Sunday, May 31, 2026

Monthly Archives: October, 2018

ខ្លោ​ច​ផ្សា​ណាស់​! ត្រូវ​ឪពុក​តិ​រ​ឆ្ឆាន​ចាប់រំលោភ ហើយ​ម្តាយ​ក៏​លែង​ទទួលស្គាល់​ជា​កូន​ទៀត បើ​អ្នកជា​រូបនាង​តើ​ឈឺចាប់​ប៉ុណ្ណា​!?

​នេះ​ជា​រឿង​ដ៏​ខ្លោចផ្សា​មួយ ដែល​ក្មេងស្រី​ម្នាក់​ត្រូវបាន​ឪពុក​ចិត្ត​តិ​រ​ឆ្ឆាន​ចាប់រំលោភ ហើយក៏​ត្រូវ​ម្តាយ​មិន​ផ្តល់​ភាពកក់ក្តៅ​ទេ តែ​បែរជា​ឈប់​ទទួលស្គាល់​នាង​ជា​កូន​ទៀតផង​ ។ រឿងរ៉ាវ​ដ៏​រំជួលចិត្ត​នេះ បាន​លេចឮ​ដល់​ស្ត្រី​សកម្មជន​សិទ្ធិមនុស្ស និង​ជា​ស្ថាបនិក​នៃ​អង្គការ អា​ហ្វី​ស៊ី​ប (afesip) អ្នកស្រី ម៉ម សុ​ម៉ាលី ជួយសង្គ្រោះ​នាង ។​ ​អ្នកស្រី ម៉ម សុ​ម៉ាលី បាន​បង្ហោះ​រូបភាព​ដឹក​ដៃ​នាង​ឆ្លងកាត់​ព្រៃ និង​សរសេរ​រៀប​ដ៏​ឈឺចាប់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកស្រី​យ៉ាង​ដូច្នេះ​ថា​៖ «​តោះ​កូន​បេ​ី​គ្មាន​អ្នកត្រូវការ​កូន ម៉ែ​ចាស់​ម្នាក់នេះ​នឹង​កាន់​ដៃ​កូន មិន​ព្រលែង​កូន​ឡេ​ី​យ ? ម៉ាក់​មិនមាន​អ្វី​ទេ...

ប្រធានាធិបតី​អាមេរិក Donald Trump ទម្លាយ​ចេញ​ថា​៖ រុស្ស៊ី​ចង់ឱ្យ​អាមេរិក​«​ជួយ​បញ្ហា​សេដ្ឋកិច្ច​»

​ប្រធានាធិបតី​អាមេរិក Donald Trump នៅ​ថ្ងៃទី​២៨​តុលា​ម្សិលមិញ​នេះ បានប្រកាស​នៅក្នុង​មិ​ទ្ទីង​មួយ​ក្នុង​រដ្ឋ Illinois ថា រុស្ស៊ី​បានបង្ហាញ​បំណង​ចង់​ទទួលយក​ការជួយ​របស់​អាមេរិក​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​បាន​និយាយ​ដល់​អំពី​លទ្ធភាព​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​Vladimir Putin ។ ​​Sputnik បាន​ដកស្រង់​សម្តី​លោក​Trump ថ្លែង​ទៅកាន់​ហ្វូងមនុស្ស​គាំទ្រ​លោក​នៅ​រដ្ឋ Illinois ថា ៖« ខ្ញុំ​បាន​មាន​ជំនួប​ដ៏​អស្ចារ្យ​មួយ​ជាមួយ​ប្រធានាធិបតី Putin កាលពី​ខែកក្កដា នៅ​Helsinki ។ ខ្ញុំ​បាន​និយាយ​អំពី​អ្វី​គ្រប់យ៉ាង​។ ហើយ​ចូរ​កុំភ្លេចថា​រុស្ស៊ី​ចង់ឱ្យ​យើង​ជួយ​លើ​ផ្នែក​សេដ្ឋកិច្ច​។​ខ្ញុំ​បានធ្វើ​រឿង​អស្ចារ្យ​។​អ្នកណា​ក៏​សុទ្ធសឹង​ចង់ឱ្យ​យើង​ជួយ​។​ ​ក្រោយពេល​ចូលមក​សេត​វិមាន លោក​Trump...

ទៀតហើយ​! មាន​អ្នក​អះអាងថា​រកឃើញ​ម៉ាស៊ីន​នៃ​សាកសព​យន្តហោះ MH370 ក្នុងព្រៃ​ក្រាស់​នៅ​កម្ពុជា​?

