Monday, June 1, 2026

Monthly Archives: October, 2018

​ស្លូ​វ៉ាក ៖ វាយតម្លៃ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម​ប្រទេស ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន នៅលើ​ពិភពលោក

​ភ្នំពេញ​៖​លោក អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ពី​តំណាង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មួយចំនួនទៀត បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាក ដឹកនាំ​ដោយ លោក Peter Kazimœr ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាក នា​រសៀល​ថ្ងៃ​ទី ១៤-១៦ ខែ តុលា ឆ្នាំ ២០១៨, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច...

ម្ចាស់​ថ្លៃ​! សំណង់​អគារ​កប់​ពពក បែរជា “​ដួលរលំ​” ងាយ​បែបនេះ អ្នក​ណា​ហ៊ាន​ទៅ​នៅ​លោក​! (វីដេអូ)

​នោះ​គឺជា​សំណង់​ថ្មី​សុទ្ធសាធ ថែម​ទាំង​ពុំ​ទាន់​សម្ភោ​ធ​នៅ​ឡើយនា​ប្រទេស​ចិន តែ​បែរជា​ដួល "​ថ្មោល​" ក្នុង​មួយ​ប៉ប្រិចភ្នែក ទើប​គេ​កាន់តែ​ពិបាក​យល់ ។​ ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ បាន​នាំគ្នា​រត់​ចេញ​ប្រសាច ខ្លះ​ទៀត​ឈរ​ធ្មឹង​សំឡឹង​មើល​វា "​ទម្លាក់ខ្លួន​" ចុះ​មក​ដី​ប្រែកាយ​ជា​ធូលី ។ វា​ហាក់​ពុំមែន​ជា​អគារ "​កប់​ពពក​" ឡើយ ព្រោះ​ស្រដៀង​នឹង​ល្បែងក្មេងលេង​ជាង ។​ ​​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ធ្វើឲ្យ​ដួល​រលំ​នៅ​ឡើយ ។ តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ដោយ​គ្មាន​រង្គើរ​ជាមុន គឺ​ប្រៀប​ដូចជា​គ្មាន​គ្រឹះ​អីចឹង ។ រហូតទល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ស្ថិតិ​បាន​ពី​ទំហំ​នៃ​ការខូចខាត...

ឲ្យ​រាង​! ជិះ​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​បង្ក​សំលេង​រំខាន​ខ្លាំង ទីបំផុត សមត្ថកិច្ច​ចាប់​ដាក់វិន័យ​ឲ្យ​អង្គុយ​ស្តាប់​សំ​លែង​ស៊ី​ម៉ាំង​ខ្លួនឯង​វិញ​ម្តង ថា​តើ​ថ្លង់​យ៉ាងណា (​វីដេអូ​)

​ពិតណាស់ អ្នករស់នៅ​ជាប់​ដងផ្លូវ និង​អ្នកធ្វើដំណើរ តែង​ត្អូ​រ​ត្អែ​រ និង​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ទៅនឹង​ពពួក​ម៉ូតូ​កែច្នៃ​បំពាក់​បំពង់​ស៊ី​ម៉ាំង​បង្ក​ការរំខាន​លាន់លឺ​កក្រើក​ដី ពី​សំណាក់​ក្រុមយុវជន​ជា​កូនៗ​អ្នកមាន​មួយចំនួន មិន​ថា​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ។ ទោះយ៉ាងណា ដើម្បី​ឆ្លើយតប​នឹង​ការ​ត្អូញត្អែរ​របស់​ពួកគាត់ សមត្ថកិច្ច​យើង​ក៏បាន​ចុះបង្ក្រាប និង​ឃាត់​ពួកក្រុម​ប្រើប្រាស់​ម៉ូតូ​លេង​បំពង់​ស៊ី​ម៉ាំង​រំខាន​ទាំងនោះ យកមក​អប់រំ​ដោយ​ឲ្យ​អង្គុយ​ស្តាប់​បំពង់​ស៊ី​ម៉ាំង​ប្រែ​នៗ​របស់​ពួកគេ​ថា​តើ​វា​លឺលាន់​រំខាន​ប៉ុណ្ណា​ទៅ កាលពីពេល​កន្លងមក ។​ ​ជាក់ស្តែងៗ ថ្មីៗ​នេះ ក្មេងស្រី​ជំទង់​ម្នាក់ ត្រូវបាន​ប៉ូលីស​ដាក់ទណ្ឌកម្ម​ឲ្យ​អង្គុយ​ស្តាប់​ឡើង​ស្ពឹក​មុខតែ​ម្តង បន្ទាប់ពី​នាង​ត្រូវបាន​ចាប់បាន​ប្រើប្រាស់​ម៉ូតូ​ជាមួយ​បំពង់​ស៊ី​ម៉ាំង​រំខាន​គេឯង ។ ​យោងតាម​គណនី​ហ្វេ​សបុ​កលោក ហុង វាស្នា...

