Sunday, May 31, 2026

Yearly Archives: 2018

ការចងចាំ​ចុះខ្សោយ អាច​បណ្តាល​មកពី​បញ្ហា​ទាំងនេះ​

ខាងក្រោម​នេះ គឺជា​មូលហេតុ​ដែល​អាច​បណ្តាល​ឲ្យ​ខួរក្បាល​យើង​មានការ​ចុះខ្សោយ​ការចងចាំ ​៖ – ថ្នាំ​ – ស្រា និង​បារី​ – ការផ្លាស់ប្តូរ​ការ​គេង និង​ការ​គេង​មិន​គ្រប់គ្រាន់​ – ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ស្ត្រេ​ស​ – កង្វះ​សារជាតិ​ចិញ្ចឹម​ – គ្រោះថ្នាក់​ក្បាល​ – ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ ​ប្រភព​៖ health សុភ័ក្ត្រ

ចាប់​ជនសង្ស័យ​៣ នាក់ ថ្នាំញៀន​ជាង​២.០០០​គ្រាប់

​ខេត្ត​កំពត ៖ នគរបាល​បង្ក្រាប​គ្រឿង​ញៀន ដោយ​ឃាត់​ជនបរទេស និង​ខ្មែរ​៣​នាក់ ដកហូត​បាន​ថ្នាំ​សរុប​ជាង​២០០០​គ្រាប់ ដែល​ផ្ញើ​មកពី​ក្រៅប្រទេស នៅ​ចំណុច​សាខា​ប្រៃសណីយ៍ ស្ថិតក្នុង​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត​។​ ​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ថ្លែង ថា គឺ​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដែល​ផ្ញើ​មកពី​ក្រៅប្រទេស តាមរយៈ​សាខា​ប្រៃសណីយ៍​ខេត្តកំពត នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​។​ ​កម្លាំង​នគរបាល​ជំនាញ...

ឈ្មួញ​ដាក់លក់​សំបក​ធុង​ថ្នាំ​ជ្រលក់ អាច​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​

​ខេត្ត​ស្វាយរៀង ៖ ជា​រៀងរាល់ថ្ងៃ​នៅ​ក្រុង​បាវិត​គេ​សង្កេតឃើញ​មាន​ឈ្មួញ​បាន​ប្រមូល​ទិញ​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​ពី​តាម​បណ្តា​រោងចក្រ​មួយ​ចំនួន​ដាក់​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់​និង​បរិភោគ​ដែល​ជាហេតុ​នាំឲ្យ​មាន​ការព្រួយបារម្មណ៍​អំពី​ផលប៉ះពាល់​ដល់​សុខមាភាព​ជា​ខ្លាំង​ដោយ​ប្រជាពលរដ្ឋ​ពុំ​សូវ​យល់​ដឹង​អំពី​សុខភាព ជាពិសេស​ការប្រើប្រាស់​ទឹក​ស្អាត​ហើយ​គ្មាន​ពាង​ដាក់​ទឹក​ស្តុក​សម្រាប់​ប្រើប្រាស់​ក៏​ទៅ​ទិញ​សំបក​ធុងជ័​រដាក់ទឹក​ថ្នាំ​ច្រលក់​ក្រណាត់​តាម​រោងចក្រ​ដែល​មាន​សារធាតុ​គីមី​ពុល​មក​ដាក់​ទឹក​ប្រើប្រាស់​និង​បរិភោគ​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​។​ ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង ហើយ​មាន​ទីលំនៅ​ជិត​ទីតាំង​ដាក់​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​បាន​បញ្ចេញ​ការ​ព្រួយ​បារ​ម្មណ៍​ថាៈ​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ​ដែល​គាត់​រស់នៅ​ជិត​ទីតាំង​ក្រុមហ៊ុន​មួយ​ដែល​បាន​ប្រមូល ទិញ​ធុង​ដាក់​កាក​សំណល់​ពី​រោងចក្រ​មក​ដាក់​តាំង​លក់​ជាពិសេស​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​បាន​ហូរ​ចេញមកក្រៅ​ជះក្លិន​អាក្រក់​ប៉ះពាល់​ផ្លូវដង្ហើម​ជាខ្លាំង​។​ ​ប្រភព​ខាងលើ​បាន​ឱ្យ​ក្រុម​អ្នក​សារព័ត៍មាន​ដឹង​ទៀត​ថា ៖ ដោយ​ឃើញ​ឈ្មួញ​មក​ទិញ​ដឹក​តាម​រ៉ឺម៉ក លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់​និង​បរិភោគ​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​អំពី​ផលប៉ះពាល់​ដល់​សុខភាព ដោយ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ខ្វះ​ការយល់ដឹង​បាន​ទិញ​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​នេះ​ទៅ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​និង​បរិភោគ​។​ ​ទាក់ទិន​ករណី​ខាងលើ​នេះ​ម្ចាស់​ក្រុមហ៊ុន​ប្រមូល​ទិញ​កាកសំណល់​រោងចក្រ​ឈ្មោះ​សុខ​សារ៉េត ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​ប្រមូល​ទិញ​កាកសំណល់​រោងចក្រ ដែល​មាន​ទីតាំង​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត​បាន​ប្រាប់ cen.com.kh...

