Sunday, May 31, 2026

Monthly Archives: October, 2018

ជឿ​អត់​! បុរស​ម្នាក់​ជាប់គុក​អស់ ៩៩​ឆ្នាំ​ហើយ​នៅតែ​មិន​ស្លាប់​ទៀត និង​បាន​ក្លាយជា​មនុស្ស​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​

​បុរស​វ័យ ១១៧​ឆ្នាំ​ម្នាក់ មក​ពី​រដ្ឋ​តិច​សាស សហរដ្ឋ​អា​មេ​រិច ត្រូវបាន​គេ​ដោះ​លែងឲ្យ​មាន​សេរីភាព​ ​វិញ​កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​អនុវត្ត​ទោស​ក្នុង​ពន្ធ​ធនាគារ​អស់​រយៈពេល ៩៩​ឆ្នាំ​។ ការជាប់គុក​អស់​ជិត ១០០​ឆ្នាំ ហើយ​មិន​ស្លាប់ បាន​ធ្វើ​ឲ្យ​បុរស​ខាងលើ​ក្លាយជា​មនុស្ស​ទី​មួយ​ក្នុង​​ប្រវត្តិសាស្ត្រ​អា​មេ​រិច​។​ ​លោក Henry William Borne ដែល​ជា​ចៅ​ប្រុស​ម្នាក់​របស់​ចោរលួច​សេះ​ដ៏​ល្បី​ក្នុង ប្រវត្តិសាស្ត្រ​អា​មេ​រិច​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ ១៩១៩​ពី​បទ​ជាប់​ពាក់ព័ន្ធ​ទៅនឹង គំរោង​លួច​សេះ​។​ ​លោក Henry William Borne ព្រមទាំង​ឪពុក​របស់​លោក និង​ជន​ផ្សំគំនិត​ចំនួន...

ញាក់សាច់​! ប្រពន្ធ​លួច​នាំ​ប្រុស​ស្នេហ៍​មក​រួម​រ័​ក្ខ​ក្នុង​ហាង​ឡើង​ញយ​ដង តែ​ចុងក្រោយ ត្រូវ​ប្តី​តាម​ទាន់​ហៅ​ប៉ូលីស​ចាប់ចង​ទាំងពីរ​គួរ​ឲ្យ​អាម៉ាស

​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​ស្ត្រី​ជា​ប្រពន្ធ​ផិតក្បត់​ម្នាក់ ដែល​ត្រូវបាន​តាម​ទាន់ និង​ចាប់ខ្លួន ខណៈ​កំពុង​លួច​រួម​រ័​ក្ខ​ជាមួយ​សា​ហាយ​យ៉ាង​មាន​សេចក្តីសុខ នៅក្នុង​បន្ទប់​ហាង​លក់ទំនិញ​របស់​នាង បាននិងកំពុង​ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល នៅលើ​បណ្តាញ​សង្គម ។ ​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ demokrasi ហេតុការណ៍​នេះ ត្រូវបាន​ដឹងថា បានកើត​ឡើង​នៅ​នៅក្នុង​ហាង​លក់ទំនិញ​មួយកន្លែង នៅ​ផ្លូវ​មហាវិថី Ngraho-Ngawi ភូមិ Blimbing Gede ស្រុក Suba ស្រុក Bojonegoro ខេត្ត​ចា​វ៉ា​កណ្ដាល ប្រទេស​ឥណ្ឌូណេស៊ី កាលពី​អំឡុង​ខែកក្កដា...

