Monday, June 1, 2026

Monthly Archives: October, 2018

ដល់ក! ដាក់​កន្លះ​លីត្រ​ស្រវឹង​ទាំង​ព្រឹក នឹក​ចង់​ហាត់ប្រាណ​ដើម្បី​ឲ្យ​ស្វាង មានអី​រត់​អត់​មើល​ក្រោម ធ្លាក់ចូល​ភក់​គួរ​ឲ្យ​ហួសចិត្ត (​វីដេអូ​)

​ក្រឡេក​មួយ​ភ្លែត នោះ​អ្នក​ប្រាកដជា​គិតថា​ជា​កីឡា​ជាមួយ​ភក់​តែម្តង ប៉ុន្តែ ផ្ទុយទៅវិញ វា​ពិតជា​គួរ​ឲ្យ​អាណិត​ផង និង​គួរ​ឲ្យ​ហួសចិត្ត​ផង ដែល​បុរស​ថៃ​ម្នាក់នេះ​បាន​ធ្លាក់​ចូលក្នុង​​ភក់សមុទ្រ នៅពេលដែល​គាត់​ទើបតែ​បង្ហើយ​ស្រា​អស់​កន្លះ​ដប ខណៈពេល​រត់​ហាត់ប្រាណ​នៅពេល​ព្រឹក ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ថៃ ។​ ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅលើ​ផ្នែក​ភក់​មួយ​នៃ​ឆ្នេរសមុទ្រ​មួយ​ក្នុង​ខេត្ត Chonburi កាលពី​វេលា​ម៉ោង ៥ និង ០០ នាទី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ។​ ​បុរស​រូបនោះ​មានឈ្មោះ Sompong Singsita អាយុ...

បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី ឃាត់ខ្លួន​មនុស្ស​២​នាក់ និង​គ្រឿងញៀន​ជិត​១​គី​ឡូ​

​ភ្នំពេញ ៖ កម្លាំង​ជំនាញ ការិយាល័យ​រដ្ឋបាល​-​សរុប (​ក​១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការដឹកនាំ​សម្របសម្រួល ពី លោក សៀង សុខ ព្រះរាជអាជ្ញារង និង​ក្រឡាបញ្ជី គឹម ឆេង​ប៊ុន បាន​ចុះ​បង្ក្រាប​ករណី ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ផ្ញើ​បញ្ញើ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​ឃាត់​ខ្លួន​​២​​នាក់​នៅ​ថ្ងៃ​ទី​១៥...

កំពុងតែ​ឈរ​ប្រជុំគ្នា ស្រាប់តែ​ពស់ថ្លាន ធ្លាក់​មក​ពី​លើ នាំគ្នា​រត់​ព្រាត (​វីដេអូ​)

​បុគ្គលិក​ធនាគារ​ចិន​មួយ កំពុងតែ​ឈរ​ប្រជុំ​នៅ​ពេល​ព្រឹក ក្នុង​បន្ទប់ ស្រាប់តែ​មាន​ពស់ថ្លាន់​​មួយ​ក្បាល​បាន​ធ្លាក់​ចេញ​ចុះ​ពី ពី​ដាន​មក បណ្តាលឲ្យ​ពួកគេ​ភ័យ​រត់​ព្រាត​។​ ​ការធ្លាក់​ពស់​មក​ពី​លើ​ដ៏​ចម្លែក​នេះ កើតឡើង​នៅក្នុង​ធនាគារ Xin Cheng ដែល​ជា​សាខា​របស់​​ធនាគារ​ពាណិជ្ជកម្ម​ចិន ស្ថិតក្នុង​ខេត្ត Nanning​។​ ​ពស់ថ្លាន់​ទំហំ​ធំ​ល្ម​នោះ ត្រូវ​គេ​ជឿជាក់ថា បាន​រត់​ចេញ ឬក៏​ត្រូវ​គេបោះបង់​ចោល ហើយ​វា​ត្រូវបាន​​អ្នកជំនាញ​សត្វ​មក​ចាប់​យក​ទៅ​ដាក់​នៅ​កន្លែង​អភិរក្ស​សត្វព្រៃ​។​ ​សូមបញ្ជាក់​ថា កាលពី​ឆ្នាំមុន ក៏​មាន​ហេតុការណ៍​ដូចគ្នា​ដែរ កើតឡើង​នៅ​ធនាគារ​ដដែល​នោះ​៕ សុភ័ក្ត្រ ​ប្រភព​៖ upi​

​ស្ត្រី​ម្នាក់​រត់​ប្រញាប់​ពេក ក៏​ធ្លាក់​ចូល​ក្នុង​អាង​ត្រី​ឆ្លាម (​វីដេអូ​)

