Monday, June 1, 2026

Monthly Archives: October, 2018

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ផ្តាំ​ប្រតិភូ​យុវជន​កម្ពុជា ធ្វើការ​ផ្សព្វផ្សាយ​សមិទ្ធ​ផល​វិស័យ​ពាណិជ្ជកម្ម ឱ្យបាន​ច្រើន​

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បាន​ផ្តាំផ្ញើ​ប្រតិភូ​យុវជន​កម្ពុជា ដែល​នឹង​ទៅ​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) លើក​ទី​៤៥ ខិតខំ​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន អំពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (CTIS), សមិទ្ធផល​ការងារ​ក្រសួង​ពាណិជ្ជកម្ម និង​ផលិតផល​សក្តានុពល​នាំចេញ​សំខាន់ៗ ទៅ​ដល់​យុវជន​មកពី​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ជប៉ុន ដើម្បី​រួមចំណែក​លើក​ស្ទួយ​កិត្តិនាម​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​ "​ក្មួយៗ​ត្រូវ​ចេះ​ផ្សព្វផ្សាយ​គោលនយោបាយ​វិនិយោគ​, គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម និង​គោលនយោបាយ​លើក​ទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ដល់​យុវជន​នៃ​ប្រទេស​ទាំងអស់ ពីព្រោះ​ប្រទេស​កម្ពុជា ត្រូវការ​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន​ថែមទៀត...

ជិះឡាន​បាច​លុយ ព្រោះ​ខ្លាច​គេ​មិនដឹងថា​ខ្លួន​មាន ! នេះ​ឬ​ជីវិត​កូន​សេដ្ឋី​លុយ​ចាយ​មិន​អស់​?(មានវីដេអូ)

​កូន​ប្រុស​អ្នកមាន​រុស្ស៊ី​ម្នាក់​បាន​បង្កឱ្យមាន​សម្អប់​ចំពោះ​ក្រុម​អ្នកមាន ដោយសារ​ទង្វើ​អង្គុយ​ក្នុង​រថយន្ត បាច​លុយ​តាមផ្លូវ ហើយ​ថែមទាំង​ថត​ឃ្លី​បង្ហោះ អមដោយ​ពាក្យពេចន៍​ធ្វើឱ្យ​អ្នកក្រ​ឈឺចាប់​។​ ​នៅក្នុង​ឃ្លី​ប គេ​ឃើញ​យុវជន​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ ហើយ​ពាក់​ម៉ាស់​មុខ ដៃ​កាន់​លុយ​ទាំង​ដុំ រួច​បង្ហើប​កញ្ចក់​ពង្រា​យ​លុយ​ពីលើ​រថយន្ត​។​ ​យុវជន​ដែល​អង្គុយ​ក្នុង​រថយន្ត​ទំនើប​នូវបាន​ស្រែកថា ៖​រដ្ឋ​មិន​ជួយ​អ្នកក្រ​ទេ ហេតុនេះ​គួរ​អរគុណ​មនុស្ស​ដូច​ខ្ញុំ​។​ពួក​អ្នក​ពិតជា​ធ្វើការ​វេទនា ហើយ​បាន​លុយ​តែ​ប៉ុណ្ណឹង​ឬ ខ្ញុំ​ឃើញ​ពួក​អ្នក​ពិតជា​គួរ​អាណិត​! និយាយ​ចប់​បុរស​រូបនេះ​បានចាប់ផ្តើម​ពង្រាយ​លុយ​តាមផ្លូវ​។​ ​មាន​យោបល់​ច្រើន​ផ្ទុយគ្នា​លើ​បណ្តាញ​សង្គម​។​ជារួម​ពួកគេ​បាន​រិះគន់​ចំពោះ​ទង្វើ​មាន​លក្ខណៈ​ពេបជ្រាយ​របស់​យុវជន​នេះ​។​ខ្លះ​ទៀតថា ៖ រឿង​ដែល​គួរឱ្យ​និយាយ​នោះ គឺ​លុយ​ទាំងនេះ​ពុំមែន​ជា​របស់​រកបាន​ដោយ​ញើស​ឈាម​ខ្លួន​វា​ទេ ។ វា​ចង់​មាក់ងាយ​អ្នកដទៃ តែ​ចុងក្រោយ​គឺ​វា​មើលងាយ​ខ្លួន​វា​តែម្តង​។​ជាក់ស្តែង​វា​ពុំ​ហ៊ាន​បង្ហាញ​មុខមាត់​ឱ្យគេ​ឃើញ​។​ ​ខ្លះទៀត​និយាយថា​៖ បញ្ហា​នេះ​កើតឡើង​ព្រោះតែ​ឪពុកម្តាយ​មិនចេះ​ប្រដៅ​កូន ធ្វើឱ្យ​ឆ្គាំឆ្គង​ជាមួយ​អ្នកដទៃ​។​យុវជន​នេះ​តាមពិតទៅ​វា​បិទមុខ ព្រោះតែ​ខ្លាច​ឪពុកម្តាយ​វា​ឃើញ​៕​សូ​យ​ន​

