Sunday, May 31, 2026

Monthly Archives: October, 2018

ជំនួប​នាយករដ្ឋមន្ត្រី​ជប៉ុន ចិន​៖ ជប៉ុន​បញ្ឈប់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដែល​ធ្លាប់បាន​អនុវត្តន៍​៤០​ឆ្នាំ​កន្លង​ចំពោះ​ចិន​

​នៅ​ថ្ងៃទី​៥​តុលា នាយករដ្ឋមន្ត្រី​ចិន លី គី​គាង បាន​ពោល​ទៅកាន់​សម​ភាគី​ជប៉ុន ​Shinzo Abe ដែល​កំពុង​ទស្សនកិច្ច​ប្រទេស​នេះ​ថា ក្រុង​ប៉េកាំង​ស្វាគមន៍​ក្រុង​តូ​ក្យូ​ដែល​បាន ចូលរួម​ក្នុងការ​កែទម្រង់​និង​បើកទ្វារ​ខឿនសេដ្ឋកិច្ច​ចិន​។​ ​ស្ថានីយ​វិទ្យុ​ជាតិចិន បាន​ដកស្រង់​សម្តី​លោក​លី គី​គាង​ដែល​សម្តែង​ក្តី​សង្ឃឹមថា ចិន​និង​ជប៉ុន​អាច​សហប្រតិបត្តិការ សំដៅ​ធានា​យន្តការ​ពហុភាគី​និង​ពាណិជ្ជកម្ម​សេរី​។ លោក​ក៏​ស្វាគមន៍​ជប៉ុន​ដែល​សកម្ម​ចូលរួម​ក្នុង​គំនិត​ច្នៃប្រឌិត ហេដ្ឋារចនាសម្ព័ន្ធ​(​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​) របស់​ចិន​។​ ​ប្រភពព័ត៌មាន​ពី​ជប៉ុន​វិញ​ឱ្យដឹងថា ក្នុងស្ថានភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​កើនឡើង លោកនាយក​រដ្ឋមន្ត្រី​ចិន អាច​យល់ព្រម​ជំរុញ​ការតភ្ជាប់​រវាង​បណ្តា​ខឿនសេដ្ឋកិច្ច​ក្នុង​តំបន់​។​ ​នាយករដ្ឋមន្ត្រី​ទាំងពីរ​ក៏​នឹង​អនុម័ត​ការពន្យារពេល​ប្តូរ​រូបិយប័ណ្ណ​ប្រទេស​ទាំងពីរ​ដែលមាន​តម្លៃ​ប្រមាណ​៣០០០​ពាន់​លាន​យ៉េន​(​ប្រមាណ​២៦,៦​ពាន់​លាន​ដុល្លារ​) សំដៅ​ប្រឈម​នឹង​ហានិភ័យ​វិបត្តិ​ហិរញ្ញវត្ថុ​។​ ​នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏​នឹង​ប្រកាសប្រាប់​នាយករដ្ឋមន្ត្រី​ចិន អំពី​ការដែល​ជប៉ុន​នឹង​ផ្អាក​បណ្តា​គម្រោង​ជំនួយ​អភិវឌ្ឍន៍ ផ្លូវការ​(ODA) ឱ្យ​ចិន​ដែល​ធ្លាប់​ត្រូវបាន​អនុវត្តន៍​ក្នុងអំឡុងពេល​៤០​ឆ្នាំកន្លងមក...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ ទទួលបាន​ការជួយ​យ៉ាងច្រើន​ពី​អ្នក​រួម​ការងារ ។ លុយកាក់ ខាតបង់​ឱកាស​បាន​លាភ ។ មនោសញ្ចេតនា គួរ​គោរព​ភាព​ឯកជន​របស់​គូស្នេហ៍ ។ ​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​ដោយ​រលូន​។ លុយកាក់ មាន​បន្ថែម​វិធី​រកប្រាក់​ច្រើន ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ ភ្ជាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​ ​ឆ្នាំ​ខាល ៖ ការងារ...

