Monday, June 1, 2026

Monthly Archives: October, 2018

កុំ​ជោរ រូប​ផ្កា​សាក់​ក៏​ចេះ​រីក ចេះ​រោយ​ដែរ​

​សុភាពនារី​ទាំងឡាយ​ដែល​និយម​សាក់ មិនគួរ​អូស​រំលង​ពេល​ពេញវ័យ​ដូ​វ​បុប្ផា​កំពុង​រីក មនុស្ស​មួយចំនួន​មិន​ពេញ​ចិត្តនឹង​អ្វីដែល​ធម្មជាតិ​ផ្តល់ឱ្យ​ទេ​។​ពេល​នៅ​ក្រមុំ​រវល់​រីករាយ​នឹង​យុវវ័យ ភ្លេច​គិតថា​នឹងត្រូវ​មានគូស្រករ ពពោះ បង្កើតកូន​។​ ​ការ​សាក់​រូប​វា​គឺជា​ចំណូលចិត្ត​ត្រឹមត្រូវ​របស់​មនុស្ស​មួយចំនួន ខ្លះ​សាក់​នៅ​កដៃ កំភួនជើង កញ្ចឹងក ដើម្បី​កត់ត្រា​ទុក​នូវ​រឿង​អ្វីមួយ​ដែលមាន​អត្ថន័យ​ទើប​ឆ្លងកាត់​ជីវិត​របស់គេ​។​អ្នកខ្លះ​ទៀត​ក៏​សាក់​រូប​ដើម្បី​បិទបាំង​សម្លាក​លើ​រាងកាយ​។ ​រូប​នារី​ម្នាក់​បាន​ច្នៃប្រឌិត​ដោយ​សាក់​ជា​កម្រងផ្កា​កុលាប​ដើម្បី​បិទបាំង​ស្លាកស្នាម​វះកាត់​បង្កើតកូន ​ចំណែក​នារី​ខាងក្រោម​គាត់​ចេះ​គិត​ឃើញ​ការ​សាក់​រូប​នៅក្រោម​ផ្ចិត ដែល​វា​ជួយ​រំលេច​បន្ថែម​ចង្កេះអង្ក្រង​របស់គាត់​ ​ ​ប៉ុន្តែ​មានរឿង​មួយ​ដែល​ពុំមាន​អ្នកណា​ស្មាន​ដល់​នោះ គឺ​នៅពេល​គាត់​មានគភ៌ ទម្រង់​រូបសាក់​ក៏មាន​ការប្រែប្រួល​សម្រប​ខ្លួន​ទៅនឹង​ការរីក​ផ្ទៃពោះ​។ មានន័យថា ពេល​ពោះ​នាង​កាន់តែ​ធំ ផ្កា​កុលាប​មួយទង​នេះ​ក៏​រីក​តាម អស្ចារ្យ​ដែរ​ទេ​ប្រិយមិត្ត​! ​ ​ប៉ុន្តែ​នៅពេលដែល​នាង​សម្រាលកូន​រួច ប្រាកដ​ណាស់​ផ្កា​កុលាប​មួយទង​នេះ​នឹង​...​រោយ​។​វាសនា​ផ្កា​នេះ​នឹង​ក្លាយជា​បែបណា ប្រិយមិត្ត​ជួយ​ប្រាប់​ផង​! ​ខាងក្រោម​ជា​រូបភាព​មួយចំនួន​របស់​ស្រី​ស្អាត​ដែល​និយម​សាក់​៕​សូ​យ​ន​

៩​ខែ​ឆ្នាំ​២០១៨ ពន្ធដារ​ប្រមូល​ពន្ធ បាន​ជិត​១,៧​ពាន់​លាន​ដុល្លារ​

ភ្នំពេញ​ ៖ រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន ៦,.៧៦៦,៣៧​ប៊ី​លាន​រៀល (​ប្រមាណ​១.៦៩១,៥៩​លាន​ដុល្លារ​អាមេរិក​) កើនឡើង​១៧,៥៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា​នេះ បានឲ្យដឹងថា លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​អញ្ជើញ​ជា​អ​ធីបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុបល​ទ្ធ​ផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​កញ្ញា និង​ប្រចាំត្រីមាស​ទី​៣...

