Sunday, May 31, 2026

Monthly Archives: October, 2018

​លោក Duterte និងគ្រួសារ បង្ហាញ​វត្តមាន​នៅក្នុង​ទីក្រុង​ហុងកុង ស្របពេល​មាន​ភាពចម្រូងចម្រាស់​អំ​ពី…

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ស្ថិតនៅក្នុង​ទីក្រុង​ហុងកុង កាល​យប់​ថ្ងៃ​សៅរ៍ រួមជាមួយ​ភរិយា​របស់លោក​អ្នកស្រី Honeylet Avancena និង​កូនស្រី​របស់​ពួកគេ​ឈ្មោះ Kitty ។​ ​បណ្តា​រូបថត​ដែល​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​ជំនួយការ​ពិសេស​របស់​ប្រធានាធិបតី (SAP) Christopher ‘Bong’ Go កាលពី​យប់​ថ្ងៃទី​៦ តុលា លោក Duterte បានបង្ហាញ​ខ្លួន​នៅ​កន្លែង​ទទួលទាន និង​ឡើង​ផ្សារ នៅក្នុង​តំបន់...

ការប្រកួត​អង្ករ​ល្អ​ជាងគេ ប្រចាំឆ្នាំ​២០១៨ នៅ​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ នៅ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​រៀបចំ​ការប្រកួត​អង្ករ​ដែលមាន​គុណភាព​ល្អ​ជាងគេ ប្រចាំឆ្នាំ​២០១៨ តាម​ប្រភេទ​អង្ក​រស អង្ករ​ក្រអូប និង​អង្ករ​ក្រអូប​ប្រណីត​។​ ​ការប្រកួត​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព របស់លោក​ឧកញ៉ា វង្ស ប៊ុនហេង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដោយមាន​ការចូលរួម​វាយតម្លៃ​ពី​គណៈកម្មការ ដែលមាន​សមាសភាព​ចូលរួម​ពី​ចុងភៅ​នៃ​សហព័ន្ធ​ចុងភៅ​កម្ពុជា តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព (CCIC, OMIC)...

យុវជន​វ័យ​ជំទង់​ណេ​ប៉ាល់ អង្គុយ​សមាធិ ៨​ខែ ដោយ​ពុំ​បរិភោគ​អ្វី​ទាំងអស់ ចំណែក​អ្នកវិទ្យាសាស្ត្រ​វិញ​មកទល់ពេលនេះ គឺ​… គ្មាន​ចំលើយ (​វីដេអូ​)

​យុវជន​ណេ​ប៉ាល់ វ័យ​១៥​ឆ្នាំ​ម្នាក់ បាន​អង្គុយ​សមាធិ​អស់​រយៈពេល​៨​ខែ​មកហើយ នៅក្រោម​គល់​ពោធិ​ដោយ​មិន​បរិភោគ​អ្វី​ទាំងអស់ រួមទាំង​ទឹក​ផង ករណីនេះ​ការតក់ស្លុត​ដ៏​ធំធេង​មួយ​ចំពោះ​វេជ្ជសាស្ត្រ​សម័យ​ទំនើប ។​ Ram Bahadur Bomjon (​កើត​នៅ​ថ្ងៃទី 9/5/1989 ជួនកាល​ត្រូវបាន​ហៅថា Bomjan hay Banjan គឺជា​បុព្វ​ជិត​វ័យក្មេង​ម្នាក់ នៅ​ភូមិ Ratanapuri សង្កាត់ Bara ប្រទេស​ណេ​ប៉ាល់​។​ ​តាម​ក្រុមគ្រួសារ និង​អ្នកជិតខាង Bomjan ច្រើន​មាន​កាយវិការ​ចម្លែក​ប្លែក​ពី​គេឯង...

​បុណ្យ​ភ្ជុំ​មាន​ប្រវត្តិ​ទាក់ទង​ទៅនឹង​ការ​ឧទ្ទិស​ដល់​ញាតិ​ដែល​បាន​ស្លាប់ទៅ​ផង និង​ការចូល​ព្រះវស្សា​របស់​ព្រះសង្ឃ​ផង