យន្តហោះ​ដឹក​អ្នកដំណើរ ២៦៤នាក់ ប៊ិះ​ប៉ះទង្គិច​ជាមួយ Drone

យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Virgin Atlantic ដែល​ផ្ទុក​អ្នកដំណើរ​២៦៤​នាក់ ប៊ិះ​គ្រោះថ្នាក់ ខណៈពេលដែល​យន្តហោះ​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ​៣​ម៉ែត្រ​ពី​Drone ។​ ​ ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៥ ខែមិថុនា​កន្លងមក​។​ បើតាម​UK Airprox Board ដែលជា​ស្ថាប័ន​ជំនាញ​ស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​ក្នុង​លំហ​របស់​អង់គ្លេស​នោះ គម្លាត​រវាង​យន្តហោះ​ទាំងពីរ​គឺ​ប្រមាណ​៣​ម៉ែត្រ​តែប៉ុណ្ណោះ​។​ ​គួរ​កត់សម្គាល់ថា យន្តហោះ​គ្មាន​អ្នកបើកបរ​មួយ​នេះ​ស្ថិតនៅ​កៀក​ស្លាប​ខាងស្តាំ​របស់​យន្តហោះ​Boeing 787-9 Dreamliner ដែល​ផ្ទុក​អ្នកដំណើរ​២៦៤​នាក់ ស្ថិតនៅ​រយៈកម្ពស់​ជិត​១០០០​ម៉ែត្រ ហើយ​កំពុង​ហោះហើរ​ក្នុង​ល្បឿន 4000 km/h ។​ករណីនេះ​ត្រូវបាន​រៀប​ចូលក្នុង​លំដាប់​គ្រោះថ្នាក់ A ដែលជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​។​ ​ ​ស្ថាប័ន​អាកាសចរណ៍​នៅ​អស់​គ្លេ​សបាន​អំពាវនាវ​រដ្ឋាភិបាល​បំពេញបន្ថែម​មាត្រា​ចប្បាប់​គ្រប់គ្រង​យន្តហោះ​គ្មាន​អ្នកបើកបរ ដោយ​តម្រូវឱ្យ​ស្ថិតនៅ​ឆ្ងាយ​ពី​ព្រលានយន្តហោះ​។​ ​នៅ​ស្រុក​យើង​ឥឡូវ​ក៏​សម្បូរ Drone...

ចម្លែក​មែន​! ស្ត្រី​ម្នាក់​ញាត់​ទូរស័ព្ទ​ចូល​ប្រដាប់ភេទ ដក​មិន​ចេញ មានអី​ប្តឹង Samsung ទារ​សំណង​ខ្ទង់​លាន​ដុល្លារ​

​ស្ត្រី​ម្នាក់​មក​ពី​ទីក្រុង Albuquerque រដ្ឋ New Mexico សហរដ្ឋ​អា​មេ​រិច បាន​ប្តឹង​ក្រុមហ៊ុន​​អេឡិចត្រូនិច​យក្ស Samsung ដោយ​ទារប្រាក់​ចំនួន ១,៨​លាន​ដុល្លារ បន្ទាប់ពី​ស្ត្រី​រូបនោះ​ ​បានធ្វើការ​ញាត់​ទូរស័ព្ទ​ចូល​ក្នុង​ប្រដាប់ភេទ ហើយ​មិន​អាច​ដក​វា​ចេញ​វិញ​អស់​រយៈពេល ៩៦​ម៉ោង​។​ ​ស្ត្រី​រូប​នោះ​មានឈ្មោះ​ថា Salma Briant វ័យ ៣៩​ឆ្នាំ​។ គាត់​ថា គាត់​បាន​ស្វែងរក​ជំនួយ​ផ្នែក​ពេទ្យ​​យ៉ាង​បន្ទាន់ នៅ​មន្ទីរពេទ្យ​នៃ​សកល​វិទ្យាល័យ New Mexico ហើយ​ថ្លៃ​ពេទ្យ​អស់​តម្លៃ...

