Monday, June 1, 2026

Monthly Archives: October, 2018

​ស្នើ​ឯកអគ្គរាជទូត​អង់គ្លេស ជួយ​ការបណ្តុះបណ្តាល​លើ​វិស័យ ICT និង​ការអភិវឌ្ឍ​កម្មវិធីសិក្សា​

​ភ្នំពេញ​ ៖ លោកស្រី​Tina Redshaw​ឯកអគ្គរាជទូត​អង់គ្លេស បាន​ស្វាគមន៍​ចំពោះ​សំណូមពរ​របស់​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក្នុង​ការ​ផ្តល់​ដោយ​ផ្ទាល់ នូវ​អ្នកជំនាញ ដើម្បី​ជួយ​ការបណ្តុះបណ្តាល​លើ​វិស័យ ICT និង​ការអភិវឌ្ឍ​កម្មវិធីសិក្សា បង្កើន​ធនធានមនុស្ស ឱ្យ​ចេះ​ជំនាញ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​ជំនាញ​ទូរគមនាគមន៍ ឲ្យ​កាន់តែ​ច្រើនឡើង​។​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានអនុញ្ញាត​ឱ្យ​លោកស្រី...

ច្បាប់​អាមេរិក​ទាល់ច្រក ខណៈពេល​សិស្ស​ម្នា​ក់បាន​យក​ផេះ​ធាតុ​ជីដូន​ជីតា​មក​ធ្វើ​នំ ហើយ​ចែក​ឱ្យ​មិត្ត​រួម​ថ្នាក់​បរិភោគ​

​ប៉ូលិស​ឱ្យដឹងថា​សិស្ស​៩​រូប​បាន​បរិភោគ​នំ ដែល​មួយ​សប្តាហ៍​ក្រោយ​ទើប​ត្រូវបាន​ប្រាប់ថា​វា​មាន​ផ្ទុក​ផេះ​ធាតុ​អ្នក​ដែល​ស្លាប់​។​ ​ ​ប៉ូលិស​នៅ​ទីក្រុង​Paul Doroshov រដ្ឋ​California​ឱ្យដឹងថា សិស្ស​២​នាក់​នៃ​សាលា​វិទ្យាល័យ​Da Vinci Charter Academy កំពុង​ត្រូវបាន​ស្រាវជ្រាវ​ដោយ​ពាក់ព័ន្ធ​ចំពោះ​ករណី​សិស្សស្រី​ម្នាក់​បានធ្វើ​នំ​ដោយ​យក​ផេះ​ធាតុ​របស់ ជីដូន​ជីតា​ខ្លួន​មក​លាយ​បញ្ចូល ហើយ​ចែក​ឱ្យ​មិត្ត​រួម​ថ្នាក់​បរិភោគ​។​ ​សិស្ស​ប្រុស​ម្នា​ក់បាន​រំលឹក​ប្រាប់ថា ក្រោយពី​ចែក​នំ​ឱ្យ​មិត្ត​រួម​ថ្នាក់​បរិភោគ​មួយ​សប្តាហ៍​មុន​ទើប​សិស្សស្រី​រូបនោះ​បាន​ដើរ​ប្រាប់​អ្នក​គ្រប់គ្នា​ថា​ខ្លួន​បាន​យក​ផេះ​របស់​ធាតុ​របស់​អ្នកស្លាប់​ដាក់​លាយ​ទៅក្នុង​នំ​នោះ​។​ ​តាម​មន្ត្រីប៉ូលិស​ខាងលើ​ឱ្យដឹងថា មាន​សិស្ស​៩​នាក់​បាន​បរិភោគ​នំ​នោះ ហើយ​ពួកគេ​បាន​សម្តែង​ការខឹង​សម្បា​ចំពោះ​របៀប​ដោះស្រាយ​បញ្ហា ដែល​តាម​នោះ​សាលា​សំណូមពរ​ឱ្យ​សិស្ស​ទាំងនោះ​មិន​ទម្លាយ​រឿងនេះ​ចេញ​។​ ​នាយក​សា​សា​Tyler Millsap ប្រកាសថា អាទិភាព​របស់​សាលា​គឺ​«​សុវត្ថិភាព​និង​សុភមង្គល​»​សម្រាប់​សិស្ស​ទាំងអស់ ហើយ​វា​ពុំមាន​ហានិភ័យ​ចំពោះ​សុខភាព​កើតឡើង​ក្នុង​សាលា​ទេ​។​សិស្ស​ដែល​បាន​ប្រព្រឹត្ត​ខុស​បាន​សម្តែង​នូវ​វិប្បដិសារី ហើយ​នេះ​ជា​បញ្ហា​ឯកជន​របស់​គ្រួសារ​មួយ​។​ ​សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​សាលា​ដើម្បី​ស៊ើប​អង្ក​ត ប៉ុន្តែ​អ្វីៗ​ទាំងអស់​គ្រាន់តែ​ជា​ចម្លើយ​របស់​សិស្ស ពុំមាន​ភស្តុតាង​ដាក់បន្ទុក ហើយ​ម្យ៉ាងទៀត​សិស្ស​ទាំងនោះ​ស្ថិតក្នុង​វ័យ​អនីតិជន​៕​សូ​យ​ន​

