Monday, June 1, 2026

Monthly Archives: October, 2018

ស្វែងរកឃើញបរិក្ខារបំផ្ទុះទីពីរក្នុងករណីវាយប្រហារនៅសាលារៀន Crimea

បរិក្ខារ Kerch បំផ្ទុះទីពីរត្រូវបានរកឃើញក្នុងរបស់របរបស់ជនដៃដល់ដែលវាយប្រហារនៅសាលាមធ្យមសិក្សាCrimeaបណ្តាលឱ្យមនុស្សស្លាប់បើគិតមកទល់ពេលនេះបានកើនដល់ទៅយ៉ាងតិច១៩នាក់។ តាមទីភ្នាក់ងារសារព័ត៌មាន Sputnik(រុស្សី) ដឹងថា កងទ័ពរុស៊្សីបានដោះបន្ទុះគ្រាប់បែកនេះចេញហើយ។ គិតមកត្រឹមយប់មិញ មានមនុស្សយ៉ាងតិច១៩នាក់ស្លាប់​, ៣៧នាក់រងរបួស ក្នុងនោះជនរងគ្រោះ១៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។ ក្នុងពេលនោះយុវជនម្នាក់ត្រូវបានប្រាប់ថាជាជនដៃដល់ឈ្មោះVladislav Roslyakov អាយុ១៨ឆ្នាំ ទើបត្រូវបានផ្តល់លិខិតអនុញ្ញាត ឱ្យប្រើប្រាស់អាវុធបាញ់សត្វកាលពីដើមខែតុលា​ ហើយឈ្មោះនេះបានចូលរៀនសាលាខាងលើនៅឆ្នាំ២០១៥ ។ នៅពេលព័ត៌មានពីការវាយប្រហារនាសាលា ០០កខេត្រូវបានផ្សាយចេញ ភាគីអ៊ុយក្រែនប្រកាសថានឹងប​ង្កើនការត្រូយទិមិ្តសមន្តិសុខនៅព្រំដែនជាមួយCrimea៕សូយន

ក្មេងប្រុស​ម្នាក់​ឆក់​ស្លាប់ ដោយ​ប្រើប្រាស់​ថ្នាំញៀន រហូត​វង្វេងស្មារតី ភ័យ​រត់​គេច ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​

​ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅជាប់​លើ​របង ក្បែរ​បង្គោល​អគ្គីសនី កាលពី​វេលា​ម៉ោង​ប្រហែល​៣​រសៀល ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​របង​ផ្ទះ​ដី​ឡូតិ៍ ចាក់សោ ជាប់​បណ្តោយ​ផ្លូវ​២៧១ ក្បែរ​ក្រុមហ៊ុន​ភី​ស្សា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ ​ក្មេងប្រុស​រងគ្រោះ​ខាងលើ​មានឈ្មោះ ឆន មុនី អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក​។ ក្មេងប្រុស​នេះ...

ពន្យារ​ពេល​ធ្វើ​ជំរឿន​កសិកម្ម រហូត​ឆ្នាំ​២០១៩ ក្រសួង​ផែនការ​មិនមាន​ថវិកា​គ្រប់គ្រាន់​

​ភ្នំពេញ​ ៖ លោក ឆាយ ថន បាន​លើ​ងក​ឡើង​ថា តាម​ទម្លាប់​ការធ្វើជំរឿន​កសិកម្ម ត្រូវ​ធ្វើឡើង​រយៈពេល​១០​ឆ្នាំ​ម្តង ប៉ុន្តែ​ដោយសារ​ឆ្នាំ​២០១៨​នេះ ក្រសួង​មិន​មាន​ថវិកា​គ្រប់គ្រាន់ ទើប​ត្រូវ​បាន​ពន្យារ​ពេល​ធ្វើ នៅ​ឆ្នាំ​២០១៩​។​ ​នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ បាន​អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី អ្នក​ផលិត អ្នកប្រើប្រាស់​ទិន្នន័យ និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អនុវត្តន៍​គម្រោង​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩...

ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សម្តែង​នូវ​ក្តីកង្វល់​ដំណើរការ ពាក់ព័ន្ធ នឹង​ការព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វសារពើ លើកលែង​តែ​គ្រឿង​សព្វាវុធ​

​ភ្នំពេញ ​៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​សម្តែង​នូវ​ការអបអរសាទរ វាយតម្លៃ​ខ្ពស់ និង​ឯកភាព​ទាំងស្រុង ចំពោះ​ស្មារតី នៃ​លិខិត​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ផ្ញើ​ទៅកាន់​លោកស្រី Celilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​សម្តែង​នូវ​ក្តីកង្វល់​ដំណើរការ ពាក់ព័ន្ធ នឹង​ការព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វសារពើ​លើកលែងតែ​គ្រឿង​សព្វាវុធ ( EBAs)​។​ នេះ​ជា​សក្ខីភាព​ដែល​បញ្ជាក់​ជា​សាកល​យ៉ាងច្បាស់​ថា ការដកហូត កម្មវិធី​អនុគ្រោះ​ពន្ធ​សារពើ​លើកលែង​តែ​គ្រឿង​សព្វាវុធ...

បុរស​ញៀន​ថ្នាំ​ម្នាក់ ខឹង​ប្រពន្ធ​សុំ​លែង សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

​កណ្តាល ​៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន ព្រោះ​ខឹង​ប្រពន្ធ​សុំ​លែង ។ បុរស​រូប​នោះ នា​ពេលកន្លងមក ធ្លាប់​បាន​រក​វិធី​ចងក​សម្លាប់​ខ្លួន​ជាច្រើន​លើក​មក​ហើយ តែ​មិនបាន​សម្រេច​ព្រោះ​សាច់ញាតិ បងប្អូន ប្រពន្ធ​ជួយ​ទាន់ ហើយ​ម្យ៉ាងទៀត គឺជា​មនុស្ស​ញៀន​គ្រឿង​ញៀន ជាប្រចាំ ។ ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​នឹង​៣០​នាទី នៅ​ចំណុច​លើ​ដើម​ស្វាយ​មុខផ្ទះ ប៉ូ ថន នៅ​ភូមិ​ក្រោលគោ...

ធនាគារពិភពលោក​៖ ប្រជាជន​ជាង​ពាក់កណ្តាល​ពិភពលោក រស់នៅ​ក្រោម ៥,៥​ដុល្លារ​ក្នុង​មួយថ្ងៃ​

តាម WB ទោះបីជា​សមាមាត្រ​អ្នករស់នៅ​ក្នុងស្ថានភាព​ក្រីក្រ​បំផុត​(​ចំណូល​ក្រោម​១,៩​ដុល្លារ​ក្នុង​មួយថ្ងៃ​) មានការ​ថយចុះ​ក្តី តែ​ចំនួន​អ្នកក្រ​លើ​ពិភពលោក​បន្ត​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់​«​មិនអាច​ទទួលយកបាន​» ក្នុងពេលដែល​សមិទ្ធផល​នៃ​កំណើនសេដ្ឋកិច្ច​បែរជា​ពុំ​ត្រូវបាន​ចែករំលែក​ឱ្យបាន​សមស្រប រវាង​បណ្តា​តំបន់ និង​ប្រទេស​នីមួយៗ​។​ ​សមាមាត្រ​ជាមួយ​កម្រិត ៥,៥​ដុល្លារ​ក្នុង​មួយថ្ងៃ បានបង្ហាញ​ឱ្យឃើញ​សមាមាត្រ​អ្នកក្រ​លើ​ពិភពលោក​ថយចុះ នៅសល់តែ​៤៦​ភាគរយ​នៅ​ឆ្នាំ​២០១៥ ដែល​អត្រា​នេះ​កាលពី​ឆ្នាំ​១៩៩០ គឺ​៦៧​ភាគរយ​។ មានន័យថា ក្នុងអំឡុងពេល​១៥​ឆ្នាំកន្លងមក អត្រា​នេះ​បាន​ធ្លាក់ចុះ​១៥​ភាគរយ​។​ ​ប្រការ​ដែល​គួរឱ្យកត់សម្គាល់​នេះ ថ្វីត្បិតតែ​កំណើនសេដ្ឋកិច្ច​មានការ​កើនឡើង​ក្តី ដែល​សូម្បីតែ​នៅ​បណ្តា​ប្រទេស​រីកចម្រើន​និង​កំពុងអភិវឌ្ឍន៍ ប៉ុន្តែ​ផ្តើមចេញពី​យន្តការ​នៃ​ការបែងចែក​ប្រាក់ ចំណូល​ពុំ​សមស្រប ទើប​ធ្វើឱ្យ​អត្រា​កាត់បន្ថយ​ភាពក្រីក្រ​ពុំ​សមស្រប​ជាមួយ​អត្រាកំណើន​នៃ​ខឿន​សេដ្ឋកិច្ចជាតិ​៕សូ​យ​ន​

