Monday, June 1, 2026

Monthly Archives: October, 2018

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា និង​បទ​ផលិត ឬ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេងៗ

បន្ទាយមានជ័យ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា និង​បទ​ផលិត ឬ​ចរាចរណ៍​អាវុធ សម្រាប់​ប្រហារ​ផ្សេងៗ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ នៅ​ចំណុច​បរ​វេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ២ និង ៣០​នាទី...

មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​ បើក​ការពិនិត្យ​និង​ព្យាបាល​មិន​គិត​ថ្លៃ​រយៈពេល​៣​ថ្ងៃ​ ជូន​ដល់​ប្រជាពលរដ្ឋ​

​តាកែវ ​៖ ​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ ទទួល​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជម្ងឺ​ភ្នែក​ដោយ​មិន​គិតថ្លៃ​រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​អបអរសាទ​រ​ទិវា​សុខភាព​ភ្នែក​ពិភពលោក​នា​ព្រឹក​ថ្ងៃទី ១៧ តុលា ២០១៨​នេះ នៅ​បរិវេណ​មន្ទីរពេទ្យ​ភ្នែក​ខេត្ត ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​បាន​ប្រកាស​ថា​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ នឹង​ទទួល​ពិនិត្យ​ជម្ងឺ​ភ្នែក​និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​រយៈពេល​បី​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩ ខែតុលា​ឆ្នាំ​២០១៨​។ លោក តែ​សរី​បុណ្យ ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​នៅ​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​និង​ប្រជាពលរដ្ឋ​ទូទៅ ប្រញាប់​រួសរាន់​មក​ពិនិត្យ​ភ្នែក​និង​ព្យាបាល​ជំងឺ​ភ្នែក​ឲ្យបាន​ទាន់​ពេល ព្រោះ​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ នឹង​ទទួល​ពិនិត្យ​ជម្ងឺ​ភ្នែក​និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០១៧​។​ លោក​បន្តថា យ៉ាងហោច​ណាស់​ប្រជាពលរដ្ឋ​ត្រូវ​មក​ទទួល​ការណែនាំ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ទាំង​សេវា​របស់​រដ្ឋ និង​សេវា​ផ្នែក​ឯកជន ឲ្យបាន​ម្តង ក្នុង​មួយ​ឆ្នាំ...

​គ្រូបង្រៀន​និង​សិស្ស​រៀន​នៅ​សាលា​ឡាយ​ហ្វ៍ ក្រុងព្រះសីហនុ តវ៉ា​ចំពោះ​ចំណាត់ការ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ មាន​ការភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយ​ទាំង​អ្នកគ្រប់គ្រង លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ រៀន​នៅ​សាលា​ឡាយ​ហ្វ៍ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​ចេញ​មក​តវ៉ា​ជំទាស់ ទៅ​ចំ​ពោះ​ចំណាត់ការ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក រស់ សា​រាំ ព្រះរាជា​អាជ្ញា​រង​អម​សាលាតំបូង​ខេត្ត​ព្រះសីហនុ ដែល​ចុះ​បំពេញ​នីតិវិធី​អនុវត្តន៍​សាលក្រម វាស់វែង​រក​ទីតាំង​ដី​ទំនាស់ នៅក្នុង​បរិវេណ​សាលា​ឡាយ​ហ្វ៍ រវាង​ឈ្មោះ...

ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​និង​បទបញ្ញត្តិ​ពន្ធដារ​នៅ​ខេត្ត​ស្វាយរៀង​