Dainel Boyer អ្នក​ដែល​ធ្លាប់បាន​ប្រកាសថា​បានរ​ក​ឃើញ​យន្តហោះ MH370 ក្នុងព្រៃ​ក្រាស់​តាមរយៈ Google Maps, ថ្មីៗ​នេះ​បានប្រកាស​ទៀតថា គេ​សន្និដ្ឋានបាន​នៃ​ទីតាំង​ជាក់លាក់​នៃ​គ្រឿង​ម៉ាស៊ីន​របស់​យន្តហោះ​នេះ​។​ ​ផ្អែក​តាម​ការវិភាគ​ទាំងឡាយ​របស់ខ្លួន Dainel Boyer ចាត់ទុកថា​វត្ថុ​ពណ៌​ស​ក្នុង​រូបភាព​មាន​បណ្តោយ 2,79 m និង​ទទឹង 4,37 m វា​ប្រហាក់ប្រហែល​ជាមួយ​ស្តង់ដារ​ម៉ាស៊ីន​យន្តហោះ​នេះ​។​ ​លោក​Boyer ពោលថា​៖ «​នេះ​ជាការ​រកឃើញ​ដ៏​ធំ​មួយ ហើយ​វា​គប្បី​ត្រូវបានធ្វើ​ការត្រួតពិនិត្យ​»​។ ក្នុង​សេចក្តីប្រកាស​នោះដែរ Boyer និយាយថា...

ចាប់​យុវជន​ម្នាក់ ជេរប្រមាថ ស្នងការ​នគរបាល​ខេត្តសៀមរាប លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​

​សៀមរាប ​៖ យុវជន​ម្នាក់ ដែល​ជេរប្រមាថ ស្នងការ​នគរបាល​ខេត្តសៀមរាប ថា​ចាប់ខ្លួន​ដាក់គុក​ហើយ​ជំរិត​ទារ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប ស្រាវជ្រាវ​រហូត​ចាប់ខ្លួនបាន យកមកសាកសួរ ​ប៉ុន្តែ​ទោះយ៉ាងណា ឪពុកម្តាយ​យុវជន​រូបនោះ បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា កូនប្រុស​របស់គាត់ បាន​ខូចចិត្ត​ព្រោះ​ប្រពន្ធ​ចុះចោល ​ក៏​បែកគំនិត​ដើរលេង​ច្រើន និង មាន​សភាព​វង្វេង​បាត់បង់​សតិ​និយាយ មិនសូវ​ដឹង​ខុសត្រូវ​និង​ប្រើប្រាស់​គ្រឿងញៀន​។​ ​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨ បាន​ផ្សាយ​ថា ​បន្ទាប់​មានការ​សរសេរ​បង្ហោះ...

​កាំភ្លើងខ្លី​៣៥​ដើម ដឹក​ពី​ពី​ផ្សារ​អូរ​ឡាំ​ពិ​ក​ទៅ​ប្រទេស​វៀតណាម ត្រូវ​បង្ក្រាប​នៅ​ព្រំដែន​ទន្លេ​ចាម​

​ខេត្ត​ត្បូងឃ្មុំ​ ៖ កម្លាំង​សមត្ថកិច្ច​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា និង​កងរាជអាវុធហត្ថ បានធ្វើ​ការឃាត់​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ឆែកឆេរ​រកឃើញ​កាំភ្លើងខ្លី​ទំនើបៗ​៣៥​ដើម ដែល​ឈ្មួញ​បង្កប់​ក្នុង​ទំនិញ​ដឹក​ពី​ផ្សារ​អូរ​ឡាំ​ពិ​ក ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ប្រទេស​វៀតណាម​។ ​កម្លាំង​មន្ត្រី​អាវុធហត្ថ គយ​សហការ​បង្ក្រាប កាំភ្លើងខ្លី​ឆ្លងដែន​ខុសច្បាប់ ស្ថិតនៅ​តាមផ្លូវ​ចូលទៅ​ព្រំដែន ប្រ​ទស​វៀតណាម មាត់ច្រក​ទន្លេ​ចាម ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ ​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់លោក គុណ ញឹម...

លោក​សែម បូរ៉ា អគ្គនាយក​ទូរទស្សន៍​អន​ឡាញ TNM ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ រឿង​ឆបោក​លុយ​ទិញ​លក់​ដី ជិត​៣០​ម៉ឺន​ដុល្លារ នៅ​ខេត្តកំពង់ចាម​

​ភ្នំពេញ ​៖ លោក​សែម បូរ៉ា អគ្គនាយក​ទូរ​ទ្សន៍​អន​ឡាញ TNM ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ រឿង​ឆបោក​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ខេត្តកំពង់ចាម​។ ​បើតាម​ប្រភពព័ត៌មាន​មួយចំនួន បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​លោក​សែម បូរ៉ា អគ្គនាយក​ទូរ​ទ្ស​អន​ឡា​ញន៍​TNM ពាក់ព័ន្ធ​ក្នុង​ដីធ្លី​ទី​ញ​ដី​លក់​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម និង​រឿង​រកស៊ី​ក្រុមហ៊ុន នៅ​ខេត្តកំពង់ចាម​។​ ​បើតាម​របាយការណ៍រ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ...