ប្រធាន​IPU អបអរសាទរ​សមិទ្ធ​ផល និង​ការបោះឆ្នោត​នៅ​កម្ពុជា​

​ក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​ ៖ នៅពេល​អញ្ជើញ​ចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ នៃ​សហភាព​អន្តរ​សភា​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស លោកស្រី ឃួន សុ​ដា​រី អនុប្រធាន ទី​២​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Gabriela Cueva Barron ប្រធាន​សហភាព អន្តរ​សភា​(IPU) នៅ​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​។​ ​នា​ឱកាស​នោះ លោកស្រី ឃួន...

ទីបំផុត​! ប្រពន្ធ​របស់​ស​ពបុរ​ស​រងគ្រោះ បាន​ចេញមុខ​បកស្រាយ​ការពិតហើយ ទាំង​ខ្លួន​នាង​កំពុងតែ​…

​ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​តៗ​គ្នា​ថា បុរស​ជា​ម្ចាស់​ហាង «​ម៉ែក្មេក​ហេង​ហេង BBQ សាច់​អាំង និង​ស៊ុប​» បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​១​គ្រឿង បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅលើ​ដង​យ៉ាង​អាណោច​អាធ​ម ដោយសារតែ​គាត់​តូចចិត្ត​ព្រោះតែ​ប្រពន្ធ​ជាទី​ស្រលាញ់​របស់គាត់​ចុះចោល​នោះ ឥឡូវនេះ ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ចេញមុខ​បដិសេធ និង​បញ្ចេញ​ការពិត​បន្ថែមទៀត ទាំង​ខ្លួន​នាង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​នា​ឯ​ប្រទេស​ថៃ ។​ ​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​សរសេរ​រៀបរាប់​ការពិត​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ Oun Tey យ៉ាង​ដូច្នេះ​ថា​៖ «​សូម​មេ​តា​បងៗ​អ្នកកាសែត​ទាំងអស់​មេត្តាជួយ​ផុស​ព័ត៌មាន​ដែល​ពិត ជៀសវាង​ការប៉ះពាល់​ដល់​កិត្តិយស​បុគ្គល​ដូចជា​ក្រុមគ្រួសារ​របស់ខ្ញុំ ដែល​ទើប​តែមាន​បញ្ហា​កើតឡើង ដោយបាន​សរសេរ​ខុសពី​ការពិត​សម្រាប់​ខ្ញុំ​ជា​ភរិយា​របស់​ជនរងគ្រោះ​ផ្ទាល់​កំពុង​គេង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​ដែល​ទាំង​សុខភាព​មិនទាន់​ជា​ផង ស្រាប់តែ​មានទុក្ខ​ជា​ទម្ងន់ បែរជា​អស់លោក​បងៗ​អ្នកកាសែត​សរសេរថា​នាង​ខ្ញុំ​រត់ចោល​ប្ដី​ទៅវិញ​»,...

