Sunday, May 31, 2026

Yearly Archives: 2018

មន្ត្រី​បរិស្ថាន​បង្ហាញថា មាន​វត្តមាន​សត្វ​ខ្លាឃ្មុំ​នៅ តំបន់ការពារធម្មជាតិ ក្នុង​ខេត្តបាត់ដំបង​

​បាត់ដំបង ​៖ ​លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បានឱ្យដឹងថា មាន​វត្តមាន​ខ្លាឃ្មុំ​ជាច្រើន​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តបាត់ដំបង​។ លោក​បាន​អះអាង​បែបនេះ ខណៈពេល​សមត្ថកិច្ច បានឃើញ ដានជើង​នៅលើ​ដី និង​រោម​ខ្លាឃ្មុំ​ធំ​ជាប់​នឹង​ស្នាមរបួស ដែល​វា​ចេញពី​ព្រៃ​មក​ខាំ​សត្វ​គោមួយ​ក្បាល របស់​ម្ចាស់​ឈ្មោះ ស៊ុន ភាព ដែលជា​ប្រជាជន​រស់នៅ​ភូមិ​ស្ទឹងតូច ឃុំ​កំពុង​ល្ពៅ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​។​ ​លោក កត បូរ៉ាន បានបញ្ជាក់​បន្ថែមថា...

ធ្លាក់​កម្ទេច​ផ្សា​ដែក ឆេះ​ឡស​ម្ងួ​ត​នៅក្នុង​ក្រុមហ៊ុន ហ្គោ​ឌិន​រាយ ស្លាប់ ២​នាក់ របួសធ្ងន់ ៤​នាក់​

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានចេញ​របាយការណ៍​នៅវេលា​ម៉ោង ១៤និង៤៥​នាទី ថៃ្ង​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​នៅ​ទីតាំង​របស់​ក្រុមហ៊ុន ហ្គោ​ឌិន​រាយ ឡស​ម្ងួ​ត​ស្រូវ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាល​ឲ្យ​ខូចខាត សម្ភារៈ ទ្រព្យសម្បត្តិ​ជាច្រើន​និង​ឆក់យក​ជីវិត​មនុស្ស ២​នាក់ របួសធ្ងន់ ៤​នាក់​។​ ​កងកម្លាំង​នគរបាល ជំនាញ​អន្ដរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បានចេញ​ប្រតិ​ប​ត្ដិ​ការជួយ​អន្ដរាគមន៍...

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា ឆេះ​ទាំងស្រុង បណ្ដាល​ឲ្យ​រងរបួស​ស្រាល​៣​នាក់

កណ្តាល ​៖​ នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ វាង​រថយន្ត និង​រថយន្ត បណ្ដាល​​ឲ្យ​រងរបួស​ស្រាល​៣​នាក់​ប្រុស ខូ​ត​ខាត​រថយន្ត​២​គ្រឿង ឆេះ​ទាំងស្រុង​នៅ ថ្ងៃទី​១៩​ខែ ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​២០និង២០​នាទី ចំណុច​គីឡូម៉ែត្រ ២៩-៣០ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៤ ភូមិ​ព្រៃ​ក្រឡាញ់​ ឃុំ​លំហាច ​ស្រុក អង្គស្នួល ខេត្តកណ្ដាល ។​ ​នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ...

តុលាការ​កំពូល​តម្កល់​សាលក្រម កាត់ទោស​ឱ្យ​ទណ្ឌិត សម រង្ស៊ី សងជំងឺចិត្ត​ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា​

​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ បានប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលក្រម និង​សាលដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ទុកជាបានការ​ដដែល ដែល​បាន​កាត់ទោស​ផាកពិន័យ​ទណ្ឌិត សម រង្ស៊ី ចំនួន​១០​លាន​រៀល និង​បង្គាប់​ឱ្យ​ទណ្ឌិត សម រង្ស៊ី សងជំងឺចិត្ត​ជូន​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន​៤.០០០​លាន​រៀល ចំពោះ​បទ​បរិហារកេរ្តិ៍​លើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។...

រាជរដ្ឋាភិបាល តែងតាំង​សមាសភាព​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជា​ប្រធាន​

​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន​ជា នាយករដ្ឋមន្ត្រី បានចេញ​អនុក្រឹត្យ​ស្តីពី​ការតែងតាំង​សមាសភាព​របស់​អាជ្ញាធ​រ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដែលមាន​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​ប្រធាន​។​ ​សមាសភាព​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី មាន​លោក​ទេសរដ្ឋមន្ត្រី ឃុន ហាំង ជា​អនុប្រធាន​ប្រចាំការ និង​មាន​សមាជិក​ចំនួន​២០​រូប​ផ្សេងទៀត ដែលជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​១៨​។...