សត្វ​ស្លាប​ចំនួន​១០​ប្រភេទ មាន​ចំនួន ៦៨៦​ក្បាល ត្រូវបាន​នគរបាល​ស្រុក​សង្កែ សហការ​បង្ក្រាប​និង​ដុត​បំផ្លាញចោល​

​បាត់ដំបង​ ៖ ​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដែលមាន លោក វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជា​អធិការ​នគរបាល​ស្រុក បាន​ចាត់តាំង​កងកម្លាំង​នគរបាល​ចូលរួម​សហការ ជាមួយ​សមត្ថកិច្ច​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង មន្ត្រី​រដ្ឋបាល​ស្រុក​សង្កែ...

ប៊ិះ​ក្ស័យ​ជីវ៉ា​ព្រោះ​ជំនឿ​៖ កប់​ខ្លួនឯង​ព្រោះ​ជឿថា​៣​ថ្ងៃក្រោយ​នឹង​ទម្លុះ​ផ្នូរ​រស់​ឡើងវិញ ក្លាយជា​មនុស្សទេព​

​ថ្មីៗ​នេះ​បុរស​ឥណ្ឌា​ម្នាក់​ទើប​ត្រូវបាន​សង្គ្រោះ​ចេញពី​ផ្នូរ​ដែល​ខ្លួនឯង​រៀបចំ ហើយ​ត្រូវបាន​កប់​អស់​រយៈពេល​៨​ម៉ោង​។ បុរស​រូបនេះ​ឈ្មោះ​Deeraj Kharol​រស់នៅក្នុង​អារាម​មួយ នា​ភូមិ​Karocho ka Kheda រដ្ឋ​Rajasthan​។​ ​ព្រោះតែ​ជំនឿ ងប់​ង​ល់​លើ​អាទិទេព Kharol បា​នស​ម្រ​ច​ចិត្ត​ធ្វើ​រណ្ដៅ​ដើម្បី​កប់​ខ្លួនឯង ព្រោះ​ជឿថា​៣​ថ្ងៃក្រោយ​គេ​នឹង​រស់​ឡើងវិញ ហើយ​ក្លាយជា​មនុស្សទេព​។​ ​គាត់​បានរៀបចំ​រឿងនេះ​តាំងពី​ប៉ុន្មាន​សប្តាហ៍​មុន ហើយ​ពឹងពាក់​ប្រជាជន​ក្នុងភូមិ​ឱ្យជួយ​។​ប្រជាជន​ក្នុងភូមិ​នេះ​ទៀត​បាន​គាំទ្រ​គំនិត​នេះ ហើយ​ប្រឹង​ជួយ​យ៉ាង​សស្រោកសស្រាំ​។​ ​ ​នៅ​ថ្ងៃទី​១០ ខែតុលា​កន្លងមក គេ​បានធ្វើ​ការបញ្ចុះ Kharol, តាម​ការណែនាំ​របស់​សាមីខ្លួន​។ ទង្វើ​របស់លោក Kharol, បាន​រាលដាល​យ៉ាង​លឿន​លើ​បណ្ដាញ​សង្គម ហេតុនេះ​ប៉ូលិស​ប្រចាំ​តំបន់​ក៏បាន​ដឹង​។​ពួកគេ​បាន​ចាត់​ប៉ូលិស​មួយក្រុម​ទៅកាន់​ភូមិ​នោះ​នៅ​អំឡុង​ម៉ោង​២​ព្រឹក ថ្ងៃទី​១១​ខែតុលា...

