Monday, June 1, 2026

Yearly Archives: 2018

ពុទ្ធោ​! ឃើញ​ស្គមស្គាំង ខំ​អាណិត​យក​មី​ឲ្យ​ស៊ី តែ​ចុងក្រោយ ស្រាប់តែ​មី​ចេញមក​វិញ​តាម​បំពង់​.​ក ពិនិត្យឃើញ​ហើយ​…​ខ្លោចចិត្ត (​វីដេអូ​)

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ John Paolo Santiago Navea បាន​បង្ហោះ​វីដេអូ​ដ៏​ខ្លោចចិត្ត​នេះ និង​សរសេរ​រៀបរាប់​ដឹងថា ខ្ញុំ​បានឃើញ​មេ​ឆ្កែ​១​ក្បាល កំពុង​ផឹកទឹក​សាប៊ូ​បោក​ខោអាវ​របស់​ខ្ញុំ ។ ដូច្នេះ ខ្ញុំ​ក៏បានផ្តល់​ទឹកស្អាត​ឲ្យ​វា និង​មី​ឆុង​១​ចាន​ស៊ី​ទៀតផង ។ ខណៈ​ខ្ញុំ​មើល​ឆ្កែ​នេះ​ស៊ី ខ្ញុំ​ពិតជា​​​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ​សរសៃមី​​ស្រាប់តែ​ធ្លាយ​ចេញមកក្រៅ​ម្តង​ហើយ​ម្តងទៀត តាម​បំពង់​.​ករប​ស់វា​បែបនេះ ។​ ​ពុទ្ធោ​! ពេល​ខ្ញុំ​ចូលទៅ​ពិនិត្យ​ឲ្យ​បាន​ដិតដល់ ស្រាប់តែ​ខ្ញុំ​ឃើញ​មាន​ប្រហោង​ធំ​មួយ នៅ​ផ្នែក​នៃ​បំពង់​.​ករប​ស់វា ។ ខ្ញុំ​បាន​គិតថា...

ប្រុស​ស្រី ២៤​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូល​បញ្ជូនទៅ​តុលាការ ក្នុងករណី​គ្រឿងញៀន​

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ២៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៌​ស​ថ្លា ១២​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។​ ​ពូកគេ​ទាំង ២៤​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា ខណ្ឌដូនពេញ រួម​មាន​ការសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​បាន ២​ថ្ងៃ​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​រៀងខ្លួន នៃ​រាជធានី​ភ្នំពេញ ។​ ​ក្រោយពី​ធ្វើ​ការសាកសួរ...

ធនាគារ CIMB ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ស្រប​នឹង​កំណើន​ប្រកបដោយ​ស្ថេរភាព​

​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​កន្លងទៅ​នេះ ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​បង្កើត​នូវ​កម្មវិធី​រីករាយ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​អតិថិជន ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ ដល់​អតិថិជន​ធនាគារ នៅ​ភោជនីយដ្ឋាន Topaz​។​ ​កម្មវិធី​ជួបជុំ​ប្រចាំ​ឆ្នាំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស រួម​មាន​អតិថិជន​Preferred ប្រមាណ ១០០​នាក់ ក្រោម​អធិបតីភាព​ប្រធាន​នាយក​ប្រតិបត្តិ (CEO) និង​គណៈ​គ្រប់គ្រង​មួយចំនួន​របស់​ធនាគា​រ CIMB ផងដែរ​។​ ​កម្មវិធី​នេះ​បាន​បង្កើត​នូវ​បរិយាកាស​ស្និទ្ធស្នាល...

អ្នក​ចូលចិត្ត​គេង​ថ្ងៃត្រង់ ដឹង​អត់ថា​វា​មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?

​មនុស្ស​មួយចំនួន​មាន​ទម្លាប់​គេង​ថ្ងៃត្រង់ ជា​ពិសេស​ក្រោយ​ពេល​ញ៉ាំអាការ​ថ្ងៃត្រង់​រួច ឬ​សម្រាក​ពី​ការងារ​។​ ​មនុស្ស​ជាច្រើន​ដែល​ចូលចិត្ត​ថ្ងៃត្រង់ មិនដឹង​ថា​វា​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ទេ​ចំពោះ​សុខភាព ហើយ​ថ្ងៃនេះ CEN សូម​ប្រាប់​ពី​អត្ថប្រយោជន៍ ដែល​ទទួលបាន​ពី​ការ​គេង​ថ្ងៃត្រង់​មួយ​ស្របក់​។​ - ទម្លាប់​នៃ​ការ​គេង​ថ្ងៃត្រង់ ធ្វើឱ្យ​សុខភាព​បេះដូង​អ្នក​ល្អ ហើយ​ថែមទាំង​អាច​កាត់បន្ថយ ការ​កើត​ជំងឺ​បេះដូង​ទៀតផង​។ - វា​អាច​កាត់បន្ថយ​ភាពធាត់​បាន ព្រោះ​បើ​នៅពេល​យប់​អ្នក​គេង​មិន​គ្រប់ ហើយ​ធ្វើ​ការងារ​នៅ​ថ្ងៃ​ត្រង់ នោះ​អ្នកនឹង​អាច​ឡើង​ទម្ងន់​បាន​។ - វា​អាច​បង្កើន​ការចងចាំ​របស់​អ្នក​បាន ដោយ​អ្នក​គ្រាន់តែ​គេង​មួយ​ម៉ោង នៅពេល​ថ្ងៃត្រង់​។ - មិន​ត្រូវ​គេង​លើស​ពី​មួយ​ម៉ោង​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ការ​គេង​យប់​របស់​អ្នក​៕​ សុភ័ក្ត្រ

