Sunday, May 31, 2026

Yearly Archives: 2018

រដ្ឋមន្ត្រី​ទេសចរណ៍ ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរ​វៀតណាម ពង្រីក​ជើង​ហោះ​វៀតណាម​-​កម្ពុជា ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បាន​ថ្លែងថា ខណៈពេល​ដែល​ក្រុមហ៊ុន​អាកាសចរ Vietnam Airlines បាន​និង​កំពុង​ពង្រឹង​ប្រតិបត្តិ​ការខ្លួន តាមរយៈ​ការ​ដាក់ឲ្យ​ប្រើប្រាស់​យន្ត​ហោះ​ទំនើបៗ ដូចជា B787 Dreamliner, Airbus A350, A321 នោះ លោក​ក៏​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន មេត្តា​យកចិត្តទុកដាក់ ពង្រីក​ជើងហោះហើរ ពី​ប្រទេស​វៀតណាម​មក​កាន់​រាជធានី​ភ្នំពេញ តំបន់​សៀមរាប តំបន់​ឆ្នេរសមុទ្រ និង​តំបន់​កោះ​សំខាន់ៗ របស់​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​ ​លោក...

​សេដ្ឋី ម៉ុង ប្ញ​ទ្ធី បាន​ហៅ​អ្នកស្រី​អ៊ុក ដា​រ៉ា ថា​កំពុង​តែ​មក​ដើរតួ​ជំនួស​បក្សប្រឆាំង និង​មាតា​ធម្មជាតិ​

​ភ្នំពេញ ​៖ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក អ្នកស្រី​អ៊ុក ដា​រ៉ា បាន​សរសេរ​ចោទប្រកាន់​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី ថា​បិទផ្លូវ យក​ដុំថ្ម ដាក់​ទទឹង​ផ្លូវ មិន​ឲ្យ​គាត់​បើកឡាន​ចូលទៅក្នុង​ដី​របស់​គាត់​នៅ​តំបន់​កែវផុស ប៉ុន្តែ​ករណី​នេះ​លោកស្រី​ហ៊ុន ស៊ី​ណាត បានបញ្ជាក់​តប​វិញ​ថា បង​សួរ​គាត់​សិន​ទៅ សុទ្ធតែ​គ្នាឯង​សោះ​ហ្នឹង​។ ចំណែក គណនី​ហ្វេ​សប៊ុក ឈ្មោះ ឡូយ ណៃ ចេង បាន​បញ្ចេញ​នូវ​ទស្សនៈ​ផងដែរ​ថា...

អា​មេ​រិច​​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី

​ក្រសួង​រតនាគារ​អា​មេ​រិច នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បាន​ប្រកាស​ពី​ការដាក់ទណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំង​​នឹង​បុគ្គល និង​ក្រុមហ៊ុន​មួយចំនួន​របស់​រុស្ស៊ី ដោយសារ​ការ​បន្ត​មិន​គោរព​ចំពោះ​វិធាន ការ​អន្តរជាតិ​។​ ​ទណ្ឌកម្ម​ទាំងនោះ​គឺ​ប្រឆាំងនឹង​ក្រុមហ៊ុន​រុស្ស៊ី​មួយចំនួន ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គំរោង Project Lakhta ដែល​រតនាគារ​អា​មេ​រិច​បញ្ជាក់ថា គឺជា​ផ្នែក​មួយ​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​ស្រាវជ្រាវ​អ៊ី​ន​ធឺ​ណេត (Internet Research Agency) និង​សមាជិក ព្រមទាំង​អតីត​សមាជិក​​​របស់ GRU ដែល​ជា​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​រុស្ស៊ី។ ក្រុមហ៊ុន​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការព្យាយាម​ជ្រៀត​​ជ្រែង​​ឥទ្ធិពល​លើ​ការបោះឆ្នោត​អា​មេ​រិច​កាលពី​ឆ្នាំ ២០១៦​។​ ​ទណ្ឌកម្ម​ក៏បាន​ប្រឆាំង​ទៅនឹង​មន្ត្រី​ភ្នាក់ងារ​ស៊ើបអង្កេត​យោធា​រុស្ស៊ីមួយចំនួន​ផងដែរ ដែល​អា​មេ​រិច​ចោទប្រកាន់​ថា​គោលដៅ​អាក្រក់​លើ ភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​សា​ធាតុ​ញៀន (Anti-Doping Agency) អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី...

