Sunday, May 31, 2026

Monthly Archives: October, 2018

ឃើញតែ​ម៉ូតូ​បញ្ឈរ​ចោល​នៅ​កន្លែង​ភ្លើង​ក្រហម ពុំ​ឃើញ​មាន​អ្នកបើក តាមពិតទៅ​…

​នៅក្នុង​រូបគេ​ឃើញ​មនុស្ស​ទាំងឡាយ​កំពុង​អង្គុយ​លើ​ម៉ូតូ​ឈប់​ចត​ស្ងៀម​រង់ចាំ​ផុត​ភ្លើង​ក្រហម ប៉ុន្តែ​បើ​សម្លឹង​មែនទែន ស្រាប់តែ​ឃើញ​ម៉ូតូ​មួយ​ចត​ស្ងៀម តែ​ពុំ​ឃើញ​ម្ចាស់​។​ ​មើល​ឆ្វេង​មើល​ស្តាំ ទើប​ដឹង​មូល​ហេតុថា​ព្រោះតែ​មេឃ​ក្តៅ​ពេក ​នារី​ម្នាក់​ដែល​បំពាក់​ឧបករណ៍​ប្រឆាំង​កម្តៅ កំពុង​ឈរ​នៅ​កាច់ជ្រុង​ផ្លូវ​ក្រោម​ម្លប់ឈើ ភ្នែក​របស់គាត់​សម្លឹងមើល​សញ្ញា​ភ្លើងស្តុប​។​ ​រឿង​ដែល​គួរឱ្យ​អស់សំណើច​នោះ ពេលដែល​លេខ​សញ្ញា​ភ្លើងស្តុប​នៅសល់​១៨​វិនាទី នាង​បាន​រត់​សំដៅ​ម៉ូតូ រួច​ចាកចេញ​ទៅបាន​ល្មម​។​ ​ ​គិត​ទៅនេះ​ជា​វិធី​ម្យ៉ាង​ដើម្បី​គេចចេញ​ពី​កម្តៅថ្ងៃ ហើយក៏​ជា​សំណាង​សម្រាប់​នាង​ដែរ​ដែល​នៅ​ទីនោះ​គ្មាន​ប៉ូលិស​ចរាចរណ៍​៕លីសា

ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ​អ៊ិស្លាម​ម្នាក់ ពី​បទ​បន្លំ​លួច​ខ្សែក​មាស​

​រាជធានី​ភ្នំពេញ ៖ ករណី បន្លំ​លួច​ខ្សែក​មាស ដោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ នៅផ្ទះ លេខ​៤៤ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ ផ្សារ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ម៉ោង​១៥​និង​០០​នាទី​។​ ​ជនរងគ្រោះ​ឈ្មោះ​ឡុង នី​ឡេង ភេទ ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​គ្រឿងអលង្ការ ស្នាក់នៅ​ផ្ទះ​កើតហេតុ​។​ ​ជនសង្ស័យ​ឈ្មោះ​ម៉ាន ម៉ាន​រី​យ៉ាន...

ពាក្យសម្តី​គួរឱ្យ​រន្ធត់ចិត្ត​របស់​នារី​ជា​គូ​ដណ្ដឹង​របស់​អ្នកកាសែត Jamal Khashoggi

​គូ​ដណ្ដឹង​របស់ Jamal Khashoggi អ្នកកាសែត Saudi Arabia ដែល​ស្លាប់​ក្នុង​ស្ថាន​កុងស៊ុល​ប្រចាំ​តួ​ក​គី ទើបបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​Twitter នូវ​ពាក​ពេចន៍​គួរឱ្យ​រន្ធត់ចិត្ត​ចំពោះ​គូ​ដណ្ដឹង​ត្រៀម​រៀបការ​។ Hatice Cengiz សរសេរថា​៖ ពួកគេ​បាន​ប្លន់​យក​វត្តមាន​នៃ​រាងកាយ​បង​ក្នុង​ពិភពលោក​របស់​អូន​។ ប៉ុន្តែ​ស្នាមញញឹម​ដ៏​អស្ចារ្យរ​បស់បង​នឹង​ស្ថិតក្នុង​ដួងចិត្ត​អូន​ជានិច្ច​។ សង្សារ​របស់​អូន​Jamal Khashoggi ! ​Hatice Cengiz បាន​បង្ហោះ​ផ្សាយ​វីដេអូ​មួយ​របស់​Jamal Khashoggi ដែល​ដកស្រង់​ពី​កិច្ច​សម្ភាស​ក្នុង​ទូរទស្សន៍​។​ពេលដែល​អ្នកកាសែត​វ័យ​៥៩​ឆ្នាំនេះ​កំពុង​បញ្ចេញមតិ ស្រាប់​តែមាន​ឆ្មា​មួយ​ក្បាល​លោត​ចូល​អង្គុយ​លើ​លោក ធ្វើឱ្យ​លោក​ផ្ទុះសំណើច​យ៉ាង​រីករាយ​។​ ​នាង​Hatice Cengiz គឺជា​ពលរដ្ឋ​តួ​ក​គី...

