Sunday, May 31, 2026

Monthly Archives: October, 2018

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅលើ​សកម្មជន​ប្រយុទ្ធប្រឆាំង នឹង​អំពើហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

​ឆ្នាំនេះ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព គឺមាន​បេក្ខភាព​ច្រើនណាស់ រហូតដល់​ទៅ​៣៣១​បេក្ខភាព មាន​ទាំង​ជា​បុគ្គល​ឯកជន និង​ស្ថាប័ន​អង្គការ​នានា​។ មានការ​ប៉ាន់ស្មាន​ជាច្រើន ថា មេដឹកនាំ​កូរ៉េ​ទាំង​២ អាច​បានទទួល​ពានរ​ង្វាន់​ឆ្នាំនេះ​ទៀត បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​ខិតខំ ចាប់ដៃគ្នា កសាង​សន្តិភាព​ឡើងវិញ​។​ ​ក៏ប៉ុន្តែ​ទីបំផុត​សមាជិក​ទាំង​៥​រូប នៃ​គណៈកម្មការ​ពានរង្វាន់​ណូបែល ទើបតែ​បានសម្រេច​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព ជូនទៅ​បុគ្គល​២​រូប ដែល​អ្នក​ទាំង​២ សុទ្ធតែ​បាន​បូជា​កម្លាំងកាយ​ចិត្ត ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​អំពើហិង្សា​ផ្លូវភេទ និង​ការជួញដូរ​ផ្លូវភេទ​ទៅលើ​ស្ត្រី​។ បុគ្គល​ទីមួយ មាន​ឈ្មោះថា ណា​ដ្យ៉ា...

​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​៩​ខែ​នា​ឆ្នាំ​២០១៨ កើនឡើង​ធៀប​នឹង​៩​ខែ​ដើមឆ្នាំ​២០១៧

​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​៩​ខែ នា​ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​១,៦១០,២៦៩​នាក់ មានការ​កើនឡើង ៦.៥៦​ភាគរយ ធៀប​នឹង ៩​ខែ​ដើមឆ្នាំ​២០១៧ ដែលមាន​ចំនួន ១,៥១១,០១៩​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១,១៩៥,៤៤០​នាក់ និង​អន្តរជាតិ​មាន​ចំនួន ៤១៤,៨២៩​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា (AKP) ។​ ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​តាំង សុ​ចិត្ត​គ្រឹ​ស្ បានឱ្យដឹង​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក...

អឺរ៉ុប​នៅតែ​បើកផ្លូវ ក្នុង​ការចរចា​បញ្ហា​អនុគ្រោះ​ពន្ធចំពោះ​កម្ពុជា​

​ភ្នំពេញ​៖ បញ្ហា​អនុគ្រោះ​ពន្ធ (Everything But Arm) នៅតែ​ជា​ចំណោទ ដែល​គេ​ចង់ដឹង​នោះ គឺថា​តើ​សហភាព​អឺរ៉ុប នឹង​បន្ត ឬ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ពី​កម្ពុជា​ដែរ​ទេ​? ​ក្នុង​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​នៅ​ថ្ងៃ​សុក្រ​នេះ​បានលើកឡើង​ពី​បញ្ហា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ថា រដ្ឋាភិបាល​ប្រទេស​នេះ​ប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង មនុស្សជាតិ ដែល​ប្រព្រឹត្តិ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​ ​ចំណែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ​សេចក្តីប្រកាស​ខាងលើ លើកឡើងថា មួយរយៈ​ចុងក្រោយ​នេះ មានការ​ធ្លាក់ចុះ ខ្លាំង​ការគោរព​សិទ្ធិមនុស្ស និង សិទ្ធិ​ការងារ​។ គណៈកម្មការ​អឺរ៉ុប ក៏បាន​លើកឡើងថា ការបោះឆ្នោត​កាល...