បុគ្គលិក​ធនាគារ​ស្ថាបនា ចូលរួម​បរិច្ចាគ​ឈាម​

​ភ្នំពេញ ​៖ ជាមួយនឹង​ពាក្យស្លោក បរិច្ចាគ​ឈាម ជួយសង្គ្រោះ​ជីវិត ធនាគារ​ស្ថាបនា រួម​ជា រួមសហការ ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ដែល​មាន​ការចូលរួម​បី​សំណាក់​បុគ្គលិក​របស់​ខ្លួន មកពី​គ្រប់​សាខា​ទាំង​អស់ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ ម៉ោង​ចាប់ពី ៧​ព្រឹក ដល់​ម៉ោង ១១​ព្រឹក នៅ​ការិយាល័យ​កណ្តាល (​អគារ​លេខ 83 មហាវិថី​ព្រះ​នរោត្តម...

អា​មេ​រិច​ចាប់ផ្តើម​ដកទ័ព​ចេញពី​ស៊ី​រី ក្រោយ​ឈ្នះ​សង្គ្រាម​លើ​ពួក​ភេរ​វករ IS

សហរដ្ឋ​អា​មេ​រិច​បានធ្វើការ​ដកទ័ព​ចេញពី​ប្រទេ​ស៊ីរី ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បានប្រកាសថា ក្រុម​រដ្ឋ​អ៊ីស្លាម IS បាន​ទទួលរង​ការបរាជ័យ​។​ ​ទា​ហ៊ាន​អា​មេរិ​ចំនួន ២​ពាន់​នាក់​បាន​ជួយ​កម្ចាត់​ពួក​ភេរ​វករ IS នៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច ក្នុង​ប្រទេស​ស៊ី​រី ប៉ុន្តែ​ពួក​សកម្មប្រយុទ្ធ IS តិចតួច​ប៉ុណ្ណោះ​នៅ​សេសសល់​។​ ​មាន​ការព្រួយបារម្ភ​ថា ការដាក់​ទ័ព​អា​មេរិ​ចេញ​ចេញពី​ស៊ីរី អាច​នឹង​ធ្វើឲ្យ​រុស្សី និង​អ៊ីរ៉ង​មាន​ឥទ្ធិពល​ក្នុង​តំបន់​នោះ​។​ ​ទាំង​មន្ទី​រ​បញ្ចកោណ​នៃ​ក្រសួង​ការពារជាតិ​អា​មេ​រិច និង​សេត​វិមាន បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​​ថា អា​មេ​រិច​បានចាប់ផ្តើម​បញ្ជូន​ទ័ព​អា​មេ​រិច​ត្រឡប់មកផ្ទះ​វិញ ខណៈ​ដែល​ពួក​យើង​ធ្វើការ​ផ្លាស់ប្តូរ​​ទៅកាន់​ដំណាក់កាល​បន្ទាប់​នៃ​យុទ្ធនាការ​នោះ​។​ ​ទោះ​យ៉ាងណា​មន្ទី​រ​បញ្ចកោណ បញ្ជាក់ថា ខ្លួន​នឹង​មិន​ផ្តល់ព័ត៌មាន​លំអិត​ពី​ផែនការ​បន្ទាប់​ឡើយ​។​ ​សេត​វិមាន​បញ្ជាក់ថា អា​មេ​រិច...

កាន់តែ​ក្តៅ ខណៈ​ពលរដ្ឋ​កាណាដា ទី​៣ ត្រូវ​អាជ្ញាធរ​ចិន​ចាប់ឃុំខ្លួន​

​ពលរដ្ឋ​កាណាដា​ម្នាក់​ទៀត​ហើយ​ដែល​បាន​អាជ្ញាធរ​ចិន​ចាប់ឃុំខ្លួន ដែល​ការឃុំខ្លួន​នេះ​ធ្វើឲ្យ​​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។​ ​ការឃុំ​ខ្លួន​ពលរដ្ឋ​កា​ណា​ដា​ទី​៣ នេះ​កើតឡើង ក្រោយពេល​មាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ ​បន្ទាប់​អាជ្ញាធរ​កាណាដា​បាន​ចាប់ខ្លួន​នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei កាលពីដើម​ខែ​ធ្នូ​នេះ តាម​សំណើរ​របស់​សហរដ្ឋ​អា​មេ​រិច​។​ ​កាណាដា​បញ្ជាក់ថា ខ្លួន​កំពុង​ស្វែងរក​ពត៌មាន​បន្ថែម​ជុំវិញ​ការឃុំ​ខ្លួន​ពលរដ្ឋ​ខ្លួន​នៅក្នុង​ប្រទេស​ចិន​។​ ​កាលពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​កាណាដា​ចំនួន ២​នាក់ រួម​មាន​អតីត​អ្នកការទូត​ឈ្មោះ Michael Kovrig និង​អ្នកជំនួញ​ឈ្មោះ Michael Spavor ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពេល​មាន​ការចាប់ខ្លួន​អ្នកស្រី Meng Wanzhou...

