Sunday, May 31, 2026

Monthly Archives: October, 2018

បាន​រកឃើញ​បំណែក​សាកសព​មួយចំនួន របស់​អ្នកកាសែត Jamal Khashoggi

ប្រភពព័ត៌មាន​ចំនួន​២ របស់ Sky News ឱ្យដឹងថា ផ្នែក​មួយចំនួន​នៃ​សាកសព​របស់​អ្នកកាសែត​Jamal Khashoggi ត្រូវបាន​រកឃើញ​។​ ​តាម​ប្រភពព័ត៌មាន ២​ខាងលើ Jamal Khashoggi បាន​ត្រូវ​កាត់​ជាច្រើន​ចំណែក ផ្ទៃមុខ​របស់លោក​ក៏​ប្រែប្រួល​ខុស​សណ្ឋាន​ដើម​។​ ​ប្រភព​មួយ​បង្ហើប​ពី​កន្លែង​រកឃើញ​នៃ​បំណែក​ខ្លះ​នៃ​សាកសព គឺ​ស្ថិតនៅក្នុង​សួនច្បារ​នៃ​កន្លែង​ស្នាក់នៅ​របស់​អគ្គ​កុងស៊ុល Saudi Arabia មាន​ចម្ងាយ​ពី​ស្ថាន​កុងស៊ុល​នេះ​ប្រមាណ​៥០០​ម៉ែត្រ​។​ ​ព័ត៌មាន​គួរឱ្យ​តក់ស្លុត​នេះ ត្រូវបាន​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ថ្លែង​ឡើង​ក្នុង​សុន្ទរកថា​នៅ​ថ្ងៃទី​២៣ តុលា​ម្សិលមិញ​នេះ ហើយ​លោក​បាន​ពណ៌នា​ការស្លាប់​របស់...

វៀតណាម​ប្តូរ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស ស្រដៀង​គ្នា​នឹង​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ចិន​

ល្ងាចម្សិលមិញ​នេះ​(​ថ្ងៃ​២៣​តុលា​) លោក Nguyễn Phú Trọng អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុ​ម្មុយ​និ​ស្ស​វៀតណាម ត្រូវបានតែងតាំង​ជា​ប្រធាន​រដ្ឋ​វៀតណាម បន្ទាប់ពី​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​របស់​រដ្ឋសភា​ប្រទេស​នេះ​។ ​មុននេះ ប្រព័ន្ធ​ដឹកនាំ​វៀតណាម​ផ្អែកលើ​បង្គោល​៤ ក្នុងការ​ដឹកនាំ​ប្រទេស​គឺ​៖ អគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី ។ អគ្គលេខាធិការ​បក្ស​ក៏​ជា​មេដឹកនាំ​កំពូល​របស់​កងទ័ព ដោយ​កាន់កាប់​តំណែង​ជា​គណៈ​លេខា​យោធា​មជ្ឈិម ។​ ​វា​ដូចគ្នា​នឹង​ប្រព័ន្ធ​ដឹកនាំ​នៅ​ប្រទេស​ចិន ដែល​អំណាច​ដឹកនាំ​របស់​បក្ស​និង​រដ្ឋ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ស្ថិត នៅក្នុង​កណ្ដាប់ដៃ​មនុស្ស​ម្នាក់ ។​ ​នេះ​គឺជា​របត់​នយោបាយ​មួយ​ថ្មី បន្ទាប់ពី​ប្រព័ន្ធ​ដឹកនាំ​មុន​ដែលមាន​អាយុ​ជាង​កន្លះ​សតវត្ស​។​ ​លោក Nguyễn...

