Sunday, May 31, 2026

Monthly Archives: October, 2018

បុរស​ម្នាក់​ចេញ​មុខ​អះអាងថា ខ្លួន​ជា Adolf Hitler ដែល​បាន​លាក់​ខ្លួន​អស់ ៧០​ឆ្នាំ​

​បុរស​វ័យ​ចំណាស់​ម្នាក់ មកពី​ទីក្រុង Salta ប្រទេស​អា​ហ្សង់​ទីន បាន​អះអាង​ថា ខ្លួន​គាត់​គឺជា​​មេដឹកនាំ​ផ្តាច់ការ​អាល្លឺម៉ង់ ឈ្មោះ Adolf Hitler ហើយ​គាត់​បាន​លាក់​ខ្លួន​អស់​រយៈពេល ៧០​ឆ្នាំ​​មកហើយ​។ ​បុរស​វ័យ ១២៨​ឆ្នាំ​ខាង​លើ និង​ជនអន្តោប្រវេសន៍​ជនជាតិ​អាល្លឺម៉ង់ បាន​ថ្លែង​ប្រាប់​សារពត៌មាន El Patriota ថា​គាត់​បាន​មកដល់​ប្រទេស​អា​ហ្សង់​ទីក្នុង​ឆ្នាំ ១៩៤៥ ដោយ​ក្នុង​លិខិតឆ្លងដែន​​មានឈ្មោះ​ថា Herman Guntherberg​។​ ​គាត់​អះអាង​ថា លិខិត្តឆ្លងដែន​គាត់​ក្លែងក្លាយ​ទេ ហើយ​វា​ត្រូវបាន​បង្កើត​ក្នុង​ពេល​ជិត​ចប់​សង្គ្រាម​​លើក​លើក​ទី ២...

នៅចាំ​បុរស​កំហូច​នេះ​ទេ​? មុននេះ ត្រូវ​នារី​ម្នាក់​ហៅថា​​​កំពូល​​ព្រាននារី តែ​ឥឡូវនេះ​បែកធ្លាយ ឈឿង ហ៊ុន ហៅ (​ឈឿង ស័ក្ក​) ត្រូវគេ​ហៅថា​… (វីដេអូ)

​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បានសម្រេច​ចេញ​វីដេអូ​ទម្លាយ​រឿង​ដ៏​ឈឺចាប់​បំផុត​ក្នុង​មួយជីវិត ដែល​បាន​ចាញ់បោក​បុរស​កំហូច​ម្នាក់ ដែល​បាន​ប្រើល្បិច​ដ៏​គួរ​ឲ្យ​ជឿទុកចិត្ត​គ្រប់បែបយ៉ាង ដើម្បី​ឆក់យក​ព្រហ្មចារី​យ៍​របស់​នាង រហូត​ធ្វើ​ឲ្យ​មាន​កូនស្រី​ម្នាក់ ហើយ​បុរស​រូបនេះ​មិន​រវល់​អើពើ​ឡើយ និងសូម្បីបោះសម្តី​ថា ចង់​​ឡើង​ប្តឹង​​ដល់​ណា​​ឡើង​ទៅ ព្រោះទឹកដីខេត្តឧត្តរមានជ័យ និងសៀម ជាន់ផ្អៀង​​ ។​ ​នារី​ដ៏​អភ័ព្វ​ម្នាក់នេះ​ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Re Ya បាន​ទម្លាយ​មុខមាត់ និង​ឈ្មោះ​ពិត​របស់​ប្រុស​ព្រាននារី​កំពូល​បោកប្រាស់​នោះ​ថា បុរស​រូបនោះ​មាន​ឈ្មោះ ឈឿង ហ៊ុន មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ...

បុរស​ម្នាក់ ត្រូវ​គេ​កាត់ទោស​ដោយ​វាយ ៩៩​ខ្សែតី ដោយសារ​រត់ចោល​ពី​ធី​មង្គលការ ពេល​ឃើញ​កូនក្រមុំ​ដុះ​ពុក​មាត់​