ម្ហូបអាហារ ១០​មុខ ធ្វើឡើង​យ៉ាង​ព្រៃផ្សៃ​នា​សម័យ​ចិន​បុរាណ ក៏​ពុំ​ប្រាកដថា​អ្នកណាៗ​ហ៊ាន​បរិភោគ​ដែរ​ទេ

​ទោះបី​នៅ​ចំពោះមុខ​តំណក់ឈាម សម្រែក​ឈឺចាប់​គួរឱ្យ​អាសូរ ក៏​ពួកគេ​ហាក់ដូច​មិន​រវីរវល់ ព្រោះតែ​ជំនឿ​ថា វា​នឹង​ផ្តល់​សារធាតុ​បំប៉ន​ខ្ពស់​ចំពោះ​ពួកគេ​។​ ​ម្ហូប​ទី​១៖ ខួរក្បាល​ស្វា​ ​នេះ​ជា​ម្ហូប​ល្បីល្បាញ​ថា​ព្រៃផ្សៃ​បំផុត ត្រូវបាន​ម្ចាស់​ក្ស​ត្រី សឺ​ជី ជប់លៀង​ភ្ញៀវ​ពិសេស​របស់ខ្លួន​។ តាម​នោះ ខួរក្បាល​របស់​ស្វា ត្រូវបាន​គេ​ដួស​ចេញពី​ប្រអប់​ខួរ​របស់​វា​ទាំង​នៅរស់ រួច​យកទៅ​ដក់​ក្នុង​ទឹក​ស៊ប់​។ អ្វីៗ​កើតឡើង​នៅ​ពីមុខ​ស្វា​រងគ្រោះ​នេះ​តែម្តង​។​ ​ម្ហូប​ទី​២៖ ងៀត​សាច់មាន់​ ​ពួក​ចុងភៅ​នៅ​ជំនាន់​នោះ​នឹង​ប្រើ​កាំបិត​វះ​ពោះ​មាន់​ទាំង​នៅរស់ ខ្វេះ​យក​គ្រឿងក្នុង​ពី​ពោះ​ចេញ ហើយ​ញាត់​គ្រឿងទេស​ដែល​គេ​ផ្សំ​ស្រេច​ចូលទៅក្នុង​។ មាន់​ទាំងនេះ​ត្រូវបាន​គេ​យកទៅ​ព្យួរ​រហូតដល់​ពេល​វា​ឆ្លើយតប​នឹង​«​ស្តង់ដារ​»​យកមក​ធ្វើជា​អាហារ​។​ ​ម្ហូប​ទី​៣៖ ជើងមាន់​និង​ព្រុយ​ត្រី​ ​ក្រៅ​អំពី​ព្រុយ​ត្រី គេ​ចាប់យក​មាន់​ទាំងរ​ស់មក​ឆ្វៀល​យក​ដុំ​សាច់​ត្រង់​បាតជើង​របស់​វា​មក​ដើម្បី​ចម្អិន​ជា​ស៊ប់ ​ម្ហូប​ទី​៤៖ ជើង​ទា​អាំង​ ​គេ​ចាប់យក​ទា​មក​កៀប​ឱ្យ​ឈរ​នៅលើ​បន្ទះ​ដែក​យ៉ាង​ក្តៅ រហូត​ទាល់តែ​ផ្នែក​សាច់​និង​ជើង​របស់​វា​ឡើង​ទន់​។​ក្នុងអំឡុង​ពេលនោះ ពួក​ចុងភៅ​និង​ចាក់ទឹក​សណ្តែកសៀង​ដើម្បី​ជួយ​ឱ្យ​ទា​នោះ​សម្រួល​កម្តៅ​តាម​មាត់ រួច​កាត់​យក​ជើង​មក​បរិភោគ​ ​ម្ហូប​ទី​៥៖...

​ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល​គឺជា​កត្តា​ចម្បង​មួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​(​ក​.​ជ​.​អ​.​ច​.) នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែតុលា ឆ្នាំ​២០១៨ បាន​ចាត់ទុកថា ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល គឺជា​កត្តា​ចម្បង​មួយ​ដែល​អាច​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បញ្ចេញ​កាបូន​ក្នុង​កម្រិត​ទាប​នៅ​កម្ពុជា​។ ​លោក រដ្ឋមន្ត្រី​បាន​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​បើក «​សន្និសីទ​ស្តីពី​ការលើកកម្ពស់​ប្រសិទ្ធភាព​ថាមពល​ក្នុងប្រទេស​កម្ពុជា​៖ ជំហាន​គន្លឹះ​ឆ្ពោះទៅរក​កំណើន​សេដ្ឋកិច្ច​ដោយ​ចីរភាព​» នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល​ឡឺ​រូ​យ៉ាល់ រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព សហការ​ជាមួយ​រដ្ឋាភិបាល​ស៊ុយអែត និង​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCA)​។​ ​ថ្លែង​ក្នុង​ឱកាស​នោះ លោក...