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧ ខែតុលា ចំនួន​១២​លើក ស្លាប់​៨​នាក់ របួស​ធ្ងន់​ស្រាល​២៦​នាក់​

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១២​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ៨​នាក់ របួស​ធ្ងន់​ស្រាល ២៦​នាក់​(​ស្រី​៨​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១២​នាក់​(​យប់​៦​នាក់​) ។​ ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៤​គ្រឿង...

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ធ្វើ​ពិធី​ចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍​លើក​ទី ២២

​ខេត្ត​ស្វាយរៀង ៖ នៅ​ថ្ងៃ​ពុធ ៨​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ធ្វើ​ពិធី​ចេញ​លទ្ធផល​ឆ្នោតវត្ថុ​អនុស្សាវរីយ៍​លើក​ទី ២២ ក្នុង​គោលបំណង​ដើម្បី​រក​នូវ​ប្រភព​ធនធាន​សម្រាប់​ទ្រទ្រង់​នូវ​សកម្មភាព​មនុស្សធម៌​សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​​ផ្សេងៗ និង​ដើម្បី​ផ្សងសំណាង​ត្រូវ​រង្វាន់​បាន​តាមរយៈ​ការ​ជាវ​សន្លឹកឆ្នោត ។ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​បានឱ្យដឹង​ថាៈ​រយៈពេល​នៃ​ការលក់​សន្លឹកឆ្នោត​គឺ​មាន​រយៈ ៣០ ថ្ងៃ​តាម​ការបែងចែក​ទៅតាម...

​ម៉ាឡេស៊ី​បង្កើន​វ័យ​អាច​ទិញ​គ្រឿង​ស្រវឹង ទាល់​តែមាន​អាយុ​គ្រប់ ២១​ឆ្នាំ​

​នៅ​ថ្ងៃទី​១៧​ខែតុលា ម៉ាឡេស៊ី​បានចេញ​សេចក្តីសម្រេចចិត្ត​បង្កើន​អាយុ​មាន​សិទ្ធិ​ទិញ​ភេសជ្ជៈ​មាន​អាកុល​នៅ​ប្រទេស​នេះ​ពី​អាយុ​១៨​ឆ្នាំ​ឡើងដល់​២១​ឆ្នាំ​។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី Dzulkefly Ahmad ឱ្យដឹងថា គ្រប់​ទីកន្លែង​ដែល​លក់​ភេសជ្ជៈ​មាន​ជាតិ​អាកុល ត្រូវតែ​បិទ​ផ្សាយ​ការព្រមាន​ថា «​ភេសជ្ជៈ​មាន​អាកុល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​» នៅតាម​ច្រកចូល​ហាង​របស់ខ្លួន​។​ ​ការព្រមាន​នេះ ក៏​ត្រូវបាន​បោះពុម្ព​ជាប់​នឹង​ភេសជ្ជៈ​មាន​អាកុល​។​ទន្ទឹម​នោះ ក្រុមហ៊ុន​ផលិត​ទាំងឡាយ​ត្រូវតែ បោះពុម្ព​ពី​ព័ត៌មាន​នៃ​អាយុ​ទាប​បំផុត​មាន​សិទ្ធិ​ទិញ​ភេសជ្ជៈ​នេះ​គឺ​២១​ឆ្នាំ នៅលើ​ផលិតផល​ទាំងឡាយ​របស់ ខ្លួន​។​ ​បណ្តា​បុគ្គល​ដែល​បំពាន នឹងរង​ការពិន័យ​ជា​ទឹកប្រាក់​ប្រមាណ​២៥០០​ដុល្លារ ឬ​ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំ​៕លី​សា​
- Advertisment -

Most Read

×