Sunday, May 31, 2026

Monthly Archives: October, 2018

សកម្មភាព​របស់​រដ្ឋ​មន្ត្រី​ប្រទេស​ឥណ្ឌា ធ្វើឲ្យ​ពលរដ្ឋ​ប្រទេស​នេះ​…​នឹក​ស្មាន​ពុំ​ដល់ ! (វីដេអូ)

​រដ្ឋមន្ត្រី​ឥណ្ឌា Velu Narayanasamy ទើប​មាន​ទង្វើ​បង្ក​ភាព​ស្រឡាំងកាំង​ដល់​ពលរដ្ឋ ខណៈពេល​លោក​រួម​នឹង​សហការី បាន​ធ្វើ ដំណើរ​ទៅ​ពិនិត្យ និង​បំផុស​ចលនា​រៀបចំ​អនាម័យ​ផ្លូវថ្នល់ កាលពី​ថ្ងៃ​ទី ០១ ខែតុលា ។ នៅ​ផ្សារ Saram លោក​បាន​ក្រឡេកឃើញ​លូ​មួយ​បាន​ស្ទះ ។ លោក​ដើរ​សំដៅ​ទៅ​ក្រុម​អនាម័យ​សុំ​ខ្ចី​ស្រោមដៃ និង​ឧបករណ៍ រួច​ចុះ​កកាយ​រើ​សំរាម​ចេញពី​នោះ ដែល​មាន​ក្លិន​ដ៏​...​អា​សោច​ន៍ ។​ ​លោក​រដ្ឋមន្ត្រី Narayanasamy ចុះ​កកាយ​លូ​ភ្លាមៗ មុន​នោះ​សហការី​របស់​លោក​បាន​នាំគ្នា​ឃាត់...

​ម្ចាស់​មេដាយមាស​ព្រឹត្តិការណ៍​កីឡា​អាស៊ី សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយប្រាក់​ពិភពលោក​

​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃ​ទី​៥​ខែតុលា​ឆ្នាំ​២០១៨​នេះ បានប្រកាសថា វីរ​កីឡាករ សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយមាស​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ ឈ្នះ​ដាយ​ប្រាក់ ១ គ្រឿង​ជូន​កម្ពុជា នៅក្នុង​ការប្រកួត​កីឡា​ម៉ូតូ​ទឹក ជ្រើសរើស​ជើងឯក​ពិភពលោក ឆ្នាំ​២០១៨ នៅ​សហរដ្ឋអាមេរិក កាលពី​ល្ងាច​មិញ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​កីឡាករ សាលី អ៊ូ​មើ​ត នា​ព្រឹក​ថ្ងៃទី...

សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​បញ្ចប់​ការស្រាវជ្រាវ​បង្កើត​ខេត្ត​ថ្មី​

​ភ្នំពេញ​ ៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ជា​សាធារណៈ បញ្ចប់​ការស្រាវជ្រាវ​លើ​ការបង្កើត​ខេត្ត​ថ្មី​ចំនួន​២ ដែល​កាត់​ចេញពី​ខេត្ត​កណ្តាល និង​ខេត្ត​មណ្ឌលគិរី ហើយ​សម្តេច​ចារ​អក្សរ​ក្រហម​ថា​ប្រញាប់​ងាប់​ទៅណា​? ដើម្បី​បញ្ចប់​ការបង្កើត​ខេត្ត​ថ្មី​នេះ​។​ ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន កាលពី​ថ្ងៃ​ទី​៥​ខែ​តុលា​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នរណា​មក​ធ្វើ​ចៅហ្វាយខេត្ត​ថ្មី ដោយ​ចំណារ​អក្សរ​ក្រហម​ថា ប្រញាប់​ងាប់​ទៅណា ? ឯង​មិន​ទាន់​ធ្វើ​អី​ផង សម្រេច​បង្កើត ឬ​មិន​បង្កើត​ផង វា​ចែកគ្នា​ធ្វើ​ចៅហ្វាយខេត្ត ធ្វើ​អនុខេត្ត​ទៅហើយ​។...

​សាហាវ​មែន​! តាម​ព្យាយាម​រំលោភ​​មិន​បាន​សម្រេច ពួក​អា​ស្ទាវ​៣​នាក់​ផ្ទុះ​កំហឹង ចាប់​នាង​ចង​ព្យួរ​រហូត​ដាច់ខ្យល់​ស្លាប់​យ៉ាង​វេទនា​បំផុត​! បែបនេះសមតែ…

​កាលពី​ថ្ងៃទី​២ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ មនុស្ស​នៅ​ជុំវិញ​ពិភពលោក បាន​ស្លុតចិត្ត​យ៉ាងខ្លាំង នៅពេល​ទទួលបាន​ព័ត៌មាន​អំពី​ករណី​ដ៏​ឃោរឃៅ​មួយ ពាក់ព័ន្ធ​នឹង​ក្មេងស្រី​អាយុ ១៥ ឆ្នាំ ម្នាក់ ដែល​ត្រូវបាន​សម្លាប់​ដោយ​ក្មេងស្ទាវ​១​ក្រុម ដែល​ព្យាយាម​រំលោភ​នាង ។​ ​យោងតាម The Times of India ក្មេងស្រី​ឈ្មោះ Suvita Yadav អាយុ ១៥ ឆ្នាំ មកពី...