យុវជន ត្រូវ​បែរមក​សិក្សា​លើ ចំណេះដឹង​បណ្ដុះបណ្ដាល បច្ចេកទេស​វិជ្ជាជីវៈ ហើយនឹង​បត់​ខ្លួន​ឲ្យ​ទាន់ ក្នុង​ឧស្សាហកម្ម ៤.០

​ភ្នំពេញ ​៖ ទាក់ទង​នឹង​ការអប់រំ​របស់​វិទ្យាស្ថាន អាជីវកម្ម​អន្តរជាតិ បាន​ផ្ដោត​សំខាន់​គឺ​ការអនុវត្តន៍ ដោយផ្ទាល់​៧០​ភាគរយ និង​ទ្រឹស្ដី​ចំនួន​៣០​ភាគរយ​។ ក្នុងន័យនេះ​លោក​ចង់​បញ្ជាក់ថា រាល់​សិស្ស​ដែល​បាន​សិក្សា​ចេញពី វិទ្យាស្ថាន​ទៅ​គឺ​សុទ្ធតែ មានការ​ងារ​ធ្វើ​គ្រប់ៗ​គ្នា ។​ ក្រោយ​បញ្ចប់ ចែក​សញ្ញាបត្រ​ជូន​ដល់​សិស្ស វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ​នៅ​ថ្ងៃ ទី​២៨ ខែតុលា ឆ្នាំ​២០១៨ នា​សណ្ឋាគារ ហាយ​ស្កា​យ លោក​បណ្ឌិត​ឡី សុភាព នាយក​វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ លោក​ឡី សុភាព...

ដាក់​រូប​គំរូខ្លោង​របារ​កាត់​ទទឹងផ្លូវ​៥​ជម្រើស ឲ្យ​អ្នកលេង Facebook បោះឆ្នោត ដើម្បី​យក​ដាក់តាំង​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ​សាលា​រាជធានី​ភ្នំពេញ​ ​បានដាក់​បង្ហាញ​នូវ​រូប​គម្រូ​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​ចំនួន​៥​ជម្រើស ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook ធ្វើការ​បោះឆ្នោត​គាំទ្រ ដើម្បី​យក​ដាក់តាំង​បង្ហាញ​នៅតាម​ផ្លូវ​សាធារណ​ចំនួន​៤​គោលដៅ សម្រាប់​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្ដែតប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨ ខាងមុខនេះ​។​ ​តាមរយៈ​ទំព័រ Facebook ផ្លូវការ​របស់​សាលា​រាជធានី​ភ្នំពេញ ដែលមាន​ឈ្មោះថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ​» បាន​បញ្ជាក់ថា រូប​គំរូ​ចំនួន​៥​សន្លឹក​នេះ គឺជា​ស្នាដៃ​របស់​បេក្ខជន ដែល​បានជ្រើសរើស​ដោយ​គណៈកម្មកា​រ​វាយតម្លៃ...

កាំកុងត្រូលខេត្តស្វាយរៀងចុះពិនិត្យ​ទំនិញ និងអាហារ ភេសជ្ជៈគ្រឿងកំប៉ុង ដែលដាក់លក់តាមស្តង់ និងអាហារដ្ឋាននានា ​ក្នុងពិធីប្រណាំងទូក

(​ស្វាយរៀង​)៖ ​ដើម្បី​បង្កលក្ខណៈ​សប្បាយរីករាយ​ដល់ ប្រជាពលរដ្ឋ​ក្នុង​ពិធី​ប្រណាំងទូក​ក្នុង​ខេត្តស្វាយរៀង និង​ធានាបាន​នូវ​សុ​វត្តិភាព​ម្ហូបអាហារ​នោះ មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​ទំនិញ​និង​ម្ហូបអាហារ ភេ​ជ្ជៈ​ជា​គ្រឿង​កំប៉ុង​ដែល​ដាក់លក់​តាម​ស្តង់ អាហា​រដ្ឋា​ន​នានា​នៅ​ក្រុង​ស្វាយរៀង​។​ ​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាននៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ លោក​ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានឱ្យដឹងថា ដោយមាន​ការណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​លោក​ម៉ក់ ពេ​ជ្ជ រិ​ទ្ធ ប្រធាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល តម្រូវឱ្យ​មន្ត្រី​កាំកុងត្រូល​ត្រូវ​ចុះ​ពិនិត្យ​មុខទំនិញ​ជាប្រចាំ​យ៉ាងហោចណាស់ ១​ខែ​បាន​១​ដង ឬ...

ឯកឧត្តម​បណ្ឌិត ថោង ខុន ចុះ​ពិនិត្យ​ទីតាំង រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បាន​ចុះទៅពិនិត្យ​ទីតាំង ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​ជា​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​។​ ​ព្រម​ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន ក៏បាន​បើក​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​មន្ទីរ​រាជការ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក​ដើម្បី​ពិភាក្សា​អំពី​ផែនការ​បុណ្យ​ទន្លេ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​ ​នាឱកាស​នោះ ឯកឧត្តម ថោង ខុន ក៏បាន​ស្នើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អប់រំ​អាជីវករ និង​ប្រជាពលរដ្ឋ ឲ្យ​ចេះ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ...
- Advertisment -

Most Read

×