Monday, June 1, 2026

Monthly Archives: October, 2018

​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាងមុខ​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​បន្ត ជាមួយ​លោក លី ខឺ​ឈាង (Li Keqiang)​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​បន្ត​ទៀត​។​ ​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ លោក Li Keqiang បាន​មានប្រសាសន៍​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​សារជាថ្មី​ម្តងទៀត​។ លោក​មានប្រសាសន៍​បន្ត​ថា លោក​ចង់​ឃើញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ...

ពិតជា​ស្មោះ​នឹង​ស្នេហ៍​មែន​! បុរស​ម្នាក់​ដាំ​ដើមឈើ​ចំនួន ៦​ពាន់​ដើម ជា​រូប​បេះដូង ដើម្បី​រំលឹក​ដល់​ប្រពន្ធ (​វីដេអូ​)

​ដោយសារ​តែ​ស្នេហា មនុស្ស​មួយចំនួន​ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​គ្នា​ទៅវិញទៅមក ដែល​អ្នក​ផ្សេង​មិន​អាច​ធ្វើបាន​។ អំណាច​នៃ​សេចក្តីស្នេហា​មិន​អាច​មើលឃើញ​ទេ ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​។​ ​ដូច​បុរស​ម្នាក់​នេះ​អញ្ជឹង​។ គាត់​មាន​ឈ្មោះ​ថា Winston Howe ហើយ​គាត់​គឺជា​បុរស​ស្មោះ​ស្នេហ៍​​ម្នាក់​ដែល​កម្រ​​រកបាន ដោយ​គាត់​បាន​ធ្វើ​រឿង​ដ៏​កម្រ​មួយ​ដើម្បី​រំលឹក​ដល់​ប្រពន្ធ​របស់​គាត់ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​យូរ​ឆ្នាំ​មកហើយ​។​ ​បើ​តាម​ដំណើររឿង​ដែល​រៀបរាប់​ដោយ Newsner បាន​លាតត្រដាង​ថា លោក Winston បាន​រៀបការ និង​រស់នៅ​យ៉ាង​រីករាយ​ជាមួយនឹង​ស្ត្រី​ម្នាក់​ឈ្មោះ Janet​។ អ្នកជិតខាង​គ្រប់គ្នា បានដឹងថា ប្តី​ប្រពន្ធ​មួយគូ​នេះ​រស់នៅ​ជាមួយ​គ្នា​យ៉ាង​ស្មោះស្ម័គ្រ​។​ ​តែ​ជា​អកុសល បន្ទាប់​ពី​រៀបការ និង​រស់នៅ​ជាមួយគ្នា​បាន​រយៈពេល ៣៣​ឆ្នាំ...

វិធី​ទទួលទាន​ទឹក​ដើម្បី​ព្យាបាល​ជំងឺ​គ្រោះថ្នាក់​បំផុត​ពិភពលោក​៖ ទាំង​ក្មេង ទាំងចាស់ គួរស្វែងយល់​

ទទួលទាន​ទឹក​ត្រឹមត្រូវ​ពុំ​ត្រឹមតែ​ជួយ​បង្កើន​សុខភាព តែ​នៅ​អាច​ជំនួយ​ក្នុងការ​ព្យាបាល​ជំងឺ ។ នេះ​ជា​វិធី​ទទួលទាន​ទឹក​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​លើសឈាម ។​ ​ទឹកជា​ប្រភពដើម​របស់​មេជី​វិត ដូច្នេះ​អ្នក​បានដឹង​ពី​ឥទ្ធិពល​របស់​ទឹក​ទៅលើ​សម្ពាធ​ឈាម​រាងកាយ ។ សរសៃឈាម​ដូចជា​បំពង់​ទឹក​, ដោយសារ​កម្រិត​ខាប់​របស់​ឈាម (​ដូចជា​ខ្លាញ់​រុំ​ឈាម​, កូ​ឡេ​ស្តេ​រ៉ូ​ល​ច្រើន​, កំណក​ឈាម​) នឹងធ្វើ​ឲ្យ​ស្ទះ​សរសៃឈាម ប្រសិន​ទទួលទាន​ទឹក​ត្រឹមត្រូវ នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​សម្រួល​សម្ពាធ​ឈាម ។​ ​ប្រសិន​អ្នក​កើត​ជំងឺលើសឈាម -​ជំងឺ​កំពុង​ត្រូវបាន​ចាត់ទុកថា​គ្រោះថ្នាក់​បំផុត​ពិភពលោក​, គួបផ្សំ​ជាមួយ​ការទទួល​ទាន​ទឹក​មិន​គ្រប់ នឹង​នាំ​ដល់​កម្រិត​ខាប់​របស់​ឈាម​កើនឡើង ធ្វើ​ឲ្យ​ផ្ទៃ​ឈាម​ខ្វះ​, លក្ខខណ្ឌ​៣​នេះ​ងាយ​នាំ​ដល់​ស្ថានភាព​លេចចេញ​ដុំ​កំណក​ឈាម​ក្នុង​ខួរក្បាល ។ ប៉ុន្តែ​ពុំមែន​ចេះតែ​ទទួលទាន​កាន់តែច្រើន កាន់តែ​ល្អ...

