Sunday, May 31, 2026

Monthly Archives: October, 2018

​ក្មេងប្រុស​ម្នាក់ អាយុ​១៣​ឆ្នាំ​សោះ ក្លាយជា​អ្នក​ជួញដូរ​និង ចែកចាយ​គ្រឿងញៀន​ខុសច្បាប់

​កម្លាំង​អាវុធហត្ថ ចេញ​ល្បាត​ពួនស្ទាក់ នៅ​តំបន់​មិន​រៀបរយ ប្រឡាយ​ស្ទឹងមានជ័យ បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​អាយុ​១៣​ឆ្នាំ ពាក់ព័ន្ធ​នឹង ករណី​ជួញដូរ​និង ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ។​ នៅ​ថ្ងៃ អង្គារ៍ ទី ២៣​ខែ តុលា ឆ្នាំ ២០១៨ វេលា​ម៉ោង​៨÷១៥​នាទី នៅ​ចំនុច ផ្លូវលំ ក្រុមទី​៦ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ចេញ​ល្បាត​ពួនស្ទាក់...

C.Ronaldo ពាក់​នាឡិ​កា​តម្លៃ​ជិត​… ២​លាន​ផោន​អង់គ្លេស​!

​កំពូល​តារា​បាល់ទាត់​ដែល​ពេលនេះ​កំពុង​បម្រើការ​នៅក្នុង Juventus បាន​បង្ក​ចំណាប់​អារម្មណ៍​គ្រា​ចេតនា "​បង្អួត​" នាឡិកា​បង្កប់​ពេជ្រ តម្លៃ​ដល់​ទៅ ១,៨៥ លាន​ផោន​អង់គ្លេស ក្នុង​សន្និសីទ​សារព័ត៌មាន ។​ C.Ronaldo លើកដៃ​ទ្រ​ចង្ការ ធ្វើឲ្យ "​ធ្លាយ​ចេញ​"​នាឡិកា​ដ៏​ថ្លៃ​ក្នុង​សន្និសីទ​សារព័ត៌មាន ។​ ​ជាមួយ​ក្រុម Juventus Ronaldo កំពុង​មាន​វត្តមាន​នៅ Manchester ដើម្បី​ត្រៀម​ប្រកួត នឹង​អតីត​ក្រុម M.U- កន្លែង "​ចាប់កំណើត​" របស់ខ្លយណ...

សុំ​ឆែក​មើល​ទូរស័ព្ទ ដើម្បី​បង្ហាញ​ភាពស្មោះត្រង់ តែ​ប្តី​មិន​ឲ្យ ប្រពន្ធ​ផ្ទុះ​កំហឹង​គំរាម​លោត​ពីលើ​ស្ពាន​សម្លាប់ខ្លួន ផ្អើល​មនុស្សម្នា​មក​មើល​គួរ​ឲ្យ​ហួសចិត្ត (​វីដេអូ​)