ម៉ាក សែន​សូ​នី​តា បង្អួតរាង​សិច​ស៊ី​នៅ​ឆ្នេរសមុទ្រ​កោះរ៉ុង​

​ភ្នំពេញ ​៖ តារា​សម្តែង ម៉ាក សែន​សូ​នី​តា បាន​បង្ហាញ​រូបថត​សិច​ស៊ី​ជា​ច្រើន​សន្លឹក ធ្វើឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង គ្រា​ដែល​នាង​បាន​ចេញ​ទៅ​កម្សាន្ត​លើ​កោះរ៉ុង​ជាមួយ​គូស្នេហ៍ នៅ​ក្រុងព្រះសីហនុ ។​ ​នៅ​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ី​នស្ដា​ក្រាម របស់​តារា​ស្រី​បបូរមាត់​សិច​ស៊ី ម៉ាក់ សែន​សូ​នី​តា ឬ​តូ​តា បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ក្នុង​ឈុត​ប៊ី​គីនី​យ៉ាងសិច​ស៊ី​ស្រៀវស្រើប ខណៈ នាង​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅកាន់​ឆ្នេរសមុទ្រ​កោះរ៉ុង​ជាមួយ​គូស្នេហ៍ និង​ក្រុម​គ្រួសារ​នាង​។​ ​ការ​បង្អួត​ពី​សម្រស់ និង​រូបរាង​ដ៏​សិច​ស៊ី​របស់​តារា​ស្រី​រូប​នេះ​បានធ្វើឱ្យ​មហាជន​ជា​អ្នកគាំទ្រ​លាន់មាត់​សរសើរ​នាង​នៅក្នុង សារ​ជា​ច្រើន​ថា ម៉ាក សែន​សូ​នី​តា ពិតជា​ស្រស់ស្អាត​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ និង​មាន​បុរសៗ​មិន​តិច​នាក់​ទេ​ដែល​ភ្ញាក់ផ្អើល...