​បុរស​ប៉ា​គី​ស្ថាន​ម្នាក់​ដែល​រត់​ចោល​ពី​ធី​មង្គលការ បន្ទាប់ពី​ឃើញ​កូនក្រមុំ​របស់គាត់​មាន​ដុះ​ពុក​​មាត់ ត្រូវបាន​គេ​កាត់ទោស​ដោយ​ធ្វើការ​វាយ​ចំនួន ៩៩​ខ្សែតី​។​ ​បុរស​ខាងលើ​មានឈ្មោះ​ថា Dilip Sachdev មាន​អាយុ ១៩​ឆ្នាំ​។ គាត់​នឹង​ត្រូវ​រៀបការ​ជាមួយនិង​ស្ត្រី​ម្នាក់​ឈ្មោះ Vandna Yadav ដែល​មាន​វ័យ ១៧​ឆ្នាំ នៅក្នុង​ខេត្ត Punjab ប៉ុន្តែ​នៅពេល​​ពិធីមង្គលការ​គាត់​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៣ ខែកញ្ញា​កន្លងទៅនេះ គាត់​បាន​រត់​តែម្តង នៅពេល​ឃើញ​អនាគត​ភរិយា​របស់​គាត់​មាន​ដុះ​ពុកមាត់​ចម្លែក​។​ ​ដោយសារ​តែ​ប្រពៃណី​នៃ​សាសនា នៅក្នុង​ប្រទេស​នេះ ការ​រៀបការ​តែងតែមាន​ការរៀបចំ​ទុក​​ជាមុន ដោយ​ក្រុម​គ្រួសារ ហើយ​ចំនែក​អនាគត​ភរិយា...

ស៊ុត​ពុំមែន​ជា «សត្រូវ» ចំពោះអ្នកជំងឺ​ទឹកនោមផ្អែម

ពួកអ្នកស្រាវជ្រាវ​អ៊ីតាលី បានឲ្យដឹងថា តាមរយៈ​ទស្សនាវដ្តី​ជីវជាតិ​ បរិភោគ​ស៊ុត​ច្រើន​មិនធ្វើ​ឲ្យកើន​កូឡេស្តេរ៉ូល, ជាតិស្ករ​ក្នុងឈាម ឬកម្រិត​ស្ករនៅអ្នក​ជំងឺ​ទឹកនោម​ផ្អែម ។ ក្រុមអ្នក​ស្រាវជ្រាវ​បានចែកអ្នកជំងឺ​ទឹកនោម​ផ្អែម ឬមុន​វិវត្តន៍​ជា​ជំងឺ​ទឹកនោមផ្អែម​ចំនួន ១២៨ នាក់ ជា២ក្រុម៖ ១ក្រុម​មានកម្រិត​ប្រើប្រាស់​ស៊ុតខ្ពស់ (១២ គ្រាប់​ក្នុង​១សប្តាហ៍) និង១ក្រុមទៀត មានកម្រិតប្រើប្រាស់​ទាប (​ប្រមាណ២គ្រាប់​ក្នុង១សប្តាហ៍) ។ ពួកគេ​តាមដានអ្នកជំងឺ​ទាំងនេះក្នុងរយៈពេល១២ខែ ក្នុងនោះ​មាន៣ខែ បរិភោគ​តាមរបប​តម​តែមិនផ្លាស់ប្តូរ​បរិមាណស៊ុត ។ លទ្ធផល​បង្ហាញថា ពុំមានការខុសប្លែក​គ្នា​ច្រើនរវាង​ក្រុម​អ្នក​ជំងឺទាំង​២នេះ​ លើសន្ទស្សន៍​កូឡេស្តេរ៉ូលអាក្រក់,...

វិធី​លាង​ថ្នាំ​សម្លាប់​សត្វល្អិត​នៅសម្បក​ផ្លែប៉ោម​តាមស្តង់ដាវិទ្យាសាស្រ្ត

តាមការស្រាវជ្រាវ​មួយថ្មី​ៗនេះ វិធី​លាង​ផ្លែ​ឈើ​ធម្មតា ប្រើប្រាស់​ថ្នាំ​ជម្រះ​ក្នុងរង្វង់២នាទី​ ក្រោយពេលប្រមូល​ផល​ពុំមែន​ជាវិធី​ប្រសិទ្ធភាព​ដើម្បី​កម្ចាត់​ចោល​ទាំងស្រុង​សម្លាប់​សត្វល្អិត ។ តាមពួក​អ្នកវិទ្យាសាស្រ្ត​មានវិធីសាស្រ្ត​មួយចំនួន​ប្រសិទ្ធភាព​ជាង ។ ការ​ស្រាវជ្រាវ​ថ្មីមួយ​របស់ពួក​អ្នកវិទ្យាសាស្រ្ត​អាមេរិក​ បានបង្ហាញថា ក្នុង​ចំណោម​វិធី​កម្ចាត់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​លើសម្បក​ផ្លែប៉ោម​ នោះវិធី​ប្រើ baking Soda នឹងនាំ​មកនូវ​ប្រសិទ្ធភាព​ខ្ពស់បំផុត ។ ក្រុមស្រាវជ្រាវ​ពីសកលវិទ្យាល័យ​ម៉ាសាជូសេត បានឲ្យដឹងថា ល្បាយ baking soda និងទឹក​ សម្រេចបាន​ប្រសិទ្ធភាព​ខ្ពស់បំផុតក្នុងការ​កម្ចាត់​ថ្នាំ​សម្លាប់​សត្វល្អិត ។ ក្រោយ​រយៈពេលតែ​ ១២ ទៅ...

