Sunday, May 31, 2026

Monthly Archives: October, 2018

លួច​យក​លុយ​និង​គ្រឿងអលង្កា ទៅ​សង​ធនាគារ ប្រពន្ធ កុហក​ប្តី​ថា មាន​ចោរ​ប្រដាប់អាវុធ ប្លន់​យក​មាស​ប្រាក់​

​បន្ទាយមានជ័យ ​៖ ស្ត្រី​ម្នាក់​ជំពាក់​លុយ​ធនាគារ និង​ជំពាក់​បំណុល​គេ ផ្សេងទៀត បាន​ប្រើប្រាស់​ល្បិច កុហក​ប្តី​ចុង ថា​មាន​ចោរ​ប្រដាប់អាវុធ​២​នាក់ មក​ភ្ជង់​គំរាម​ប្លន់​យក​មាស​ប្រាក់​អស់​ពី​ផ្ទះ នគរបាល ស្រាវជ្រាវ​ស៊ើបអង្កេត​ចំណាយពេល ប្រមាណ​២០​ម៉ោង ទើប​ដឹងថា ស្ត្រី​រូប​នោះ យក​មាស​ប្រាក់ ទៅ​បញ្ចាំ​គេ យក​ប្រាក់​ទៅ​សង​ថ្លៃ​ធនាគារ រឿង​រកស៊ី និង​ជំពាក់​បំណុល រៀបការ​កូនស្រី​ប្តី​ដើម ទើប​ហ៊ាន បំភ្លៃ​សក្ខី​ក​បង្កើត​បទល្មើស បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ពេញ​និង​ខេត្ត​បន្ទា​មានជ័យ អាច​និង...

តើ​ជឿ​ទេ​ថា មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យ​ព្រះកុសមៈ គ្រាន់តែ​ចំណាយ​ជួសជុល និង​លាបថ្នាំ​អាគារ​២​ឆ្នាំ​ជាប់​គ្នា អស់​ថវិកាជាតិ ១៦០​ម៉ឺន​ដុល្លារ​អាមេរិក​..?

​រាជធានី​ភ្នំពេញ​ ៖ មន្ទីរពេទ្យ​ព្រះកុសមៈ ឬ​ហៅ​ពេទ្យ​លោកសង្ឃ ដែល​បច្ចុប្បន្ន​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសមៈ មាន​ប្រភព​ព័ត៌មាន​មួយចំនួន​អះអាងថា សព្វថ្ងៃនេះ កំពុង​កើតមាន​អំពើពុករលួយ​កិបកេង​ថវិកាជាតិ​ជាច្រើន នៅក្រោម​ការដឹកនាំ​ដោយ លោក តាន់ សុ​គុន្ធ ជា​នាយក​មន្ទីរពេទ្យ ដែល​អាច​នាំឱ្យ​បាត់បង​ថវិកា ឬ​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​រាប់​ពាន់​លាន​រៀល​ក្នុង​១​ឆ្នាំៗ​។​ ​ប្រភព​បាន​ឱ្យដឹង​បន្ត​ថា គ្រាន់​តែ​ការងារ​ជួសជុល និង​លាប់​ថ្មាំ​តិចតួច ផ្នែក​ខ្លះ​នៅ​អាគារ​ជាន់​ទី​២ និង​ទី​៣ នៃ​អាគារ​ធំ របស់​មន្ទីរពេទ្យ​មួួយ​នេះ គឺ​បាន​ចំណាយ​ថវិកាជាតិ ក្នុង​ឆ្នាំ​២០១៧...

​ជំរុញ​ការងារ​គ្រប់គ្រង និង​ការកែច្នៃ​សំណល់​រឹង និង ការគ្រប់គ្រង​មូលនិធិ​បរិស្ថាន​និង​សង្គម​

​ភ្នំពេញ​៖ ដើម្បី​គ្រប់គ្រង និង​ការកែច្នៃ​សំណល់​រឹង និង ការគ្រប់គ្រង​មូលនិធិ​បរិស្ថាន​និង​សង្គម លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា កិច្ចប្រជុំ​នេះ ប្រមូល​ធាតុ​ចូល​ពី​ភាគី និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​ដោយ​មាន​ភាពជាក់លាក់​សម្រាប់​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដោយ​បញ្ជៀ​ស​បាន​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ទាំងឡាយ ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​។​ ​ទីស្តីការ​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​កិច្ច ប្រជុំ​ពិភាក្សា​ស្តីពី​ការគ្រប់គ្រង និង​ការកែច្នៃ​សំណល់​រឹង និង​ការកែសម្រួល​លើ​ការគ្រប់គ្រង​មូលនិធិ​បរិស្ថាន​និង​សង្គម...

ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប នឹង​មាន​កន្លែង​កែច្នៃ​សំរាម ទៅ​ថាមពល​អគ្គិសនី​

​ភ្នំពេញ ​៖ ក្រុមហ៊ុន Shandong បានស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​សុំ​វិនិយោគ​លើ​ការ កែច្នៃ​សំរាម​ទៅ​ជា​ថាមពល​អគ្គិសនី​លើ​២​ខេត្ត គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ដែល​ការ​បំប្លែង ថាមពល​អគ្គិសនី​ទាំង​២​ខេត្ត​ខាងលើនេះ ក្រុមហ៊ុន​គ្រោង​ចំណាយ​ទុនវិនិយោគ​ចំនួន ៨៦​លាន​ដុល្លារ ។​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានអនុញ្ញាត​ឱ្យ​ក្រុម Shandong Wangeng Energy Technology...

​កោះហៅ​ម្ចាស់​អាជីវ​កម្មដ្ឋាន ក្លឹប​កម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ មក​ប្រជុំ​ដើម្បី​រួមគ្នា ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី បាន​កោះប្រជុំ​ជាមួយ​ម្ចាស់​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ បារ​បារាំង សណ្ឋាគារ​លំដាប់​ផ្កាយ​ក្នុង​រាជធានី​ភ្នំពេញ មក​ប្រជុំ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ការបញ្ជ្រាប ការយល់ដឹង និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន រួម​ទាំង​ការចុះកិច្ចសន្យា​លើ​កិច្ច​សហការ និង​ធានា​អះអាង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន មិន​ឲ្យ​កើតមានលើទី​តាំងរប​ស់​ខ្លួន​។​ ​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើង ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​២៥ តុលា នៅ​សាលា​រាជធានី​ភ្នំពេញ ថា ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន...

​ជន​ញៀន​ថ្នាំ​ម្នាក់ ខឹង​ប្រពន្ធ​និង​ម៉ែក្មេក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ទាញ​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​ស្លាប់​

​កំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​រូបគេ​ញៀន​គ្រឿងញៀន ហើយ​ខឹង​ប្រពន្ធ​និង​ម៉ែក្មេក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​ដោយសារតែ​រូបគេជ​ក់​គ្រឿងញៀន ក៏​ទាញ​កាំបិតផ្គាក់​ប្រពន្ធ​បណ្តាលឲ្យ​ស្លាប់​នៅលើ​ផ្ទះ​តែ​ម្តង ។​ ​ឃាតករ យ៉ាង​សាហាវ ដែល​ប្រើប្រាស់​សារធាតុ​ញៀន ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក បាន​ចាប់​ប្រពន្ធ​ចងដៃ​ជាប់​ដោយ​ក្រមា រុញ​ដណ្តើរ​ផ្ទះ​ចេញ ហើយ​កាប់សម្លាប់​ប្រពន្ធ កាលពី​ថ្ងៃ​ទី​២៤​តុលា​២០១៨​វេលា​ម៉ោង​១៧​និង​២០​នាទី នៅ​ភូមិ​ឃ្លាំង ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​កក់ក្តៅ មុន​នឺង​សមត្តកិច្ច​ឃាត់ខ្លួន​។​ ជនដែដល់​ឈ្មោះ ម៉ាន់ ធុង ភេទ ប្រុស...