ហាម កាហ្វេ Coffee Like បង្កើន​ចំណង់​ផ្លូវ​ភេទបុរស ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​គាំងបេះដូង​ស្លាប់​

​ភ្នំពេញ ​៖ ក្រសួង​សុខាភិបាល បាន​សេចក្ដីជូនដំណឹង​របស់ ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ បាន​ណែនាំ​ឲ្យ​ប្រមូល​ត្រឡប់មកវិញ នូវ​ផលិតផល​កាហ្វេ Coffee Like មាន​ផ្ទុក​ឱសថ​សម័យ​ឈ្មោះ​Sildenafi និង Tadalafil ក្នុងការ បង្កើន​ចំណង់​ផ្លូវ​ភេទបុរស ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​គាំងបេះដូង​ស្លាប់​។​ ​ក្រសួង​សុខាភិបាល បាន​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់ឲ្យ​បាន​ជ្រាបថា​៖ យោង​តាម​ព្រឹត្តិប័ត្រ​វិភាគ​គុណភាព ពី​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល ចុះ​ថ្ងៃ​ទី ២០ ខែ​កញ្ញា...

​គ្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ បត់បែន​បែកខ្នែង ដូច​អន្ទង់អាំង នៅ​រាជធានី​ភ្នំពេញ តម្លៃ​២៥៩​លាន​ដុល្លារ​

​ភ្នំពេញ​ ៖ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ មាន​ស្ថានភាព​បត់បែន បែកខ្នែង​ដូច​អន្ទង់​អាំង នឹង​មាន​ប្រវែង​សរុប​៤៧,៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​៤​គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប​២៥​ម៉ែត្រ តម្លៃ​សរុប ២៥៩​លាន​ដុល្លារ​អាមេរិក គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ផ្លូវ​ក្រវាត់​ទីក្រុង​ទី​៣​នេះ រត់​កាត់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវ​ជាតិ​លេខ​១​។​ មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឲ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណ​ចិន បាន​យល់ព្រម​ផ្តល់​ឥណទាន​សម្បទាន...

​ទឹក​បឹង​ព្រែក​ទប់ លែង​ជា​ប្រភព​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​អ្នក​ក្រុង​ព្រះសីហនុ ដោយ​កែលម្អ ឲ្យទៅ​ជា​សួន​រមណីយដ្ឋាន​ទេសចរណ៍​

​ព្រះសីហនុ ៖ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល បាន​ផ្តល់​សិទ្ធិ​ជូន​ក្រុមហ៊ុន​ឯកជន ដោយ​កាត់​ផ្ទៃ​បឹង​មួយចំណែក​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍ និង​មួយ​ភាគ​ធំ​ទៀត សម្រាប់​កែលម្អ ឲ្យទៅ​ជា​សួន​រមណីយដ្ឋាន​ទេសចរណ៍ ។​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តីជូនដំណឹង តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៨​ខែ​តុលា​ថា នៅក្នុង​គម្រោង​ដែល​បាន​គ្រោងទុក ក៏​មាន​សាងសង់​នូវ​ផ្លូវ​កាត់ ដើម្បី​បញ្ជៀ​ស​ចរាចរ ព្រមទាំង​មាន​ការរៀបចំ​តុបតែង​លម្អ ដោយ​ភ្លើងពណ៌​ផងដែរ ។ ការរៀបចំ​កែលម្អ​ផ្ទៃ​បឹង​នេះ នឹង​ត្រូវ​ធ្វើឡើង​ប្រកប​ដោយ​លក្ខណៈ​បច្ចេកទេស​ខ្ពស់ ព្រមទាំង​ឲ្យក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍ កម្សាន្ត​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត ។​ ​ចំពោះ​ប្រភព​ទឹកស្អាត ដែល​ត្រូវ​ផ្គ​ត់​ឲ្យ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ...

