Sunday, May 31, 2026

Monthly Archives: October, 2018

នឹងមាន​រឿង​អ្វី​កើតឡើង​! សម្រាប់​ស្ត្រី​អ្នកសារព័ត៌មាន​នេះ ខណៈ​កំពុង​រាយការណ៍​ព័ត៌មាន​ផ្សាយ​បន្ត​ផ្ទាល់ ស្រាប់តែ​ឆ្កែចចក​ដើរ​ចូលមក​… (​វីដេអូ​)

​នេះ​ជាហេតុ​ការណ៍​ដ៏​ស្រៀវ​ជំនួស​មួយ ដែល​បាន​កើតឡើង​នៅក្នុង Utah នៅពេល​ស្ត្រី​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់ កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ​នៃ​គ្រោះធម្មជាតិ​មួយ បាន​កំពុង​រាយការណ៍​ព័ត៌មាន​ទៅកាន់​អ្នកទស្សនា​នៅលើ​កញ្ចក់​ទូរទស្សន៍ អំពី​ការបាក់​ដី និង​រឿងរ៉ាវ​ទាក់ទងៗ​ផ្សេងទៀត ។ ​ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​រន្ធត់​ជំនួស គឺ​ខណៈ​ពេលនោះ ស្រាប់​តែមាន​សត្វ​១​ក្បាល​ដែល​ហាក់ដូចជា​ឆ្កែចចក ឬ មនុស្ស​មួយចំនួន​បាន​និយាយថា វា​គឺជា​តោ​ភ្នំ បាន​វង្វេងផ្លូវ​ដើរចូល​កាត់​អ្នករាយការណ៍​ព័ត៌មាន​ស្រី​នោះ ខណៈ​នាង​កំពុង​ផ្សាយ​បន្ត​ផ្ទាល់ ។​ ​ទោះយ៉ាងណា នាង Morgan Saxton ជា​អ្នករាយការណ៍​ព័ត៌មាន​ឲ្យ​ស្ថានីយ៍ទូរទស្សន៍ KUTV...

“​ចំណេះ​ជិះ​ក​ឯង​” កូន​ក​ម្លោះម្នាក់ បាន​ប្រពន្ធ​កូនអ្នកមាន ក៏​ប្រឹង​ជួល​មនុស្ស ២០០​នាក់ ឲ្យ​ដើរតួ​ជា​អ្នក “​ធូរធារ​” មក​ចូលរួម​មង្គលការ ប៉ុន្តែ​ចុងក្រោយ​…

​ព្រោះ​តែ​ខ្លាច​អាម៉ាស់មុខ​នឹង​សាច់ញាតិ​កូនក្រមុំ​ដែល​សុទ្ធសឹង​ជា​អ្នក​មាន​យុវជន​ត្រកូល Wang នៅ​ខេត្ត​សាង​ស៊ី ប្រទេស​ចិន បាន​ជួល​បន្ថែម "​មិត្តភក្តិ​ក្លែងក្លាយ​" ដែល​ជា​ជន​ចំណាកស្រុក ក្លែង​ធ្វើជា​អ្នក "​ធូរធារ​" ឲ្យមក​ចូលរួម​មង្គលការរ​បស់​ខ្លួន ។​ ​អ្នក​ទាំង​២ ស្វែង​យល់​គ្នា ៣​ឆ្នាំ មុន​ពេល​រៀបការ ។​ ​តាម​នោះ Wang ចំណាយ​ជួល​មនុស្ស​ម្នាក់ៗ​ប្រមាណ ១២​ដុល្លារ​បូក​បន្ថែម​១​ចម្អែ​ត Free ទៀត ។​ ​ពេល​កូនក្រមុំ​សួរ បាន​ត្រឹម​ធ្វើ​ភ្នែក​ឡេង​ឡ​ង់ៗ ។​ ​មនុស្ស​គិត​ពិតជា​មិន​ស្មើ​ទេវតា​គិត​មែន​! ឃើញ​សភាព​ភ្ញៀវ​កុះករ​បែបនេះ...

ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន​-​ហ្វឿក​តឹន

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក ផាម វ៉ាន់​តឹន អនុ​លេខា​បក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សុក្រ ១១​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​សហការ​រៀបចំ​ពិធី​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន​-​ហ្វឿក​តឹន ខាង​ផ្នែក​កម្ពុជា​ស្ថិតនៅ​ភូមិ​វាល ឃុំ​បុស​មន ស្រុក​រំដួល ស្វាយរៀង...