​ស្វាយរៀង​ ៖ ​លោក ប្រាក់ សុវណ្ណ អភិបាលរង​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែតុលា​ឆ្នាំ​២០១៨​បាន​មាន​ប្រសា​ស​ន៍ថា ៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​និង​បទបញ្ញត្តិ​ពន្ធដា​រៀប​ដែល​រៀបចំឡើង​នាពេលនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វ​ផ្សាយ​​និង​បញ្ច្រា​បនូវ​បទប្បញ្ញត្តិ​ស្តី​ពី​សារពើពន្ធ​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជាពិសេស​ពាក់​ព័ន្ធសិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់​ពន្ធ អាករ ​ជូន​លោក​លោ​ស្រី​ជា​អភិបាល​ឫ​អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន សំដៅ​ធានា​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​នីតិវិធី​កំណត់​និង​ប្រកបដោយ តម្លាភាព បង្កើន​ភាពជឿជាក់ ទំនុកចិត្ត​ពី​សំណាក់​លោក​លោកស្រី​មកលើ​អាជ្ញាធរ​សាធារណៈ​។​ ​លោក ប្រាក់ សុវណ្ណ មានប្រសាសន៍​ដូច្នេះ​ខណៈ​ដែល​លោក​បាន​អញ្ជើញ​ដឹកនាំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​និង​បទបញ្ញត្តិ​ពន្ធដា​ដែល​បាន​សហការ​រៀបចំ​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​តូច​និង​មធ្យម​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​រនិង​សាខា​ពន្ធដា​រខេត្តស្វាយរៀង​ដែល​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចូលរួម​នៅ​សាលប្រជុំ​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​។​ ​អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​បន្តទៀតថា​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​អាណត្តិ​ទី​៦​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា​រ ជា​សេនាធិការ​បាន​ដាក់ចេញ​នូវ​កម្មវិធី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកប​ដោយ​ការជឿជាក់​និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ដោយ​គិតគូរ​ពី​ផលប្រយោជន៍​និង​តម្រូវការ​របស់​អាជីវ​ករ​និង​ការធានា​រក្សា​អោយបាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​រឹងមាំ...

​ត្រេកអរ​ជំនួស​! ត្រូវ​គ្រូ​គប់​ពែងតែ​ឲ្យ​រងរបួស​មាត់​ឡើង​ខូច​ទ្រង់ទ្រាយ​ដ៏​អាក្រក់ ឥលូវ ត្រឡប់មក​សភាព​ដ៏​ស្រស់ស្អាត​វិញ ដោយសារ​គុណបុណ្យ​…

​មន្ទីរពេទ្យ Yahee នៅក្នុង​ទីក្រុង​បាងកក (​ថៃ​) បានធ្វើការ «​ជួសជុល​» កន្លែង​របួស​របស់​យុវតី​វ័យ ១៧ ឆ្នាំ ម្នាក់ ដោយ​ជោគជ័យ បន្ទាប់ពី​គ្រូបង្រៀន​របស់​នាង​ត្រូវបាន​ចោទប្រកាន់​គប់​ពែងតែ​ដាក់​នាង បណ្តាល​ឲ្យ​ទ្រង់ទ្រាយ​មាត់​របស់​នាង​ដ៏​គួរ​ឲ្យ​អាសូរ ។​ ​ប្អូនស្រី​ឈ្មោះ Narudee Jodsanthia ជា​សិស្ស​រៀន​នៅ​សាលា Chokchai Samakkee នៅក្នុង Nakhon Ratchasima បានទទួល​ការព្យាបាល​ពី​មន្ទីរពេទ្យ Yanhee...

កំណែទម្រង់​ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ ជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​របស់​ក្រសួង​

​ភ្នំពេញ​ ៖ ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណ​: នៃ​រដ្ឋសភា នៅ​ទីស្តីការក្រសួង លោក កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បានលើកឡើង​ពី​សមិទ្ធផល​ការងារ​ធំៗ​ជាច្រើន ដែល​ក្រសួង​សម្រេចបាន នៅក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា​។​ ​សមិទ្ធផល​ធំៗ​ដែល លោក រដ្ឋមន្ត្រី បាន​លើកឡើង​នោះ មានដូចជា...

សាហាវ​ណាស់​! ប្លន់​ក្នុង​បន្ទប់ទឹក វាយ​ចាក់​ប្រហារ​ជនរងគ្រោះ​ឡើង​សុះ​ខ្លួន (​វីដេអូ​)

​ចោរ​វ័យក្មេង​អាយុ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ បន្ទាប់ពី​បាន​វាយ​ប្លន់​បុរស​វ័យ​ពាក់កណ្តាល​អាយុ​ម្នាក់​យ៉ាង​សាហាវ នៅក្នុង​បន្ទប់ទឹក​នៃ​ផ្សារ​ទំនើប Bangkapi នៅក្នុង​ប្រទេស​ថៃ -​ទីកន្លែង​ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ត្រូវបាន​ថត​ដោយ​អ្នក​ឡើង​ផ្សារ​ម្នាក់ ។​ ​ប៉ូលីស​បាន​បញ្ចេញ​ឲ្យ​ដឹងថា ចោរ​ដៃដល់​មាន​ឈ្មោះថា Chuchart Kaewsiram អាយុ ២២ ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ Nuttakarn Feungkajorn អាយុ ៤៤ ឆ្នាំ ។​ ​នៅក្នុង​វីដេអូ​នៃ​ហេតុការណ៍​នេះ Chuchart អាច​ត្រូវ​បានឃើញ​វាយប្រហារ​ទៅលើ...

