Sunday, May 31, 2026

Yearly Archives: 2018

​រឿង​ចម្លែក និង​កម្រ​! គោ​កើតកូន​ម្តង ៤​ក្បាល រស់​ទាំង​អស់ (​វីដេអូ​)

​ជាទូទៅ សត្វ​គោ​អាច​កូន​បង្កើតកូន​បាន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​មួយ​ដង​។ គោ​អាច​បង្កើត​បាន​កូនភ្លោះ និង​កូនភ្លោះ​បី​គឺ​ជា​រឿង​កម្រ​បំផុត ប៉ុន្តែ​វា​រឹតតែ​ចម្លែក និង​កម្រ​ ​ខ្លាំង​បំផុត​ទៀត នៅពេល​ដែល​មេគោ​មួយ​ក្បាល​នេះ អាច​បង្កើត​កូន​បាន​រហូត​ដល់​ទៅ ៤​ក្បាល​។​ ​កូន​គោ​ភ្លោះ ៤​ក្បាល​នេះ​រស់នៅ​រស់​ទាំង​អស់ ហើយ​ពួក​វា​មើលទៅ​ហាក់​មាន​សុខភាព​ល្អ​ធម្មតា ដូច​កូន​គោ​ដទៃ ប៉ុន្តែ​ទំហំ​របស់​ពួកវា ហាក់​តូច​ជាង​កូន​គោ​ដែល​កើត​មក​មួយ បន្តិច​។​ ​បើ​តាម​ស្តាប់​ភាសា​របស់​អ្នក​ថត​វីដេអូ រឿង​ដ៏​កម្រ​នេះ កើតឡើង​ក្នុង​ប្រទេស​ថៃ​។​ ​ចង់ដឹង​វា​ជា​រឿង​ចម្លែក​យ៉ាងណា សូម​មើល​វីដេអូ របស់​ពួក​វា​ទាំងអស់គ្នា​ខាងក្រោម​នេះ ​៖ ​ប្រភព​៖ Fb​

ឯកអគ្គរដ្ឋទូត​ចិន នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ខ្លាំងឡើង​ថែម​ទៀត​

​ភ្នំពេញ​ ៖ នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​ ​ក្នុងជំនួប​នោះ លោក Wang Wentian បាន​បង្ហាញ​នូវ​ក្តី​មោទនភាព និង​រីករាយ ដែល​លោក​ត្រូវបានតែងតាំង ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​នៅពេលនេះ គឺ​ស្រប​ទៅនឹង​ខួប​៦០​ឆ្នាំ...

​ល្បី​ពេញ​បណ្តាញ​សង្គម វគ្គ​បណ្តុះបណ្តាល​មួយ ឲ្យ​សិក្ខាកាម​ដើរ​ជាន់​លើ​អំបែង​កែវ បង្ហាញ​ពី​ភាពជោគជ័យ​ (វីដេអូ)

​ភ្នំពេញ​ ៖ វគ្គ​បណ្ដុះបណ្ដាល​មួយ ដែល​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​មាន​សិក្ខាកាម​ជាច្រើន​នាក់ សុទ្ធសឹង​ជា​មនុស្ស​ពេញវ័យ ដើរ​ជាន់​លើ​អំបែង​កែវ​រួចមក ធ្វើឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម មាន​ការចាប់អារម្មណ៍ ប្លែក រិះគន់​យ៉ាង​ខ្លាំង ព្រោះតែ​កម្មវិធី​បណ្ដុះបណ្ដាល​មួយ​នេះ មិន​ធ្លាប់​ជួប​ពីមុនមក​។​ ​មូលហេតុ​ដែល​ធ្វើឲ្យ​មហាជន​មាន​ការភ្ញាក់ផ្អើល​នោះ​គឺ សិក្ខាកាម​ដែល​បាន​ចូលរួម ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​ឈ្មោះ “​អាថ៌កំបាំង​២១​យ៉ាង​របស់​មហាសេដ្ឋី​” គឺ​មាន​វគ្គ​មួយ​តម្រូវ​ឲ្យ​សិក្ខាកាម​ត្រូវ​ដើរ​លើ កម្ទេច​អំបែង (​កែវ ដប​)​។ ក្រោយ​ពី​ឃើញ​ទិដ្ឋភាព​បែប​នេះ​ហើយ បាន​ធ្វើឲ្យ​មហាជន​ជាច្រើន​បង្ហាញ​អារម្មណ៍​ពេញចិត្ត...