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ៣​ នាក់​ រួម​និង​ថ្នាំញៀន​ ៤​ កញ្ចប់​ធំ ស្មើ​ ៤០០​ កញ្ចប់​តូច ​នៅ​ស្រុក​កំពង់រោទិ៍​

​ខេត្ត​ស្វាយរៀង ៖ ​កម្លាំង​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់រោទិ៍ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ទទួល​ការងារ​យុត្តិធម៌​កាលពី​វេលា​ម៉ោង ២២ និង​៥០​យប់​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ចុះបង្ក្រាប​ករណី​រក្សាទុក ឬ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣ នាក់ ប្រុស​០២ នាក់ ស្រី​០១​នាក់​។​ ​ជនសង្ស័យ​ទាំង​៣​នាក់​មាន...

គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា សម្តែង​ការខកចិត្ត ចំពោះ​សេចក្តីសម្រេច​របស់ IPU

​ភ្នំពេញ​៖ រដ្ឋសភាជាតិ​កម្ពុជា បាន​សេចក្តី​ថ្លែងការណ៍ ទៅកាន់​សហភាព​អន្តរ​សភា IPU ។ គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ដែល​បាន​ចូលរួម​មហា​សន្តិ​បាត​លើក​ទី​១៣៩ របស់​សហភាព​អន្ដរ​សភា IPU បាន​សម្តែង​ការខកចិត្ត​ជា​ខ្លាំង ចំពោះ​សេចក្តីសម្រេច​របស់ IPU ពាក់ព័ន្ធ​ដំណើរការ​គោរព​សិទ្ធិមនុស្ស ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ និង​សំណុំរឿង​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​ក្នុង​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ក្រោយ​សេចក្តីសម្រេច​របស់ IPU ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ គណៈប្រតិភូ​រដ្ឋសភា បាន​គូសបញ្ជាក់ថា "​គណៈប្រតិភូ​យើងខ្ញុំ​មាន​ការខកចិត្ត យ៉ាងខ្លាំង...

អ្នក​ណាយ​ល់ពី​អារម្មណ៍​មួយ​នេះ​ទេ អាន​ហើយ​ចង់​យំ​៖ ធ្លាប់តែ​កាន់​ដៃ​បង ឱប​បង តែ​ពេលនេះ អូន​បាន​ត្រឹម​កាន់​ធាតុ​បង​… (​វីដេអូ​)

​តើ​អ្នកនឹង​យល់​ពី​អារម្មណ៍​មួយ​នេះ​យ៉ាង​ណាទៅ​! នៅពេលដែល​បានឃើញ​រូបថត និង​អាន​សារ​ពោរពេញ​ដោយ​ក្តី​ស្រណោះ និង​សែន​អាឡោះអាឡៃ​បំផុត របស់​ប្រពន្ធ​សព​ជនរងគ្រោះ ខណៈ​ប្តី​ដែល​ធ្លាប់តែ​ផ្តល់​ក្តី​ស្រលាញ់ និង​ឱប​នៅ​នឹង​ទ្រូង ត្រូវបាន​បូជា​លា​ពី​លោក​នេះ​ចោល​ប្រពន្ធ និង​កូនស្រី​ជាទី​ស្រលាញ់ គ្មាន​ថ្ងៃ​វិល​វិញ ។​ ​ខាងក្រោម​នេះ​ជា​សារ​របស់​ប្រពន្ធ ដែល​បាន​ផុស​អម​ជាមួយ​រូបភាព​៥​សន្លឹក និង​វីដេអូ​បូជាសព​ប្តី​១​ឃ្លី​ប នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ Oun Tey យ៉ាង​កំសត់​ថា​៖ ​ធ្លាប់តែ​កាន់​ដៃ​បង អោប​បង តែ​ពេលនេះ​បាន​ត្រឹម​កាន់​ធាតុ​បង វាសនា​យេ​ី​ង​ជួបគ្នា​បាន​ត្រឹមនេះ បង​អស់កម្ម​ហេ​ី​យ សូម​បង​ទៅកាន់ សុគតិភព​ចុះ កុំ​បារ​ម្មណ៍​ពី​ប្រពន្ធ​កូន​អី...

ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ១៩ ខែតុលា​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ១៩ ខែតុលា ឆ្នាំ ២០១៨ នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ ចំនួន​៨ ដូចជា នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ចតុមុខ អ្នក​លឿង កោះ​ខែល ព្រែក​ក្តាម និង​កំពង់ហ្លួង ៖
- Advertisment -

Most Read

×