​រន្ធត់​ណាស់​! សត្វ​ឆ្កែ​១​ក្បាល​ដូច​ចងកំហឹង​កាលពី​១០​ឆ្នាំមុន ស្ទុះ​ខាំ​កូន​មិន​អស់ចិត្ត បន្ត​ខាំ​ម្តាយ​ទៀត​យ៉ាង​សាហាវ ទោះបី​មាន​មនុស្ស​មកជួយ​យ៉ាងណា (​វីដេអូ​)

​នេះ​ជា​ខណៈ​ដ៏​រន្ធត់ និង​គួរ​ឲ្យ​អាសូរ​បំផុត​មួយ ដែល​ក្មេងស្រី​ម្នាក់​ត្រូវបាន​សត្វ​ឆ្កែ​ដ៏​សាហាវ​មួយ​ក្បាល បាន​វាយប្រហារ​យ៉ាង​សាហាវ និង​សូម្បីតែ​ទៅលើ​ម្តាយ​របស់​នាង ដែល​បាន​រត់​មកជួយ ។​ ​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ម្នាក់​ខណៈ​កំពុង​រង់ចាំ​សេវា​រថយន្ត​ទៅកាន់​សាលារៀន​របស់​នាង នៅពេលនោះ សត្វ​ឆ្កែ​២​ក្បាល​ទាំង​តូច​ទាំង​ធំ ស្ទុះ​ចូលមក​វាយប្រហារ​នាង​តែម្តង ។ ហើយ​សត្វ​ឆ្កែ​តូច​ក្នុងចំណោម​២​ក្បាល​នោះ បាន​ខាំ​នាង​តូច​យ៉ាង​ញក់ញី​ពុំ​ព្រលែង​នោះទេ ។​ ​មួយសន្ទុះ​ក្រោយ ម្តាយ​របស់​នាង​ដែល​លឺ​សម្រែក​របស់​នាង ក៏បាន​រត់​ចូល​ជួយ ប៉ុន្តែ គាត់​ពុំ​អាចធ្វើ​បានទេ ទោះបី​គាត់​ខំប្រឹង​យកដៃ​វាយ​វា​យ៉ាងណាក៏ដោយ ។ បន្ទាប់មក បុរស​ចំណាស់​ម្នាក់​ក៏បាន​ចូល​ជួយ ប៉ុន្តែ...

បណ្តាសារ ៣ ដ៏​គួរឲ្យខ្លាច នៅ​កោះ​ល្បី​ថា មាន​កំណប់ទ្រព្យ​មហាសាល នា​ប្រទេស​អាមេរិក​

​កោះ Charles របស់​អាមេរិក ត្រូវបាន​ចាត់ទុក​ថា មាន​កំណប់ទ្រព្យ​មហាសាល ត្បូង​ពេជ្រ កែវ​កង ច​រណៃ​... ។ ប៉ុន្តែ​កោះ​នេះ​បាន​ជាប់ "​ជំពាក់​នឹង​បណ្តាសារ ដ៏​អាថ៌កំបាំង ៣ ធ្វើឲ្យ​គ្មាន​អ្នក​ណា​បាន​ប៉ះពាល់​កំណប់ទ្រព្យ​នោះ​បាន​ឡើយ ។ មាន​អ្នកខ្លះ​ត្រូវបាន​ឲ្យ​ឆ្កួត​វង្វេង ហើយ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​... ឆ្កួត​ទៀតផង ។​ ​កោះ​នេះ​ស្ថិតនៅ Connecticut អាមេរិក ។ កោះ Charles...

