Sunday, May 31, 2026

Monthly Archives: October, 2018

ប្រយ័ត្ន​ណា​! គេ​ទើប​រកឃើញ​សារធាតុ​ញៀន​ថ្មី​លាយ​បញ្ចូល​ក្នុង​តែ​ទឹកដោះគោ ភេសជ្ជៈមានហ្គាស​

​ក្រុម​ឧក្រិដ្ឋ​ជននេះ​ពុំ​ត្រឹម​លាយ​គ្រឿងញៀន​ទៅក្នុង​ភេសជ្ជៈ​មាន​ហ្គាស កាហ្វេ ថែមទាំង​បាញ់​ទៅលើ​ពពួក​ស្មៅ​ដែល​ស​ម្ងួ​ត​រួច​ក្លាយ ជា​«​ស្មៅ​អាមេរិក​»​។​ ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ព្រហ្មទណ្ឌ​ក្រសួង​នគរបាល​វៀតណាម ទើប​រកឃើញ​ប្រភេទ​នៃ​សារធាតុ​គ្រឿងញៀន​ថ្មី ក្នុងនោះ​មាន​សារធាតុ​បង្ក​ការ​រំញោច​អារម្មណ៍​រវើរវាយ​ខ្លាំង ។ ប្រភេទ​សារធាតុ​ញៀន​នេះ​ក្នុង​បញ្ជី​ហាមឃាត់​គ្រឿងញៀន​ពុំទាន់​មាន​ទេ​។​ ​ក្រោយ​កោសល​វិច័យ​របស់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ព្រហ្មទណ្ឌ បង្ហាញឱ្យឃើញថា ពួកឧក្រិដ្ឋជន​គ្រឿងញៀន​បាន​បំប្លែង​វា​ជា​សារធាតុ​រាវ រួច​បាញ់​វា​ទៅលើ​ពពួក​ស្មៅ​ដែល​ស​ម្ងួ​ត​រួច ដែល​អ្នកញៀន​គ្រឿង​បច្ចុប្បន្ន​ហៅថា​«​ស្មៅ​អាមេរិក​»​។​សារធាតុ​ញៀន​ថ្មី​នេះ​នូវបាន​ពួកវា​លាយ​បញ្ចូល​ទៅក្នុង​ភេសជ្ជៈ​មាន​ហ្គាស តែ​ទឹកដោះគោ កាហ្វេ ឬ​ភេសជ្ជៈ ketamin ។​ល​។ ក្រៅពីនោះ​ពួកវា​នូវបាន​កែច្នៃ​លាយ​ជាមួយ​គ្រឿងញៀន​ដទៃទៀត បន្ថែម​សារធាតុ​ពណ៌ ក្លិន រួច​សង្កត់​ឱ្យទៅជា​ថ្នាំញៀន​គ្រាប់ រួច​បន្លំ​វា​ជ្រក​ក្រោម​ឈ្មោះ​ផ្សេងៗ​។​ អនុប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ព្រហ្មទណ្ឌ​ឱ្យដឹងថា សកម្មភាព​ថ្មី​របស់​ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ក្រៅពី​ការប្រើប្រាស់...

​អីយ៉ា​ស់​! ស្ត្រី​ចំណាស់​ម្នាក់​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ចុះ​ពី​រថយន្ត​បញ្ចេញ​ក្បាច់គុន​តៃ​ជិ ទាំង​កណ្តាលផ្លូវ​កំពុង​កកស្ទះ​ចរាចរណ៍ (​វីដេអូ​)

​ស្ត្រី​ចំណាស់​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង ដល់​អ្នកដំណើរ​ជាច្រើន នៅពេលដែល​គាត់​បាន​ចុះ​ពី​រថយន្ត និង​ចាប់ផ្តើម​អនុវត្ត​ក្បាច់គុន​តៃ​ជិ ខណៈ​ចរាចរណ៍​កំពុង​កកស្ទះ​យ៉ាងខ្លាំង នៅលើ​ដងផ្លូវ​អិ​ក្ស​ប្រេ​ស​វ៉េ Cheng Nan ក្នុង​ខេត្ត Sichuan ។​ ​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​ដំបូង​នៅលើ Weibo កាលពី​ថ្ងៃទី​២ តុលា និង​ទទួល​បានការ​ទស្សនា​ជាង ៣០០ លាន​ដង ត្រូវបាន​ថត​ដោយ​អ្នកបើកបរ​រថយន្ត​ដទៃ ក្នុងអំឡុង​ថ្ងៃបុណ្យ​ជាតិ​របស់​ចិន Golden Week ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៧...