នេះ​គឺជា​ពេលវេលា​ដ៏​រន្ធត់​មួយ នៅ​ពេល​ស្ត្រី​ម្នាក់​បាន​ធ្លាក់​ចូល​ក្នុង​អាង​ត្រី​ឆ្លាម ក្នុងកំឡុងពេល​ម៉ោង​ដាក់​ចំណី នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ប្រទេស​ចិន​។​ ​តែ​ជា​សំណាងល្អ ស្ត្រី​ដែល​មិន​ប្រយ័ត្ន​នោះ បាន​រួចផុតជីវិត ហើយ​គាត់​ត្រូវ​ត្រី​ឆ្លាម​ហែល​ក្រវែល​ចុះ​​ឡើង​អស់​រយៈពេល ២​នាទី ពេល​គាត់​ធ្លាក់ចូល​។​ ​នៅពេល​ធ្លាក់ចូល ក៏​មាន​សន្តិសុខ ២​នាក់​ប្រញ៉ាប់ប្រញាល់​រត់​មក​ជួយ ចុះ​លើក​ស្ត្រី​នោះ​ចេញពី​​អាង ដោយ​មិន​មាន​របួស​អ្វី​ឡើយ​។ ​ហេតុការណ៍​ដ៏​រន្ធត់​នោះ បាន​កើតឡើង​នៅ​ផ្សារ​ទំនើប Wuyue Plaza ស្ថិត​ក្នុង​ទីក្រុង Jiaxing នៃ​ខេត្ត Zhejiang ប្រទេស​ចិន​។​ ​បើ​តាម​វីដេអូ​ដែល​ថត​បាន ស្ត្រី​នោះ​បាន​ធ្លាក់​ចូល​ប្រឡោះ​សម្រាប់​ដាក់​ចំណី ដែល​គេ​បើក​ទុក ព្រោះ​វា​ជា​ម៉ោង​ដក់​ចំណី​ដល់​ពួក​វា​។...

ប្រភេទ​មេរោគ​ដែល​អាច​សម្លាប់​មនុស្ស​អស់​រាប់រយ​លាន​នាក់ ត្រៀម​រំដោះខ្លួន​រួច​ពី​ប៉ូល​ខាងជើង​

តាម​Daily Star បណ្តា​មេរោគ​រាតត្បាត​សម្លាប់​មនុស្ស​គឺជា​ឃាតករ​គួរឱ្យខ្លាច​បំផុត​។​ប្រភព​មេរោគ​បែបនេះ​បច្ចុប្បន្នកំពុង​លាក់ខ្លួន​នៅក្រោម​ស្រទាប់​ទឹកកក​នា​ប៉ូល​ខាងជើង ហើយ​វា​អាច​ក្រោក​ឡើង​ធ្វើការ​បះបោរ​ពេលដែល​ទឹកកក​រលាយ​។​ ​​តាម​សាស្ត្រាចារ្យ​Peter Frankopan នោះ​អំបូរ​មេរោគ​នេះ​ប្រៀប​ជាមួយ​មហា​រោគរាតត្បាត​«​មរណភាព​ខ្មៅ​»​ដែល​ធ្លាប់បាន​សម្លាប់​មនុស្ស​អស់​រាប់​លា​នាក់​នៅ​សតវត្ស​ទី​១៤ ។​«​មរណភាព​ខ្មៅ​»​ក៏បង្ក​មហន្តរាយ​នៅ​ចំ​ខណៈពេលដែល​ផែនដី​ឡើងក​ម្តៅ​។ ​ព័ត៌មាន​មួយ​នេះ​ត្រូវ​បានប្រកាស បន្ទាប់ពី​អ្នកជំនាញ​ព្រមាន​ថា​មនុស្សលោក​នៅសល់​ពេល​តែ​១២​ឆ្នាំ ប៉ុណ្ណោះ​ដើម្បី​ស្តារ​ផែនការ​ផែនដី​ឡើងក​ម្តៅ​លើសពី​១,៥​អង្សា​សេ ប្រៀប​នឹង​សតវត្ស​ទី​១៩​។​ ​ប្រសិនបើ​ឆ្លង​ផុត​កម្រិត​នេះ បរិយាកាស​នឹង​កា​អាស​ធាតុ​៖ គ្រោះទឹកជំនន់​, រាំងស្ងួត និង​ការឡើង​កម្តៅ​យ៉ាងខ្ពស់ ឥទ្ធិពល​ដល់​មនុ​ស្សរា​ប់​សិប​លាន​នាក់​-​នេះ​បើតាម UN​។​ ​តាម​សាស្ត្រាចារ្យ Frankopan ថ្វី​ត្បិត UN​បាន​ព្រមាន​បែបនេះ​ក្តី ប៉ុន្តែ​ពិតជា​មិន​ងាយ​ជំរុញ​ប្រទេស​ទាំងឡាយ​នាំគ្នា​កំហិត​បានការ​ឡើងក​ម្តៅ​ផែនដី​លើសពី​១,៥​អង្សា​សេ​។ ដូច្នេះ​មានន័យថា លទ្ធផល​ចុងក្រោយ​ទឹកកក​នឹង​រលាយ​នៅ​ប៉ូល​ទាំងពីរ​។ លោក​ពោល​បន្តថា នៅពេល​ខណៈពេល​នោះមក​ដល់...