ខំ​ទៅ​កន្លែង​ស្ងាត់ ដើម្បី​បង្កើត​បាន​រូបភាព​អនុស្សាវរីយ៍ “​រ៉ូមែ​ន​ទិក​” ស្មាន​ពុំ​ដល់​ថា​…

​ជាធម្មតា​កូន​ក​ម្លោះ កូនក្រមុំ​តែង​ចង់​បង្សល់ទុក​នូវ​រូបភាព​រ៉ូ​មែនទិក ទុក​គ្រាន់​ចែក​កូនចៅ​មើល ស្មាន​ពុំ​ដល់​ថា ជម្រើស​យក​សួនសត្វ​គឺ "​ឆ្កួត​សុទ្ធ​" ព្រោះ​ពួកគេ​បាន​ក្លាយជា "​តួ​កំប្លែង​" របស់​ពួក​ស្តេច​រំខាន​ទាំងនេះ ។​ ​នែ៎​! ពួក​ឯង​មក​ធ្វើ​ស្អី​មុន​ផ្ទះ​យើង​!? ​ ​កុំ​កៀក​ពេក បាំង​មុខ​យើង​ហើយ​! ​ពុទ្ធោ​អើយ​! កាលណា​ខ្ញុំ​មាន​គូ​នឹង​គេ​ទៅ​! ​ជួយ​មើល​ផង​! អ្នកណា​សើច​ស្រស់​ជាង​! ​គ្មាន​អាណិត​គេ​កំពុង​ឯកោ​សោះ​វ៉ើយ​! ​ចំ​យើង​ជួយ​ធ្វើ​សាក្សី ឲ្យ​ណា៎​! ​អូន​ស្រី ! ពុកមាត់​ខ្ញុំ​ឡួ​យជាង​! ​ជន​ទី​៣! ​យ៉ាងណា​បែបនេះ​ក៏​ម្យ៉ាងដែរ វា​ធ្វើឲ្យ​អ្នកកាន់តែ​ចងចាំ​នូវេ​លាដ៏​សំខាន់​ក្នុង​ជីវិត ៕ លី​សា​

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​មាន​ប្រយោជន៍​សម្រាប់​បុព្វហេតុ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ ត្រូវ​សម្រួល​ឡើងវិញ​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ រីកចម្រើន ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​ដោយសារ​ការប្រឹងប្រែង​ក្នុង​ការងារ ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​នូវ​ឱកាស​រក​ចំណូល​ថែម ។ មនោសញ្ចេតនា រីករាយ​កក់ក្តៅ ។​ ​ឆ្នាំ​ខាល ៖...

កម្មវិធី​ឧតុនិយម​អាមេរិក ៖ “​ពន្លិច MC” ក្នុង​សមុទ្រ​ភ្លើង ទឹកជំនន់​… ដោយ​ប្រើ​បច្ចេកវិទ្យា​និមិត្ត​តថភាព (​វីដេអូ​)

​ថ្មីៗ​នេះ ក្នុង​កម្មវិធី​ឧតុនិយម​អាមេរិក​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​និមិត្ត​តថភាព​ជាក់ស្តែង (Virtual Reality Technology) ជាហេតុ​នាំឲ្យ​គេហទំព័រ​ព័ត៌មា​ន Weather Channel ទាក់ទាញ​បាន​អ្នកទស្សនា​យ៉ាង​សន្ធឹកសន្ធាប់ ព្រោះ​សូម្បី​តែ MC ដែឡ​កំពុង​បរិយាយ​ស្ថានភាព​ឧតុនិយម ដូច​ជា​ភ្លើង​ឆេះ​ព្រៃ ទឹកជំនន់ ក៏​ហាក់ដូចជា​កំពុង​ស្ថិតក្នុង​ស្ថានភាព​នោះ​ពិតៗ ទោះបីជា​គេ​កំពុងស្ថិត​នៅ​ក្នុង Studio ក៏ដោយ ។​ ​កំពុង​បរិយាយ​ពី​ទឹកជំនន់​... ហើយ​នេះ​ជា​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ។​ ​បច្ចេកវិទ្យា​ប្រើប្រាស់​នៅទីនេះ ពុំ​គ្រាន់តែ​ជា​បច្ចេកវិទ្យា VR (​តថភាព​ស្រមោល​)...

