Sunday, May 31, 2026

Monthly Archives: October, 2018

Trump ប្រកាសអាសន្ន​កងទ័ព ព្រោះ​ហ្វូងមនុស្ស​អន្តោប្រវេសន៍​ Honduras

ប្រធានាធិបតី​អាមេរិក បាន​ហៅ​ហ្វូង​អន្តោប្រវេសន៍​Honduras គឺជា​«​ស្ថានការណ៍​បន្ទាន់​រប​ស់​ជាតិ​» ព្រមទាំង​ប្រកា​សកាត់​ជំនួយ​ដល់​បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល​។​ ប្រ​នា​ធា​ធិបតី Donald Trump បាន​សរសេរ​លើ​Twitter ថា​៖ ខ្ញុំ​បានប្រកាស​អាសន្ន​ដល់ក​ង​កម្លាំង​ល្បាត​ព្រំដែន និង​កងទ័ព​ថា នេះ​ជា​ស្ថានការណ៍​បន្ទាន់​របស់​ប្រទេស​។​គួរឱ្យ​សោកស្តាយ​ដែល​Mexico​ពុំ​អាច​ទប់​ស្កាត់​ហ្វូងមនុស្ស​កំពុង​ហូរ​សំដៅ​មកកាន់​ព្រំដែន​ភាគខាងត្បូង​អាម​រិ​ក​។ យើង​នឹង​ចាប់ផ្តើម​កាត់​ខ្ទង់​ប្រាក់​ជំនួយ​ដ៏​ធំ​សម្បើម​ឱ្យ​Guatemala, Honduras និង​El Salvador ។​ ​ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​មិនបាន​ឱ្យដឹង​អំពី​វិធានការ​ទាំងឡាយ​ដើម្បី​ដោះស្រាយ​នឹង​ក្រុម​ជនអន្តោប្រវេសន៍​Honduras ដែល​កំពុង​ចូល​កាន់តែ​កៀក​មកដល់​ព្រំដែន​Mexico -​អាមេរិក​។ ឆ្លៀតឱកាស ម្ចាស់​សេត​វិមាន​ក៏បាន ឆ្លៀត​រិះគន់​ដល់​គណបក្ស​ប្រជាធិបតេយ្យ​ថា​៖ រាល់​ពេលដែល​អ្នក​សម្លឹង​ឃើញ​ក្រុម​ជនអន្តោប្រវេសន៍​ដែល​កំពុង​សំដៅ​មក​ឬ​ដែល​ជ្រៀតចូល​ដោយ​ខុសច្បាប់ ក្នុងប្រទេស​អាមេរិក ចូរ​ទម្លាក់កំហុស​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ទទួលបាន​ព័ត៌មាន​ល្អ​ច្រើន​អំពី​ការងារ ត្រូវបាន​ថ្នាក់លើ មិត្តភក្តិ​គាំទ្រ វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ល្អ​បំផុត មាន​បន្ថែម​ខ្ទង់​ចំណូល​តូចៗ ។ មនោសញ្ចេតនា សុខសាន្ត ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ លុយកាក់ គួរ​ចេះ​ក្តាប់​ឱកាស​មាន​ប្រយោជន៍​សម្រាប់​ការវិនិយោគ ។ មនោសញ្ចេតនា...

ញាក់សាច់​! ម្ចាស់​ហាង និង​គូសត្រូវ បើកឆាក​ប្រយុទ្ធ​គ្នា ១​ប្រើ​ព្រនង់ ១​ប្រើ​ប៉័ងតោ យ៉ាង​សាហាវ (​វីដេអូ​)

បុរស​មាឌធំៗ​២​នាក់​ (ម្នាក់ជា​ម្ចាស់​ហាង និង​ម្នាក់​ទៀត​ជា​គូស​ត្រូវ) បានធ្វើ​ឲ្យ​មនុស្សម្នា​ភ្ញាក់ផ្អើល មក​ចោមរោម​មើល​ទាំង​អារម្មណ៍​រន្ធត់​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​ពួកគេ​ទាំងពីរ បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ ដោយ​ម្នាក់ៗ​ប្រដាប់​ដោយ​កាំបិត​កាន់​នៅ​នឹង​ដៃ​រៀងៗ​ខ្លួន​បែបនេះ ។​ ​តាមរយៈ​វីដេអូ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Sina របស់​ចិន បានបង្ហាញ​ឲ្យ​ឃើញ​បុរស​អត់​ពាក់អាវ​ម្នាក់ កំពុង​ឱន​រៀបចំ​របស់របរ​លក់​ដូរ​នៅមុខ​ហាង​របស់គាត់ ។ ប៉ុន្តែ គាត់​បានដឹងខ្លួន​ភ្លាមៗ នៅពេលដែល​បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធ​វែង​មួយ ដែល​ទំនងជា​ព្រនង់​ដែក​ដ៏​មុត​ស្រួច បាន​ស្ទុះ​ចូលមក​សំដៅ​វាយប្រហារ​គាត់​ទាំង​កម្រោល ។​ ​ប្រតិកម្ម​ដ៏​លឿន​របស់​បុរស​ម្ចាស់​ហាង​នោះ បាន​រត់​ចូលក្នុង និង​ទាញ​កាំបិតប៉័ងតោ​២ វាយបក​ទៅនឹង​បុរស​ពាក់អាវ​បៃតង​នោះ​វិញ​ដោយ​គ្មាន​ញញើត​ដៃ​ឡើយ ។...