ស្ពានឈើ​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​សរុប​ ២៦៣ ​ម៉ែត្រ នៅ​ប្រាសាទបេង​មា​លា ត្រូវបាន​​ជួសជុល​ស្ពានឈើ​ឡើងវិញ ខណៈ​ស្ពាន​ចាស់​មាន​ភាព​ពុកផុយ​ដោយ​អន្លើ​

​សៀមរាប​៖ ប្រាសាទបេង​មាលា បើ​ទោះបី​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​អង្គរ ហើយ​មាន​ការបែកបាក់​ច្រើន ក៏ប៉ុន្តែ​នូវ​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​លើ​ស្ថាបត្យកម្ម​សំណង់ ទេសភាព ពិសេស​ស្ពានឈើ​សម្រាប់​ដើរ​ទស្សនា​ប្រាសាទ​។​ ​ប៉ុន្តែ​ដោយសារ​កត្តា​អាយុកាល អាកាសធាតុ បានធ្វើឱ្យ​ស្ពានឈើ​ដែល​សង់​ឡើង​កាលពី​ឆ្នាំ​២០០២ រង​នូវ​ការពុក​ផុយ​ដោយ​អន្លើរ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់ ហើយ​ស្ថានភាព​ស្ពាន​តូច​ចង្អៀត ពិបាក​ទេសចរ​ធ្វើ​ដំណើរ​និង​ដើរ​ជៀស​គ្នា​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ សា​មេ​ត បាន​រុះ​ស្ពាន​ចាស់​ធ្វើ​ស្ពាន​ថ្មី​ទាំង​ស្រុង មាន​ទទឹង​មួយ​ម៉ែត្រ​កន្លះ ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​ស្ពាន​សរុប​២៦៣​ម៉ែត្រ​។​ ​លោក​បណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា...

ប្រធានាធិបតី​អាមេរិក គំរាម​ចាត់​កងទ័ព​ទៅកាន់​ព្រំដែន ដើម្បី​ទប់ស្កាត់​ចរន្ត​ជនអន្តោប្រវេសន៍​កំពុង​សម្រុកចូល​ប្រទេស​ខ្លួន​