រដ្ឋបាល​ក្រុង​ស្វាយរៀង​ចាប់ផ្តើម​រឹតបន្តឹង​ការអនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុង​ ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​

​ខេត្តស្វាយរៀង ៖ ​កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងទៅនេះ​រដ្ឋបាល​ក្រុង​ស្វាយរៀង​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​នានា ពិសេស​ជុំវិញ​ចំណតរថយន្ត នឹង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវក​ទាំងអស់ ចូលរួម​អនុវត្តតាម​ការណែនាំ​នេះ​ដូចជា ត្រូវធ្វើ​ការ​រុះ​រើចេញ និង​បញ្ឈប់​ការ​ដាក់តាំង​លក់ទំនិញ​គ្រប់​ប្រភេទ​ដែល​រំលោភ​មកលើ​ចំណីផ្លូវ​សារ​ធារ​ណៈ​នាំអោយ​បាត់​សោ​ភ័​ណ្ឌ​ភាព និង​សណ្តាប់ធ្នាប់ អោយ​រួចរាល់​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ។​ ​ក្នុងករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវក​មិន​ព្រម​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​ណែនាំ​នេះ​របស់ សមត្ថ​កិច្ច ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​នឹង​ចាត់​វិធាន ការរុះរើ​យក​សម្ភារៈ នឹង​ទំនិញ​ផ្សេងៗ​ចេញពី​ទីតាំង​ដែល​បានកំណត់ និង​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត និង​ការបាត់បង់​អ្វី​ឡើយ​។​ ​ដូច​យើង​ឃើញស្រាប់​ហើយ​រាល់ថ្ងៃនេះ​បងប្អូន​អាជីវករ​ជា​អ្នក​លក់បាន​យក​របស់របរ​យកមក​ដាក់តាំង​លក់​លើ​ចិ​ញ្ជើ​ម​ផ្លូវ​ចឹ​ង​វា​ធ្វើអោយ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព សណ្តាប់ធ្នាប់​សាធារណៈ...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ល្អប្រសើរ ថ្ងៃ​នេះ​ប្រសិន​ធ្វើការ​ចរចា ឬ​សហការ​ជំនួយ​នឹង​សម្រេច​ជោគជ័យ ។ លុយកាក់ មានលទ្ធភាព​បង្កើន​ថែម​ចំណូល តែ​ត្រូវ​រៀបចំ​ឡើង​វិញ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​កក់ក្តៅ ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់​ខ្លួន មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ជ្រៅ​ក្នុង​រឿង​អ្នក​ដទៃ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អស់​ប្រាក់​កាស ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់...

អាណិត​ណាស់​! ដំរី​១​ក្បាល​ផ្លោះ​របង​មិន​រួច ជាប់គាំង​លើ​នោះ ចុក​ឆ្អល់​រហូត​ដាច់ខ្យល់​ងាប់​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

​សារព័ត៌មាន DailyMail កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះផ្សាយ​ឲ្យ​ដឹងថា សត្វ​ដំរី​១​ក្បាល ត្រូវបាន​ដឹងថា បាន​ផ្លោះ​របង​ចេញ​ខាងក្រៅ ប៉ុន្តែ ជា​អកុសល វា​ពុំ​អាច​ផ្លោះ​រួច និង​ជាប់គាំង​នៅលើ​នោះ​ចុក​ឆ្អល់​រហូត​ដាច់ខ្យល់​ងាប់​តែម្តង ។​ ​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅក្នុង​តំបន់ Karnatak ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ។ ហើយ​សាកសព​សត្វ​ដំរី​ដែល​បាន​ងាប់​ក្នុង​គ្រោះថ្នាក់​ដ៏​ពុំ​នឹកស្មាន​នេះ មាន​អាយុ ៤២ ឆ្នាំ ក៏ត្រូវ​បាន​ពលរដ្ឋ​ក្នុង​តំបន់​នាំគ្នា​លើក​ទម្លាក់​ចុះដី​វិញ ។ ​ចំពោះ​របង​ដែក​លាតសន្ធឹង​ប្រវែង...

ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ ៖ អ្នកស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​យើង​នៅ​ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ៖ លោកស្រី ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង តំណាង លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ ២០១៨ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៨ ក្រោម​ប្រធានបទ ៖...

ចាប់​ផ្សឹក​ព្រះសង្ឃ​១​អង្គ លាក់​អាវុធ និង​គ្រាប់​ជាច្រើន​

​បាត់ដំបង ​៖ សមត្ថកិច្ច​ខេត្ត​បាត់ដំបង សហការ​ជាមួយ​មន្ត្រី​ធម្មការ និង​សាសនា បាន​ចុះ​ពិនិត្យ និង​នាំ​ខ្លួន​ព្រះសង្ឃ​១​អង្គ ដែល​គង់​លើ​ភ្នំ​ចាំ​ចាប បន្ទាប់ពី​រកឃើញ​មាន​វត្ថុតាង​ល្មើសច្បាប់​ជាច្រើន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​៣ ភូមិ​ភ្នំ​ចាំ​ចាប ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​ ​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរ​ខេត្ត​បាត់ដំបង បានឱ្យដឹងថា កម្លាំង​នគរបាល​ស្រុក​កំរៀង សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ធម្មការ...
- Advertisment -

Most Read

×