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ស្នើ​ឲ្យ​មន្ត្រីនគរបាល ត្រូវតែ​ធ្វើ​ការកែលម្អ និង​កែប្រែ​ផ្លាស់ប្ដូរ​ចោល នូវ​ចំណុច​ខ្វះខាត​មួយចំនួន​

​​កំពង់ស្ពឺ ៖ លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានស្នើ​ដល់​មន្ត្រីនគរបាល ផ្ដល់​សេវា​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ និង​រហ័ស​អាច​ទទួល​យក​បាន ជាពិសេស​នូវមាន​ចំណុច​ខ្វះខាត​មួយចំនួន​តូច ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ការកែលម្អ និង​កែប្រែ​ផ្លាស់ប្ដូរ​ចោល នៅ​ទម្លាប់​ដែល​ធ្វើឲ្យ​កិច្ចការ​ចូលរួម អនុវត្ដ​នូវ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ។​ ​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត នា​ព្រឹក​ថៃ្ង​អង្គារ ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ...

ក្រសួង​ការពារជាតិ បាន​យកចិត្តទុកដាក់ ក្នុងការ​បំពេញបេសកកម្ម ការងារ​ជូន​ប្រទេសជាតិ

​ភ្នំពេញ ​៖ គណៈប្រតិភូ​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ បាន​អញ្ជើញ​ចុះ​ទៅ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោកនាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ នៅ​ទីស្តីការក្រសួង ដើម្បី​សិក្សា​ស្វែងយល់​ពី​ការងារ​របស់​ក្រសួង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​។​ ​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត បាន​មានប្រសាសន៍ ជម្រាប​ជូន​គណៈប្រតិភូ...

ប្រកាស​ឲ្យ​គណនី Facebook ឈ្មោះ Doctor Care បញ្ឈប់​ការផ្សព្វផ្សាយ​ផលិតផល​ឱសថ និង​គ្រឿងសំអាង​គ្មាន​ច្បាប់​អនុញ្ញាត​ជាបន្ទាន់​

​ភ្នំពេញ ៖ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដីជូនដំណឹង ស្តី​ពី​ការហាមឃាត់ គណនី​ឈ្មោះ Doctor Care ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ និង​គ្រឿងសំអាង​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​សុខាភិបាល​។​ ​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​សុខាភិបាល បានឲ្យដឹង​ទៀតថា យោង​តាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក រៀងរាល់ថ្ងៃ មាន​គណនី ឈ្មោះ Doctor Care កំពុង​ផ្សព្វផ្សាយ លក់​ផលិតផល​ឱសថ និង​ផលិតផល​គ្រឿងសំអាង ជាច្រើន​មុខ ដោយ​គ្មាន​ការត្រួតពិនិត្យ​គុណភាព...

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី ជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់

​បន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ជីក​កាយ​ដី​ភ្នំ​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ នៅ​ចំណុច​ភ្នំ​ស្រេះ ស្ថិតនៅ​ភូមិ​ស្រេះ​កើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០ និង ២៥​នាទី ។​ ​លោក​វរសេនីយ៍ត្រី ស៊ិន...