​សត្វ​ចម្លែក​សមុទ្រ​ដូច​មាន់​គ្មាន​ក្បាល ត្រូវបាន​រកឃើញ​នៅ​តំបន់​សមុទ្រ​ប៉ូល​ខាងត្បូង​ (វីដេអូ)

​វា​ជា​ប្រភេទ​សត្វ​សមុទ្រ ខ្លះ​ហៅថា ត្រសក់​សមុទ្រ មាន​សណ្ឋាន​ដ៏​ចម្លែក​គួរឲ្យខ្លាច ។ អ្នកវិទ្យាសាស្ត្រ ដាក់​ឈ្មោះ​វា​ថា Enypniastes eximia និង​ថែម​ទាំង​មាន​រហស្សនាម​មួយទៀត​គឺ "​សត្វ​សមុទ្រ​ដូច​មាន់​គ្មាន​ក្បាល​" ។ សត្វ​នេះ​ពេលវេលា​ភាគច្រើន វា​សម្ងំ​នៅ​ទឹកសមុទ្រ​ជម្រៅ ៥០​ម៉ែត្រ ។​ ​អ្នកវិទ្យាសាស្ត្រ​ប្រទះឃើញ​ដោយ​ចៃដន្យ​ពេល​គេ​ហែល​ទឹក​លេង​នៅ​តំបន់​អាគ្នេយ៍​ប៉ូល​ខាងត្បូង ។​ ​ពេល​នៅ​តូច​វា​មាន​ពណ៌​ក្រហម​ព្រឿង ហើយ​កាន់តែ​ធំ​វា​កាន់តែ​ក្រហម​ខ្លាំង​ឡើង ។ នៅពេល​យប់​រាងកាយ​វា បញ្ចេញ​ពន្លឺ ដើម្បី​ប្រឆាំង​នឹង​សត្រូវ ។ ពន្លឺ​នេះ​នៅ​ជា​អាវុធ​សម្រាប់​វា​គំរាម...

“ស្រី​ស្អាត” តែ​មាត់ “​មហា​ខ្ជិល​ដុស​ធ្មេញ​” បាន​បង្ហាញ​ខ្លួន​ហើយ ហើយ​សារភាពថា ៖ ខ្ញុំ​ពុំ​បាន​ដុស​ធ្មេញ​…១០​ឆ្នាំ​ហើយ !

សាក​គិត​មើលទៅ ស្រី​ស្អាត​ម្នាក់​ពុំ​បាន​ដុស​សម្អាត​ធ្មេញ​ដល់​ទៅ ៣៦៥​ថ្ងៃ តើ​ជីវិត​របស់​គាត់​យ៉ាងម៉េច​ដែរ​! ។​ ​ស្រី​ស្អាត​ត្រូវបាន​ផ្តល់​រហស្សនាម​ថា "​មនុស្ស​ចម្លែក​" ប្លែក​ត្រង់ ១០​ឆ្នាំ​ហើយ មិន​ដែល​ប៉ះ​ច្រាស​ដុសធ្មេញ ។​ ​ដោយសារ​មូលហេតុ​នេះឯង ទើប Hyon Ji អាយុ ២០​ឆ្នាំ បាន​ក្លាយជា​ភ្ញៀវកិត្តិយស​នៃ​កម្មវិធី​ទូរទស្សន៍ "​មនុស្ស​ចម្លែកៗ​" ក្នុង​ឆា​ណែ​ល TVN របស់​កូរ៉េ​ខាងត្បូង ។​ ​ក្នុងជំនួប​នោះ​ស្រី​ស្អាត​បាន​ស្រាយ​ចម្ងល់​ទាំង​អស់​ពី​រឿង​ខ្ជិល​ដុសធ្មេញ​អស់ ១០​ឆ្នាំ ។ HyonJi...