តាក់ស៊ី​ផ្លូវ​ទន្លេ​(មានវីដេអូ)

តាក់ស៊ី​ផ្លូវ​ទន្លេ​ដែលមាន​ឈ្មោះថា SeaBubbles បាន​រំកិល​ខ្លូន​លើ​ទន្លេ​Seine ឆ្លងកាត់​រដ្ឋធានី​ប៉ារីស​ក្នុង​ល្បឿន​46 km/h គិត​ទៅ​វា​មាន​ល្បឿន​លឿន​ជាង​ល្បឿន​មធ្យម​នៃ​រថយន្ដ​ដែល ធ្វើចរាចរ​ក្នុង​ក្រុងប៉ារីស​។​ ​ Taxi SeaBubbles ត្រូវបាន​ដាក់​ធ្វើ​សេវា​ពី​ដើមឆ្នាំ​២០១៩​តទៅ ។​ចំពោះមុខ​ក្រុងប៉ារីស​នឹងដាក់​ប្រើបាស់​លើ​ទន្លេ​Seine ចំនួន​២០​គ្រឿង​និង​ទីសំចត​ចំនួន​៤​។​ Taxi SeaBubbles នឹង​ជួយ​កាត់បន្ថយ​ការស្ទះ​ចរាចរ​និង​ការបំពុល​បរិយាកាស​៕ ​លី​សា​

លួច​គាស់​កុដិ​វត្ត​ជ័យ​ឧត្តម យក​លុយ​ទិញ​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​៣​នាក់​

​កណ្ដាល ៖ ក្រុម​ជនសង្ស័យ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់ ត្រូវបាន​នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​នគរបាល​ស្រុក​បាធាយ ធ្វើការ​ចាប់ខ្លួន និង​ថ្នាំញៀន​ចំនួន​១៧​កញ្ចប់ ត្រូវបាន​ធ្វើ​ការដកហូត បន្ទាប់ពី​ក្រុម​ជនសង្ស័យ បែកគំនិត​ចូល​គាស់​កុដិ​ព្រះសង្ឃ លួច​យក​លុយ​ជាង ៣​លាន​រៀល ទៅ​ទិញ​ថ្នាំញៀន ដើម្បី​ប្រើប្រាស់​និង​ចែកចាយ​បន្ដ ។ ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ ២០១៨ វេលា​ម៉ោង​១១​និង​០៥​នាទី ត្រង់​ចំណុច​វត្ត​ជ័យ​ឧត្តម ស្ថិតក្នុង​ភូមិ​ជ័យ​ឧត្តម...

ភូមាធ្លាក់យន្តហោះប្រយុទ្ធផលិតដោយប្រទេសចិន ២គ្រឿង ក្នុងពេលតែមួយ

កាលពីថ្ងៃទី១៦ ខែតុលា ​យន្តហោះប្រយុទ្ធ២គ្រឿងផលិតដោយចិន រ​បស់កងទ័ពអាកាសភូមាបានធ្លាក់នៅតំបន់ Magwe បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ រួមមានអ្នកបើកបរ២នាក់ និងក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ។ តាមកាសែតThe New York Times ដែលដកស្រង់សម្តីមន្ត្រីប្រចាំតំបន់ឱ្យដឹងថា យន្តហោះF-7​​ ទាំងពីរគ្រឿងហាក់ដូចជាបានបើកបុកប៉មផ្សាយរលកធាតុអាកាសទូរទស្សន៍មួយ។ ក្រោយមកយន្តហោះមួយបានធ្លាក់លើវាលស្រែក្បែរភូមិ Thanatpin នៃប្រជុំជនMinbu ហើយុមួយគ្រឿងទៀតបានធ្លាក់នៅជិតវត្តមួយនាតំបន់ Magwe។យន្តហោះទាំងពីរបានបុកនឹងដី ហើយបែកជាបំណែកតូចៗ។ ប្រភពដដែលឱ្យដឹងថា​ យន្តហោះទាំងពីរបានជួបគ្រោះថ្នាក់ពេលកំពុងហោះហ្វឹកហ្វឺន។ តាមកាសែតMyanmer Times មុននេះយន្តហោះF-7​​...