«​ស៊ី​មុន​សង​ក្រោយ​» ឈរ​ទទួលភ្ញៀវ​ក្នុង​មង្គលការ​ម្នាក់ឯង សម​មុខ​ហើយ​(មានវីដេអូ)

​ហេតុការណ៍​ចម្លែក​មិន​ធ្លាប់មាន​នេះ បានកើត​ឡើង​នា​មង្គលការ​មួយ នាទី​ក្រុង​វ៉េ​ន​ចូ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន កាលពី​ថ្ងៃទី​១៦ ខែតុលា​កន្លងមក​។ ​នៅពេល​ពិធីមង្គលការ​ប្រព្រឹត្តទៅ​បាន​មួយសន្ទុះ ទើប​ភ្ញៀវ​ចូលរួម​មានការ​ងឿង ឆ្ងល់​និង​ស្រឡាំងកាំង ព្រោះ​ឃើញ​កូនកំលោះ​ឈរ​ទទួលភ្ញៀវ​ជាមួយ​ឳ​ពុក​ម្តាយ​ទាំងសងខាង​។​ពួកគេ​រង់ចាំ​បន្តិច​ហើយ​បន្តិចទៀត តែ​ពុំ​ឃើញ​ស្រមោល​កូនក្រមុំ​សោះឡើយ​។​ ​ប្រហែលជា​ឃើញ​ភ្ញៀវ​ចូលរួម​ទ្រាំលែងបាន​ទៀត កូនកំលោះ​ក៏​យក​ទូរស័ព្ទ​មក​ចុច​លេខ ហើយ​ឆ្លើយ​ប្រាប់​កូនក្រមុំ​ថា ភ្ញៀវ​គេ​កំពុងតែ​ស្វែងរក​។ អាថ៌កំបាំង​ក៏ត្រូវ​បាន​បើក​កកាយ​នៅពេលនោះ​។​ ​តាមពិតទៅ កូនក្រមុំ​ទើប​សម្រាលកូន​រួច​នៅឯ​មន្ទីរពេទ្យ​។ មុន​នោះ នាង​បានគិត​ពេលវេលា​កើត​ខុស​ដល់​ទៅ​មួយខែ ទើប​នៅ​ព្រឹក​ថ្ងៃ​រៀបចំ​មង្គលការ នាង​ត្រូវ​ទៅ​មន្ទីរពេទ្យ​ព្រោះ​ឈឺពោះ​សម្រាលកូន​។ ហេតុនេះ​កូនកំលោះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រៀបចំ​មង្គលការ​តែម្នាក់ឯង ខណៈពេល​កូនក្រមុំ​ត្រូវ​សម្រាលកូន​នៅឯ​មន្ទីរពេទ្យ​។​ ​ទោះយ៉ាងណា ភ្ញៀវកិត្តិយស​ក៏បាន​ជូនពរ​ដល់​ពួកគេ​ដែល​ពិតជា​មានសំណាង ព្រោះ​គ្រាន់តែ​រៀបការ​ភ្លាម...

ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២៤​ខែតុលា​

​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ ២០១៨ នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ ចំនួន​៨ ដូចជា នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ចតុមុខ អ្នក​លឿង កោះ​ខែល ព្រែក​ក្តាម និង​កំពង់ហ្លួង​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​ ...