​ប្រធានាធិបតី​Trump ប្រកាសថា ប្រសិនបើ Mexico មិន​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ប្រមាណ​៤០០០​នាក់ ដែល​កំពុងធ្វើដំណើរ​ម​ក​កាន់​ព្រំដែន​ដើម្បី​ជ្រៀតចូល​អាមេរិក​ទេនោះ លោក​នឹងដាក់​ពង្រាយ​កងទ័ព ហើយ​បិទទ្វារ​ព្រំដែន​ភាគខាងត្បូង​តែម្តង​។​ ​ប្រធានាធិបតី​អាមេរិក Donald Trump បាន​សរសេរ​លើ​Twitter កាលពី​ថ្ងៃទី​១៨​តុលា​ម្សិលមិញ​នេះ​ថា​៖ ខ្ញុំ​កំពុង​សម្លឹងមើល​គណបក្ស​ប្រជាធិបតេយ្យ​ ព្រោះ​ពួកគេ​ចង់​បើក​ព្រំដែន​ជាមួយនឹង​ប្រព័ន្ធ​ច្បាប់​ទន់ខ្សោយ​ដែល​បន្សល់ទុក បណ្ដាលឱ្យ​មានការ​សម្រុក​ចូល​ទឹកដី​យើង​ពី Guatemala, Honduras និង​El Salvador, កន្លែង​ដែល​បណ្តា​មេដឹកនាំ​កន្លងមក​បានធ្វើការ​ទប់ស្កាត់​យ៉ាង​តិ​តួច​ចំពោះ​ជនអន្តោប្រវេសន៍​យ៉ាងច្រើន​កុះករ រួមមាន​ទាំង​ឧក្រិដ្ឋជន​ជាច្រើន​ឆ្លងកាត់ Mexico ចូលមក​អាមេរិក​។​ ​សេចក្តីប្រកាស​ខាងលើ​របស់លោក​Trump ត្រូ​បានលើកឡើង​ខណៈពេលដែល​ចរន្ត​មនុស្ស​ចំណាកស្រុក​ចេញពី​Honduras...

ស្ថានីយ៍​ប្រេង​ឥន្ទនៈ​លើសពី​២​កន្លែង ចាក់​មិន​គ្រប់​លីត្រ និង​៣​កន្លែង​ទៀត ​គ្រប់​លីត្រ​ ​នៅ​ខេត្ត​ស្វាយរៀង​

ស្វាយរៀង​ ៖ ដោយ​ជាតិ​​សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ព្រម​ទាំង​អាជ្ញាធរ​ដែនដី ចុះ​ត្រួតពិនិត្យ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ​ចំនួន​៥​ដេប៉ូ និង​ស្ថានីយ៍​ក្នុង​ខេត្ត​ស្វាយរៀង បាន​រកឃើញ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​២​កន្លែង លក់​មិន​គ្រប់​លីត្រ ខុស​ស្តង់ដារ និង​គ្មាន​គុណភាព ចំណែក​៣​កន្លែង​ទៀត គ្រប់​លីត្រ និង​បរិមាណ​ល្អ​។​ ​បើ​តាម​មន្ត្រី​ដែល​ស្និត​និង​ខាង​កាំកុងត្រូល​បានឱ្យដឹងថា ៖ មន្ត្រី​កាំកុងត្រូល ខេត្ត​ស្វាយរៀង បាន​ប្រាប់ ក្រុម​អ្នក​សារព័ត៍មាន​ដោយ​មាន​ភាពអារថ៍កំបាំ​ង​ឱ្យដឹងថាៈ ក្រោយពី​មាន​ប្រើប្រាស់​រថយន្ត...

មើលមុខ​វេជ្ជបណ្ឌិត ត្រូវបាន​សង្ស័យថា​ជា​ជនដៃដល់​ក្នុងការ​ច្រៀក​បំបែក​សាកសព​អ្នកកាសែត Khashoggi