ព្រោះ​កង្វល់​ចំពោះ​ហ្វូង​ចៀម​របស់ខ្លួន កសិករ​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ចំពោះ​ការដែល​រដ្ឋាភិបាល​លែង​ខ្លាឃ្មុំ​នៅ Pyrenees

​សមត្ថកិច្ច​បារាំង​បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ដឹក​ខ្លាឃ្មុំ​ញី​មួយ​ក្បាល​នាំចូល​ពី​Slovenia ទៅកាន់​តំបន់ភ្នំ​Pyrenees ទោះបីជា​កសិករ​នៅ​តំបន់​នោះបាន​ស្រែក​ប្រឆាំង​យ៉ាងណាក្តី​។​ ​ប្រភពពី​AFP នៅ​ថ្ងៃទី​៥​តុលា ខ្លាឃ្មុំ​ញី​មួយ​ក្បាល​ត្រូ​បាន​លែង​នៅ​តំបន់​Pyrenees ហើយ​បើតាម​ក្រសួងបរិស្ថាន​បារាំង គេ​នឹង​បញ្ជូនបន្ត​ខ្លាឃ្មុំ​មួយទៀត​ទៅកាន់​តំបន់​នោះ​ដើម្បី​ជួយ​បង្កើន​សហគមន៍​ខ្លាឃ្មុំ​នៅ​ទីនោះ​។​ ​រដ្ឋាភិបាល​បារាំង​ក៏​ប្រកាសថា​នឹង​បញ្ជូន​បន្ថែម​ខ្លាឃ្មុំ​ញី​ពីរ​ក្បាល​ទៅកាន់​តំបន់ភ្នំ​Pyrenees ព្រោះ​នៅ​ទីនោះ​មាន​ខ្លាឃ្មុំ​ពីរ​ក្បាល​កំពុងតែ​ឯកោ​។​ ​បច្ចុប្បន្ន​មាន​ខ្លាឃ្មុំ​ប្រមាណ​៤០​ក្បាល​កំពុង​រស់នៅ​តំបន់ភ្នំ​Pyrenees ចន្លោះ​ព្រំដែន​បារាំង​និង​អេ​ស្ប៉ា​ញ ហើយ​ខ្លាឃ្មុំ​ទាំងនេះ​ជាច្រើន​ត្រូវបាន​នាំចូល​ពី Slovenia តាំងពី​ឆ្នាំ​១៩៩៦​មកម្ល៉េះ ព្រោះតែ​ខ្លាឃ្មុំ​នៅ​តំបន់​នេះ​បាន​រង​ការ​ប្រមាញ់​ជិត​ផុត​ពូជ​ហើយ​។ ​យ៉ាងណាក្តី កសិករ​នៅ​តំបន់​នេះ​បានធ្វើការ​ប្រឆាំងនឹងរ​ដ្ឋា​ភិ​បាល​យ៉ាង​ខ្លាំងក្លា ព្រោះ​ពួកគេ​ព្រួយបារម្ភ​ថា​ខ្លាឃ្មុំ​ទាំងនោះ​នឹង​ស៊ី​សត្វ​ចៀម​របស់គេ​៕ ​លី​សា​