​ប្រសិន​ជា​មាន​ការ​ដក​ចេញ​នូវ​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ វា​និង​ធ្វើឲ្យបះ​ពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ធុរកិច្ច​មកពី EU ​ជាង​៤០០​ក្រុមហ៊ុន​

លោក​អនុប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​សហភាព​អឺរ៉ុប ដែល​មាន​ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុមហ៊ុន បាន​ចាត់ទុកថា ប្រសិន​ជា​មាន​ការ​ដក​ចេញ​នូវ​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ វា​និង​ធ្វើឲ្យ បះ​ពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ធុរកិច្ច​មកពី EU​។​ ​នៅ​ថ្ងៃ​ទី ១៨ តុលា ព្រឹក​មិញ​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក ម៉ា​ទីន ហេ​យ តំណាង​ក្រុមប្រឹក្សា ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​ក្រុមហ៊ុន​បុ​សស៍ (Bosch)...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ ការគាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ គឺជា​សកម្មភាព​ស្នេហា​ជាតិ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដោយ​ចីរភាព​

ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានចាត់ទុក​ការគាំទ្រ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ គឺជា​សកម្មភាព​ស្នេហា​ជាតិ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​គួរតែ​ចូលរួម ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក និង​លើកទឹកចិត្ត​សហគ្រិន ក៏​ដូចជា​ការធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ ដែល​ជា​កត្តា​គន្លឹះ​សំខាន់​ក្នុង​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​ ​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នោះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ នៃ​យុទ្ធនាកា​រទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ ដែល​រៀបចំឡើង កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែតុលា...

ម្តាយ​យំ​ខ្សោះ​ខ្លួន​ដល់​សន្លប់ ដោយសារតែ​ឃាតកម្ម​រំលោភ​សម្លាប់​លើ​កូន​របស់​ខ្លួន​២​នាក់​

​ខេត្ត​កំពង់ឆ្នាំង ៖ ក្មេងស្រី​២​នាក់​ត្រូវ បាន​ជន​ពុំ​ស្គាល់​មុខ​វាយ​សម្លាប់​រួច​ញាត់​ចូលក្នុង​កេស​ឈើ​ដាក់​ខោអាវ​ដាក់​ចោល​នៅលើ​ផ្ទះ​របស់​ជនរងគ្រោះ​។​ ​យោង​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន ឱ្យដឹងថា ក្មេងស្រី​ទាំង​២​នាក់​ត្រូវបាន​ស្គាល់ ឈ្មោះ អុល លក្ខិណា អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជន នី អាយុ​៧​ឆ្នាំ ទាំង​២​នាក់​មាន​ឪពុក​ឈ្មោះ​ប្រាក់ ជា អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ ជន នី​តា អាយុ​៣៤​ឆ្នាំ ។​ ករណីនេះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៨...

ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ រន្ទះបាញ់ សម្លាប់​អ្នក​ឃ្វាលគោ​៣​នាក់ និង​ផ្ទះ​ជាង​១០០​ខ្នង រង​ការខូចខាត​

បន្ទាយមានជ័យ​ ៖ បើ​យោងតាម​របាយការណ៍ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក ឱ្យដឹងថា នៅវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឲ្យ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ស្លាប​មនុស្យ​៣​នាក់ នៅ​វាល​ខាងលិច​ឈៀង​ខាងត្បូង​ទីរួមស្រុក ភ្នំ​ស្រុក​ចំងាយ​២០០០​ម៉ែត្រ ម្តុំ​ឈូក​ធំ ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ដោយ​មូលហេតុ​ទៅ​ឃ្វាលគោ​ខណៈ​ជនរងគ្រោះ​រត់​ទៅ​ជ្រក​ទឹកភ្លៀង​ក្នុង​ខ្ទម​ស្រែ​។​ ​ជនរងគ្រោះ​ទី​១-​ឈ្មោះ​ម៉ក់ យឿ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ទី​២-​ឈ្មោះ​ព្រឺ​ល ឆេង...