វេជ្ជបណ្ឌិត​ដែល​គេ​សង្ស័យ​ជា​អ្នក​បំបែក​សាកសព​យ៉ាង​យង់ឃ្នង​លើ​អ្នកកាសែត​Khashoggi ធ្លាប់បាន​ហាត់​ការ​នៅ​មូលដ្ឋាន​សុខាភិបាល​មួយ នាទី​ក្រុង​Melbourne, Australia​។​ ​អ្នកកាសែត​Khashoggi​ អ្នកកាសែត​Jamal Khashoggi បាន​បាត់​ខ្លួន​ជាង​ពីរ​សប្តាហ៍​ហើយ ហើយ​រដ្ឋការ​តួ​ក​គី​ជឿថា​លោក​ត្រូវបាន​សម្លាប់​បន្ទាប់ពី​បាន​ចូលទៅ​ស្ថាន​កុងស៊ុល​Saudi Arabia​នៅ Istanbul កាលពី​ថ្ងៃទី​២​ខែតុលា ។ Daily Mail បាន​ដកស្រង់​សម្តី​សមត្ថកិច្ច​តួ​ក​គី​ឱ្យដឹងថា វេជ្ជបណ្ឌិត​Salah al-Tubaigy គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​បុរស​៥​នាក់​ដែលមាន​វត្តមាន​ក្នុង​ស្ថាន​កុងស៊ុល Saudi Arabia​នា​ថ្ងៃនោះ ។​ ​មាន​របាយការណ៍​ជាច្រើន​ឱ្យដឹងថា វេជ្ជបណ្ឌិត​«​ពេជ្ឈឃាត​»​ថែមទាំង​ប្រាប់​អ្នក​ដែល​ទៅជា​មួយ​ឱ្យ​ញ៉ុ​ក​ត្រចៀក នា​ពេលដែល​ខ្លួនគេ​ធ្វើការ​បំបែក​សាកសព​។​សមត្ថកិច្ច​តួ​ក​គី​នូវ​បានឱ្យដឹង​បន្ថែមថា វេជ្ជបណ្ឌិត​al-Tubaigy មាន​រណារ​អារ​ឆ្អឹង​មួយ​។​ ​តាម​សាស្ត្រាចារ្យ​Noel...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ការងារ ជួប​ឱកាសល្អ​ច្រើន​ក្នុង​ការងារ ត្រូវ​ចេះ​ចាប់យក​ឲ្យ​ទាន់ពេល ។ លុយកាក់ ប្រភព​ចំណូល​បន្ទាប់បន្សំ​កើនឡើង ។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា ។​ ​ឆ្នាំឆ្លូវ ៖ ការងារ គួរ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់គ្នា​នឹងមាន​ប្រយោជន៍​សម្រាប់​ការឈាន​ខ្ពស់​ឡើង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំមាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា មាន​ដំណឹង​រីករាយ​ច្រើន ។​ ​ឆ្នាំខាល ៖...

​ទៀតហើយ​! រថយន្ត​ដឹកអង្ក១គ្រឿង​ ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ត​តូចធំ​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ខ្ទា​ត​យ៉ាង​សាហាវ (​វីដេអូ​)

​នេះ​ជា​ខណៈពេល​ដ៏​មហា​រន្ធត់​មួយ ដែល​រថយន្ត​ធុន​ធំ​១​គ្រឿង ត្រូវ​បានដឹងថា​​ដឹក​អង្ករ បាន​បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា ក្នុងទិសដៅ​ពី​កើតមក​លិច ប៉ុន្តែ ចៃដន្យ ស្រាប់តែ​ត្រូវ​ដាច់​ហ្វ្រាំង បណ្តាល​ឲ្យ​បោល​បុករះ​រថយន្ត​តូច​១គ្រឿង និង​បុក​ផ្ទប់​នឹង​រថយន្ត​យី​ឌុប​ប្រភេទ​ត​ទ្រុង​ដ៏វែង​ដឹក​ដំឡូង​១​​គ្រឿង​​ទាំង​កម្រោល ស្ទើរតែ​ក្រឡាប់​លើផ្លូវ​តែម្តង និងបណ្តាល​ឲ្យ​ម៉ូតូ​១​គ្រឿង​ទៀត​​រង​គ្រោះ​​ថ្នាក់​​គួរឲ្យអាសូរ ។​ ​សូមបញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ​3B.3067 បើកបរ​ដោយ​ឈ្មោះ​សឹង សិត ភេទ​ប្រុស​អាយុ 30 ឆ្នាំ​នៅ​ភូមិ​ព្រែក​តា​អូ​ក ឃុំ​រកា​កោះ​ស្រុក...