ពន្យារ​ពេល​រុះរើ ក្រោយ​មាន​ការតវ៉ា​ខ្លាំងៗ ខណ​:​ពលរដ្ឋ​ជាង ១០០​គ្រួសារ ផ្ដិតមេដៃ​អះអាងថា លោកយាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់

ខេត្ត​ស្វាយរៀង ​៖ ​លោក​គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ស្វាយរៀង​បាន​បញ្ជូន​ក្រុមការងារ យក​សាលក្រម​ស្ថាពរ​ចុះ​រុះរើ​ផ្ទះ​របស់​លោកយាយ កឹម​សារ៉ាត់​នៅ​ថ្ងៃ​ទី​២៨ ខែ ធ្នូ ឆ្នាំ ២០១៨​តែ​ការរុះរើ​នេះ​ត្រូវបាន​ពន្យារពេល ដោយសារ​មានការ​តវ៉ា​ខ្លាំងៗ​ពី​ប្រជា​ពល​ដ្ឋ​មេភូមិ​និង​មេឃុំ​ ខណ​:​ដែល​ប្រជាពលរដ្ឋ​ចំនួន​១០៦​គ្រួសារ បាននាំគ្នា​ផ្ដិតមេដៃ​អះអាង បញ្ជាក់ថា លោកយាយ កឹម សារ៉ាត់ ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់ នៅ​ចំណុច​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក យ៉ាង​ពិតប្រាកដ...

ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័ត​ជា​ឯកច្ឆន្ទ វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​

​ភ្នំពេញ ​៖​ ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​មាន​លោក​អ៊ឹម ឈុនលឹម ជា​ប្រធាន បានអនុម័ត​ជា​ឯកច្ឆន្ទ ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ស្រប​នឹង​រដ្ឋធម្មនុញ្ញ ។​ ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ នេះ លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដឹកនាំ​​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​នៅ​អគារ ស វិមាន​រដ្ឋ​ចំការមន ដើម្បី​ពិនិត្យ​និង​សម្រេច​សំណើ​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង​...

​អនុរក្ស​ពន្ធនាគារ ស្នាក់នៅ​ក្នុង​ពន្ធនាគារ យូរ​ជាង​ទណ្ឌិត​

​ភ្នំពេញ ​៖ លោក​ប៉ាវ ហមផាន បាន​អះអាង​ថា អនុរក្ស​ពន្ធនាគារ បាន​បំពេញ​ការងារ ភារកិច្ច ការពារ​សុវត្ថិភាព ជន​ជាប់​ឃុំ​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​មិន​មាន​ថ្ងៃ​ឈប់​ឈប់សម្រាក និង​ក៏​ជា​អ្នក​ដែល​ស្នាក់នៅ​ក្នុង​ពន្ធនាគារ យូរ​ជាង​ជន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ទៅទៀត ហើយ​មុខជំនាញ​ពន្ធនាគារ​មិន​មាន​សាច់ញាតិ ឬ​កូន ចង់​បន្ត​តំណែង​ពី​ឪពុក ដូច​មុខជំនាញ​ផ្សេងៗ​ទៀត​នោះ​ទេ​។​ ​នៅ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួង​មហាផ្ទៃ ធ្វើ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង លោកឧ​ត្ត​ម​អគារនុរក្ស​ថ្នាក់លេខ​២ ឈីម ធី​ដា...

អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ចិន ជាប់គុក​មួយជីវិត​ពី​បទ​ទទួល​សំណូក និង​ផ្តល់​ពត៌មាន​សម្ងាត់​

​អតីត​ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ចិន ឈ្មោះ Ma Jian ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុ​កមួយជីវិត​ពី​បទឧក្រិដ្ឋ​ម​ក្ម​ជាច្រើន​រួមមាន ការទទួលយក​សំណូក និង​ការផ្តល់​ពត៌មាន​សម្ងាត់​។​ ​លោក Ma Jian ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ដាក់ឲ្យ​ស្ថិតក្រោម​ការស៊ើបអង្កេត​កាលពី​ឆ្នាំ ២០១៥ និង​ត្រូវ​បាន​បណ្តេញចេញ​ពី​បក្ស​កុម្មុនិស្ត​ចិន​មួយ​ឆ្នាំ​ក្រោយមក​។​ ​គាត់​បាន​សារភាព​កំហុស ដូច្នេះ​នឹងមិន​ធ្វើការ​ប្តឹង​ឧទ្ធណ៍​នោះទេ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​តុលាការ​ក្នុង​ខេត្ត Liaoning​។​ ​លោក Ma Jian គឺជា​អនុរដ្ឋមន្ត្រី​នៅក្នុង​ក្រសួង​សន្តិសុខ​រដ្ឋ​ដែល​មើល​ការខុសត្រូវ​លើ​ប្រតិបត្តិការ​​បរទេស និង​ការស៊ើបអង្កេត​ប្រឆាំង។​ ​សូមបញ្ជាក់​ថា មន្ត្រីជាន់ខ្ពស់​របស់​បក្ស​កុម្មុនិស្ត​ចិន​ត្រូវបាន​ធ្លាក់ជា​ដំណែង​ជាច្រើ​នាក់ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ការប្រឆាំង​អំពើពុករលួយ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​៕ សុភ័ក្ត្រ ​ប្រភព​៖...