​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​នៃ​ព្រះ​រាជពិធី​ទ្វារ ទស​មាស ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែង​ប្រារព្ធ​ពិធី​នេះ​ឡើង​តាំងពី​បុរាណកាល​មក មិនដែល​ខកខាន​។ ពិធីបុណ្យ​នេះ​ត្រូវបាន​ធ្វើឡើង​យ៉ាង​ទៀងទាត់​ចាប់តាំងពី​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ ពោល​គឺមាន​រយៈពេល​១៥​ថ្ងៃ ដែល​គេ​ហៅថា បិណ្ឌ​១ បិណ្ឌ​២ រហូតដល់​ថ្ងៃ​បញ្ចប់​គឺជា​ថ្ងៃ​ភ្ជុំបិណ្ឌ​។ បុណ្យ​ភ្ជុំបិណ្ឌ​ក៏បាន​ធ្វើឡើង ស្របគ្នា​នៅក្នុង​ព្រះវស្សា​របស់​ព្រះសង្ឃ​ផងដែរ​។​ ​ជាបឋម​ពាក្យ​ថា​«​ភ្ជុំបិណ្ឌ​» មកពី​ពាក្យ​«​ភ្ជុំ​» រួមជាមួយ​ពាក្យ​«​បិណ្ឌ​» មានន័យថា ភ្ជុំ​គឺ​ការប្រមូលផ្តុំ ឬ​ប្រជុំ​បិណ្ឌ មកពី​ភាសាបាលី​ថា​«​ដុំ​បាយ​»​។ មានន័យថា​ការប្រជុំ​ឬ​ប្រមូលផ្តុំ​ដុំ​បាយ ឬ​ការ​ពូត​ដុំ​បាយ​ជា​ដុំៗ​ដែល​គេ​ហៅថា​«​បាយបិណ្ឌ​»​។ តាម​ក្រសួង​វប្បធម៌ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​សម័យកាល​បុរាណ...

ប្រេត​មាន ១២ ពួក ហើយ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​លក្ខណៈពិសេស ៣ យ៉ាង

​នៅក្នុង​វចនានុក្រម​ខ្មែរ ប្រេត ប្រែ​ថា សត្វ​កើត​ក្នុង​អបាយភូមិ​ពួក​មួយ ឧទាហរណ៍ ពួក​ប្រេត ។ បើ​ប្រើ​ជា​គុណនាម​វិញ ប្រេត មានន័យថា (​អ្នក​) ដែល​ធ្វើ​មរណកាល​ទៅកាន់​បរលោក​ហើយ ។ ក្រោយមក​ពុទ្ធសាសនា​មហាយាន​បាន​ជ្រាប​ទៅដល់​ប្រទេស​ចិន ជនជាតិ​ចិន​បាន​បកប្រែ​ពាក្យ ប្រេត ពី​ភាសាសំស្ក្រឹត​ទៅជា​ភាសា​ចិន​ថា "​អេគុយ​" (egui) ដែល​មានន័យ​ផ្សេង​ថា "​ខ្មោច​ស្រេកឃ្លាន​" ដែល​ជាប់​អត្ថន័យ​នៅក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក និង ផ្នត់គំនិត​ខ្មែរ...

រយៈពេល​៥​ថ្ងៃ ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ជិត ៤​ម៉ឺន​នាក់​

​ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា រយៈពេល​៥​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​អាយុ​បោះឆ្នោត ៣៨,៧៩៦​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​រៀបចំឡើង​ដោយ គ​.​ជ​.​ប​។​ ​របាយការណ៍​បានបង្ហាញ​ផងដែរ​ថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា នេះ គ​.​ជ​.​ប បានសម្រេច​លុបឈ្មោះ​អ្នកបោះឆ្នោត ៥,៣៦៤​នាក់​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត និង ៣៦៧​នាក់​ទៀត បានកែតម្រូវ​ទិន្នន័យ​មួយចំនួន​។​ ​គ​.​ជ​.​ប បាន​គូសបញ្ជាក់ថា ដំណើរការ​ពិនិត្យ...

អាហារ​ទាំងនេះកាន់​តែបរិភោគ​កាន់តែ «ចិញ្ចឹម»​ មហារីក

ពួកអ្នកជំនាញការ​ឲ្យដឹងថា ជាងពាក់កណ្តាល​នៃករណី​មហារីក​ អាច​បង្ការ​បញ្ចៀស​បានពេល​ផ្លាស់​របៀបរស់នៅ​ និងរបបអាហារ ។ មូលហេតុ​បង្កមហារីក​ត្រូវបានចាត់ទុកថា ដោយសារភាពមិន​ប្រក្រតី​ពីខាងក្នុង​សរីរាង្គ (មាន​ជាង ១០%), ជាង ៨០% នៃជំងឺមហារីក​មានពាក់ព័ន្ធ​ដល់​កត្តា​បរិស្ថានរស់នៅរួមមាន៖ របៀប​រស់នៅ​ខ្វះវិទ្យាសាស្រ្ត​, ទម្លាប់​អាក្រក់​ដូច​ជាជក់បារី ទទួល​ទានស្រា​, របបអាហារ​មិនសុវត្ថិភាព,... ។ ខាងក្រោមនេះ ជាអាហារ​ដែលអ្នកគួរ​ចៀសកាន់តែឆ្ងាយ​កាន់តែ​ល្អ ប្រសិន​មិនចង់​ចិញ្ចឹម​មហារីក​ឲ្យរីក​ចម្រើន ។ . អាហារ​ប្រែ​ប្រួលហ្សែន៖ អាហារ​នេះកំពុង​វាយលុក​នៅលើទីផ្សារ​ក្នុងល្បឿន​គួរ​ឲ្យប្រកាស​អាសន្ន ។ . ពោតលីងក្នុង​ម៉ាយក្រូវ៉េវ៖ ពុំត្រឹម​តែគ្រាប់ពោត...