​រៀបចំ​សួន​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ទេសចរ ដាំ​កូន​ឈើ​កោង​កាង ដើម្បី​ទាក់ទាញ​ឱ្យ​ពួកគេ មក​ទស្សនា​សហគមន៍​

​កោះកុង ៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកទឹកចិត្ត​ឱ្យ​សហគមន៍​ព្រៃកោងកាង​ទាំងអស់ នៅ​ខេត្ត​កោះកុង រៀបចំ​ជា​សួន​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ទេសចរ​ដាំ​កូន​ឈើ​ឱ្យបាន​ល្អ ដើម្បី​ទាក់ទាញ​ឱ្យ​ពួកគេ​មក​ទស្សនា​សហគមន៍​ទាំងនោះ​ម្ដងទៀត ឬ​ច្រើន​ដង​ទៀត នៅពេល​កូនឈើ​ទាំងនោះ​លូតលាស់​ធំ​។​ ​ពិធី​ដាំ​ដើមឈើ​អនុស្សាវរីយ៍​នៅ​សួន​ទេសចរណ៍​បឹង​កា​យ៉ាក់ ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោកស្រី មិថុនា ភូថ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង...

បន្ទាប់​ពី​រដ្ឋសភា​អនុម័ត សេចក្តីស្នើច្បាប់ គណបក្សនយោបាយ លោក​សម​រង្ស៊ី ឆ្លេឆ្លា បង្គាប់​ឲ្យ​សមាជិក​រក្សា​ជំហរ​ឲ្យ​រឹងមាំ កុំ​ចាញ់​ការ​សម្លុត​

​ភ្នំពេញ​៖ លោក សម រង្ស៊ី ប្រ ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សេចក្តីអំពាវនាវ ពី​ទីក្រុង​ប៉ារីស ថ្ងៃទី ១៣ ខែ​ធ្នូ ឆ្នាំ ២០១៨ ដោយ ជម្រាប ជូន​​ថ្នាក់ដឹកនាំ សកម្មជន សកម្ម​នារី និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់រូប ទាំង​នៅក្នុង​ប្រទេស ទាំង​នៅ​ក្រៅប្រទេស ត្រូវ​រក្សា​ជំហរ​ឲ្យ​រឹងមាំ​។​ ​ការចេញ​សេចក្តីអំពាវនាវ​ទាំង​តក់ក្រហល់ របស់​លោក​សម រង្ស៊ី...

រដ្ឋសភា ពិភាក្សា និង​អនុម័ត​សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​សេចក្តីព្រាងច្បាប់​បរ​ធន​បាល​កិច្ច​

​ភ្នំពេញ ​៖ ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើ​ក​ទី​១ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មាន​វត្តមាន សមាជិក​រដ្ឋសភា​ពេល​ផ្តើម​សម័យប្រជុំ​ចំនួន​១១៥​រូប​។​ ​សម័យប្រជុំ​រដ្ឋសភា​នា​ព្រឹក​នេះ បាន​ពិភាក្សា​អនុម័ត សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង សេចក្តីព្រាងច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច​។​ ​យោង​តាម​សេចក្តីថ្លែងហេតុ បាន​គូសបញ្ជាក់ថា...

សម្តេច​ក្រឡាហោម ប្រាប់​ឲ្យ​អភិបាលខេត្ត​សៀមរាប​ចូលកាន់​តំណែង​ថ្មី ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង ធ្វើការ​អភិវឌ្ឍន៍​ខេត្ត យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជា​ពល រដ្ឋ​ជា​ចម្បង​

​សៀមរាប​៖ សម្តេច​ក្រឡាហោម បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលខេត្ត​ថ្មី ដែល​ទើប​ចូលកាន់​តំណែង ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង ធ្វើការ​អភិវឌ្ឍន៍​ខេត្ត ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជា​ពល រដ្ឋ​ជា​ចម្បង ។ ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​ ​លោក ទៀ សីហា...

