ​ឯកជន ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ ​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គិសនី​កម្ពុជា និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប និង​គោរព​តាម​អនុសាសន៍ និង​ជា​គោលការណ៍​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ផ្ដល់ជូន​។​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​អគ្គិសនី​កម្ពុជា​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា ថ្ងៃទី​៣១ មករា​២០១៩​នេះ តម្លៃ​ភ្លើង​តាម​បា​រែម​ថ្មី​របស់​រដ្ឋា​ភិបាល​តំលៃ​៤៨០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត​នឹង​ដំណើរការ​នៅ​តាម​ផ្សារ​នានា ពិសេស​ផ្សារ​នានា...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​-​អង្ករ ១០​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃ​

​ភ្នំពេញ ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​-​អង្ករ ដោយ​ក្រុមហ៊ុន​ចិន ដែល​មាន​សមត្ថភាព​សម្ងួ​តស្រូវ​សើម​ចំនួន ១០​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃ និង​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់​ទៅ ១​លាន​តោន នៅតាម​ខេត្ត​ដែល​មាន​សក្តានុពល​ក្នុងប្រទេស​កម្ពុជា​។​ ​ការគាំទ្រ​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​កំឡុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៊ី គង់​មីន (BI GUANGMIN) ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic...

សម្តេច​តេជោ ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន ស្តាប់​គ្រប់​សំឡេង ហ៊ាន​និយាយ​ការពិត​

ភ្នំពេញ ​៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​.) បាន​រៀបចំ​វេទិកា​និពន្ធ​នាយក ប្រចាំ​លើ​ក​ទី​១៥ នៅ​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៨ ​ដោយ​មាន​ការ​ចូល​​រួម​​ពី​ថ្នាក់ដឹកនាំ​សារព័ត៌មាន ចំនួន​៦២​រូប មកពី​៣៩​ស្ថាប័ន​។ វេទិកា​និពន្ធ​នាយក​ឆ្នាំនេះ ត្រូវ​ប្រព្រឹត្តទៅ​ក្រោម​​ប្រធានបទ "​ពង្រឹង​សារព័ត៌មាន​អាជីព ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​"​។​ ​ជាមួយនឹង​វេទិកា​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន​ "​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​" នា​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​...

​រាជរដ្ឋាភិបាល ហៅ​អង្គការ HRW ថា ធ្វើ​យុទ្ធ​ការ​បែប​វិទ្ធង្សនា ប្រឆាំង​នឹង​ចលនា​យុវជន​ខ្មែរ ទាំងអស់ ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា សម្តែង​នូវ​ក្តីសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​បុគ្គល​ដែល​មិន​ស៊ីវិល័យ ដោយ​តាំង​ខ្លួនឯង​ជា​តម្រួត​អន្តរជាតិ និង​មាន​និន្នាការ​នយោបាយ​ចក្រពត្តិ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស ។ អង្គការ​នេះ​មានឈ្មោះ​ថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើង បែប​ជា​ការ​ប្រឌិត​វាយប្រហារ និង​ប្រមាថ​បំពាន​ដល់​ការខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​ស្ថាបនិក​ស្ម័គ្រចិត្ត ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ក៏ដូចជា...

សហព័ន្ធ​បាល់ទាត់ បំភ្លឺ​រឿង Brad Adams រិះគន់​តារាបាល់ទាត់​អន្ដរជាតិ​លោក Keisuke Honda

​ភ្នំពេញ ​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន បំភ្លឺ​ជុំវិញ​ព័ត៌មាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ ដែល ចោទប្រកាន់​ថ្នាក់ដឹកនាំ​សហព័ន្ធ គឺ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​និង​តារា​បាល់ទាត់​អន្ដរជាតិ Keisuke Honda​។​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នេះ ការចោទប្រកាន់​ដោយ​គ្មាន​ភស្ដុតាង និង​មាន​ចរិត​នយោបាយ ដែល​មិន​ត្រឹមតែ​បន្ទុច​បង្អាក់​ ​ការរួមចំណែក​អភិវឌ្ឍន៍​បាល់ទាត់ របស់​កីឡា​លំដាប់​ពិភពលោក​នេះ​ទេ ប៉ុន្ដែ​ជា​ការ​បន្ទុច​បង្អាក់​ការអភិវឌ្ឍន៍​វិស័យ​បាល់ទាត់ ក្នុង​តំបន់ ទ្វីប​អាស៊ី និង​អន្ដរជាតិ​ដូច្នោះ​ដែរ ។​ ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន...

កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ តម្រូវឱ្យមាន​ការចូល​រួម​ពី​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​កាន់តែ​ល្អប្រសើរ​

​ភ្នំពេញ ​៖ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ជា​កំណែទម្រង់​ក្នុង​វិស័យ​អភិបាលកិច្ច​ដ៏​មាន​សារៈសំខាន់​របស់​រាជរ​ដ្ឋា​ភិ​បាល ដោយ​ផ្តោត​សំខាន់​លើ​ការរៀបចំ​ឡើងវិញ នូវ​ប្រព័ន្ធគ្រប់គ្រងរ​ដ្ឋ​បាល​នៅ​ថ្នាក់ក្រោម​ជាតិ​ដោយ​ឈរលើ​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​។ កំណែទម្រង់​នេះ​បាន​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ និង រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ប្រកបដោយ​ប្រសិទ្ធភាព​។​ លោក ង៉ាន់ ចំរើន (រូបកណ្តាល) រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន ថ្លែងប្រសាសន៍ក្នុងអង្គពិធី ។ ​ដើម្បីឱ្យ​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​ទទួលបាន​ជោគជ័យ ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​ដំណើរ​នេះ គឺជា​ធាតុ​ផ្សំ​មួយ​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​។ ការចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រៀបបាន​ដូចជា​ត្រី​វិស័យ​មួយ​សម្រាប់​ចង្អុលបង្ហាញ​ផ្លូវ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ អាចធ្វើ​សេចក្តីសម្រេច​ចិត្តបាន​គ្រប់​ជ្រុងជ្រោយ...

ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា​គ្មាន​ទីពឹង ១២ គ្រួសារ ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង ​៖ ​លោកស្រី ពៅ សុភាព ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នៅ​ថ្ងៃ​សុក្រ ១៤​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨​បាន​នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​គ្មាន​ទីពឹង គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១២ គ្រួសារ មកពី ៣...
- Advertisment -

Most Read

×