អ្នក​ដាំ​ផ្លែ​ស្រការ​នាគ​ខ្មែរ ប្រឈម​នឹង​ការធ្លាក់​ថ្លៃ​ដ៏​គំហុក ខណៈពេល​ទីផ្សារ​ស្រការ​នាគ​វៀតណាម កំពុង​ជាប់គាំង ព្រោះ​ទីផ្សារ​ចិន​បាន​ផ្អាក​ការនាំ​ចូល​មួយរយៈ​

​ទីផ្សារ​ស្រការ​នាគ​សាច់​ក្រហម ដែល​កាលពី​ខែកញ្ញា​របស់​វៀតណាម មានតម្លៃ​ចន្លោះ ១៥.០០០ ដុង​/​គីឡូ - ២០.០០០ ដុង​/​គីឡូ (៤០០០ រៀល​/​គីឡូ - ៥០០០ រៀល​/​គីឡូ​) នៅពេល​តំបន់​កណ្តាល​ប្រទេស​នេះ ឈានចូល​រដូវ​ប្រមូល​ផល​ទ្រង់ទ្រាយ​ធំ ។ ពេលនេះ ផ្លែ​ស្រការ​នាគ​នៅ​តំបន់​វាលទំនាប​ទន្លេមេគង្គ បានចាប់ផ្តើម​ប្រមូល​ផល ជាហេតុ​នាំ​ឲ្យ​បរិមាណ​ស្រការ​នាគ​សាច់​ក្រហម​កើនឡើង​ខ្លាំង នាំ​ឲ្យ​តម្លៃ​ស្រុតចុះ​នៅសល់​ត្រឹម​ចន្លោះ ៤០០០ ដុល​/​គីឡូ ដល់...

​សម​តៃហោង​មែន​! ជិះ​ម៉ូតូ​លឿន​ដូច​ហោះ ឆ្លងកាត់​ស្តុ​ប​មិន​គោរព​ភ្លើង​ក្រហម មានអី បុក​នឹង​រថយន្ត​ធំ​១​គ្រឿង​យ៉ាង​សាហាវ (​វីដេអូ​)

​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​ត្រូវបាន​កត់ត្រា​ដោយ​កាមេរ៉ា​នៃ​ដងផ្លូវ​មួយកន្លែង នៅក្នុង​ទីក្រុង Annapolis រដ្ឋ Maryland (​សហរដ្ឋអាមេរិក​) ទីកន្លែង​ដែល​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត បាន​បុក​ជាមួយ​រថយន្ត​ធំ​១​គ្រឿង​យ៉ាង​សាហាវ ។​ ​អ្នកបើក​ម៉ូតូ​ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ជាក់ស្តែង​ថា បើកបរ​ពុំ​គោរព​ភ្លើង​សញ្ញា​ក្រហម​ចរាចរណ៍​នោះទេ ខណៈ​បើក​ឆ្លងកាត់​ចំណុច​ភ្លើងស្តុប ដែលជា​ហេតុ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ដ៏​រន្ធត់​បែបនេះ​តែម្តង ។​ ​ក្រោយ​បុក​គ្នា​នឹង​រថយន្ត​ធំ​ភ្លាមៗ អ្នកជិះ​ម៉ូតូ​នោះ​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា នៅមាន​ជីវិត​នៅឡើយ ប៉ុន្តែ បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។ ទោះបី​បុរស​នោះបាន​ពាក់​មូ​ក​សុវត្ថិភាព​ក៏ដោយ តែ​គាត់​បាន​រងរបួស​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​បំផុត ៕​ ដោយ៖ ឧត្តម ប្រភព៖ diariodelcauca

សង្ស័យឆ្កូតដែរហ្មង! ​ស្ត្រី​ចំណាស់​ម្នាក់​ច្រៀង​អា​ឡេ​អា​ឡូតែគាត់សោះ ​ស្រាប់​តែស្ត្រី​នេះ​ផ្ទុះ​កំហឹង​ឈានដល់​វាយ​ដុំ​គាត់​នឹង​ដង​បោស​យ៉ាង​សាហាវ (​វីដេអូ​)

​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​បន្សល់​នូវ​ឈាម​ហូរ​ស្រោច​ក្បាល បន្ទាប់ពី​រង​ការវាយប្រហារ​នឹង​ដង​អំបោស ពី​សំណាក់​ស្ត្រី​អាយុ ៤០ ឆ្នាំ ម្នាក់ នៅក្នុង​ទីក្រុង​ហុងកុង ។ ហើយ​ជនសង្ស័យ​ដែលមាន​ឈ្មោះថា Tam ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ក្នុង​តំបន់ បន្ទាប់ពី​វីដេអូ​នៃ​ការប្រើ​អំពើហិង្សា​ដ៏​សាហាវ​នេះ រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ។​ ​វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​អ្នក​ឈរ​មើល Tam កំពុង​ឈ្មោះ​ក្រ​កែក​គ្នា​យ៉ាងខ្លាំង​ជាមួយ​ស្ត្រី​អាយុ ៦៩ ឆ្នាំ ម្នាក់​ដែលមាន​ឈ្មោះ Ip ស្ថិតនៅលើ​ដងផ្លូវ​មមាញឹក​មួយកន្លែង ក្នុង Sham...