ប្រធាន​ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន ផ្តល់​ថ្ងៃ​ឈប់សម្រាក​បន្ថែម​ដល់​បុគ្គលិក បើ​គេ​ឈប់​ធ្វើ​រឿងនេះ​ ​នៅ​កន្លែង​ការងារ​

​ជាទូទៅ បុគ្គលិក​បំរើការ​ទាំង​អស់ តែងតែ​ចង់បាន​ពេលវេលា​ឈប់សម្រាក​ច្រើន ហើយ​នាយក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មួយ​នៅក្នុង​ប្រទេស​ជប៉ុន សម្រេច​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ឈប់សម្រាក ៦​ថ្ងៃ​បន្ថែម ប្រសិន​ជា​ពួកគេ​ឈប់​ធ្វើ​រឿង​មួយ​នេះ​នៅ​កន្លែង​ការងារ​។​ ​លោក Takao Asuka នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Piala Inc. ត្រូវបាន​គេ​ចុះផ្សាយ​ថា បានសម្រេច ឲ្យ​បុគ្គលិក​ដែល​មិន​ជក់បារី បាន​ឈប់សម្រាក ៦​ថ្ងៃ​បន្ថែម ហើយ​ការអនុវត្ត​នេះ​ ​បាន​ដាក់​ចូល​ក្នុង​គោលនយោបាយ​របស់​ក្រុមហ៊ុន​។​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន បាន​អនុវត្ត​គោលការណ៍​នេះ បន្ទាប់​ពី​បុគ្គលិក​ដែល​មិន​ជក់បារី បានធ្វើការ​ត្អូញត្អែរថា ការ​សម្រាក​ដើម្បី​ជក់បារី (Smoking...

សម្តេច​តេជោ ៖ ប្រាក់​ឈ្នួល​របស់​កម្មករ​នៅ​ឆ្នាំ​២០១៩ មិន​ទាប​ជាង​១៨០​ដុល្លារ​

​​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ប្រាក់​ឈ្នួល​របស់​កម្មករ កម្មការិនី ក្នុង​វិស័យ​វាយ​ន​ភ​ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង នៅ​ឆ្នាំ​២០១៩ រំពឹង​ថា​មិន​ទាប​ជាង​១៨០​ដុល្លារ​នោះ​ឡើយ បានន័យថា​ច្រើនជាង​១៨០​ដុល្លារ​ហើយ​។​ ​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតីភាព​ប្រារព្ធ​ទិវា​គ្រូបង្រៀន ៥ តុលា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​នេះ​។​ ​សម្តេច​តេជោ ហ៊ុន...

កម្មករ​អនាម័យ​ចិន​បង្ក​ការភ្ញាក់ផ្អើល ខណៈពេល​នាំយក​កញ្ចប់​លុយ​២២០០០ USD សង​ឱ្យ​ម្ចាស់​ដើម​វិញ​

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា Li Man ដែលជា​កម្មករ​អនាម័យ បាន​ប្រទះឃើញ​ថង់​មួយ ​ពេលដែល​នាង​សម្អាត​អនាម័យ​នៅ ទីក្រុង​ហៃ​គូ ខេត្ត​ហាយ​ណាន ។​ពេល​លើក​ថង់​ព្រោះ​ឃើញ​វា​ធ្ងន់ នាង​ក៏​ស្រាយ​បើក​វា​មើល នៅ​ខាងក្នុង​ក្រៅពី​ឯកសារ នៅមាន​កញ្ចប់​តូច​មួយ ក្នុងនោះ​មាន​លុយ​ចំនួន​១៥០.០០០​យាន់ (22.000 USD)​។ នាង​បាន​ប្រាប់ថា អារម្មណ៍​ខ្ញុំ​ពេលនោះ​គិត​ឃើញថា​ប្រាកដ​ជាមាន​អ្នកណា​នោះ​ធ្វើឱ្យ​ធ្លាក់ ហើយ​គេ​ប្រាកដជា​ព្រួយបារម្ភ​ខ្លាំងណាស់​។​ខ្ញុំ​គិតថា​ត្រូវ​នាំយក​វា​ទៅឱ្យ​ម្ចាស់​វា​វិញ កាន់តែ​ឆាប់​កាន់តែ​ល្អ​។​ ​បន្ទាប់ពី​សុំច្បាប់​អ្នកគ្រប់គ្រង​រួច នាង​ក៏​យក​ថង់​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​។​ក្រោយ​ការ​ស៊ើប​បញ្ជាក់ ប៉ូលិស​បញ្ជាក់ថា ថង់​លុយ​នេះ​ជា​របស់​ពាណិជ្ជករ​ត្រកូល​Zhu​។​ ២​ម៉ោង​ក្រោយមក ថង់​លុយ​នេះ​បាន​ជួបនឹង​ម្ចាស់​វា​វិញ​។​លោក​Zhu...