នគរបាល​ខេត្ត​ព្រះសីហនុ បើ​កកិច្ចប្រជុំ​បូក​សរុប​ការងារ​៩​ខែ ឆ្នាំ​២០១៨ និង​លេីក​ទិសដៅ​អនុវត្ត​បន្ត​

​ខេត្ត​ព្រះសីហនុ ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​ឆ្នាំ ២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានបើកកិច្ចប្រជុំ​បូក​សរុប​ការងារ​៩​ខែ ឆ្នាំ​២០១៨ និង​លេីក​ទិសដៅ​អនុវត្ត​បន្ត សម្រាប់​ឆ្នាំ​ខាងមុខ​។​ ពិធី​នោះ ក៏​មាន​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​ចំនួន​១៣៥​នាក់ ក្នុងនោះ​ក៏​មាន​ការតែងតាំង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​៣​ថ្មី គឺ​លោក​អនុសេនីយ៍ឯក អ៊ុក ផាន់​រ៉េត ជំនួស​លោក​អនុសេនីយ៍ឯក ខៀវ វន្ថា នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣​ពីមុន ដែល​ត្រូវ​ចូលនិវត្តន៍​ផងដែរ​។​ តាម​របាយការណ៍​បូកសរុប​ការងារ​៩​ខែ ឆ្នាំ​២០១៨ ដែល​អាន​ដោយ​លោក​ឧត្តមសេនីយ៍ត្រី...

សម្តេច​តេជោ ហ៊ុន សែន សម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​ទទួល និង​ដោះស្រាយ​បណ្តឹងតវ៉ា​នៅមុខ​ភូមិគ្រឹះ​សម្តេចនាយក​រដ្ឋមន្ត្រី​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុម​ការងារ​ចម្រុះ ដើម្បី​ទទួល និង​ដោះស្រាយ​បណ្តឹងតវ៉ា​ផ្សេងៗ នៅ​មុខ​ភូមិគ្រឹះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នា​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​ បើ​យោង​តាម​សេចក្តីសម្រេច នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ ក្រុម​ការងារ​ចម្រុះ​នេះ​មាន នាយ​ឧត្តមសេនីយ៍ ហ៊ីង...

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចុះ​ផ្សព្វផ្សាយ​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន ដល់​កម្មករ​ក្នុង​រោងចក្រ​

​កំពង់ស្ពឺ ៖ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ក្រោម​កិច្ចសហការ​ពី​ក្រុមហ៊ុន សា​ប្រ៊ី​ណា លោក ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គ​លេខា​ធិការ ស្តីទី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ ពី​បញ្ហា​នានា​ដែល​កើត​ពី​ឥទ្ធិពល​នៃ​គ្រឿងញៀន ដល់​បុគ្គលិក កម្មករ និយោជិក ចំនួន​ជិត​២០០​នាក់ ។​ ​លោក​ស្រី​តាន់ ដាវី តំណាង​ក្រុមហ៊ុន បាន​មានប្រសាសន៍​ស្វាគមន៍ និង​បញ្ជាក់​ពី​ការសប្បាយរីករាយ...

ស្លាប់ ១ នាក់ និង​របួស ៣ នាក់ ដោយ​គ្រោះថ្នាក់​ចរាចរ នៅ​ក្រុង​ខេមរភូមិន្ទ​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា នៅ​យប់​ថ្ងៃទី ១៧ ខែតុលា ឆ្មាំ​២០១៨ វេលា​ម៉ោង ២០:៥០ នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរ កើតឡើង ១​លើក បង្កឡើង​ដោយ ម៉ូតូ បុក​និង​ម៉ូតូ បញ្ច្រាសទិស​គ្នា នៅ​ចំណុច​ផ្លូវ​បេតុង​ដី​ពុះ​ឡូតិ៍ ស្ថិតក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​បណ្ដាល​ឲ្យ ស្លាប់​នៅនឹងកន្លែង ១ នាក់...

ពិនិត្យ​លើ​ឯកសារ​ទស្សនទាន ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរកម្ម​ពាណិជ្ជកម្ម ២០១៩-២០២៣

​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែតុលា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​លើ​ឯកសារ​ទស្សនទាន សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (Cambodia Trade Integration Strategy – CTIS) ២០១៩-២០២៣ សម្រាប់​អាណត្តិ​ថ្មី​នៃ​រដ្ឋាភិបាល​។​ ​ថ្លែង​នៅក្នុង​សុន្ទរកថា​បើក​អង្គប្រជុំ លោក រដ្ឋមន្ត្រី បាន​ជម្រាប​ថា យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម...
- Advertisment -

Most Read

×