សំឡេង​ផ្ទុះ​យាន្ត នៅ​លើ​មេឃ ក្នុង​ភូមិសាស្ដ្រ​ស្រុក​គូលែន ធ្លាក់​បំណែក​លើផ្ទះ និង​ដី​ប្រជាពលរដ្ឋ​

​ព្រះវិហារ ៖ មាន​សំឡេង​ផ្ទុះ​ដ៏​កក្រើក​មួយ នៅលើ​អាកាស ក្នុង​ភូមិសាស្ដ្រ​ស្រុក​គូលែន រួចហើយ​បាន​ប្រទះ​ឃើញ​បំណែក​ជា​ប្រភេទ​អាលុយមីញ៉ូម និង​ជ័រ ធ្លាក់​មក​រាយប៉ាយ​នៅលើ​ដី និង​បំណែក​ខ្លះ​ទៀត​ធ្លាក់​នៅ​ចំ​ដំបូង​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​ក្នុង​ភូមិសាស្ដ្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ។ ក្នុង​ហេតុការណ៍​នោះ មិន​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ គ្រាន់​តែ​បង្ក​ការភ្ញាក់ផ្អើល​តែ​ប៉ុណ្ណោះ​។​ ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន មិនទាន់​អាច​សន្និដ្ឋាន​យ៉ាងច្បាស់​ថា តើ​បំណែក​ទាំងនេះ ជា​អ្វី​ពិតប្រាកដ​នោះ​ទេ គ្រាន់តែ​ចាត់ទុកថា ជា​បំណែក​យាន្ដ​ម្យ៉ាង...

វៀតណាម​កំពុង​បារម្ភ​ពី​ហានិភ័យ​រង​ទណ្ឌកម្ម ប្រសិនបើ​ទំនិញ​ចិន​ត្រូវបាន​«​ខ្ចី​ផ្លូវ​»​ប្រទេស​នេះ​នាំ​ចេញទៅ​អាមេរិក​

ក្រុម​អ្នកជំនាញការ​វៀតណាម​ កំពុង​វិភាគ​អំពី​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ចំពោះ​ក្រុមហ៊ុន​វៀតណាម​។​ ​ក្រុម​អ្នកជំនាញការ​ទាំងនេះ​លើកឡើងថា ប្រសិនបើ​ទប់ស្កាត់​ពុំបានទំនិញ​ចិន​«​លួច​ជ្រក​ក្រោម​យីហោ​វៀតណាម​» ដើម្បី​នាំចេញ​ទៅកាន់​អាមេរិក​បានទេ នោះ​ទំនិញ​វៀតណាម​មាន​ហានិភ័យ​រង​ទណ្ឌកម្ម​របស់​អាមេរិក ។​ ​ក្នុង​សិក្ខាសាលា​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ ខែតុលា​កន្លងមកនេះ ក្រុម​អ្នកជំនាញការ​វៀតណាម​វាយតម្លៃថា ភាព​តានតឹង​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង​កាន់តែខ្លាំង​រវាង​ខឿនសេដ្ឋកិច្ច​ធំ​ពិភពលោក​ពីរ​នេះ គឺជា​ឱកាស​សម្រាប់ ក្រុមហ៊ុន​វៀតណាម​បើកទូលាយ​ទីផ្សារ​នាំចេញ​។​ ​ប៉ុន្តែ​ទន្ទឹមនឹង​ឱកាសល្អ ក៏មាន​ហានិភ័យ​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ករណី​ទំនិញ​របស់​ចិន​ខ្ចី​ផ្លូវ​វៀតណាម​ដើម្បី​នាំចេញ​ទៅកាន់​អាមេរិក បំណង​បញ្ចៀស​ពី​ទណ្ឌកម្ម​។ រឿងនេះ​អាច​មើលឃើញ​ជា​រឿង​ធម្មតា ប៉ុន្តែ​វា​អាច​ស្មុគស្មាញ​ណាស់ ព្រោះ​ងាយ​ត្រូវបាន​«​កែច្នៃ​»​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ឬ​ក្រុមហ៊ុន​មាន​ដើមទុន​បរទេស​។​ ​កន្លងមក ដែកថែប​ដែល​ផលិត​នៅ​ប្រទេស​ចិន រួច​នាំចេញ​ក្រោម​យីហោ​ដែកថែប​វៀតណាម ត្រូវបាន​អាមេរិក​ដាក់ ទណ្ឌកម្ម​បង្គាប់​បង់ពន្ធ​ដល់​ទៅ​៤៥០​ភាគរយ​កាលពី​ឆ្នាំទៅ​មិញ គឺជា​មេរៀន​មួយ​ចាំបាច់​ត្រូវតែ​ចងចាំ​។​ ​លើសពីនេះ​ទៀត នៅពេលដែល​ការ​បន្លែបន្លំ​ត្រូវបាន​សមត្ថកិច្ច​នៃ​ប្រទេស​នាំចូល​រកឃើញ...