ទប់ស្កាត់​ការពុល​ម៉េតា​ណុល​ ​ឆ្លើយតប និង​ទប់ស្កាត់​នូវ​ការ​ផ្ទុះឡើង​ការពុល​ស្រា ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ​

​ក្រចេះ ​៖ ដើម្បី​ទប់ស្កាត់​ការពុល​ម៉េតា​ណុល សំដៅលើ​ការកំណត់​ដាក់ចេញ​សកម្មភាព​ការងារ សម្រាប់​ពេល​ខាងមុខ ដើម្បី​ឆ្លើយតប និង​ទប់ស្កាត់​នូវ​ការ​ផ្ទុះឡើង​ការពុល​ស្រា ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ​ ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក​​បាន​ផ្តល់​ជា​គំនិត​ផ្តួចផ្តើម​ដោយ​ឈរ​លើ​ទស្សនទាន​មួយ​ឈ្មោះថា «PROPER» ដែល​ផ្គុំ​ដោយ​អត្ថន័យ​៦​ចំណុច​។​ ​កិច្ចប្រជុំ​អន្ដរក្រសួង ស្ដី​ពី​បទ​ពិសោធន៍ និង​ចំណាត់ការ​ជាក់ស្ដែង ទប់ស្កាត់​ការពុល​ម៉េតា​ណុល សំដៅលើ​ការកំណត់​ដាក់ចេញ​សកម្មភាព​ការងារ សម្រាប់​ពេល​ខាងមុខ ដើម្បី​ឆ្លើយតប និង​ទប់ស្កាត់​នូវ​ការ​ផ្ទុះឡើង​ការពុល​ស្រា ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ត្រូវបាន​ធ្វើឡើង​នៅ​ក្រោម​អធិបតីភាព លោកស្រី ឱ វណ្ណឌី​ន...

​សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ប្រទេស និង​ក្រុមហ៊ុន​នានា ចូលរួម​ជា​ដៃគូ​វិនិយោគ ជាមួយ​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​

ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ​មួយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរួមចំណែក​ជា​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ការពារ​តំបន់​ពាណិជ្ជកម្ម​សេរី និង​សមត្ថភាព​ក៏ដូចជា​ដើម្បី​រក្សា​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​។ ជាមួយគ្នា​នេះ​សម្ដេច​ក៏​សូម​ឲ្យ​ប្រមុខ​ដឹកនាំ​ប្រទេស និង​ក្រុមហ៊ុន​នានា ចូលរួម​ជា​ដៃគូ​វិនិយោគ ជាមួយ​កម្ពុជា​ដើម្បី​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។ ជាងនេះទៅទៀត សម្តេច​ក៏​គាំទ្រ​ពេញទំហឹង​នូវ​គោលនយោបាយ​អន្តរជាតិ​នានា​ដែល​ជ្រោមជ្រែង​ដល់​ការវិនិយោគ​ក្នុង​តំបន់​និង​ពិភពលោក ព្រមទាំង​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍​នានា សូម​ផ្តល់​ជំនួយ​បច្ចេកទេស​ផ្សេងៗ​ដល់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​ជួយ​គាំទ្រ​ដល់​ការរៀបចំ និង​អនុវត្ត​គោលនយោបាយ​គាំទ្រ​កំណើន​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​ថ្ងៃទី​23 ខែតុលា​ឆ្នាំ 2018 នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ 2018 ក្រោម​ប្រធានបទ​«​ទស្សនៈ​វិស័យ​វិនិយោគ​ក្នុង​យុគ្គសម័យ​សាកលភាវូបនីយកម្ម​»...

សម្តេច​តេជោ ហ៊ុន សែន ៖ ដោយសារ​តែ​សង្គ្រាម នៅតែ​បន្តធ្វើឲ្យ​ប្រជាជន​រងទុក្ខវេទនា​ជា​បន្ត​បន្ទាប់ ទើប​ស្វែងរក​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត ខ្មែរ មក​ពី​សហគមន៍​អឺរ៉ុប​នេះ ប្រធានបទ​សំខាន់​ដែល​សម្ដេច​តេជោ​មានប្រសាស​ន៍​លើកឡើង​នោះ គឺ​ទាក់ទង​ទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពីព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ខួប​លើក​ទី 27 នៃ​កិច្ច ព្រមព្រៀង​សន្តិភាព​ប៉ារីស ដោយ​សម្តេច​តេជោ មានប្រសាសន៍ថា ដោយសារ​តែ​សង្គ្រាម នៅតែ​បន្ត ធ្វើឲ្យ​ប្រជាជន​រងទុក្ខវេទនា​ជា​បន្ត​បន្ទាប់ ទើប​ស្វែងរក​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​។​ ​នៅ​រាត្រី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន...
- Advertisment -

Most Read

×