«​សារ​ដ៏​ចាក់​ដោត​បេះដូង​» របស់​ស្ត្រី​កម្មករ​លឺ​សែង​ស៊ីម៉ង់ត៍​ម្នាក់នេះ ដើម្បី​ចិញ្ចឹម​គ្រួសារ​ដ៏​ធំ​មួយ កំពុង​បំផុសគំនិត​មនុស្ស​ជាច្រើន​ឲ្យ​ភ្ញាក់ខ្លួន​ឡើង​!!

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​អាណិតអាសូរ​ជាខ្លាំង នៅពេល​បានដឹងថា នាង​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ​ដ៏​ធំ​មួយ ជាមួយ​ការងារ​ជា​កម្មករ​លឺ​ស៊ីម៉ង់ត៍ ។​ Zhang Fangfang អាយុ ២៩ ឆ្នាំ រស់នៅ​ស្រុក Xiaoxian ទីក្រុង Suzhou, ខេត្ត Anhui ប្រទេស​ចិន បាន​ឲ្យ​ដឹងថា នាង​មានគ្រួសារ និង​មាន​កូនស្រី​២​នាក់ ។ នាង​ពុំមាន​វិធី​អ្វី​ផ្សេង ដើម្បី​ផ្លាស់ប្តូរ​ពី​ការងារ​ជា​កម្មករ​ស៊ីម៉ង់ត៍​នេះទេ...

បុគ្គលិក​ភោជនី​ដ្ឋា​ន​ម្នាក់ ត្រូវ​ថៅកែ​ដេញ​ចេញ​ពី​ការងារ ក្រោយ​ធ្វើ​រឿង​មួយ​នេះ ចំពោះ​ជនអនាថា​ (វីដេអូ)

​បុគ្គលិក​ម្នាក់​របស់​ភោជនី​ដ្ឋា​ន Dunkin' Dunut ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ ដោយសារតែ​​យក​ទឹក​ចាក់​លើ​បុរស​គ្មាន​ផ្ទះសម្បែង​ម្នាក់​ដែល​មក​សង្ងំ​សម្រាក​នៅក្នុងហាង​។​ ​បន្ទាប់​ពី​ចាក់​ទឹក​លើ​បុរស​អនាថា បុគ្គលិក​បាន​ស្តីបន្ទោស​ថា "​តើ​ខ្ញុំ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ហើយ​​ឲ្យ​ឈប់​ដេក​នៅ​ទីនេះ​? អ្នក​មក​ទី​នេះ​គ្រប់​ពេល​តែ​ម្តង អ្នក​ទំនេ​រណាស់​"​។​ ​ចំណែក​បុរស​នោះ​បាន​ឆ្លើយតប​វិញ​ថា "​គាត់​ដេកលក់​ដោយ​ចៃដន្យ​ប៉ុណ្ណោះ ប៉ុន្តែ​ខាង​បុគ្គលិក​​និយាយថា វា​មិនមែន​ចៃដន្យ​អី​នោះទេ​។ ខ្ញុំ​មិន​លេង​ច្រើន​ជាមួយ​អ្នក​ទេ​"​។​ ​បុរស​ដែល​ត្រូវ​គេ​ចាក់ទឹក​ពី​លើ​នោះ ត្រូវបាន​ប៉ូលីស​បញ្ជាក់ប្រាប់​ឈ្មោះថា Jeremy Dufrense ហើយ​គាត់​បាន​និយាយ​ប្រាប់​ថា គាត់​ចូល​មក​ក្នុង​ហាង​ដើម្បី​សាក​ថ្ម​ទូរស័ព្ទ ដើម្បី​តេ​ទៅ​កាន់​​ម្តាយ​គាត់​។​ ​គាត់​និយាយ​ថា គាត់​គ្រាន់តែ​ឱនក្បាល​ចុះ​ដាក់​លើ​តុ​ប៉ុណ្ណោះ​។ នៅពេល​បុគ្គលិក​ចាក់ទឹក​លើ​គាត់​ ​ក៏​មាន​បុគ្គលិក​ផ្សេង​ទៀត​ដែរ​សើច ចំពោះ​សកម្មភាព​ធ្វើបាប​អ្នកដទៃ​នេះ​។​ ​អាកប្បកិរិយា​មិន​ល្អ​របស់​បុគ្គលិក​ហាង Dunkin'...

ក្រសួង​ធនធានទឹក បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹកជំនន់ នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​ប្រចាំ​ថ្ងៃ​ទី​៥​ខែ​តុលា​នេះ​

​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ពី​កម្ពស់​ទឹក​ប្រចាំ​ថ្ងៃ​ទី​៥​ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា​រួមមាន ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេ​មេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេមេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល​, ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់​ហ្លួង​៕ ​សូម​អាន​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ពី​កម្ពស់​ទឹក​៖​  
- Advertisment -

Most Read

×