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ហួសចិត្ត​យ៉ាងខ្លាំង ខណៈដែល​ប្តី​ប្រពន្ធ​វ័យក្មេង​១​គូ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​រហូត​ធ្វើ​ឲ្យ​ខាង​ស្រី សម្រេចចិត្ត​ដើម​មក​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​តែម្តង ដោយ​គ្រាន់​តែដោយសារ​រឿង​ដ៏​ពុំ​នឹកស្មាន​មួយ​នេះ ។​ ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shanghaiist បាន​បង្ហោះ​វីដេអូ​នៃ​ហេតុការណ៍​ដ៏​រន្ធត់​នេះ និង​សរសេរ​រៀប​ដំណើររឿង​រ៉ាវ​របស់​ប្តី​ប្រពន្ធ​នេះ​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​វ័យក្មេង​សម្រេច​ដើរ​មកលើ​ស្ពាន​ប៉ុនប៉ង​សម្លាប់ខ្លួន​បែបនេះ គឺ​ដំបូង នាង​បានទាមទារ​សុំ​ប្តី​ឆែក​មើល​ទូរស័ព្ទ​របស់គាត់ និង​បន្ទាប់មក នាង​ក៏បាន​ចូលមក​គំរាម​លោតទឹក​សម្លាប់ខ្លួន​ទីនេះ​តែម្តងទៅ បន្ទាប់ពី​ប្តី​របស់​នាង​នៅតែ​បដិសេធ​មិន​ឲ្យ​នាង​សុំ​ឆែក​ទូរស័ព្ទ ។ ​តាមរយៈ​វីដេអូ ខណៈ​នាង​កំពុង​ស្រែក​ខ្លាំងៗ​ទៅកាន់​ប្តី​របស់​នាង ដែល​កំពុង​ស្ថិតនៅ​ផ្នែក​ម្ខាង​នៃ​ស្ពាន​ថ្មើរជើង​នោះ អ្នក​សង្គ្រោះ​ម្នាក់​ក៏បាន​ឆ្មក់​ចូលចាប់​នាង ប៉ុន្តែ ត្រូវបាន​នាង​ដឹងខ្លួន​គេច​ដើរ​ចូលមក​កណ្តាល​ស្ពាន ខណៈ​ប្តី​របស់​នាង​កំពុង​ឈរ​នៅលើ​នោះ​ប្រហែល​២​ម៉ែត្រ​ពីគ្នា...

ចាប់​ឃាតករ​ម្នាក់ កាប់សម្លាប់​បុរស​ម្នាក់​ច្រក​កា​រ៉ុង​ទម្លាក់​ក្នុង​អណ្ដូងទឹក​

​រតនគិរី​ ៖ កម្លាំង​នគរបាល ចាប់​បាន​ជនដៃដល់​ម្នាក់​ ​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ច្រក​កា​រ៉ុង​ទម្លាក់​ក្នុង​អណ្ដូងទឹក កាលពី​ជាង​៦​ខែ​មុន ព្រោ​ញខឹង​ជនរងគ្រោះ​ជំពា​ក់លុយ​ថ្លៃ​ទិញ​ឈើ មិន​ព្រម​សង​ខ្លួន​។​ ​កាលពី​ថ្ងៃ​ទី​២២ ខែតុលា កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​កម្លាំង​អធិការ​ស្រុក​កូន​មុំ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនដៃដល់ ឈ្មោះ គៀល កា​ទួត អាយុ​២០​ឆ្នាំ ជា​ជនជាតិ​គ្រឹង រស់នៅ​ភូមិ​តា​កាប់ ឃុំ​តា​អ​ង ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​ ជនរងគ្រោះ​ឈ្មោះ ស៊ូ សៀក​។ ជនសង្ស័យ...

សុំទោស​! រឿង​ទាំងនេះ មាន​នៅ​តែ​ទ្វីប​… អាហ្វ្រិក​ខ្ញុំ​ទេ !

