Sunday, May 31, 2026

Monthly Archives: October, 2018

លួច​លក់​ដី​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ ចៅក្រម​ផ្តន្ទា​ស្ត្រី​ខ្មែរ​ម្នាក់ ដាក់ពន្ធនាគារ​២​ឆ្នាំ​៦​ខែ និង​សងជំងឺចិត្ត​១៨​ម៉ឺន​ដុល្លារ​

​ភ្នំពេញ​ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​ជនជាប់ចោទ​ស្ត្រី​ខ្មែរ​ម្នាក់ ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ៦​ខែ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​លើ​ការខូចខាត និង​ខាតបង់​ផ្សេងៗ ដល់​ជនរងគ្រោះ​ចំនួន ១៨​ម៉ឺន​ដុល្លារ សហ​រដ្ឋអាមេរិក ក្នុង​បទល្មើស​ក្លែង​ឯកសារ លួច​លក់​ដី​របស់​ក្រុមហ៊ុន​ជនជាតិ​អាល្លឺម៉ង់ ចំនួន​ជាង​១០០០​ហិកតា នៅ​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ រឿងក្តី​នេះ គឺ​ស្ថិតក្នុង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ ដោយ​ជនជាប់ចោទ​បាន អះអាងថា វា​មិនមែន​ជា​ករណី​បទល្មើស​លួច​លក់​ដី​អ្វី​នោះ​ទេ តាមពិត​វា​ជា​រឿង​ជំលោះ​ផ្ទៃ​ក្នុង​គ្រួសារ...

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជន​ដៃដល់ ១​នាក់ ទៅ​តុលាការ ករណី​វាយ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ និង​សន្លប់​បាត់បង់​ស្មារតី​

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ១​នាក់ ឈ្មោះ លន់ រ័ត្ន​នា ហៅ​ក្តាម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ។​ ​ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១៤ នៅ​ចំណុច ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២...

ប្តី​តាមទាន់​ប្រពន្ធ នាំ​ប្រុស​សហាយ មក​ដេក​ក្នុង​បន្ទប់ ហើយ​ចាក់សោ​ពី​ខាងក្រៅ រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ទាំងយប់​

​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ក្រោយ មាន​ជំលោះ​ជាមួយ​ប្តី បាន​ប្រមាណ​៥​ថ្ងៃ ហ៊ាននាំ​ប្រុស​សហា​យមក​ដេក​ក្នុង​បន្ទប់​របស់​ប្តី ខណៈ​នោះ​ប្ដី​មក​ទាន់​ហើយ​ពេល​សួរនាំ ប្រពន្ធ​ឆ្លើយថា​ទើបបាន​២​ដង ហើយ​ប្តី​បាន​យក​សោ​មកចាក់​ជាប់ ហើយ​ទៅ​ប្ដឹង​សមត្ថកិច្ច​ចាប់ខ្លួន បាន​ទាំង​២​នាក់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​១០​យប់ ថ្ងៃទី​២២ ខែ តុលា​ឆ្នាំ​២០១៨ នៅ បន្ទប់​ជាប់​តូប​លក់​បន្លែ ផ្សារ​ជិន​ជូ​រី ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​សមត្ថកិច្ច​ឱ្យដឹងថា​៖ ប្តី​ឈ្មោះ...

ក្រុម​រុករក MH370 ក្នុង​តំបន់​ព្រៃ​កម្ពុជា បាន​បោះបង់​ការរុករក ព្រោះ​ប៊ិះ​អស់​ជីវិត​

​ក្រុម​រុករក​សញ្ជាតិ​អង់គ្លេស​ពីរ​នាក់​បងប្អូន​បង្កើត Ian Wilson និង Jack បានសម្រេច​ចិត្ត​ផ្អាក​ការរុករក​យន្តហោះ​បាត់​ខ្លួន ​MH370 នៅ​តំបន់ភ្នំ​ Phnom Aoral ក្រោយពី​ពួកគេ​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន រួមទាំង​ការ​ប៊ិះ​អស់​ជីវិត​ផង​។​ ​តាម​ទីភ្នាក់ងារ​សា​ព័ត៌មាន Sputnik បងប្អូន​ត្រកូល Wilson​ទាំង​ពីររូប​បានសម្រេច​ចិត្ត​ផ្អាក​យុទ្ធនាការស្វែងរក MH370 របស់ខ្លួន​។ ​កាលពី​សប្តាហ៍​មុន ត្រកូល​Wilson ទាំងពីរ​នាក់​នេះ​បានចាប់ផ្តើម​ដំណើរ​រុករក​ក្នុង​ចម្ងាយ​ផ្លូវ​ព្រៃ​ប្រមាណ​៨​គីឡូម៉ែត្រ​ឆ្ពោះទៅកាន់​ទីតាំង MH370 ដែល​ពួកគេ​រកឃើញ​រូបភាព​វា​តាមរយៈ Google Maps ។​តាម​អ្នក​ទាំងពីរ...