ជប៉ុន​ប្រហារជីវិត​អ្នកទោស ២​នាក់​ទៀត ពី​បទ​ប្លន់​សម្លាប់ កាលពី​ឆ្នាំ ១៩៨៨

​ប្រទេស​ជប៉ុន​កាលពី​ម្សិលមិញ​បានធ្វើការ​កាត​ទោស​ប្រហារជីវិត​អ្នកទោស ២​នាក់​ដោយ​ធ្វើការ​​ព្យួរក​ពួកគេ​។ ក្នុង​ឆ្នាំ ២០១៨​នេះ ជប៉ុន​បាន​ប្រហារជីវិត​អ្នកទោស​ចំនួន ១៥​នាក់ ដែល​វា​គឺជា​តួលេខ​ប្រចាំឆ្នាំ​ដ៏​ខ្ពស់បំផុត ចាប់តាំងពី​ឆ្នាំ ២០០៨​មក​។​ ​អ្នកទោស​ដែល​ត្រូវ​គេ​ប្រហារជីវិត​កាល​ពី​ម្សិលមិញ​មានឈ្មោះ​ថា Keizo Okamoto អាយុ ៦០​ឆ្នាំ ជា​អតីត​សមាជិក​ជាន់ខ្ពស់​របស់​អង្គការ​ចាត់តាំង​ឧក្រិដ្ឋកម្ម និង​ម្នាក់​ទៀត​ឈ្មោះ Hiroya Suemori វ័យ ៦៧​ឆ្នាំ ជា​ទីប្រឹក្សា​វិនិយោគទុន​។ ពួកគេ​ទាំង​ពី​អ្នក ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ ២០០៤ ពី​បទ​ប្លន់​សម្លាប់​។​ ​ពួកគេ​បាន​ប្លន់​ប្រាក់​ចំនួន...

​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​នៅ​ទីតាំង​សត្តឃាតដ្ឋាន មើល​អនាម័យ សាច់​សត្វ និង​ផលិតផល​សាច់​សត្វ ដែល​នាំចូល​ដែល​ខូចគុណភាព​

​ភ្នំពេញ ​៖ លោក​នួន ផា​រ័ត្ន បាន​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​នៅ​ទីតាំង​សត្តឃាតដ្ឋាន ពិសេស​អនាម័យ សាច់​សត្វ និង​ផលិតផល​សាច់​សត្វ ដែល​នាំចូល​ដែល​ខូចគុណភាព រួម​ដែល​ចរាចរណ៍​លើ​ទីផ្សារ និង​នាំចូល​ពី​ប្រទេសជិតខាង រួម​ទាំង​ទំនិញ​ផ្សេងៗ បន្លែបង្ការ ម្ហូបអាហារ ​និង​ត្រូវ​ចូលរួម​ទប់ស្កាត់​បង្កា​ប​បទល្មើស​ព្រៃឈើ ការ​ជួញដូរ​សត្វព្រៃ បទល្មើស​ជលផល​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។ ​ក្នុង​ពិធី​ប្រកាស ចូលកាន់​មុខ​តំណែង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ​ថ្មី...

ឥឡូវ​មាន​ជនសង្ស័យ​ល្បួង​នារី​នៅ​តាម​ហាង​ផឹកស៊ី​យកទៅដាក់​ថ្នាំ ​ដោះយក​គ្រឿង​អលង្ការ សូមនារី​ៗកុំ​ទុកចិត្ត​ពេក​!

​តាកែវ ​៖​ នារី​បម្រើ​ការងារ​នៅ​ហាង​ដូង​មាស​ ២​រូប​ ស្នើសុំ​អោយ​សមត្ថកិច្ច​ជួយ​ចាប់​ជនសង្ស័យ​ដែល​បន្លំ​ដាក់​ថ្នាំ​រូប​នាង​យក​គ្រឿង​អលង្ការ ខណៈ​ដែល​រូប​នាង​ទាំង​២ ត្រូវ​បាន​ជនសង្ស័យ​ពីរ​រូប​ចូល​មក​ផឹកស៊ី ហើយ​ល្បួង​រូបនាង​ទាំង​ពីរ​យក​ទៅ​តាម ដោយ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូនឡាន​របស់​ជនសង្ស័យ​ម៉ាកកា​ម​រី ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-0507 នាំ​រូបនាង​ចេញពី​ហាង​ផឹកស៊ី​ដូង មាស ស្ថិត​នៅ​សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ឆ្ពោះ​ទៅ​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ អង្គរជ័យ នៅក្នុង​ស្រុក​ឧត្ដុង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ ទី ២៦...
- Advertisment -

Most Read

×