​សាហាវ​មែន​! បុរស​២​នាក់​ចាប់​អូស​ស្ត្រី​ម្នាក់​ចេញពី​ទ​ន្ល​ Ganges រួច​នាំគ្នា​ចាប់រំលោភ​យ៉ាង​សាហាវ ហើយ​ថត​វីដេអូ​បង្ហោះ​ទៀត​

​ស្ត្រី​ឥណ្ឌា​ម​ម្នាក់ ត្រូវបាន​ចាប់រំលោភ​យ៉ាង​សាហាវ​ដោយ​បុរស​២​នាក់ ដែល​អូស​នាង​ចេញពី​ក្នុង​ទឹកទន្លេ​ដ៏​ពិសិដ្ឋ Ganges ទីកន្លែង​ដែល​នាង​កំពុង​ងូតទឹក​លេង កាលពី​ព្រឹក​ថ្ងៃអាទិត្យ ។​ ​ប៉ូលីស​និយាយថា ជន​ល្មោភកាម​ទាំងពីរ​នោះ សូម្បី​ថត​វីដេអូ​ពី​សកម្មភាព​របស់​ពួកគេ ទៅលើ​ស្ត្រី​អាយុ ៤៥ ឆ្នាំ ម្នាក់ នៅក្នុង Patna, Bihar ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា និង​ក្រោយមក បាន​បង្ហោះ​វា​ឡើង​បណ្តាញ​សង្គម​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំងក្លា​បំផុត ។​ ​នៅក្នុង​វីដេអូ ស្ត្រី​រងគ្រោះ​ក៏​អាច​ត្រូវ​បានលឺ​ស្នើ​អង្វរក​ដល់​ជន​ទាំងពីរ ឲ្យ​គិតពិចារណា​អំពី «​ភាព​បរិសុទ្ធ​» របស់​ទន្លេ​នេះ​ផងដែរ...

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បញ្ចេញ​រថយន្តក្រុង ចំនួន​១២០​គ្រឿង​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ​

​ភ្នំពេញៈ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បញ្ចេញ​រថយន្តក្រុង​សាធារណៈ​ចំនួន​១២០​គ្រឿង ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ទៅលេង​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។ ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​នានា ក៏ដូចជា​ត្រឡប់​ពី​ខេត្ត​នានា​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​នោះ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់​កាដូ​មួយ​ថ្មី​ទៀត​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង​សាធារណៈ​១២០​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅមក​មិន​គិតថ្លៃ រយៈពេល​៦​ថ្ងៃ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​ ​ ​​ការដឹក​ជូន​ប្រជាពលរដ្ឋ​ទៅវិញទៅមក ដោយ​ឥតគិតថ្លៃ រវាង​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​នេះ ចាប់ផ្តើម​ធ្វើឡើង​នៅ​រៀងរាល់​ម៉ោង​៥៖៣០​នាទី​ព្រឹក ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១១...

ពន្យារពេល​ការបង់ពន្ធ​អចលនទ្រព្យ សម្រាប់​ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​៣១ ខែតុលា​ ​ ​

​ភ្នំពេញៈ តាម​ផែនការ​ការប្រកាស​បង់​ពន្ធ​អចលនទ្រព្យសម្រាប់​ឆ្នាំ​២០១៨​នេះ ត្រូវផុត​កំណត់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ប៉ុន្ដែ​ពេលនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានសម្រេច​ពន្យារពេល​១​ខែ​ទៀត​គឺ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​។ ​ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្ដីជូនដំណឹង​ថ្មី​មួយ សម្រេច​ពន្យារពេល​ការបង់ពន្ធ​លើ​អចលនទ្រព្យ សម្រាប់​ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​៕សូយន  

សម្តេច​តេ​ជោ​ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ ​ ​

​ភ្នំពេញៈ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០​នេះ នឹង​ពិភាក្សា​និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ ការលើកកម្ពស់​សុខមាលភាព​ប្រជាជន និង​ការពារ​បរិស្ថាន​។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារសំខាន់ លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏​នឹង​ថ្លែង​សុន្ទរកថា​មួយ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ទិសដៅ​នាពេល​អនាគត នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ថ្លែង​ផ្តោត​ពី​គន្លឹះ​លើ​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​ធុរកិច្ច​ក្នុង​តំបន់​មេគង្គ​ផងដែរ​។ ​នៅក្រៅ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក...
- Advertisment -

Most Read

×