ស្រណោះ​ពេល​ឃើញ​កាំបិត​ធ្វើ​ពី​ឆ្អឹង​សត្វ ដែល​មនុស្ស​បុព្វកាល​បន្សល់ទុក​តាំងពី ៩០.០០០​ឆ្នាំមុន​

តាម Science News ថ្មីៗ​នេះ បុរាណ​វិទូ​បាន​រកឃើញ​កាំបិត​មួយ​ធ្វើ​ពី​ឆ្អឹង​សត្វ ដែល​ឆ្លងកាត់​ការវិភាគ​ឲ្យដឹងថា វា​មាន​អាយុកាល​ប្រមាណ ៩០.០០០​ឆ្នាំ​ហើយ ហើយ​ត្រូវបាន​មនុស្ស​សម័យ​បុព្វកាល​បន្សល់ទុក​ក្នុង​ល្អាង​ភ្នំ​នៅ Moroco ។​ ​កាំបិត​មាន​អាយុកាល ៩០.០០០​ឆ្នាំ ត្រូវបាន​រកឃើញ​នៅ Moroco ។​ ​កាំបិត "​ឆ្អឹង​" នេះ ជា​ឧបករណ៍​បុរាណ​បំផុត នៃ​វប្បធម៌ Aterian ក្នុង​សម័យកាល​យុគ្គ​ថ្ម​កណ្តាល ។​ ​តាម​ការវាយតម្លៃ​របស់​បណ្ឌិត Silvia Bello...

អភិ​បាល​រាជ​ធានី និង​លោក​ស្រី អញ្ជើញ​សូត្រ​មន្ត​វេន​បិណ្ឌ​ទី​១១ នៅ​វត្ត​ច័ន្ទ​បុរី​វង្ស ជា​វត្ត​ដែល​សម្ដេច​ណយ ច្រឹក គង់​នៅ

ភ្នំពេញ ៖ អភិបាលរាជធានីពេញ លោកឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួង ស្រេង រួមជាមួយមន្ត្រី ក្រោមឱវាទ ចំណុះអោយ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ តុលា នេះ បានធ្វើពិធីសូត្រមន្ត ដើម្បី កាន់ បិណ្ឌ និង ប្រគេនទេយ្យទានមួយចំនួន ដល់ព្រះសង្ឃជាច្រើនអង្គ...

មួយថ្ងៃៗ “កំពូលគ្រូ” ទាំងនេះត្រូវចំណាយពេល ៣ម៉ោង ឆ្លងអូរជ្រោះ ១៤ ដើម្បីនាំ “អក្សរ” ឲ្យក្មេងៗនៅតំបន់ព្រៃភ្នំ… (វីដេអូ)

ទោះជានៅទីណា ប្រទេសណាក៏ដោយ ក៏សកម្មភាព "នាំអក្សរ" បែបនេះទៅឲ្យក្មេងៗ​ទាម​ទារ​អក្សរ​ទាំង​នោះ​ត្រូវ​មាន​ឧត្តមគតិ​ខ្ទង់​ខ្ពស់​ណាស់។ កំពូលគ្រូទាំងនោះ តែងបណ្តែតខ្លួនខ្ចីខ្សែទឹកចម្លងទៅត្រើយម្ខាង ។ នោះគឺជាក្រុមគ្រូបង្រៀននៅតំបន់ព្រៃភ្នំដាច់ស្រយាល ប្រទេសហ្វីលីពីន ដែលក្នុង១ថ្ងៃៗ ត្រូវចំណាយពេលវេលាដល់ទៅ ៣ម៉ោង ឆ្លងកាត់ការលំបាកគំរាមកំហែងដល់ជីវិត ដើម្បីបេសកកម្ម "ដឹកជញ្ជូនអក្សរ" ទៅដល់សាលារៀន Libacao តំបន់ Aklan ។ រៀងរាល់ពេលព្រឹកក្រុមគ្រូបង្រៀននេះ ត្រូវភ្ញាក់ពីម៉ោង ៥ព្រឹក រួចធ្វើដំណើរតាមឡានក្រុង ២ម៉ោង ។...

ជប៉ុនផ្តល់ថវិកាជិត២លានដុល្លារ សម្រាប់គម្រោងកសិកម្ម និង គម្រោងដោះមីន

ភ្នំពេញ ៖ ស្ថានទូតជប៉ុននៅកម្ពុជា បានប្រកាសថា ជប៉ុនផ្តល់ថវិកាចំនួន១.៨៩៤.២២៨ ដុល្លារអាមេរិក សម្រាប់​គម្រោង​កសិកម្ម​ចំនួន​២ និងគម្រោងដោះមីនចំនួន១។ នៅថ្ងៃទី៤ ខែតុលា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន១.៨៩៤.២២៨ដុល្លារអាមេរិក ដល់អង្គការចំនួនបី​ក្រោម​គ្រោង​ការណ៍​ជំនួយឧបត្ថម្ភ ឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន: ផ្តល់ ៤០២.៣៥៨ដុល្លារអាមេរិកដល់​អង្គការ IVY ដើម្បីអនុវត្តលើ “ការគាំទ្រដល់កសិករខ្នាតតូច តាមរយៈធ្វើកិច្ចសន្យា កសិកម្មគ្រាប់ស្វាយចន្ទីសរីរាង្គ​តាម​រយៈ​សហ​គមន៍​កសិ​កម្ម (ឆ្នាំទី១)” ផ្តល់ ៦៦៧.១១៧ ដុល្លារអាមេរិក...