បុរស​ម្នាក់​លោត​ពីលើ​ស្ពាន​សម្លាប់ខ្លួន សង្ស័យ​មាន​វិបត្តិ​ស្នេហា​

​ភ្នំពេញ ​៖ ​មាន​ករណី​បុរស​ម្នាក់​លោត​ពីលើ​ស្ពាន​បា​ឡេស​ម្លាប់ខ្លួន បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​១៥​នាទី នៅ​ចំណុច​ស្ពាន​បា​ឡេ ក្រុម​០៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ។​ជនរងគ្រោះ​ឈ្មោះ​សាំង សុ​រាជ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤B ផ្លូវ​៣១ ក្រុម​១ ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ​។​ ​ប្រភព​ពី​ឈ្មោះ...

ប្រុសៗម៉ាគគោក ហេតុអ្វីអូនៗមើលរំលង! ស្រី​ស្អាត​១​គូ​ស្រលាញ់គ្នា​ចាក់ទឹកមិនលិច កំពុង​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ជាពិសេស​ប្រុសៗ​ខូចចិត្ត​មិន​ស្ទើរ​ទេ​!

​រឿងរ៉ាវ​ស្នេហា​របស់​នារី​វ័យក្មេង​២​នាក់ បាននិងកំពុង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​សោះឡើយ នៅលើ​បណ្តាញ​សង្គម ព្រោះថា ពួកគេ​ទាំងពីរ​សុទ្ធសឹង​ជា​ស្រី​ស្អាត​ដូចគ្នា ហើយក៏​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ តុបតែង​ខ្លួន​ដើរតួ​ជា​ប្រុស​ទៀតផង​នោះ ។​ ​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា​១​គូ​នេះ ត្រូវ​បានដឹងថា​មានឈ្មោះ My Nguyen និង Thanh Thanh អាយុ ២២ ឆ្នាំ​ដូចគ្នា ។ អ្នក​ទាំងពីរ​សព្វថ្ងៃនេះ កំពុង​រស់នៅក្នុង​ទីក្រុង​សា​ហ្គ​ន ប្រទេស​វៀតណាម ។​ My បាន​និយាយថា...

​មន្ត្រី​ពន្ធដារ ត្រូវ​ប្តូរ​ឥរិយាបថ មក​ជា​អ្នកបម្រើ​សេវា​ល្អ​ជូន​ពលរដ្ឋ ចៀសវាង​ប្រើ​ល្បិចកល​ទារ​លុយ​ក្រៅច្បាប់​

​ខេត្ត​កំពង់ចាម ​៖​ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ឲ្យ​មន្ត្រី​ពន្ធដារ​ខេត្ត ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​ភារកិច្ច​របស់​ខ្លួន ពី​ការ​ប្រើ​ល្បិចកល​គ្រប់​រូបភាព យក​លុយ​ក្រៅ​ផ្លូវ​ច្បាប់​ពី​ប្រជាពលរដ្ឋ មក​ជា​អ្នកបម្រើ​សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ​វិញ ដើម្បី​ឲ្យ​ពួកគាត់​ចូល​មក​បំពេញ​កាតាព្វកិច្ច​បង់ពន្ធ ដោយ​មាន​ការពេញចិត្ត​។​ ​លោក​អភិបាលខេត្ត បាន​លើកឡើង​ក្នុង​ពេល​ប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​កែតម្រូវ​អចលនទ្រព្យ សំណង់​អាគារ ផ្ទះ ដី សម្រាប់​​​​ជា​មូលដ្ឋាន​គិត​ពន្ធ ប្រថាប់ត្រា ក្នុង​ខេត្ត​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨...