ឥណ្ឌា-រុស្ស៊ី ចុះ​កិច្ចព្រមព្រៀង​ទិញ​ លក់​ប្រ​ព័​ន្ធខែល​កាំជ្រួច S-400​ ចំនួន​៥

​តាម​ទីភ្នាក់ងារ​សារព័ត៌​មានរ​បស់​ឥ​ណ្ឌា នៅ​ថ្ងៃទី​៥ ​ខែតុ​លា ឱ្យដឹ​ង​ថា ឥណ្ឌា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទិញ​ប្រព័ន្ធ​ការពារដែនអាកាស ​S-400 Triumf មានតម្លៃ ​៥,៤៣ពាន់​លានUSD ​​របស់​រុស្ស៊ី បំណង​បង្កើន​សមត្ថភាព​ការពារដែន​អា​កាស​ប្រ​ទេស​ខ្លួន​។​ ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ទំនើបកម្ម​យោធា​មានតម្លៃ​១០០​ពាន់​លាន​USDរ​ប​ស់​ឥណ្ឌា​​។​តាម​កិ​​ច្ច​ព្រម​ព្រៀង​នេះ​ ការផ្ទេរ​ប្រគល់ ​S-400​នេះ​នៅ​ខែតុលា ​ឆ្នាំ​២០២០ ។​S-400 Triumf គឺជា​ប្រព័ន្ធ​ការពារ​កាំជ្រួច​ចល័ត ​មាន​សមត្ថភាព​បំផ្លាញ​បណ្ដា​គោលដៅ​លើ​អាកាស​ក្នុង​បរិ​វេ​ណ​ដល់​ទៅ​៤០០ គីឡូម៉ែត្រ​។​ ​អាមេរិក​បាន​ប្រឹងប្រែង​រារាំង​បណ្ដា​ប្រទេស​ដែល​ទិញ​ប្រព័ន្ធ​កាំ​ជ្រួចទំនើប​នេះ​របស់​រុស្ស៊ី​ តាមរយៈ​ការបង្កើត​អនុវត្តន៍​ច្បាប់ ប្រឆាំង​ស​ត្រូវ​របស់​អាមេរិក​តាម​រយៈ​ការដាក់ទណ្ឌកម្ម​ ដែល​ត្រូវបានធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ​។ ច្បាប់​នេះ​អនុញ្ញាតឱ្យ​ក្រុងWashington ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​ណា​ដែល​អនុ​វត្តន៍កិច្ច​សន្យាទ្រង់​ទ្រាយ​ធំ​ជាមួយ​រុស្ស៊ី​។​ ​ទន្ទឹម​នោះ​ភាគី​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សំខាន់​មួយ​ចំ​នួ​ន​ទៀត​ក្នុង​វិស័យ​ថាមពល​។​ ​ចំណងទាក់ទង​រុស្ស៊ី​-...

Trump​ជឿជាក់ថា​ខ្លួន​នឹង​ឈ្នះ បើ​ប្រដាល់​តទល់​ជាមួយ Putin

​ប្រធានាធិបតី​អា​មេរិ​ក​Donald Trump ប្រកាសថា ប្រសិនបើ​មានការ​ប្រដាល់​ជាមួយនឹង​សម​ភាគី​រុស្ស៊ី នោះ​លោក​នឹង​ទទួលបាន​ពិន្ទុ​ច្រើនជាង​។​ ​​ម្សិលមិញ​នេះ Sputnik បាន​ដកស្រង់​សម្តី​របស់​ប្រធានាធិបតី​អាមេរិក Donald Trump ថ្លែង​ក្នុងជំនួប​ជាមួយ​អ្នកគាំទ្រ​ខ្លួន​នៅ​រដ្ឋ​Minnesota​ថា ៖ ពួកគេ​តែង​និយាយថា​ខ្ញុំ​ទន់ជ្រាយ​ជាមួយ​លោក​Putin​។​ពួកគេ​ចង់ឱ្យ​ខ្ញុំ​បើកឆាក​ប្រដាល់​ជាមួយ​គាត់​។​ខ្ញុំ​គិតថា ខ្ញុំ​នឹង​«​វាយ​បាន​យ៉ាង​ល្អ​»​។​ ​ការប្រកាស​បែបនេះ​រប​ស់លោក​Trump ត្រូវបាន​លើកឡើង​បំណង​ពណ៌នា​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​តែង​សរសេរ​រិះគន់​លោក​។​លោក​បន្ត​ថ្កោលទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ប្រៀបធៀប​ថា ចំពោះ​រុស្ស៊ី​ពួកគេ​និយាយថា​ខ្ញុំ​ទន់ខ្សោយ​ហួសហេតុ​។​ប៉ុន្តែ​ចំពោះ​កូរ៉េខាងជើង​វិញ​ពួកគេ​បែរជា​លើ​កថា​ខ្ញុំ​តឹងរ៉ឹង​ជ្រុល​។​ប្រសិនបើ​ខ្ញុំ​ពិតជា​តឹងរ៉ឹង​ជាមួយ​រុស្ស៊ី ពួកគេ​នឹង​និយាយថា​ខ្ញុំ​តឹងរ៉ឹង​ជ្រុល​។​ពួកគេ​ពិតជា​ឆ្កួត​លេលា​ណាស់​។​ ​គួររំលឹកថា ក្នុង​សន្និសីទ​រួមជាមួយ​លោក​Putin នៅ​Helsilki, កាលពី​ខែកក្កដា លោក​Trump ជឿ​លើ​ការអះអាង​របស់លោក​Putin ដែលថា​រុស្ស៊ី​មិនបាន​អន្តរាគមន៍​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦​ទេ ។​ពេលនោះ​លោក​Trump...