សម្តេច​តេជោ និង​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពិភាក្សា យ៉ាង​ស៊ី​ជំរៅ ទាក់ទិន​នឹង​បញ្ហា​ពាណិជ្ជកម្ម​

​នៅ​ល្ងាច​ថ្ងៃ​២២ តុលា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម រ៉ូ​បេតូ កា​វ៉ា​ហូ អា​សេ​វ៉េដូ (Robeto Cavatho Azevedo) អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ ឯកឧត្តម រ៉ូ​បេតូ កា​វ៉ា​ហូ អា​សេ​វ៉េដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មានប្រសាសន៍​ជំរាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា កម្ពុជា​គឺជា​ប្រទេស​ដែល មាន​ការអភិវឌ្ឍ​តិចតួច ប៉ុន្តែ​គឺជា​ប្រទេស​មួយ​ដែល​បាន​ក្លាយ​ជា​សមាជិក របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)...

អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ អាច​ជួយ​ដល់​ប្រទេស​កម្ពុជា បំពេញ​កាតព្វកិច្ច​របស់ខ្លួន​

​សម្តេច​តេជោ​បន្តថា អង្គការ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ អាច​ជួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​កម្ពុជា​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​តា​ម​ឆន្ទៈ​ដែល​ខ្លួន​មាន​។ ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការ​ជាមួយ​ឯកឧត្តម ហ្វ្រា​ន​ស៊ី​ស ហ្គារី (Francis Gurry) អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។ ​នៅក្នុង​ជំនួប​នោះ Francis Gurry បាន​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត អនុញ្ញាត​ឲ្យ​រូប​ឯកឧត្តម​និង...

ខួប​ទី​២៧ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣​តុលា​

​ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១៨​នេះ គឺ​ខួប​២៧​ឆ្នាំ (២៣ តុលា ១៩៩១ -២៣ តុលា ២០១៨) នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​។ ​ផេក​ហ្វេស​ប៊ុក​ព្រះបរមរាជវាំង នៅ​ថ្ថៃទី​២៣​តុលា បន​ផ្សាយ​ថា ​ក្រោម​ព្រះរាជ​បូជនីយ​កិច្ច នៃ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី ឯកភាព​ជាតិ​ខ្មែរ...

ចាប់ខ្លួន​ស្ត្រី​ជា​ម្តាយ ដែល​យក​កូនស្រី​បង្កើត​៣​នាក់ ទៅ​លក់​នៅ​ប្រទេស​ចិន​

​ក្រចេះ ​៖ ស្ត្រី​ម្នាក់ ជា​មេខ្លោង​ជួញដូរ​មនុស្ស និង​យក​កូនស្រី​បង្កើត​របស់​ខ្លួន​៣​នាក់ ទៅ​លក់​នៅ​ប្រទេស​ចិន ត្រូវបាន​នគរបាល​ឃាត់ខ្លួន និង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ។ បន្ទាប់ពី​ចាប់ខ្លួន​ស្ត្រី​ជា​ម្តាយ​រួចហើយ កូនស្រី​បង្កើត​របស់​ខ្លួន​៣​នាក់ បាន​ចេញមុខ​មក​បក​អាក្រាត នូវ​ទង្វើ​របស់​ម្តាយ ដែល​ចិត្ត​តិរច្ឆាន លក់​កូនស្រី​។​ ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ស្ត្រី​រូប​នេះ​ឈ្មោះ ឌី ចាន់​ធី...
- Advertisment -

Most Read

×