​កុំ​ចេះតែ​ហ៊ាន​ជាមួយ​តិរច្ឆាន​! អ្នកភូមិ​ឥណ្ឌា​ម្នាក់​ស្ម័គ្រ​ទៅ​សង្គ្រោះ​ខ្លា​រងរបួស តែ​ថ្លោះធ្លោយត្រូវ​វា​ខាំ​ហែកហួរ​យ៉ាង​សាហាវ ខណៈ​អ្នកខ្លះស្តី​បន្ទោស​​ពួក​មន្ត្រី​សត្វព្រៃ​ថា​… (វីដេអូ)

​មនុស្សម្នា​មកពី​ភូមិ​មួយ នៅក្នុង Bageshwar, Uttarkhand ប្រទេស​ឥណ្ឌា បាន​ប្រទះឃើញ​ខ្លាដំបង​រងរបួស​១​ក្បាល កំពុង​ដេក​នៅ​មាត់ច្រាំង​នៃ​ទន្លេ​ក្នុង​តំបន់​មួយ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ ។​ ​ពួក​អ្នកភូមិ​ទាំងនោះ​បានផ្តល់​ព័ត៌មាន​នេះ​ទៅ​បុគ្គលិក​សត្វព្រៃ​ក្នុង​តំបន់ ហើយ​ពួកគេ​ក៏បាន​មកដល់​កន្លែងកើតហេតុ ដោយ​ស្នើសុំ​ជំនួយ​ពី​អ្នកភូមិ​ផងដែរ ដើម្បី​ស​ង្ក្រោះ​សត្វ​ខ្លា​ដំបូង​មាន​របួស​នោះ ។​ ​តាមរយៈ​វីដេអូ ក្រុម​បុរសៗ​វ័យ​ចំណាស់ៗ ត្រូវ​បានឃើញ​កំពុង​ព្យាយាម​ចង​សត្វ​ខ្លា​នោះ ដោយ​ប្រើ​ខ្សែពួរ ។ នៅពេល​បុរស​ពីរ​បីនាក់​ព្យាយាម​គ្រប់គ្រង​សង្កត់​វា​ដោយ​ប្រើ​ឈើ ។ អ្នកភូមិ​ម្នាក់​ឈ្មោះ Jagdish Singh...

​អ្នកនឹង​ប្រឈម​ជំងឺ​រលាក​សួត​កាន់តែខ្លាំង បើ​មាន​ទម្លាប់​ទាំងនេះ​

​ជំងឺ​រលាក​សួត​គឺជា​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស​នៅក្នុង​សាច់​សួត​។ វា​ប៉ះពាល់​ទៅលើ​ថង​សួត​តូចៗ​ក្នុង​សួត​ដែល​ហៅថា Alveoli និង​ធ្វើឲ្យ​កន្លែង​នេះ​ពោរពេញ​ទៅ​ដោយ​ទឹក ឬ​ខ្ទុះ​ផងដែរ​។ អាការៈ​ញឹកញាប់​នៃ​ជំងឺរលាកសួត​មានដូច​ជា ក្អក ឈឺ​ទ្រូង អស់កម្លាំង ក្តៅខ្លួន បែក​ញើស គ្រុន​ញាក់ ច​ង្អោ ក្អួត និង​វង្វេងវង្វាន់​។​ ​ទោះបីជា​យ៉ាងណា​ក៏ដោយ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​រលាក​សួត​បាន ទោះបី​ខ្លះ​មិន​បង្កឡើ​ដោយ​វីរុស ឬ​បាក់តេរី​ក៏ដោយ​ ៖ - ជក់បារី​ - ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ - ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ - កំពុងតែ​មាន​ជំងឺ​ផ្តាសាយ​ ​ប្រភព​៖...

មេខ្លោង​២​នាក់​ថែមទៀត ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ប៉ៃលិន​

​ភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់​បន្ថែមទៀត ពាក់ព័ន្ធ​ការជួញដូរ​អាវុធ​ខុសច្បាប់ ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​៤​តុលា រួច​ត្រូវបាន​បញ្ជូន​មកកាន់​ក្រសួងមហាផ្ទៃ​។ នៅ​រសៀល​ថ្ងៃ​ទី​៥​ខែ​តុលា​នេះ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។ ដូច្នេះ​មនុស្ស​ចំនួន​១១​នាក់​ហើយ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ការជួញដូរ​អាវុធ​ខុសច្បាប់ មានបំណង​ចង់​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់​។​ ​សូមបញ្ជាក់​ថា កាលពី​ព្រលប់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អឹម វណ្ណៈ...
- Advertisment -

Most Read

×