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២២​តុលា ១០​លើក ស្លាប់​៤​នាក់ របួស​ធ្ងន់​ស្រាល​១២​នាក់​

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ៤​នាក់ របួស​ធ្ងន់​ស្រាល ១២​នាក់​(​ស្រី​៤​នាក់​) មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៩​នាក់​(​យប់​៤​នាក់​) ។​ ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១១​គ្រឿង រថយន្ត​តូច...

​ការព្យួរ​បណ្តោះអាសន្ន​នៃ​គម្រោង EBA ឬ​ទណ្ឌកម្ម​ឯកតោភាគី រយៈពេល​ខ្លី​ណាមួយ អាចមាន​ផលប៉ះពាល់​ដល់​ជីវិត​របស់​កម្មករ​

​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់ GMAC ការព្យួរ​បណ្តោះអាសន្ន​នៃ​គម្រោង EBA ឬ​ទណ្ឌកម្ម​ឯកតោភាគី​រយៈពេល​ខ្លី​ណាមួយ អាចមាន​ផលប៉ះពាល់​អវិជ្ជ​មាន​រយៈពេ​លវែ​ង​ដល់​ជីវិត​របស់​កម្មករ​យើង និង​គ្រួសារ​របស់​ពួកគេ​។ ភាព​រីកចម្រើន​ទាំងអស់ ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈកាល​២​ទសវត្សរ៍​កន្លងមក​នេះ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ដែគូ​អភិវឌ្ឍន៍​ដូចជា សហភាព​អឺរ៉ុប អាច​ត្រូវបាន​បំផ្លាញ​យ៉ាង​លឿន​។​ ​ទោះយ៉ាងណា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅតែ​មាន​សុទិដ្ឋិនិយម​ថា វិស័យ​របស់​យើង​នឹងមិន​ស្ថិតនៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​​​ណាមួយ និង​មិន​ស្ថិតនៅ​ក្នុង​គោលដៅ​ដាក់ទណ្ឌកម្ម​ឡើយ​។ វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង បាន​ផ្តល់​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៧០០.០០០​នាក់ ដែល​ជាង​៨៥​ភាគរយ...

គណៈ​សង្ឃនាយក លើកទឹកចិត្ត​ឲ្យ​លោក សុខ ទូច ចូល​បូស​ជា​បព្វជិត និង​ខិតខំ​ប្រតិបត្តិ​តាម​ផ្លូវ​ព្រះពុទ្ធសាសនា ឲ្យបាន​ជា​គំរូ​​ដល់​អ្នក​បួស​ជា​មុន​សិន ចាំ​រិះគន់​

​ភ្នំពេញ ​៖ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីបំភ្លឺ​មួយច្បាប់​​ផ្ញើ​ទៅកាន់​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​នៃ​កម្ពុជា ដោយ​អះអាង​ថា ការ​ថ្លែង​របស់លោក​​ធ្វើឲ្យ​ព្រះសង្ឃ​ទូទាំងប្រទេស មិន​អាច​ទទួលយក​បាន​ឡើយ​។ ការ​ថ្លែង​សុន្ទរកថា​របស់​លោក​សុខ ទូច នៅក្នុង​សិក្ខាសាលា​នោះ​​ធ្វើឲ្យ​ព្រះសង្ឃ​ទូទាំងប្រទេស សម្តែង​ការ​មិន​ពេញ​ព្រះទ័យ ហើយ​ចំណុច​មួយចំនួន ពិតជា​មិន​អាច​ទទួលយក​បាន​ទេ​។​ ​ការចេញ​សេចក្តីបំភ្លឺ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​លោក​បណ្ឌិត សុខ ទូច កាលពី​ថ្ងៃ​ទី​១៩ ខែតុលា...

រុស្ស៊ី​ប្រកាស​ត្រៀមខ្លួន​សម្រាប់​ជំនួប​កំពូល​Trump-Putin

​នៅ​ថ្ងៃទី​២២ ខែតុលា អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង Dmitry Peskov ឱ្យដឹងថា ក្រុង​មូ​ស្គូ​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ជំនួប​កំពូល​រវាង​ប្រធានាធិបតី Vladimir Putin និង​សម​ភាគី​អាមេរិក Donald Trump​។​ ​ប៉ុន្តែ​បច្ចុប្បន្ន​មិនទាន់មាន​ផែនការ​ត្រៀម​បម្រុង​ណាមួយ​សម្រាប់​ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំងពីរ​ទេ​។​ ​មុន​នោះ​មួយថ្ងៃ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក John Bolton និង​លេខា​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី Nikolai Patrushev ក៏បាន​ពិភាក្សា​អំពី​ផែនការ​រៀបចំ​ជំនួប​កំពូល​រវាង​ប្រ​ធានា​ធិបតី​ Trump និង​សម​ភាគី Putin ។​ ​តាម​លោក Bolton...