ភាសា​លែង​ជា​ឧបសគ្គ​ទៀត​ហើយ ៖ បកប្រែ​សារ​សន្ទនា​ក្នុងពេល​ឆ្លើយឆ្លង​ភ្លាមៗ​

​កម្មវិធី Viber ពិត​ជា​កម្មវិធី​ទូរស័ព្ទដៃ​អន្តរជាតិ​មួយ​។ អ្នក​អាច​ផ្ញើ​សារ​សន្ទនា​ជាមួយ​មិត្តភក្តិ​ពី​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ឬ​តាមដាន​អំពី​សហគមន៍ (Community) ផ្សេងៗ​ពី​ប្រទេស​នានា និង​ក្នុង​ភាសា​ស្ទើរតែ​ទាំងអស់​។ ប៉ុន្តែ​វា​បាន​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ហា​ថ្មី​មួយ - តើ​អ្នក​អាច​យល់​យ៉ាង​ដូចម្តេច​នៅពេលដែល​ពួកគេ​សរសេរ​ក្នុង​ភាសា​ផ្សេង​ខុស​ពី​ភាសាជាតិ​របស់​អ្នក​? កាលពីមុន នៅពេល​ដែល​អ្នក​ទទួល​បាន​សារ​មួយ​ក្នុង​ភាសា​មួយ​ដែល​អ្នក​មិន​យល់ អ្នក​ត្រូវ​ចម្លង​វា រួច​បើក​កម្មវិធី​ឬ​សេវាកម្ម​បកប្រែ ដាក់​វា​ចូលទៅ​ក្នុង​កម្មវិធី អាន​សារ​ដែល​បាន​បកប្រែ​រួច ហើយ​ត្រឡប់​ទៅកាន់​កន្លែង​ផ្ញើ​សារ​ដើម្បី​ធ្វើ​ការឆ្លើយតប​។ ទាំងអស់​នេះ​តម្រូវ​ឲ្យ​អ្នក​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ដើម្បី​យល់​អំពី​អត្ថន័យ​ខ្លឹមសារ​របស់​សារ​មួយ ចំណែកឯ​កិច្ចសន្ទនា​ប្រហែល​ទៅមុន​ហួស​ទៅ​ហើយ ធ្វើឲ្យ​អ្នក​ខកខា​នឱកាស​ក្នុង​ការចូលរួម​។​ ​បកប្រែ​សារ​សន្ទនា​របស់​អ្នក​ភ្លាមៗ​ ​ដើម្បី​ធ្វើឲ្យ​ការសន្ទនា (​ក្នុង​ភាសា​ណាមួយ​ក៏ដោយ​) មាន​ភាពងាយស្រួល​និង​រលូន កម្មវិធី Viber...

ចិន​ទូន្មាន​ប្រធានាធិបតី Trump ឱ្យ​ងាក​មក​ប្រើ​ទូរស័ព្ទ Huawei វិញ​

មុននេះ​មាន​ព័ត៌មាន​ពី​កាសែត​អាមេរិក​ជាច្រើន លើកឡើងថា ចារកម្ម​ចិន​និង​រុស្ស៊ី​តែង​លួច​ស្តាប់​ការសន្ទនា​ទូរស័ព្ទ​របស់​ប្រធានាធិបតី Donald Trump អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ផ្តើម​សំណើ​ឱ្យ​ម្ចាស់​សេត​វិមាន​ប្តូរ​ទៅប្រើ Huawei វិញ​។​   ​តាម​កាសែត The New York Times បណ្តា​មន្ត្រី​អាមេរិក​ទើប​បង្ហើប​ប្រាប់ថា ចារកម្ម​ចិន​តែង​លួច​ស្តាប់​ការសន្ទនា របស់​ប្រធានាធិបតី Donald Trump នៅពេលដែល​លោក​ប្រើ​ទូរស័ព្ទ iPhone ពេល​លោក​ប្រើប្រាស់​វា​ដើម​ជជែក​ជាមួយ​មិត្តភក្ដិ​។​ ​ក្នុង​ប្រតិកម្ម​ពុំ​នឹកស្មាន​ដល់​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លើកឡើងថា ប្រសិនបើ​ប្រធានាធិបតី​Trump...
- Advertisment -

Most Read

×