​ទ្វីបអាហ្វ្រិក​ជា​ពិភព​មួយ​ផ្ទុក​នូវ​រឿង​ចម្លែកៗ​ដែល​នៅ​ទ្វីប​ដទៃ​ពុំ​ទទួលបាន​ការស្រាវជ្រាវ​ល្អិតល្អន់ ដូច​ទ្វីប​ដទៃ ។ ជីវភាព​រស់នៅ​ទីនោះ ពេល​ខ្លះ​នៅ​បង្កប់​ស្ថានភាព ធ្លាប់​មាន​តាំងពី​រាប់ពាន់​ឆ្នាំ​មុន​ម្លេះ ហាក់ដូចជា​នៅ​ទ្រឹង​គ្មាន​ការអភិវឌ្ឍន៍ ។ សាកល្បង​មើល​រូបភាព​មួយចំនួន​ប្រាកដ​ជា​ឯកភាព​ហើយ ។​ ​បងប្អូន ៨​នាក់ ដូចគ្នា​...​បេះ​បិទ ។​ ​ដើម្បី​ឆ្ម​ក់​យក​រូបភាព​សត្វរ​ហោ​ស្ថាន ទាល់តែ​បែបនេះ ។​ ​គាត់​មិន​ចង់​ចាញ់​នឹង​ពួក​...​អូដ្ឋ​កវែង​ឡើយ ។​ ​រូបភាព​អាពាហ៍ពិពាហ៍ របស់​អ្នកគ្រាន់បើ​នៅ​ទ្វីប​នោះ ។​ ​ងាយស្រួល​ប្រើ ហើយ​មិន​ងាយ​... ធ្លាក់ ។​ ​កុំឲ្យ​ចាញ់ពួក​... មនុស្ស​វ៉ើយ​! ។​ ​ទូរស័ព្ទ​នេះ​ក៏​អាច​ជូនដំណឹង​ឲ្យគេបាន​ដោយ​... "​គប់​"...

ឃុំខ្លួន​អ្នកសារព័ត៌មាន ក្លែងខ្លួន​ជា​នគរបាល ឆបោក​ប្រាក់​ជនរងគ្រោះ​ជិត​២​ម៉ឺន​ដុល្លារ រត់​ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​

កណ្តាល​៖ អ្នកសារព័ត៌មាន​ម្នាក់​ដែល​ក្លែងខ្លួន​ជា​នគរបាលជាតិ ដើរ​ឆបោក​ប្រាក់ ពី​ជនរងគ្រោះ បំពេញ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ ត្រូវបាន​លោក ងួន វុទ្ធី ចៅក្រម​សើុប​សួរសាលា​ដំបូង​ខេត្តក​ណ្តា​ល បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ រហូតដល់​មាន​សេចក្តីសម្រេច​ផ្សេង​។​ ​ជន​ត្រូវ​ចោទ​មានឈ្មោះ ម៉ាច បញ្ញា បាន ក្លែង​ឈ្មោះ លឹម សក្ខណា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូ​៦...

ដីចម្ការ​បង្គោល​ព្រំដែន សាលាឃុំ មណ្ឌល​សុភាព នៅជាប់​ព្រែក​ប៊ិន​យី ឬ​ព្រែក​ជ្រៃ​ធំ ប្រឈម​នឹង​ការបាក់​ចូល​ទន្លេ​

​ខេត្ត​កណ្ដាល ៖ បង្គោល​ព្រំដែន សាលាឃុំ មណ្ឌល​សុភាព ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ទៀត រៀបនឹង​បាក់​ចូល​ទន្លេ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ផង​ដែរ ។ ប្រជាពលរដ្ឋ​មាន​ដី​ចម្ការ​នៅ​ជាប់​ព្រែក​ប៊ិន​យី ឬ​ព្រែក​ជ្រៃ​ធំ តំបន់​ជ្រៃ​ធំ ស្ថិតនៅ​ភូមិ​លេខ​៩ ឬ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ បានឲ្យដឹងថា នៅ​ម្ខាង​ព្រែក​ជា​ទឹកដី​វៀតណាម ជនជាតិ​វៀតណាម បាន​សង់ផ្ទះ និង​ផែបណ្ដែត​ទឹក​ជាច្រើន​តាម​បណ្ដា​យ​ព្រែក ជា​បន្តបន្ទាប់ តាំងពី​យូរ​ឆ្នាំ​មក​ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ ។ ចំណែកឯ​នៅ​ខាង​ទឹកដី​កម្ពុជា​វិញ...