តុលាការ​កូរ៉េខាងត្បូង​ផ្តន្ទាទោស​អតីត​ប្រធានាធិបតី Lee Myung-bak ឲ្យ​ជាប់គុក ១៥​ឆ្នាំ​ ​ ​

នៅ​ថ្ងៃ​សុក្រ​ម្សិលមេញ​នេះ តុលាការ​នៅ​ទីក្រុង​សេ​អ៊ូ​ល បានប្រកាស​ផ្តន្ទាទោស​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​លី ម្យុ​ង​បាក់ ឲ្យ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ និង​បង់ប្រាក់​ពិន័យ ១៣​ពាន់​លាន​វ៉ុ​ន ស្មើនឹង​១១​លាន​ដុល្លារ​។ ​លោក​លី ម្យុ​ង​បាក់ ដែល​រង​បទចោទប្រកាន់​ចំនួន ១៦​ករណី ពី​រដ្ឋអាជ្ញារ​កូរ៉េខាងត្បូង កាលពី​ខែមេសា​កន្លងទៅ ត្រូវបាន​ចៅក្រម​តុលាការក្រុង​សេ​អ៊ូ​ល​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ក្នុង​បទចោទប្រកាន់​ពីរ គឺ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​និង​កេង​បន្លំ​លុយ​រដ្ឋ​។ ​ ​តាម​សេចក្តីប្រកាស​របស់​តុលាការ ដែល​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូ​ទស្សន៍ លោក​លី ម្យុ​ង​បាក់ កាល​នៅ​កាន់តំណែង​ជា​ប្រធានាធិបតី ពី​ឆ្នាំ...

ឆាកប្រយុទ្ធ​ដោយ​អាវុធ​នៅ​អាមេរិក ប៉ូលិស​៧​នាក់​រង​គ្រាប់ ក្នុងនោះម្នាក់ស្លាប់

ម្សិលមិញ​នេះ​យ៉ាងតិច​មនុស្សម្នា​ក់បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ប៉ូលិស​៧​នាក់​បាន​ត្រូវ​គ្រាប់​ក្នុង​ឆាកប្រយុទ្ធ​មួយ​តតាំង​នឹង​ខ្មាន់កាំភ្លើង​ម្នាក់ នៅ​ទីក្រុង TP.Florence រដ្ឋ Carolina​។​ ​​ប្រភពពី Reuters ដែល​ដកស្រង់​សម្តី​អ្នកនាំពាក្យ​សាលាក្រុង Florence លោក John Wukela ឱ្យដឹងថា ប៉ូលិស​ម្នាក់​បាន​ស្លាប់​ព្រោះ​រងរបួស​ធ្ងន់ធ្ងរ​ពេក ហើយ​មួយចំនួនទៀត​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​ក្រុមប៉ូលិស​នេះ​រង​ការវាយប្រហារ ខណៈពេលដែល​ពួកគេ​កំពុង​ ​ឆែកឆេរ​ផ្ទះមួយ​នៅ​ភាគ​ខាងលិច​ទីក្រុង​ដើម្បី​រក​ភស្តុតាង​បម្រើ​ល​ឱ្យ​ការ​ស៊ើប​អង្ក​ត​ករណី​រំលោភ​ផ្លូវភេទ​មួយ​។​ ​ជនល្មើស​មាន​វ័យ​ប្រមាណ​៧០​ឆ្នាំ បាន​ប្រើប្រាស់​ស់កាំ​ភ្លើង​វែង​បាញ់ប្រហារ​ធ្វើឱ្យ​ផ្ទុះ​ឆាកប្រយុទ្ធ​ដ៏​សាហាវ​មួយ​។​តាម​សមត្ថកិច្ច​ខ្មាន់កាំភ្លើង​រូបនេះ​មាន​ឧត្តមភាព​ក្នុងការ​វាយប្រហារ ព្រោះ​វា​ស្ថិតនៅ​ទីតាំង​អាច​សម្លឹង​ឃើញ​កន្លែងកើតហេតុ​ទាំងមូល​។​ទន្ទឹម​នោះ​ប៉ូលិស​ក៏បាន​ដឹង​ជាមុន​ថា​មាន​ក្មេង​មួយចំនួន កំពុងស្ថិត​នៅក្នុង​អគារ​នេះ ទើប​មានការ​ប្រយ័ត្នប្រយែង​ពេលធ្វើ​សកម្មភាព​។​ថុង​ក្រោយ​ខ្មាន់កាំភ្លើង​បាន​ចុះ​ញ៉ម​បន្ទាប់ពី ឆាកប្រយុទ្ធ​អូសបន្លាយ​២​ម៉ោង​។​ ​តាម​ស្ថានីយ NBC News...