«​របប​អាហារ​ឥន្ទធនូ​» អាចជួយ​អ្នក​បញ្ចុះទម្ងន់ និង​កែប្រែ​សុខភាព​ឲ្យ​ប្រសើរឡើង​

​យើងទាំងអស់គ្នា​សុទ្ធតែ​ចង់​មាន​រូបរាង​ស្តើង ស្អាត និង​មាន​សុខភាព​ល្អ ។ នោះ​គឺជា​មូលហេតុ​ដែល​យើង​តែង​ស្វែងរក​របប​អាហារ​ណា​ឲ្យ​សមស្រប​បំផុត​សម្រាប់​ខ្លួន ។ មនុស្ស​មួយចំនួន​បាន​ប្រកាន់យក​របប​អាហារ​តម​យ៉ាង​តឹងរ៉ឹង ដើម្បី​ឆាប់​ទទួលបាន​ប្រសិទ្ធភាព​បញ្ចុះទម្ងន់ តែ​បែរជា​មិនល្អ​សម្រាប់​សុខភាព​ទូទៅ ។ ​របប​អាហារ​ដ៏​សាមញ្ញ​មួយ​ដែល​ផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព​ផង និង​ជួយ​បញ្ចុះទម្ងន់​យ៉ាង​ប្រសិទ្ធភាព​ផង ត្រូវបាន​អ្នកជំនាញ​ការលើកឡើង នោះ​គឺ «​របប​អាហារ​ឥន្ទធនូ​» ។​ ​គោលការណ៍​ដ៏​សាមញ្ញ និង​ងាយ​ចាំ​បំផុត​របស់​របប​អាហារ​ឥន្ទធនូ​គឺៈ ផ្លែឈើ និង​បន្លែ ៥ មុខ ជាមួយនឹង ៥ ពណ៌​ក្នុង​១​ថ្ងៃ​។​ ​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម...

ដល់ក! ត្រាំ បង្កើត​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ ខណៈ​​ឡើង​យន្តហោះ ឃើញ​​ហើយ​ធានា​ទប់​សំណើច​ពុំ​បាន​ហ្មង (វីដេអូ)

​​សង្ឃឹមថា ប្រិយមិត្ត​អ៊ី​ន​ធើរ​ណែ​ត ប្រាកដ​ណាស់​នឹង​មើល​សារ​ចុះ​សារ​ឡើង អម​ជាមួយ​ការផ្ទុះ​សំណើច​ឡើង​ហូរ​ទឹកភ្នែក​តែម្តង​ហើយ​! ជាមួយ​សកម្មភាព​ដូច​ឆាកកំប្លែង​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ខណៈ​ឡើងលើ​យន្តហោះ Air Force One ដោយមាន​អ្វីៗ​នៅជាប់​នឹង​ស្បែកជើង​របស់គាត់ ។​ ​វីដេអូ​ឃ្លី​ប បានបង្ហាញ​លោក ត្រាំ ​ឡើងលើ​យន្តហោះ បន្ទាប់ពី​លា​ពី​គណៈប្រតិភូ​ជាន់ៗ​ខ្ពស់ ។ ប៉ុន្តែ អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​គេ​បាន​សង្កេតឃើញ​មាន​របស់​ចម្លែក​មួយ ដែល​ត្រូវបាន​គេ​ជឿថា​ជា​ក្រដាសអនាម័យ​បង្គន់​តែម្តង នៅ​ស្អិត​ជាប់​នឹង​ស្បែកជើង​របស់គាត់​ឡើងរប៉ាត់រប៉ាយបែបនេះ ។ ​ទោះយ៉ាងណា...

​ក្រសួងបរិស្ថាន​អះអាង​ពី​វត្តមាន​សត្វ​កម្រ​ច្រើន​ប្រភេទ​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី​

​សត្វ​កម្រ​ច្រើន​ប្រភេទ​កំពុងតែ​រស់នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ដ្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។ ការអះអាង​របស់លោក នេត្រ ភក្ត្រា យ៉ាង​ដូច្នេះ ធ្វើឡើង​ដោយ​សម្អាង​លើ​រូបភាព​ជាច្រើន​សន្លឹក ដែល​ថត​បាន​ដោយ​ម៉ា​ស៊ី​សត្វ​ខ្លាឃ្មុំ ស្វា​ក្រវ៉ាត់ មាន់ព្រៃ សំពោច​ភ្នំ ឈ្លូស និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត ក្នុងនោះ​មាន​ទាំង​សត្វ​កម្រ​ផង​ត្រូវ​បានឃើញ​មាន​វត្តមាន នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី​។ នេះ​បើ​យោងតាម​ការឱ្យ​ដឹង​រប​ស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ...
- Advertisment -

Most Read

×