​សេវាកម្ម ៖ ងូតទឹក​ក្នុង “​ឆ្នាំង​ស៊ុប ស៊ឺ​ជាំង​” ប្រទេស​ចិន​

​អាស្រ័យ​ដោយ​ភូមិសាស្ត្រ​ភ្នំ​ខ្ពស់ៗ អាកាសធាតុ​ត្រជាក់ ស៊ឺ​ជាំង​គឺជា​កន្លែង​មួយ​សម្បូរ​ដោយ​ចរន្តទឹក​ក្តៅ​បំផុត នា​ប្រទេស​ចិន ។ ទី​នេះ​ក៏​ល្បីល្បាញ​ជាមួយ​អាហារ​ស៊ុប​ហ៊ឺរ​ឡើង "​រលាក​អណ្តាត​" តែ​វា​ធ្វើ​ឲ្យ​កក់ក្តៅ ។ ហេតុនេះ តំបន់​ទេសចរណ៍​ទឹកជ្រោះ​ក្តៅ RongHui តំបន់​មួយ​ក្នុងចំណោម​តំបន់​ទឹ​កក្តៅ ៥ ដែល​ពេញនិយម​បំផុត​នៅ​ស៊ឺជាំង គេ​បាន​គួបផ្សំ​លក្ខណៈពិសេស ២ យ៉ាង​ប្រចាំ​តំបន់ បង្កើត​ជា​សេវាកម្ម​ថ្មីស្រឡាង​មួយ​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ ចង់ដឹង និង​សាកល្បង "​ងូតទឹក​ក្នុង​ឆ្នាំង​ស៊ុប​" ។​ ​ក្រៅ​ពី​តំបន់​តូ​ត​ទឹក​ក្តៅធម្មតា ឥឡូវ​គេ​កសាង​អាង​ត្រាំ​ទឹក​ស៊ុប​មាន​វិជ្ជមាត្រ...

​ញាក់សាច់​! ធ្លាប់តែ​ឃើញ​គេ​ធ្វើបុណ្យ​លែង​សត្វ​ចាប ពស់ ត្រី តែ​នេះ លែង​ក្រពើ​ជាច្រើន​ក្បាល​ចូល​បឹង​ទន្លេសាប ដើម្បី​… ពិត​ទេ​!!?

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​លាន់មាត់​គ្រប់ៗ​គ្នា​ថា «​ចេះតែមាន​! មិនដែល​ទេ​!!» បន្ទាប់ពី​អ្នកប្រើប្រាស់​អ៊ិន​ធើរ​ណែ​ត​រូបនេះ​បាន​បង្ហោះ​រូបភាព​បង្ហាញ​សត្វ​ក្រពើ​ជាច្រើន​ក្បាល ដែល​ត្រូវបាន​ចាប់​ដាក់​ទ្រុង និង​សរសេរ​ឡើង​ញាក់សាច់​ថា លែង​សត្វ​ក្រពើ​ចូល​ទន្លេសាប កុំ​ឲ្យ​ផុត​ពូជ និង​ដើម្បី​បាន​បុណ្យ ។​ ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Moliya Moliya បានធ្វើការ​បង្ហោះ​រូបភាព​បង្ហាញ​សត្វ​ក្រពើ​ជាប់ទ្រុង​ជាច្រើន​ក្បាល និង​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​គេ​ធ្វើបុណ្យ​លែង​សត្វ​ចាប ត្រី អណ្តើក យើង​ធ្វើអោយ​ប្លែក​ពី​គេ​កុំអោយ​សាំ​គឺ​លែង​សត្វ​ក្រពើ​?​ជីវិត​ដូច​តែ​គ្នា​ទេ បាន​បុណ្យ​ដូច​តែ​គ្នា​ទេ​?​លែង​ចូល​ទន្លេសាប​កុំអោយ​ដាច់​ពូជ​☺ ​តែ​ប៉ុណ្ណេះ​បាន​បុណ្យ​យក​មិន​អស់​?» ។​ ​ទោះយ៉ាងណា យើង​សង្ឃឹមថា នេះ​គ្រាន់តែ​ជាការ​បង្ហោះ​សរសេរ​លេងសើច​ទៅ​ចុះ...