ចិន​ចង់​ប្រើ​ព្រះ​ចន្ទ​ក្លែងក្លាយ ជំនួស​ឱ្យ​ភ្លើង​បំភ្លឺ​ផ្លូវ​

​ផ្កាយរណប​បញ្ចេញ​ពន្លឺ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ចេង​ឌូ មាន​គម្រោង​បាញ់​បង្ហោះ​នៅ​ឆ្នាំ​២០២០​។​ ​​កាសែត​ប្រជាជន​(​ចិន​) ចុះផ្សាយ​ថ្ងៃទី​១៧​តុលា ឱ្យដឹងថា ទីក្រុង​ចេង​ឌូ ខេត្ត​សឺ​ជាំ​ង ប្រទេស​ចិន មាន​គម្រោង​នឹង​ប្រើប្រាស់​ផ្កាយរណប​បញ្ចេញ​ពន្លឺ​ធ្វើជា​ព្រះ​ចន្ទ​ក្លែងក្លាយ​នៅពេល​យប់ ហើយ​មាន​កម្រិត​ភ្លឺ​ជាង​ព្រះ​ចន្ទ​មែនទែន​ដល់​ទៅ​៨​ដង និង​អាច​ដើរតួនាទី​ជំនួស​ភ្លើង​បំភ្លឺ​ផ្លូវ​។​ ​ព័ត៌មាន​ខាងលើ​ត្រូវបាន​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​​ចេង​ឌូ (CASC)​ប្រកាស ហើយ​ឱ្យដឹង​បន្ថែមថា ផ្កាយរណប​នេះ​អាច​បញ្ចេញ​ពន្លឺ​គ្របដណ្តប់​លើ​តំបន់​មួយ​មាន​វិ​ជ្ជ​មាត្រ​ពី​10-80 km និង​អាច​សម្រួល​ទីតាំង​បញ្ចេញ​ពន្លឺ​បាន​ថែមទៀត​។​ ​ប្រភព​ដដែល​ឱ្យដឹងថា ការពិសោធ​ផ្កាយរណប​បញ្ចេញ​ពន្លឺ​នេះ​ត្រូវបាន​អនុវត្តន៍​តាំងពី​ច្រើន​ឆ្នាំ​មក ហើយ​មកទល់ពេលនេះ​វា​បាន​ឈន​ដល់​ដំណាក់កាល​សុក្រឹត​មុនពេល​បង្ហោះ​នៅ​ឆ្នាំ​២០២០​។​ ​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ថា គ្រោងការណ៍​នេះ​ត្រូវបាន​រដ្ឋាភិបាល​ចិន ឬ​រដ្ឋអំណាច​ក្រុង​ចេង​ឌូ អនុម័ត​រួចហើយ​ដែរឬទេ ប៉ុន្តែ​CASC បច្ចុប្បន្ន​ជា​អ្នកម៉ៅការ​កម្មវិធី​អវកាស​របស់​ប្រទេស​នេះ​។​ ​ក្នុងពេល​ជាមួយគ្នា​នោះ មនុស្ស​មួយចំនួន​បានបង្ហាញ​នូវ​កង្វល់​ថា...

នៅ​ស្រុក​សំបូរ ពុល​ស្រា​ទៀតហើយ ស្លាប់​៣​នាក់ និង​របួស​ជាង ៣០​នាក់​

​ក្រចេះ​ ៖ ប្រជាពលរដ្ឋ​បាន​ទទួលទាន​ស្រាស​ដែល​បិទ​នៅក្នុង​ភូមិ បណ្តាល​ឲ្យ​៣​នាក់​បាន​ស្លាប់​ភ្លាមៗ និង​ជាង​៣០​នាក់​ផ្សេង​ទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ជា​បន្តបន្ទាប់ នា​ព្រលប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ​នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ​។ ​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា ការពុល​នេះ​កើតមាន​ឡើង​ក្រោយ​ពី​ពលរដ្ឋ បាន​ច្រូតស្រូវ​រួច កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ហើយ​បាន​នាំគ្នា​ផឹក​ស្រាស​។ ក្នុង​ចំណោម​អ្នក​ស្លាប់​៣​នាក់ មាន​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់ ដោយ​បាន​ដាច់ខ្យល់​ស្លាប់ ក្នុង​សភាព​ណែន​ដើមទ្រូង ថប់ដង្ហើម​និង​បាន​ដាច់ខ្យល់​ស្លាប់​ជា​បន្តបន្ទាប់...
- Advertisment -

Most Read

×