ជិះ​យន្តហោះ​បច្ចុប្បន្ន អ្វីៗ​ក៏​ទំនើប ប៉ុន្តែ​បែរជា​ស្រណោះ​ការធ្វើដំណើរ​តាម​យន្តហោះ​គ្រា​មុន​…

​បើ​ប្រៀបធៀប​ទៅ​នឹង​សម័យ​ជឿនលឿន បច្ចុប្បន្ន​នោះ​វិស័យ​អាកាសចរណ៍​អំឡុង​ឆ្នាំ ១៩៣០ ដល់ ១៩៨០ ពិតជា​អន់​ខ្សោយ​ណាស់ ។ ប៉ុន្តែ​... ​យន្តហោះ​ជំនាន់​នោះ​តូច មាន​មនុស្ស​ជិះ​តិច​ ​បច្ចុប្បន្ន​ត្រូវ​ចំណាយពេល Check-in យ៉ាងតិច ៣០-៤០​នាទី នោះ​ពុំ​គិត​ដល់​ការ​តម្រូវឲ្យ​មាន​វត្ត​មាន​មុន​ពេល​ហោះហើរ​... ២​ម៉ោង ហើយ​មនុស្ស​ទាំង​ហ្វូង​នាំគ្នា​ដើរ​សំដៅ​យន្តហោះ ។​ ​អំឡុង​ឆ្នាំ ១៩៣០ អ្នកដំណើរ​អាច​សម្រាក​បាន​យ៉ាង​ស្ងប់ស្ងាត់ កៅអី​ធំ​ទូលាយ​... ​រហូត​ដល់​អំឡុង​ឆ្នាំ ១៩៦០ ទើប​គេ​បន្ថែម​តុ​អាហារ ។ យ៉ាងណា​ក៏​ទំហំ​កៅអី​នៅ​ទូលាយ​ដដែល ។​ ​ ១០​ឆ្នាំក្រោយ...

ជនជាតិ​ចិន​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​បណ្ដាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួយ​សុវត្ថិភាព​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​ផ្លោង​ទៅ​បោក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យ​បែកក្បាល​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​។​ អ្នក​ភូមិ​កើតហេតុ​បានឱ្យដឹងថា​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ម៉ោងជាង​១ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ ទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ជាប់​របង​ព្រលាន​យន្ត ហោះ​អន្តរជាតិ​ភ្នំពេញ​ហៅ​ពោធិចិនតុង ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖​បុរស​រងគ្រោះ​ជា​ជនជាតិ​ចិន​ខាងលើ ឈ្មោះ​JIN BAOSONG (​ជិន បាវ​សុង​) អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ធ្វើការ​នៅ ក្រុង​ហ៊ុនស៊ិ​ចផ្លាស...

“​ហ្វូង​ស្វា​បះបោរ​” យក​ដុំថ្ម​គប់​បុរស​ម្នាក់​រហូត​…​ស្លាប់ នៅ​ឥណ្ឌា​

Dharampal Singh គឺជា​បុរស "​ស៊យ​" បំផុត ព្រោះ​ត្រូវ​ហ្វូង​ស្វា​វាយប្រហារ​ដោយ "​ដុំថ្ម​" ។ ទោះ​បី​ត្រូវ​បាន​នាំយក​ទៅ​មន្ទីរពេទ្យ តែ​របួស​ធ្ងន់​ពេក​គាត់​បាន​បាត់បង់​ជីវិត​ទៅ ។​ ​ករណី​វាយប្រហារ​គួរ​ឲ្យ​តក់ស្លុ​តមួយ ទើប​កើត​ឡើង​នៅ​ឥណ្ឌា ។ បុរស​ឈ្មោះ Dharampal Singh អាយុ ៧២​ឆ្នាំ បាន​ដើរ​រើស​អុស ស្រាប់តែ​មាន​ស្វា​មួយ​ហ្វូង​ធ្វើការ​វាយប្រហារ​លើ​គាត់ ។ ពួក​វា​បាន​នាំ​យក​ដុំថ្ម​ពី​អគារ​មួយ​ក្បែរ​នោះ រួច​ចាប់ផ្តើម​គប់​សំដៅលើ​គាត់ ។...

បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​ជែង​ជាមួយ​រថយន្ត​មិន​ផុត​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ​កិន​ស្លាប់​ភ្លាម​

​ភ្នំពេញ ៖ បុរស​ម្នាក់​បែកក្បាល​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​ដោយសារ​តែ​ជិះ​ម៉ូតូ វ៉ា​ជែង​ជាមួយ​រថយន្ត​មិន​ផុត​ក៏​ទាក់​ដៃចង្កូត​ចូល​កង់​រថយន្ត​កុងតៃន័រ​មួយ​ដែល​បើក​ច្រាសទិស កាលពី​រសៀល ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ខាងលិច​អគ្គបញ្ជាការ​កងទ័ពជើងគោក ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។​ អ្នកភូមិ​ឱ្យដឹងថា​៖​បុរសរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ ម៉ាក ZOOMER ពណ៌​ខ្មៅ លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GE-1902 ។...

​ប្រជាពលរដ្ឋ​ចំនួន​២៤៧ គ្រួសារ មកពី ១៦ ឃុំ​ក្នុងស្រុក​ស្វាយជ្រំ និង ១០ ឃុំ​ក្នុងស្រុក​កំពង់រោទិ៍ ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ​៖ ​លោកស្រី ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨​បាន​នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ទាំង​ស្រុង ៩ គ្រួសារ ចាស់ជរា គ្រួសារ​រងគ្រោះ​ដោយសារ​លង់ទឹក...
- Advertisment -

Most Read

×