ចិត្ត​ជា​អ្នកកីឡា​មែន​! ជើង​បាក់​ហើយ តែ​ប្រឹង​វារ​ឲ្យដល់​… គោលដៅ​! (វីដេអូ)

​ការរត់​បណ្តាក់ Ekiden ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ ខែតុលា នា​ទីក្រុង Munakata និង Fukutsu ចំណុះ​ខេត្ត Fukuoka នៅ​ជប៉ុន បាន​ល្បីល្បាញ គ្រា​កើតឡើង​នូវ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ចិត្ត​មែនទែន ។​ ​នារី​យុវ​និស្សិត Lida Rei បាន​ចូលរួម​ការ​រត់ប្រណាំង​នេះ ហើយ​ពេល​នៅសល់តែ ២០០​ម៉ែត្រ ទៀត​ដល់​កន្លែង​រង់ចាំ​របស់​សមាជិក​ក្រុម​ម្នាក់ទៀត ស្រាប់តែ​នាង​មាន​របួស​ពុំ​អាចរ​ត់​បាន ពេលនោះ​ស្រាប់តែ​នាង​សម្រេច​ចិត្ត​ប្រើ "​ជង្គង់​"...

តើ​សណ្តែកសៀង ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព​?

សណ្តែកសៀង​គឺជា​ប្រភព​នៃ​អាហារ​ដែល​ផ្តល់​សារធាតុ​បំប៉ន​យ៉ាងច្រើន​ចំពោះ​សុខភាព ជាពិសេស​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​បញ្ចុះ​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។​ ​សណ្តែកសៀង អាច​ជួយ​ការពារ​ជំងឺ​ក្រិន​រឹង​សរសៃឈាម ដែល​ជា​ហេតុ​នាំអោយ​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​ ​លើសពីនេះទៅទៀត សណ្តែកសៀង មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ពិសេសៗ​មួយចំនួនទៀត ដែលមាន​សារៈសំខាន់​សម្រាប់​រាងកាយ​មាន​សុខភាព​ល្អ​។​ ខ្លាញ់​អាស៊ីត​ពីរ​ប្រភេទ​នោះ​មានឈ្មោះ​ថា Linoleic Acid និង Linolenic Acid ដែល​មាន​ក្នុង​សណ្តែកសៀង មាន​តួនាទី​សម្រួល​ដល់​មុខងារ​សាច់ដុំ​រលោង​ក្នុង​រាងកាយ ព្រមទាំង​រក្សា​សម្ពាធ​ឈាម​អោយ​ស្ថិតនៅ​ក្នុង​កម្រិត​ធម្មតា​ទៀត​។​ ​ចំណែកឯ​ជាតិ​សរសៃ​របស់​សណ្តែកសៀង​វិញ ត្រូវបាន​គេ​បង្ហាញថា វា​អាច​ជួយ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុលក្នុង​រាងកាយ​តាមរយៈ​ការ​បោសសម្អាត​នៅតាម​ជញ្ជាំង​សរសៃឈាម និង​សរសៃ​អា​ក់ទែ​៕​ សុភ័ក្ត្រ

​ឃើញ​ជាងកាត់សក់​ស្អាត​ហើយ​សិច​ស៊ី ភ្ញៀវ​នាំគ្នា​មក​កាត់​ឡើង​ពពាក់​ព​ពួន តែ​នាង​អត់ធ្មត់​រឿងនេះ​លែង​បាន​សុំ​ប្រកាស​លើ​ហ្វេ​ស​ប៊ុ​ក សំណូមពរ​កំលោះៗ​មួយចំនួន​ថា​…