ប្រធាន​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ លោក Meng Hongwei ត្រូវបាន​អាជ្ញាធរ​ចិន ចាប់​ឃាត់ខ្លួន​ ​

​ប៉ូលិស​បារាំង​បើក​ការស៊ើបអង្កេត នៅក្រោយ​ការជូនដំណឹង​ពី​ភរិយា​របស់លោក ម៉េង ហុង​វៃ ដែល​បាន​អះអាងថា លោក ម៉េង ហុង​វៃ ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន បាន​បាត់​ខ្លួន គ្មាន​ផ្តល់ដំណឹង​អ្វី តាំងពី​ចុងខែ​កញ្ញា (​ថ្ងៃទី ២៩​កញ្ញា​) កន្លងទៅ​។ ​នៅ​ថ្ងៃ​សុក្រ ម្សិលមិញ កាសែត​ហុងកុង South China Morning Post បាន South...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ វិវត្តន៍​ទៅ​តាម​ទិស​សកម្ម ទោះបី​មាន​រឿង​រំខាន​ចិត្ត​មួយចំនួន តែ​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ល្អ​បំផុត អាច​ចូលរួម​វិនិយោគ​ទទួល​ប្រាក់ចំណេញ ។ មនោសញ្ចេតនា ល្អប្រសើរ វាសនា​ល្អ​កំពុង​នៅ​ចំពោះមុខ ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ ស្ថិរភាព តែ​ក៏​គួរ​សកម្ម​ធ្វើការ​ដើម្បី​សម្រេច​ផែនការ​បាន​ដាក់ចេញ ។ លុយកាក់ ត្រូវ​ដោះស្រាយ​ឲ្យអស់​រាល់​បញ្ហា​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា...

“​ខ្យល់​បរិសុទ្ធ​” នៅ​ស្រុក​គេ​ត្រូវ​ទិញ​ទើប​មាន ស្រុក​យើង​មាន​ហើយ​ត្រូវ​ចេះ​ថែរក្សា​

​ភ្ញៀវទេសចរ មកដល់​អាកាសយានដ្ឋាន New Zealand អាច​ទិញ​បាន​ដប​ផ្ទុក​ខ្យល់​បរិសុទ្ធ ត្រូវបាន​ផ្សាយពាណិជ្ជកម្ម​ថា ជា​ខ្យល់​នៃ​តំបន់​ភ្នំ Alps ។​ ដប​ខ្យល់​បរិសុទ្ធ​របស់ New Zealand ត្រូវ​បាន​ដាក់តាំង​លក់ ។​ ​ដប​ខ្យល់​បរិសុទ្ធ ដែល​ថា​ត្រូវ​បាន​យក​ពី​ជ្រលង​ភ្នំ Alps ក្នុង​ដែនដី New Zealand ចំនួន​៤​ដប មាន​តម្លៃ​ជិត​... ១០០​ដុល្លារ​ឯណោះ ។​ ​តាម​ក្រុមហ៊ុន Kiwiana ដែល​ផលិត...
- Advertisment -

Most Read

×