​មេម៉ាយរូបស្រស់​​សម្រេចចិត្ត​បោះបង់​ការងារ​ក្រុមហ៊ុន​ឯកជន មក​ចាប់យក​មុខរបរ​ដាំ​ម្ទេស​វិញ វ៉ា​វ ៥ ខែ ទទួលបាន​ប្រាក់ចំណូល​….​ដុល្លារ​

​អ្នក​មេម៉ាយ​រូប​ស្រស់​សោភា​ម្នាក់ បានសម្រេច​ចិត្ត​លាឈប់​ការងារ​ពី​ក្រុមហ៊ុន​ឯកជន​មួយ ដែល​នាង​កំពុង​ធ្វើ​អស់​រយៈពេល ៣ ឆ្នាំ បន្ទាប់ពី​បានដឹងថា មិត្តភក្តិ​របស់​នាង​ដែល​កំពុង​ប្រកបមុខរបរ​ដាំ​ម្ទេស នៅ Kluang, Johor កំពុង​ទទួលបាន​ប្រាក់ចំណូល​សមរម្យ ។​ ​យោងតាម Harian Metro ស្ត្រី​ឈ្មោះ Nur Hasmirah អាយុ ៣៨ ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ទោះបីជា​ខ្ញុំ​មិនមាន​បទពិសោធន៍​ក្នុង​ការធ្វើ​អាជីវកម្ម​ក៏ដោយ ក៏​ខ្ញុំ​មិន​ស្ទាក់ស្ទើរ​បោះបង់​ការងារ​របស់ខ្ញុំ​ដែរ ។...

​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍​

​ខេត្ត​ស្វាយរៀង៖ ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៨ នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍​ខេត្តស្វាយរៀង​។​ ​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​ទីស្នាក់ការ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍​ស្ថិតក្នុង​ភូមិអូរ​ឃុំ​ថ្មី​ស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ លោក​អភិបាលរង​ស្រុក​កំពង់រោទិ៍ រួម​និង​មន្ត្រី​នានា​ដែល​មាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​ ​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង​ក៍​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ទីស្នាក់ការ​មាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ដែល​កន្លងមក​បាន​រួម​សហការ​គ្នា​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការគាំទ្រ​ដល់​ការការពារ​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេសជិតខាង​ជា​មិត្ត​​តាម​គោលនយោបាយ​ដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ទាំងអស់​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មិន​ត្រឹមតែ​ចូល​រួម​ចំណែក​ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ចូល​រួមចំណែក​លើកកម្ពស់​សុខុមាលភាព ជីវភាព​រស់នៅ និង​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​ ​ចំពោះ​មន្ត្រីរាជការ​ដែល​ត្រូវ​ប្រកាស​តែងតាំង​ប្រគល់​ភារកិច្ច​និង​ផ្ទេរ​ភារកិច្ច​នៅ​ថ្ងៃ​នេះ​ដែល​សុទ្ធសឹង​ជា​មន្ត្រី​ធ្លាប់មាន​បទពិសោធន៍​ការងារ​និង​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ហើយ​សូមឱ្យ​មន្ត្រីរាជការ​ទាំងអស់​គ្នា​ចាត់ទុកថា​នេះ​គឺជា​កម្លាំង​ចលករ​​ជំរុញ​ទឹកចិត្ត​ឱ្យ​កាន់​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​បាន​នូវ​ស្នាដៃ​និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ក្នុង​ភារកិច្ច​និង​ការទទួលខុសត្រូវ​របស់​ខ្លួន​នា​ពេល​ខាងមុខ​សម្រាប់​បម្រើ​ឱ្យ​ផលប្រយោជន៍​រួម​របស់​អង្គភាព​។​ ​លោក ហែម​ពិសិដ្ឋ​បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថា ៖ ​មន្ត្រីរាជការ​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​និង​ប្រកាស​ចូល​កាន់​មុខតំណែង​នាពេល​នេះ​ត្រូវ​បន្ត​បេសកកម្ម ចូលរួម​សហការ​ជា​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​គោរព​តាម​ឋានានុក្រម​ដឹកនាំ​ស្រប​តាម​ការបែងចែក​ភារកិច្ច​ទទួលខុសត្រូវ​ឱ្យបាន​ល្អ​។​ ​សូម​បញ្ជាក់​ផង​ដែរថា ៖ យោងតាម​ប្រកាស​ស្តីពី​ការប្រគល់ភារកិច្ច​ជូន​មន្ត្រីរាជការ​របស់ក្រ​សួង​មហាផ្ទៃ​លេខ​៧០៣៧...
- Advertisment -

Most Read

×