បែក​ធ្លាយ​ខ្សែ​អាត់​ថត​សំ​ឡេង​បង្ហាញ​ថា Khashoggi អ្នក​កា​សែត​អារ៉ាប់​បាន​រង​ទារុណ​កម្ម​និង​កាត់​ក្បាល (វីដេអូ)

កាសែតតួកគីអះអាងថា ពួកគេកំពុងរក្សាទុកខ្សែអាត់ថតសំឡេងបង្ហាញឱ្យឃើញថា អ្នកកាសែត Jamal Khashoggi បានត្រូវគេកាត់ម្រាមដៃ ហើយកាត់ក្បាលនៅស្ថានកុងស៊ុល Arab Saudi។ អ្នកកាសែត​ Yeni Safak កាលពីម្សិលមិញឱ្យដឹងថា ​ខ្សែអាត់ថតសំឡេងបានបង្ហាញឱ្យដឹងថា ក្រោយពេលចូលស្ថានកុងស៊ុល Arab នៅ Istanbul Mohammed al-Otaibi​ អ្នកកាសែត Khashoggi បានត្រូវមនុស្សមួយ ក្រុមធ្វើទារុណកម្មដោយកាត់ម្រាមដៃរបស់ លោក។ អគ្គកុងស៊ុល...

​កែលម្អ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​លិច​ទឹក ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ​

​ភ្នំពេញ ​៖ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ឥទ្ធិពល​នៃ​បាតុភូតធម្មជាតិ “El Nino” លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ស្នើ​ដល់​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​-​អន្តរជាតិ វិស័យ​ឯកជន ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការកែ​លម្អ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង បង្កើន​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​គ្រប់​ប្រភេទ កម្ពស់​ការប្រើប្រាស់​ដីធ្លី ព្រមទាំង​ពង្រឹង​សមត្ថភាព គ្រប់គ្រង​សហគមន៍​នេសាទ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែតុលា ឆ្នាំ​២០១៨...

NASA មានមហិច្ឆតាសង់សំនៅស្ថានប៉ែលប៉ោលកណ្ដាលលំហអាកាស នៅភពព្រះសុក្រ

តាមកាសែត​ Space ការស្រាវជ្រាវភពសុក្រច្រើនទសវត្សមកហើយបង្ហាញឱ្យឃើញថា​ ភពនេះពុំមែនជាកន្លែងភ្ញៀវទេសចរចង់ទៅទស្សនាទេ ព្រោះតែសីតុណ្ហាភាពវាខ្ពស់ ប្រមាណ៤៦០អង្សាសេ​ បរិយាកាសពុល​ ផ្ទៃដីប្រេះក្រហែង ពោរពេញទៅដោយវាលទំនាបនៃថ្ម bazanនិងភ្នំភ្លើង។ ប៉ុន្តែតាមការស្រាវជ្រាវរបស់ NASA​​​ នោះ គេអាចប្រើប្រាស់កំហាប់បរិយាកាសក្រាស់ឃ្មឹកនៅភពនេះដើម្បីបញ្ជូនមនុស្សទៅដល់និងអាចរស់នៅបាន។ ព្រោះថាបរិយាកាសក្នុងរយៈកម្ពស់ពី50-60 km​ នៃភពនេះបែរជាមានសម្ពាធនិងសីតុណ្ហភាព្រហាក់ប្រហែលនឹងតំបនត្រជាក់នៅផែនដី។ ម៉្យាងទៀតបរិយាកាសនៅរយៈកម្ពស់នេះមានកំហាប់គ្រប់គ្រាន់ដើម្បីការពារមនុស្សជាមួយវិទ្យុសកម្មនៃអវកាស​ហើយគ៏គ្រប់គ្រាន់សម្រាប់ការប្រើថាមពលពីពន្លឺព្រះអាទិត្យ។ ហេតុនេះ ផ្ទះនៅលើភពសុក្រវាស្រដៀងនឹង​​ baloon ​ប៉ែលប៉ោលកណ្តាលលំហ ត្រូវបានខ្យល់ច្រានឱ្យធ្វើដំណើរ​ ក៏ដូចជាផ្គត់ផ្គង់អុកស៊ីហ្សែននិងនីដ្រូហ្សែនដកដង្ហើមបានយ៉ាងពេញលេញ។​ baloonទាំងនេះនឹងត្រូវបានស្រោបដោយសារធាតុពិសេស​ ដោយពុំរងទទួលការសឹករេចរឹលរបស់អាស៊ីត៕លីសា
- Advertisment -

Most Read

×