ឯកឧត្តម យន្ត មីន​៖ ក្រុម​កាយ​រិទ្ធិ​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​រួមចំណែក​ដល់​កិច្ច​ការងារ​សង្គម​

​ខេត្ត​ព្រះសីហនុ ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន មានប្រសាសន៍​កាលពី​សៀ​ល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​ថា ក្រុម​កាយ​រិទ្ធិ​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​រួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ខេត្ត​ឲ្យមាន​ការរីកចម្រើន ជា​ពិសេស​បាន​ជួយ​ការងារ​ស្មគ្រ័ចិត្ត​ក្នុង​កិច្ច​ការងារ​សង្គម​។​ ក្នុងនោះ ក៏​បាន​ចូលរួម​ធ្វើ​ការងារ​មិត្ត អប់រំ​មិត្ត នៅ​តាម​សាលា​គោលដៅ​នានា ពិសេស​បាន​ជួយ​បណ្តុះបណ្តាល ដល់​សមាជិក​កាយ​រិទ្ធិ ឲ្យមាន​ក្រមសីលធម៌ គោរព​វិន័យ ដើម្បី​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​ក្នុង​ការងារ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ថែមទៀត​។​ ឯកឧត្តម...

​វីដេអូ​របស់​បុរស​ម្នាក់​ជួយសង្គ្រោះ​ត្រី​ដូ​ហ្វីន​ឲ្យ​ត្រឡប់​ចូល​សមុទ្រ​វិញ មាន​អ្នក​ចូល​មើល​ជាង ១០​លាន​ដង​ (វីដេអូ)

​បុរស​ម្នាក់​បាន​ជួយ​សង្គ្រោះ​ត្រី​ដូ​ហ្វីន​ស្រស់​ស្អាត​មួយ​ក្បាល​ឲ្យ​ត្រឡប់​ចូល​សមុទ្រ​វិញ ហើយ​វីដេអូ​នៃ​ការជួយ​សង្គ្រោះ​របស់​គាត់ មាន​មនុស្ស​ចូល​មើល​រហូត​ជាង ១០​លាន​ដង​។​ ​បុរស​មានចិត្ត​សប្បុរស​ខាងលើ​មានឈ្មោះ​ថា Naude Dreyer​។ គាត់​បាន​ធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ ហើយ​គាត់​ក៏​បាន​ឃើញ​អ្វី​មួយ​ហាក់​កំរើក​នៅលើ​ឆ្នេរ រួច​គាត់​ក៏​បាន​ចូល​ទៅ​ជិត ទើប​ដឹងថា​ជា​ត្រី​ដូ​ហ្វី​នតូច​មួយ​ក្បាល​។​ ​ត្រី​ដូ​ហ្វីន​មាន​សប្បុរសខ្មៅ​រលើប​លាយស​បន្តិច បាន​ទើរ​នៅលើ​ឆ្នេរសមុទ្រ Paaltjies Beach ស្ថិតនៅ​ក្បែរ​ទីក្រុង Namibian city​។​ ​បន្ទាប់ពី​បាន​ឃើញ​សភាព​ត្រី​បែប​នោះ លោក Naude Dreyer ក៏​បាន​ចាប់​លើ​កវា និង​ដើរ​សំដៅ​ទៅ​កាន់​ទឹក​ជ្រៅ រួច​លែង​ត្រី​នោះ​ថ្ម​មៗ​ចូល​ក្នុង​សមុទ្រ​វិញ​។ គាត់​និយាយ​ថា គាត់​មិន​បានដឹង​ច្បាស់​ថា...

កម្លាំង​អធិការនគរបាល​ស្រុក​ព្រៃនប់ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​លួច​

​ខេត្ត​ព្រះសីហនុ ​៖ កម្លាំង​នគរបាល​សក​រុក​ព្រៃនប់ បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០ និង​៣០​នាទី លោក​វរសេនីយ៍ត្រី ហួរ យ៉ៃ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន ១ ច្បាប់​លេខ​២០៥ តព​/១៧ ចុះ​ថ្ងៃ​ទី ០៥-១២-២០១៧ ដែល​ចុះហត្ថលេខា​ដោយ លោក គួន ចន្ថា...
- Advertisment -

Most Read

×