ឃាត់ខ្លួន​ជន​ជាតិចិន​ម្នាក់​ លាក់​គ្រឿងញៀន​ ដោយ​រុំ​ជាប់​នឹង​ខ្លួន​ជិត ​២ ​គីឡូ​ នៅ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ​

​ភ្នំពេញ ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​លួចលាក់​គ្រឿងញៀន​ក្នុង​កញ្ចប់​ស្បោង ដោយ​រុំ​ជាប់​នៅ​នឹង​ភ្លៅ​ទាំង​សងខាង និង​ដងខ្លួន​ប្រមាណ​ជិត​២​គីឡូក្រាម​គោលបំណង​បម្រុង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​មិន​ទាន់​បាន​ចេញ​ផង​ក៏​ត្រូវ​កម្លាំង​នគរបាល​អន្ដោប្រវេសន៍​ប្រចាំការ​នៅ​ព្រលានយន្តហោះ​អន្ដរជាតិ​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គយ​ប្រចាំ​នៅ​ព្រលានយន្តហោះ​ឃាន់​ខ្លួន​បាន​តែ​ម្ដង​។​ ពាក់ព័ន្ធ​ករណី​ឃាត់ខ្លួន​ជនជាតិ​ចិន​ខាងលើនេះ​មន្ដ្រីនគរបាល​ជំនាញ បាន​បញ្ជាក់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ ឲ្យដឹងថា បុរស​ជនជាតិ​ចិន​នេះ មានឈ្មោះ YU WEI YI កាន់​លិខិតឆ្លងដែន​លេខៈ​462923​។​ មន្ដ្រីនគរបាល​បាន​បន្ថែមថា​៖​មុនពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើដំណើរ​ចេញពី​ប្រទេស​កម្ពុជា​គោលបំណង​ចេញ​ក្រៅប្រទេស តែ​ត្រូវ​កម្លាំង​នគរបាល​អន្ដោប្រវេសន៍​ប្រចាំការ​នៅ​ព្រលានយន្តហោះ​អន្ដរជាតិ​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គយ សង្ស័យថា មាន​សារធាតុ​ញៀន​នាំចេញ​ខុស​ច្បាប់​ក៏​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​។​ មន្ដ្រីនគរបាល​ជំនាញ​បានបញ្ជាក់​ថា​៖ ក្រោយពេល​ត្រួតពិនិត្យ​ជាក់ស្ដែង ឃើញ​មាន​សារធាតុ​ញៀន​លាក់ ក្នុង​កញ្ចប់​ស្បោង​រុំ​ជាប់ នៅ​នឹង​ភ្លៅ​ទាំង​សងខាង...

តួ​ក​គី​ទម្លាយ​ខ្សែ​វីដេអូ​បង្ហាញឱ្យឃើញ​គេច​សម្ងាត់​Arab Saudi ពាក់​ពុកមាត់​ក្លែងក្លាយ ស្លៀក​ខោអាវ​អ្នកកាសែត Khashoggi បន្ទាប់ពី​លោក​បាន​ត្រូវធ្វើឃាត​

តួ​ក​គី​ជឿជាក់ថា Arab Saudi បានរៀបចំ​មនុស្ស​ឱ្យ​ដើរតួ​បន្លំ​ជា​អ្នកកាសែត Jamal Khashoggi ។​ ​CNN បាន​ដកស្រង់​សម្តី​របស់​អយ្យការ​តួ​ក​គី និយាយថា ឈ្មោះ​Mustafa al-Madani ដែលជា​ជនល្មើស​ម្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​១៥​នាក់ ទាក់ទង​ដល់​ករណី​ធ្វើឃាត​អ្នកកាសែត​Jamal Khashoggi បាន​ដើរតួ​បន្លំ​រូបលោក ត្រូវបាន​រកឃើញ​ក្នុង​កាមេរ៉ា​សន្តិសុខ​នាទី​ក្រុង Istanbu ប៉ុន្មាន​ម៉ោង​ក្រោយពេល​អ្នកកាសែត​រូបនេះ​បាន​ដើរចូល​ស្ថាន​កុងស៊ុល Arab Saudi ។​ ​ពួក​អ្នកស៊ើប​អង្កេត​តួ​ក​គី​អះអាងថា al-Madani មាន​អាយុ កម្ពស់...
- Advertisment -

Most Read

×