​អង្គការ​អន្តរជាតិ​ជាច្រើន បន្ត​ដកហូត​ពានរង្វាន់​កិត្តិយស​ពីមេដឹកនាំ​មី​យ៉ាន​ម៉ា​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ មេដឹកនាំ​មី​យ៉ាន​ម៉ា អ្នកស្រី អ៊ុង​សាន សូ​ជី​គឺជា​មនុស្ស​ដ៏​សំខាន់​របស់​​សហគមន៍​អន្តរជាតិ ដែល​អង្គការ​ជា​ច្រើន​ទូទាំង​ពិភពលោក បាន​កោតសរសើរ​ចំពោះ​ការតស៊ូ​​របស់​អ្នកស្រី​ក្នុង​ការនាំយក​លទ្ធ​ប្រជាធិបតេយ្យ​ត្រឡប់​មក​កាន់​ប្រទេស​មី​យ៉ាន​ម៉ា​វិញ​។​ ​ប៉ុន្តែ​បច្ចុប្បន្ន អ្នកស្រី​បាន​ទទួលរង​ការរិះគន់​ឥតឈប់ឈរ​ចំពោះ​ការបង្ក្រាប​របស់​កងកម្លាំង​​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា​លើ​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​សកម្មភាព​បង្ក្រាប រំលោភ និង​សម្លាប់​ដ៏​ព្រៃផ្សៃ​ទាំងនោះ ត្រូវបាន​អង្គការសហប្រជាជាតិ​ចាត់ទុក​ជា​សកម្ម​ភាព​​ប៉ុ​ប៉ង​ប្រល័យ​​ពូជ​សាសន៍​។​ ​មេដឹកនាំ​ជាច្រើន រួម​មាន​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad បាន​ធ្វើ​ការរិះគន់​អ្នកស្រី​យ៉ាង​ធ្ងន់ ចំពោះ​អំពើ​ឃោរឃៅ​របស់​អ្នកស្រី និង​បាន​ហៅ​ការឆ្លើយតប​របស់​​អ្នកស្រី​អ៊ុង​សាន សូ​ជី​ថា​ជា​អំពើ​មិន​អាច​ការពារ​ខ្លួនឯង​បាន​នោះ​ទេ​។​ ​ចំនែក​កាលពី​ខែវិច្ឆការ​កន្លង​ទៅ​វិញ អនុ​ប្រធានាធិបតី​អា​មេ​រិច Mike Pence ក៏​បាន​ប្រាប់​​អ្នកស្រី​ផងដែរ​ថា ការ​ធ្វើទុក្ខបុកម្នេញ...

មុខសញ្ញា​ចោរប្លន់ កាលពី ១៣ ឆ្នាំមុន ត្រូវ​ចាប់ខ្លួន​

​ត្បូងឃ្មុំ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​នេះ បានបញ្ជាក់​ថា កុំ​គិត​ថា​រួចខ្លួន មិនទាន់​យឺត​ពេល​ទេ សម្រាប់​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទោះបី​ការប្រព្រឹត្ត​អំពើ​ប្លន់​នោះ កាលពី ១៣ ឆ្នាំ​មុន​ក៏ដោយ នៅតែ​តាម​ប្រម៉ា​ញ់​រក​ជនល្មើស មក​ទទួល​ទោស​ឲ្យ​ខាន​តែ​បាន​។​ ​នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ៧ និង ៣០ នាទី​ព្រឹក...

បាត់ ៣ ថ្ងៃ ប្រទះឃើញ​សាកសព​ស្លាប់ នៅ​ចំណុច​ក្បែរ​ព្រលានយន្តហោះ​

​កោះកុង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ២:២០ នាទី​រសៀល នៅ​ចំណុច​ផ្លូវ​សារី​កា ក្បែរ​ប្រលាន​យន្ដហោះ ស្ថិតក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ មាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​ប្រុស ដេកស្លាប់​ដោយ​គ្មាន​ស្លៀកខោ​។​ ​នគរបាល​អធិការ​ក្រុង​ខេមរភូមិន្ទ បានឲ្យដឹងថា តាម​ការបញ្ជាក់​របស់​គ្រួសារ សព​រងគ្រោះ​មាន​ឈ្មោះ ឈិន...

លោក​ម៉ៅ មុនី​វណ្ណ ៖ លោក​សម រង្ស៊ី បានប្រកាស​បោកប្រាស់ អ្នក​មិន​ដឹង​ការពិត មក​ធ្វើជា​ប្រធានស្តីទី​ក្លែងក្លាយ​

​ភ្នំពេញ ​៖ បើ​តាមផេក​ហ្វេស​ប៊ុក របស់ លោក​ម៉ៅ មុនី​វណ្ណ (Mao Monyvann) អតីត​អ្នកតំណាង​បក្សប្រឆាំង កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​លើកឡើង​ថា " លោក​សម រង្ស៊ី បានប្រកាស​បោកប្រាស់​អ្នក​មិន​ដឹង​ការពិត​ថា គាត់​មក​ធ្វើជា​ប្រធានស្តីទី​ក្លែងក្លាយ ទាំង​មិនមាន​ការឯកភាព​ពី​លោក​កឹម សុខា និង​ដោយ​រំលោភ​លក្ខន្តិកៈ​បក្ស ពេលនេះ​គឺ​ដើម្បី​បង្រួបបង្រួម cnrp និង​ទំនាក់ទំនង​អន្តរជាតិ...