ជិត​ដល់​ចូល​ថ្ងៃ​ចូល​រោងការ ជិះ​ម៉ូតូ​ត្រឡប់​ពី​ចែក​ធៀប​ការ ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់ចោល​គូ​ដណ្តឹង​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ចោល​គូ​ណ្តឹ​ង យំសោក​បោក​ប្រាណ ខណៈ​ពួកគេ​សល់​តែ​១៧​ថ្ងៃ​ទៀត ត្រូវ​ចូល​រោង​ជ័យ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ម៉ោង​ជាង ១​រំលងអធ្រាត្រ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​បុរស​ជា​មិត្តភក្តិ​របស់​ជនរងគ្រោះ បាន​រៀបរាប់​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូប​ខ្លួន រួម​នឹង​ជនរងគ្រោះ​ឈ្មោះ និល សីហា បាន​ជិះ​ម៉ូតូ​ត្រឡប់​ពី​ចែក​សំបុត្រអាពាហ៍ពិពាហ៍ ដោយ​ជនរងគ្រោះ​ជា​អ្នក​ឌុប​។ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ ស្ថិត​នៅ​ច្រកចូល​សាលា​សង្កាត់​ស្ទឹងមានជ័យ​៣ ស្រាប់តែ​ទាក់​ដៃចង្កូត​ជាមួយ​រុឺម៉ក​បណ្ដាលឲ្យ​ដួល​ម៉ូតូ...

ដាក់ពន្ធនាគារ​មួយជីវិត​ជនជាតិ​បែ​ល​ហ្សិក​២​នាក់ ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជាង​១​គី​ឡូ​

​ភ្នំពេញ ៖ ជនជាតិ​បែ​ល​ហ្សិក​២​នាក់ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​អស់​មួយ​ជីវិត និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ ៨០​លាន​រៀល បង់​ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពី​បទ​រក្សាទុក ដឹកជញ្ជូន និង ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជាង​១​គីឡូក្រាម តាម​មាត្រា​៤០​នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​។​ ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី ថ្ងៃទី​១៩ ធ្នូ ២០១៨ បាន​ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ជនជាប់ចោទ ឈ្មោះ TANGUY...

គយចាប់​រថយន្ត​ស៊េរី​ទំនើបៗ អត់​ពន្ធ ជាង​២០​គ្រឿង​

​​ភ្នំពេញ​ ៖ មហាជន​បានលើកឡើង នូវ​ចម្ងល់​ថា ចុះ​ហេតុអ្វី បានជា​រថយន្ត​ស៊េរី​ទំនើបៗ អត់​មាន​ការបង់ពន្ធ ចូលមក​កម្ពុជា បាន​តាម​ច្រក​ណា ឬក៏​បត់​ដាក់​ក្នុង​ប្រអប់​? ទោះយ៉ាងណា ក្នុង​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ គឺ​ថ្ងៃទី​១៨ និង​១៩ ខែ ឆ្នាំ​២០១៨ ក្រុម​គយ​ចល័ត បើក​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ដ​អត់​ពន្ធ បាន​ចំនួន​ជាង​២០​គ្រឿង នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ និង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ​កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង...

កុំ​អួត​! ចាប់ខ្លួន​មន្ដ្រីនគរបាល​ម្នាក់ ថត​កាំភ្លើង​២​ដើម បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​ ៖ មន្ដ្រីនគរបាល​ម្នាក់ ដែល​ជិះ​រថយន្ត​ទំនើប ហើយ​ថត​កាំភ្លើង​វែង ខ្លី ២​ដើម បង្ហោះ​សំញែង​អួត​គេ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខ្លួន ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​។​ ​មន្ដ្រីនគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ថា មន្ត្រីនគរបាល​ដែល​ថត​សំញែង​កាំភ្លើង AK និង​កាំភ្លើងខ្លី​ទំនើប នៅក្នុង​រថយន្ដ​ម៉ាក RangRover ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន នៅ​ចំណុច​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដោយ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង AK មួយ​ដើម...
- Advertisment -

Most Read

×