ដល់ក​! អ្នកភូមិ​ចាប់ «​ខ្មោច​ក្លែងក្លាយ​» ២​នាក់​ដែល​តែង​ធ្វើ​សកម្មភាព​បន្លាច​គេឯង បញ្ចូនទៅ​ដេក​នៅ​កន្លែង​​​ផ្នូរ​ខ្នោ​ច​វិញ​ម្តង ដើម្បី​ឲ្យ​ដឹងថា​ព្រឺក្បាល​ប៉ុណ្ណា​

​កាលពី​ថ្ងៃទី​២២ តុលា ម្សិលមិញ​នេះ ទំព័រ​ហ្វេ​ស៊​បុក​ឈ្មោះ Sarawak Viral បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​យុវជន​២​នាក់ រុំ​ខ្លួន​របស់​ពួកគេ​ជាមួយ​ក្រណាត់ស ដើម្បី​ឲ្យ​មើលទៅ​ដូច​ខ្មោច និង​ដូច​ក្នុង​ខ្សែភាពយន្ត Pocong 2… ដើម្បី​លេង «​បន្លាច​» អ្នកដទៃ​នៅក្នុង​ភូមិនៅឥណ្ឌូនេស៊ី ខណៈ​ធ្វើដំណើរ​ឆ្លងកាត់​នៅពេល​យប់ៗ ។​ ​ប៉ុន្តែ ចុងក្រោយ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ដោយ​អ្នកភូមិ ។ ហើយ​ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​ទៅលើ​ពួកគេ ពួកគេ​ត្រូវបាន​នាំយកទៅ​កាន់​ទី​បញ្ចុះសព​នៅក្បែរនោះ និង​បញ្ជា​ឲ្យ​ពួកគេ​ដេក​នៅ​ទីនោះ​យប់...

ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ ឆ្ពោះ​មក​ផ្លូវបំបែក​រ៉ា​ជាង​២០០​ម៉ែត្រ បាន​ចាក់​អ៊ុត​កៅស៊ូ​បន្ថែម​

ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៤ នា​ក្រុង​ព្រះសីហនុ ចាប់​ពី​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ ចុះ​ឆ្ពោះ ទៅ​ដល់​ផ្លូវបំបែក​កែង​រ៉ា មាន​ប្រវែង​ជាង ២០០​ម៉ែត្រ ត្រូវ​បាន​ចាក់​អ៊ុត​កៅស៊ូ​បន្ថែម នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​នេះ​។​ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ លោក ណុប ហេង ឱ្យដឹងថា ការងារ​ស្ថាបនា​ផ្លូវ​ខាងលើនេះ គឺជា​គម្រោង​ពង្រឹង​គុណភាព​ផ្លូវ ដែល​ឯកឧត្តម​យន្ត...

ឆ្នេរ​កោះរ៉ុង ជាទី​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេសចរ ចម្រុះ​ជាតិ​សាសន៍​

​​ខេត្ត​ព្រះសីហនុ​៖ កោះរ៉ុង ជា​កោះ​ធម្មជាតិ ដែល​មាន​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់ និង​មាន ទេសភាព​មាន​សោភ័ណ្ឌភាព​ស្រស់ស្អា​ត​ប្លែ​ក បើ​ប្រៀបធៀប​នឹង​កោះ​មួយចំនួនទៀត នៅលើ​ទឹកដី​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។​ ឯកសារ​ខ្លះ​បានបង្ហាញ​ថា កោះរ៉ុង ក៏​ត្រូវបាន​គេ​ចាត់ទុក ជា​កោះមាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត បំផុត​នៅ​ឥណ្ឌូចិន​ថែមទៀត​ផង​។​ ​តាម​ឯកសារ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញថា កោះរ៉ុង​ជា​កោះ​មួយ មាន​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ មាន​ផ្ទៃដី​គ្របដណ្តប់ ៧៨​គីឡូម៉ែត្រ​ការ៉េ មាន​បណ្តោយ​ប្រវែង​១៥​គីឡូម៉ែត្រ ទទឹង​ប្រមាណ ៩​គីឡូម៉ែត្រ និង​មាន​ចំណុច​ខ្ពស់បំផុត របស់​កោះមាន...
- Advertisment -

Most Read

×