ស្រ្តីយេមែនម្នាក់ ដែលកូនអាយុ ២ឆ្នាំស្លាប់ ក្នុងពេទ្យអាមេរិច ពេលនេះទទួលបានទិដ្ឋាការ ដើម្បីទៅមើលកូនគាត់លើកចុងក្រោយហើយ

ទីបំផុត ក្រសួងការបរទេសអាមេរិច បានសម្រេចផ្តល់ទិដ្ឋការដល់ស្រ្តីជនជាតិយេមែនម្នាក់​ដើម្បីអាចអោយ​គាត់ធ្វើ​ដំណើរ​មក​កាន់ទឹកដីសហរដ្ឋអាមេរិច មើលកូនប្រុសអាយុ ២ឆ្នាំរបស់គាត់ដែលបានស្លាប់ក្នុងមន្ទីរពេទ្យហើយ។ ស្រ្តីយេមែននោះមានឈ្មោះថា Shaima Swileh។ គាត់នឹងធ្វើដំណើរតាមយន្តហោះ ចេញពីប្រទេសអេហ្សីប ហើយនឹងមកដល់រដ្ឋ San Francisco នៅថ្ងៃពុធ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីនៃក្រុមប្រឹក្សាទំនាក់ទំនងអាមេរិនិងអ៊ីស្លាម។ សម្រាប់ថវិការនៃការធ្វើដំណើរ បានតាមរយៈការរៃអង្គាស។ ថវិការនោះក៏នឹងត្រូវប្រើប្រាស់ដើម្បី​ធ្វើបុណ្យដល់កូនប្រុសរបស់​គាត់​ផង​ដែរ។ ពត៌មាននៃការផ្តល់ទិដ្ឋាការដល់ស្រ្តីខាងកើត កើតឡើងបន្ទាប់ពីឪពុករបស់ក្មេងប្រុស បានលេចមុខនៅតាមកញ្ចក់ទូរទស្សន៍ CNN ដោយធ្វើការទទូចដល់មន្រ្តីកុងស៊ុលអាមេរិចអោយរូសរាន់ ផ្តល់ទិដ្ឋាការដល់ប្រពន្ធរបស់គាត់ ដូច្នេះគាត់អាចមកមើលកូនប្រុសរបស់​គាត់​លើកចុងក្រោយ។ សូមបញ្ជាក់ថា លោក Ali...

តារា​កំប្លែង​នាយ​ក្តឹប​កំពុង​ឈឺ​ធ្ងន់ ទ្រុឌទ្រោម​ខ្លាំង មើល​មិន​ចង់​ស្គាល់ ពេលនេះ​កំពុង​ខ្វះខាត​ថវិកា​

ភ្នំពេញ ​៖ តារា​កំប្លែង​ជើងចាស់​ដែល​ធ្លាប់​នាំ​សំណើច​ជូន​ទស្សនិកជន សើច​សប្បាយ​ក្អាកក្អាយ គឺ​នាយ ក្តឹប ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយសារ​ជំងឺលើសឈាម កាលពី​ថ្ងៃ​ទី ១៨ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ​។​ ​ហើយ​ពេលនេះ​ស្ថានភាព​ជំងឺ​របស់​លោក​កាន់តែ​ប្រែប្រួល​ខ្លាំង សម្រាន្ត​មិន​លក់ គេង​និង​អង្គុយ​មិន​បាន​យូរ ពិសេស​ពិសារ​អាហារ​មិនសូវ​បាន​ទៀត ធ្វើឲ្យ​លោក​ស្រក​សាច់ខ្លាំង​មែនទែន មើល​មិន​ចង់​ស្គាល់​។​ ​នៅពេលនេះ ស្ថានភាព​ជំងឺ​តារា​កំប្លែង​នាយ​ក្ដឹប កំពុង​សម្រាក​លើ​កន្ទេល​នៅផ្ទះ​ដោយ​ឃើញ​ថា ស្រ​កសាច់ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ប្រមាណ​១​ខែ​ប៉ុណ្ណោះ​។ លោក​មាន​ជំងឺ​ច្រើន​មុខ​ដូចជា ទឹក​ក្នុង​សួត...
- Advertisment -

Most Read

×