អភិបាលខេត្ត​តាកែវ​ ៖ អាជ្ញាធរ​មូលដ្ឋាន​ត្រូវទប់ស្កាត់​រថយន្ត​ដឹក​ធំៗ​បើកបរ​លើ​ផ្លូវលំ​ដើម្បីចៀសវាង​នូវការខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ

តាកែវ​៖ ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ស​ចំនួន​២​ខ្សែ ប្រវែង​សរុប​៥,៧០០​ម៉ែត្រ សង្កាត់​បារាយណ៍ ក្នុង​ក្រុង​ដូន​កែវ នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​មានប្រសាសន៍​ដោយ​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ធ្វើការ​ទប់ស្កាត់​កុំ​ឲ្យ​រថយន្ត​ប្រភេទ​ធំៗ​បើក​ឆ្លងកាត់​ចូល​ផ្លូវលំ​នេះ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ផ្លូវ​ឆាប់​ខូច​។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត មានប្រសាសន៍​បន្ត​ថា ផ្លូវលំ​ទាំង​២​ខ្សែ​ដែល​អាជ្ញាធ​ខេត្ត​បើក​ដំណើរការ​ការដ្ឋាន​ជួសជុល​នៅ​ថ្ងៃនេះ វា​ជា​កម្មសិទ្ធិ​របស់​យើងទាំងអស់គ្នា ដែល​ត្រូវ​រួមគ្នា​ថែរក្សា ការពារ និង​ជួសជុល​ឲ្យបាន​មាំ...

របស់​ទាំងនេះ ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន ដោយ​មិនបាច់​ប្រើ​ថ្នាំ​

​ប្រសិនបើ​អ្នក​កំពុង​ប្រឈម ទៅ​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ការទទួល​ទានរ​បប​អាហារ ដែល​មាន​គ្រឿងផ្សំ​ខាងក្រោម​នេះ អាច​គ្រប់គ្រង និង​ការពារ​អ្នក មិន​ឲ្យ​កើត​ជំងឺ​នេះ​បាន ហើយ​ប្រសិនបើ​អ្នក កំពុង​មាន​ជំងឺ​នេះ​វិញ អ្នក​ក៏​អាច​ញ៉ាំ​វា​បាន​ផងដែរ ដើម្បី​ទប់ស្កាត់ និង​ការពារ​មិន​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​ ​ជំងឺ​លើស​សម្ពាធ​ឈាម កំពុង​គម្រាមកំហែង​ប្រជាពលរដ្ឋ​រាប់រយ​លាន​នាក់ នៅ​ទូទាំង​ពិភពលោក ឬ​អាច​និយាយបាន​ថា គ្រួសា​រណា​ក៏​មាន​សមាជិក​ម្នាក់ ឬ​ច្រើន​នាក់ កើត​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ​ផង​ដែរ​។ ​ជំងឺ​លើស​សម្ពាធ​ឈាម ត្រូវបាន​គេ​ចាត់ទុកថា ជា​ឃាតករ​ស្ងប់ស្ងាត់ ពីព្រោះ​វា​អាច​សម្លាប់​មនុស្ស ដោយ​មិន​លេចចេញ​ជា​រោគសញ្ញា​អ្វី​ឡើយ ទោះបីជា​អ្នក​កើត​មាន​វា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ​។​ ​ខាងក្រោម​នេះ គឺជា​របប​អាហារ...

លោក​ស្មៀនឃុំ​សំបូរ និង​បងប្រុស​រង​ការ​ចោទថា បាន​លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ​ទៅ​ឈរ​ឈ្មោះ​បេក្ខជន​តំណាងរាស្ដ្រ​អាណត្តិ​ទី​៦

​ខេត្ត​កំពង់ធំ​ ៖ ប្រភព​ព័ត៌មាន​មួយ​បាន​អះអាង​ថា ស្មៀន​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ មានឈ្មោះ លោក ហួ​ង ធាន​មុយ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត របស់លោក ហួ​ង ធាន​ទៀង អនុប្រធាន​ទី​១ នៃ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ដឹកនាំ​ដោយ លោក លន់ ឬ​ទ្ធិ ពិតជា​ថ្លើមធំ​មែន​។ ថ្លើមធំ​ក៏​ដោយសារ​តែ​នៅក្នុង​ព្រឹត្តិ​ការណ៍បោះឆ្នោត​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ លោក​ស្មៀនឃុំ​រូបនេះ​បាន​លួច​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​លេខ​រឿង​ទី​១ អោយ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ...
- Advertisment -

Most Read

×