ដង​វិថី​នៅ​អ៊ីតាលី ប្រែក្លាយជា​ទន្លេ​ទឹកកក បន្ទាប់ពី​ភ្លៀង​ទឹកកក​យ៉ាងខ្លាំង​(មានវីដេអូ)

ភ្លៀង​ទឹកកក​ដ៏​ខ្លាំង​មួយ​បាន​ធ្លាក់ចុះ​នៅ​ទីក្រុង​ជាច្រើន​របស់​អ៊ីតាលី ជាហេតុ​បណ្តាលឱ្យ​ដង​វិថី​ទាំងឡាយ​ត្រូវ​ជន់​លិច កន្លែង​ខ្លះ​ទឹក​មាន​កម្ពស់​ដល់​ទៅ​១​ម៉ែត្រ​ឯណោះ​។​ ​ភ្លៀង​ទឹកកក​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​២១​តុលា ធ្វើឱ្យ​អ្វីៗ​ទាំងអស់​ត្រូវ​ទឹក​ពន្លិច​យ៉ាងជ្រៅ ហើយ​បន្ទាប់មក​ទឹក​នេះ​ត្រូវបាន​បង្កក​ដោយសារ​សី​តុ​ណ្ហ​ភាព​ធ្លាក់ចុះ​ភ្លាមៗ​ដល់​កម្រិត​១០​អង្សា​សេ​។​ ​ផ្លូវ​នៅ​អ៊ីតាលី​ក្លាយជា​ទន្លេ​ទឹកកក ក្រោយ​ភ្លៀង​ទឹកកក​ ​នៅ​តំបន់​មួយចំនួន​នៃ​ទីក្រុង Rome ពលរដ្ឋ​ត្រូវ​រស់នៅក្នុង​បាតុភូត​ធាតុអាកាស​ដ៏​កាច​សាហាវ​៖ ភ្លៀង​ទឹកកក ទឹកជំនន់​និង​ខ្យល់កំបុតត្បូង​​ ម​ធ្យោ​យ​បាយ​ដឹកជញ្ជូន​ជាច្រើន ពិសេស​រថយន្តក្រុង បាន​ត្រូវ​ជាប់គាំង​លើ​ដង​វិថី​ដែល​ជន់​លិច ទីក្រុង​មួយចំនួន​ផ្សេងទៀត​ដូចជា​៖ Sicily, Lazio…​របស់​អ៊ីតាលី​ក៏​កំពុង​ដាក់ឱ្យ​ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​​៕លី​សា​ ​ ផ្លូវ​អ៊ីតាលី​ក្លាយជា​ទន្លេ​ទឹកកក​

ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់​សំដែង​សុ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​រក្សា​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ នយោបាយ​

​ទីក្រុង​ហ្សឺ​ណែ​វ​, ស្វីស ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់​សំដែង​សុ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល ដែល​កំពុង​កើតមានឡើង​នៅពេល​បច្ចុប្បន្ន​នេះ ដើម្បី​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា បង្កើន​ការទុកចិត្ត ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ឧស្សាហកម្ម​។​ ​គួរបញ្ជាក់​ថា​៖​ការស្នើ​របស់​សម្តេច​តេជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​ដោយសារ​តែ​សម្តេច មើលឃើញ​ពិភពលោក​យើង​កំពុង​ជួប​នឹង​សង្គ្រាម​ពាណិជ្ជកម្ម ដ៏​ស្រួចស្រាល និង​អាច​អូសបន្លាយ​រយៈពេល​វែង​ដោយសារ​ការ ប្រកាន់​នូវ​គោលនយោបាយ​គាំពារ​និយម...