បើករថយន្តវ៉ាគេឡើងលឿនស្លេវ! ហើយ​ដក​កាំភ្លើងភ្ជង់​គេ​​​ទៀត អស្ចារ្យ​​ណាស់ មន្រ្តី​ប្រឆាំង​អំពើ​ពុក​រលួយ​ជាន់​ខ្ពស់​ថៃ​នេះ (វីដេអូ)

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ញាក់សាច់​មួយ បានកើត​ឡើង​កាល​កាលពី​ថ្ងៃ​ចន្ទ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចុះ​ពីលើ​ឡាន និង​ដក​កាំភ្លើង​ភ្ជង់​អ្នកបើកបរ​នៅ​ពីក្រោយ​គួរ​ឲ្យ​ស្រៀវ​សាច់​ជំនួស​យ៉ាងខ្លាំង​តែម្តង ស្ថិតក្នុង​បរិវេណ​មន្ទីរ​អន្តោប្រវេសន៍ Chaengwattana ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ។​ ​យោងតាម​ចំណងជើង​នៃ​ឃ្លី​ប​បានសរសេរថា រថយន្ត​១​គ្រឿង​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ Chaeng Watthana ចេញពី Prapa Canal និង​បាន​បត់​ស្តាំ​ចូលក្នុង​បរិវេណ​អគារ​រដ្ឋាភិបាល ។​ ​តាមរយៈ​វីដេអូ​ឃ្លី​ប ខណៈ​រថយន្ត​១​គ្រឿង (​រង​ការភ្ជង់​) បាន​បើក​ឆ្លង​ជិត​ផុត​ភ្លើងស្តុប​មួយ ក៏​ស្រាប់តែ​រថយន្ត Honda Accord...

នំ​បញ្ចុក​ពិតជា​ឆ្ងាញ់ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន ក្នុងសម័យ​គុណធម៌​អ្នក​ផលិត “​ចុះ​ថ្លៃ​” ព្រោះ​វា​អាច​… សម្លាប់​អ្នក​បាន​! (វីដេអូ)

​ព្រោះ​តែ​ផលប្រយោជន៍​សួនតួ មិន​គិត​បុណ្យ​បាប​អ្នក​ផលិត​នំ​បញ្ចុក​មួយចំនួន បច្ចុប្បន្ន​នេះ​បាន​បន្ថែម​សារធាតុ​គីមី Tinopal (fluorescence) ចូល​ក្នុង​ម្សៅ ដើម្បី​ឲ្យ​នំ​បញ្ចុក​ឡើង​ស​ក្បុស មិន​ងាយ​ផ្អូម ហើយ​ទុក​យូរ​ក៏​សរសៃ​នំ​មិន​រឹង ។​ ​ក្រៅពីនោះ​នៅ​មាន​ម្សៅ Borax ក៏​ត្រូវបាន​បញ្ចូល​បន្ថែ​ម ដើម្បី​ធ្វើឲ្យ​សរសៃ​វាស្វិត​ហើយ​មិន​ជាប់​គ្នា​រវាង​ចង្វាយ​នី​មួយៗ​។ ប្រសិនបើ​បរិភោគ​ច្រើន នោះ​វា​ពិតជា​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ណាស់​ដល់​សុខភាព ពិសេស​អាច​បណ្តាលឲ្យ​កើត​ជំងឺមហារី​កបាន ។​ ​តាម​អ្នកវិទ្យាសាស្ត្រ​នោះ សារធាតុ​គីមី Tinopal ត្រូវ​បាន​ហាមឃាត់​ដាច់ខាត ក្នុង​ការផលិត​ស្បៀតអាហារ ហើយ​វា​ត្រូវបាន​គេ​ប្រើ​សម្រាប់ ឧស្សាហកម្ម​ផលិត​ថ្នាំលាប​ដើម្បី ឲ្យ​លាបទៅ​ឃើញ​រលោង...
- Advertisment -

Most Read

×