​តក្ក​ហល​ទ្រាំ​លែង​បាន​ហើយ​មើលទៅ បានជា​នាំគ្នា​លេងល្បែង​ស្នេហ៍​លើ​មេត្រូ ឥឡូវ​នាំគ្នា​ទៅ​ដេក​គុន​ម្នាក់​…៥​ឆ្នាំ​! (​វីដេអូ​)

​ធ្វើ​រឿង​មិន​គប្បី​លើ​ខ្សែ​រថភ្លើង​ក្រោម​ដី នៅ​មុខ​អ្នក​ដទៃ​កាលពី​ខែ​កុម្ភៈ ។ ឥឡូវ​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​រួចហើយ ។​ ​តាម Mirror ប្រុស​ស្រី​១​គូ ត្រូវបាន​គេ​លួច​ផ្តិត​ជាប់​រូបភាព​ទំនាក់ទំនង​ផ្លូវភេទ លើ​រថភ្លើង​ក្រោម​ដី នា​ទីក្រុង Nizhny Novgorod (​រុស្ស៊ី​) នា​ថ្ងៃ Valentine (14/2) ។ ប្រុស​ស្រី​១​គូ​នេះ ហាក់ដូចជា​ពុំ​បាន​ដឹងថា គេ​កំពុង​ថត​សកម្មភាព​ខ្លួន​ទេ ។​ ​មកទល់​ពេល​នេះ​ក្រោយពេល Clip របស់​ពួកគេ​ត្រូវ​បាន​បង្ហោះ​នោះ ប៉ូលិស​បាន​រកឃើញ​អត្តសញ្ញាណ​ពួកគេ​ហើយ...

មិន​នឹកស្មានថា ស្វាយ​ខ្ចី​មាន​អត្ថប្រយោជន៍​ច្រើន​ម្លឹង​សោះ​ដល់​សុខភាព​

​ផ្លែស្វាយ​ពណ៌​បៃតង​ជា​ប្រភព​នៃ​វីតាមីន C ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព អ្នក​បរិភោគ​។ ក្នុង​រដូវ​នេះ យើង​ងាយស្រួលរ​កវា​បាន​ស្ទើរ​នៅ​គ្រប់​ទីកន្លែង ជាពិសេស​នៅ​កន្លែង លក់​គ្រឿង​ម្ជូរ​តែម្តង​។​ ​ទោះបី​វា​មាន​រស់ជាតិ​ជូរ​ខ្លាំង​មែន ប៉ុន្តែ​ស្វាយ​ពណ៌​បៃតង តែ​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ សុខភាព ជាពិសេស​សុខភាព​ថ្លើម​តែម្តង​ថ្លើម​។​ ​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​វា ដែល​អ្នក​មិន​ធ្លាប់បាន​ដឹង​៖ - បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ - ពង្រឹង​ដល់​ការរំលាយ​អាហារ​ - បង្ការ​ជំងឺ​ឈាម​អញ្ចាញធ្មេញ​ - ព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន​ - ព្យាបាល​ជំងឺថ្លើម​ ​ប្រភព​៖ 1mhealthtips​ សុភ័ក្ត្រ

ធ្លាយ​លិខិត ស្នើសុំ ដោះដូរ​ទីតាំង​អ​គ្គារ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ ទៅ​ទីតាំង​ផ្សេង​

​ភ្នំពេញ​៖ លិខិត​ស្នើ​សុំ​ដោះដូរ​អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ តែ​ទើប​បែកធ្លាយ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​។​ លិខិត​របស់​នាយ​ឧត្ដមសេនីយ៍នេត សាវឿន បាន​គោរព​ស្នើសុំ​សម្ដេច​ក្រឡាហោម​ស ខេង តាំងពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧​មក​ម្លេះ ហើយ​គិត​មកដល់ពេលនេះ គឺ​មាន​រយៈពេល​ជិត​១​ឆ្នាំ​ទៅ​ហើយ មិនដឹង ថា សម្ដេច​ក្រឡាហោម សម្រេច​បែប​ណា​នៅឡើយ​ទេ ហើយ​មិនដឹងថា​លិខិត​ពិត​ឬ​ក្លែងក្លាយ​នោះ...
- Advertisment -

Most Read

×