ជប៉ុន​កំពុង​ស្រេកឃ្លាន «​ពលករ »

​ជប៉ុន​នឹង​ពិនិត្យ​ទទួលយក​ជនអន្តោប្រវេសន៍​មកពី​ទ្វីបអាស៊ី ចាប់ពី​ឆ្នាំ​២០២០​តទៅ ដើម្បី​បង្កើន​ចំនួន​ពលករ​ទ្វេដង​ប្រៀប​នឹង​បច្ចុប្បន្ននេះ សំដៅ​ឆ្លើយតប​នឹង​កង្វះ​ពលករ​យ៉ាងធ្ងន់ធ្ងរ​។​ ​តាម​ក្រសួង​យុ​តិ្ត​ធម៌​ជប៉ុន នៅ​ឆ្នាំ​២០១៧ ប្រទេស​នេះ​ទទួលយក​មនុស្ស​តែ​២០​នាក់ ក្នុងចំណោម​មនុស្ស​ប្រមាណ ២០.០០០​នាក់ ដែល​ដាក់​ពាក្យសុំ​ជ្រកកោន​ហើយ​អនុញ្ញាតឱ្យ​មនុស្ស​៤៥​នាក់​រស់​នៅលើ​មូលដ្ឋាន​មនុស្សធម៌​។ គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងតែង បានធ្វើឱ្យ​ជប៉ុន​ក្លាយជា​សង្គម​មួយ​មាន​ពលរដ្ឋ​ចំណាស់​បំផុត​ពិភពលោក​។ ជនជាតិ​បរទេស​ប្រមាណ​តែ ១,៧​ភាគរយ ប្រៀប​នឹង​ចំនួន​ប្រជាជន​ជប៉ុន ក្នុងពេលដែល​នៅ​កូរ៉េខាងត្បូង​គឺ ៣,៤​ភាគរយ ហើយ​នៅ​អាល្លឺម៉ង់​ប្រមាណ ១២​ភាគរយ​។​ ​ក្រៅពី​រឿង​ទទួលយក​ជនអន្តោប្រវេសន៍ ផែនការ​ថ្មី​របស់​នាយករដ្ឋមន្ត្រី Shinzo Abe អំពី​ការនាំ​ចូល​ពលករ​ពី​ប្រទេសក្រៅ​អាចមាន​ចំនួន​ដល់​ទៅ ៥​សែន​នាក់ ។​តាម​ការប៉ាន់ស្មាន...

​រថយន្ត​ធ្វើ​អំពី​ជ័រ​ (មានវីដេអូ)

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន កំពុងអភិវឌ្ឍន៍​រថ​យន្ត​ធ្វើ​អំពី​ជ័រ ជំនួស​ឱ្យ​ការធ្វើ​អំពី​លោហៈ​។​ ​រថយន្ត​នេះ​មាន​ឈ្មោះថា ItoP (​អក្សរ​កាត់​របស់ Iron to Polymer) ដែល​ដងខ្លួន​របស់​វា​ធ្វើ​អំពី​សារធាតុ Polymer ផលិត​ដោយ​ក្រុមហ៊ុន​Toray Industries ។​កញ្ចក់​រថយន្ត​ធ្វើ​អំពី acrylic ផលិត​ដោយ​ក្រុមហ៊ុន Sumitomo Chemical ហើយ​កង់​រថយន្ត​ដ៏​ស្តើង​ផលិត​ដោយ​ក្រុមហ៊ុន​Bridgestone ។ ItoP គឺជា​ផ្នែក​មួយ​ក្នុង​ចក្ខុវិស័យ​ពោរពេញ​ដោយ​មហិច្ឆតា​ផ​លិ​រថយន្ត​របស់​ជប៉ុន​នា​ថ្ងៃ​អនាគត​។​ ​ការផលិត​វត្ថុ​ធាតុ​ជ័រ​ជំនួស​ឱ្យ​លោហៈ ធ្វើឱ្យ​រថយន្ត​ជប៉ុន​នា​ថ្ងៃ​អនាគត​កាត់បន្ថយ​បាន​ទម្ងន់​៥០​ភាគរយ ក្នុងពេលដែល​គុណភាព​និង​ស្តង់ដារ​សុវត្ថិភាព​គឺ នៅ​ដដែល​៕​សូ​យ​ន​
- Advertisment -

Most Read

×