​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាន​កំពុង​ជ្រួល​ច្រឺ​ម​ចង់​ចូល​ចាន​ជ្រក់​តែម្តង បន្ទាប់ពី​បានឃើញ​បណ្តា​រូបភាព​ចែករំលែក​របស់​នារី​ជាជាង​កាត់​ម្នាក់ ដែលមាន​រូប​សម្រស់​មិន​ចាញ់​តារា និង​ថែមទាំង​លេងខ្លួន​សិច​ស៊ី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​យ៉ាងនេះ ។​ ​ថ្មីៗ​នេះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ជាងកាត់សក់​ដ៏​ស្រស់ស្អាត​សិច​ស៊ី រស់នៅ Rayong ប្រទេស​ថៃ ឈ្មោះថា Nitchamon បាន​បង្ហោះ​រូបភាព​របស់​នាង​ជាច្រើន ខណៈ​កំពុងផ្តល់​សេវា​កាត់សក់​ឲ្យ​ទាំង​ក្មេងៗ និង​មនុស្ស​ធំៗ និង​រៀបរាប់​ឲ្យ​ដឹងថា នាង​បាន​បើកហាង​កាត់សក់​តូច​មួយ ដែល​គិត​មកទល់ពេលនេះ​មាន​អស់​រយៈពេល​ពីរ​បី​ឆ្នាំ​មកហើយ ។ ក្នុង​ផុស​របស់​នាង​បាន​បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង ហាង​កាត់សក់​របស់​នាង​ទទួលបាន​អតិថិជន​ទាំង​ក្មេង និង​ចាស់...

​ស្លាប់​២​នាក់ និង​បាត់​ខ្លួន​២​នាក់ ករណី​រថយន្ត​ដឹក​ដែក បុក​ម៉ូតូ​នៅ​ផ្លូវ ចុះ​ចំណោត​តា​តៃក្រោម​ (វីដេអូ)

​កោះកុង ​៖ តៃកុង​រថយន្ត​ម្នាក់ អ្នកបើក​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​២​នាក់​ទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ជួប​ឧបទ្ទវហេតុ​រថយន្ត​ដឹក​ដែក​មួយគ្រឿង ចុះ​ចំណោត​ជាន់​ហ្វ្រាំង​មិន​ស៊ី បុក​ម៉ូតូ​មួយគ្រឿង ក្រឡាប់​បង្ក​ជា​អគ្គិភ័យ បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​១២​នាទី​ព្រឹក នៅ​ចំណុច​ចំណោត​តា​តៃក្រោម ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣០-១៣១ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ាក់ ឃុំ​តា​តៃក្រោម ស្រុក​កោះកុង ខេត្ត​កោះកុង​។​ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា ករណី​គ្រោះថ្នាក់ បង្កឡើង​ដោយ​ខ្លួនឯង រថយន្ត​ម៉ាក់ ហ៊ី​យុន​ដាយ...

ឧបករណ៍​ពិសេស “​ម៉ៅ​ការផ្តាច់​” រូបភាព Selfie (វីដេអូ)

OPPY ជា​បរិក្ខារ​ថតរូប​ដ៏​អស្ចារ្យ ព្រោះ​វា​អាច​នួ​ស​តម្រូវការ​ច្រើន​យ៉ាង​តាំង​ពី​ដង Selfie ឬ Smart Phone ពេល​អ្នក​ដើរលេង ហើយ​ចង់​ថតរូប​ខ្លួនឯង ។​ ​បរិក្ខារ Camera មើល​ទៅ​ដូច​ភ្នែក robot OPPY មាន​កាមេរ៉ា ២ នៅ​ចុង ហើយ​ដងខ្លួន​វា​ត​ភ្ជាប់​នឹង​ប្រដាប់​កាន់​មួយ ។ វា​អាច​ជួយ​អ្នក​ថត​បាន​រូបភាព​នៅ​មុំ​ថត​ជាច្រើន​ដែល Smart Phone ពុំ​អាច​ធ្វើបាន ។ ពិសេស​អ្នក​ពុំ​ខាត​ពេល...

លោក ម៉ែន វិបុល ៖ មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត ចាត់​វិធានការឲ្យបាន​លឿន និង​ឆាប់រហ័ស ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​

​ខេត្ត​ស្វាយរៀងៈ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុម​ការងារ​យុវជន និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងអស់ ដែល​នៅក្នុង​ខែ​តុលា​កន្លងមក​នេះ បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន រួមចំណែក​ធ្វើឲ្យ​ខេត្ត រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ជាពិសេស​នៅក្នុង​ការពារ​សន្តិសុខ សុវត្ថិភាព​យ៉ាង​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ...
- Advertisment -

Most Read

×