Sunday, May 31, 2026

Monthly Archives: October, 2018

ប្រជាពលរដ្ឋ​ចាំតែ​ភ័យ​ទៅ , ទីតាំង​ឡានទឹក ត្រូវបាន​ដោះ​ដូរ​ពី​កណ្ដាល​ទីក្រុង ទៅ​នៅ​ជាយក្រុង

​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃនេះ​ទៅ ប្រជាពលរដ្ឋ មិន​អាច​ហៅ​បណ្ដោយ​ផ្លូវ​៣៦០ ក្បែរ​គុក​ទួលស្លែង ក្នុង​ខណ្ឌ​ចំការមន ឬក៏​តែងតែ​ហៅ​ថា​កន្លែង​ឡានទឹក​ទៀត​នោះទេ ពីព្រោះ ទីតាំង​ឡានទឹក​ដែល​ឈរ​នៅ​នោះ​យ៉ាង​យូរ​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​ទីតាំង​ថ្មី​ហើយ ទៅ​នៅ​ជាយក្រុង​ម្តុំ​បឹង​ពោងពាយ​។​ ទីតាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​គេ​ហៅ​ថា​ទីតាំង​ឡាន​ទឹក ដែល​ចាក់គ្រឹះ​រឹងមាំ​មក នៅតាម​បណ្ដោយ​ផ្លូវ​៣៦០ ក្បែរ​គុក​ទួលស្លែង ក្នុង​ខណ្ឌ​ចំការមន កណ្តាល​បេះដូង​ក្រុងភ្នំពេញ គេ​នាំ​យក​ទៅ​ដាក់​ទីតាំង​ថ្មី​នៅ​តំបន់​បឹង​ពោងពាយ ជាយក្រុង​ភ្នំពេញ ។ ទីតាំង​ចាស់​នេះ កំពុង​រុះរើ និង​ព័ទ្ធរបង...

​ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នាំយក​ទៅ​អឺរ៉ុប ដោយ​ពុំ​មាន​ជាប់​ពន្ធគយ ជាប់​កូតា​នោះទេ​

​ភ្នំពេញ​ ៖ លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​ក​ម្ពជា បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​កម្ពុជា ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា គឺជា​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ដែល​សភា​ពាណិជ្ជ​អឺរ៉ុប ផ្តល់​ទៅ​លើ​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​តិចតួច ហើយ​អ្វី​ដែល EBA ផ្តល់ជូន គឺ​ការនាំ​ទំនិញ​ពី​ប្រទេស​ទាំងអស់​នោះ ដោយ​មិន​ជាប់​ពន្ធគយ និង​មិន​ជាប់​ការកំណត់​កូតា ហើយ​ចំពោះ​ប្រទេស​កម្ពុជា សភា​ពាណិជ្ជ​អឺរ៉ុប បាន​បញ្ចូល​គ្រប់​ទំនិញ​ទាំងអស់ លើកលែង​តែ​ការនាំ​ចេញ​អាវុធ​។​ ​លោក...

​សម្តេច​តេជោ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ជប៉ុន ស្តីពី​បញ្ហា​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ

​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើ​ក​ទី​១០ សម្តេច​តេជោ នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន ស្តីពី​បញ្ហា​ផ្សេងៗ​ដែល​ជា​ការយកចិត្តទុកដាក់ រួម​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ។ បន្ទាប់​មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​មាន​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។​ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ ពី​ថ្ងៃ​ទី ៦...

កាត់ទោស​អតីត​ឧកញ៉ា​ផ្កាយ​៣ ហូរ ចំរើន ដាក់គុក ១៨ ខែ ពី​បទ​បាញ់​គំរាម​បាញ់​ប្រពន្ធ​

​ភ្នំពេញ ​៖ អតីត​ឧកញ៉ា​ផ្កាយ​៣ ហូរ ចំរើន ត្រូវបាន​ចៅក្រម​កាត់​ឲ្យ​ជាប់គុក​រយ​: ពេល​១៨ ខែ​ព្រោះតែ​ជនជាប់ចោទ បាន​ប្រើប្រាស់​អាវុធ បាញ់បោះ​គំរាម​សម្លាប់​ប្រពន្ធ នៅក្នុង​ភូមិ​គ្រឹះ​ដ៏​ស្តុកស្តម្ភ​របស់ខ្លួន នៅក្បែរ​គុក​ព្រៃ​ស កាល​ពី​ក្រោយ​ពេល​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​។​ ​ដោយ​មាន​ការស្រាវជ្រាវ និង​រកឃើញ​ថា ជនជាប់ចោទ ហូរ ចំរើន ពិតជា​បាន​បាញ់​គំរាម​សម្លាប់​ប្រពន្ធ​មែន កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៨ បញ្ជាការដ្ឋាន​កង​អង្គរក្ស​បាន​ប្តឹង​ទៅ​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ ដើម្បី​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់​។​ ​អតីត​ឧកញ៉ា​ផ្កាយ​៣...

អាមេរិក​ Israel នឹង​ប្រើប្រាស់​យន្តហោះ​អ្វី​ដើម្បី​ប្រឈម​នឹង S-300 របស់ Syria

​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស Israel Tzachi Hanegbi ទើប​អះ​អង​ថា ប្រព័ន្ធ​ការពារ​កាំជ្រួច​ដែនអាកាស S-300 របស់​រុស្ស៊ី​ដែល​ទើប​ប្រគល់ឱ្យ​Syria នោះ​នឹង​គ្មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ​ចំពោះ​យន្តហោះ​ប្រយុទ្ធ​«​ល្អ​បំផុត​របស់​Israel » ។​ ​ថ្លែងការណ៍​តាមរយៈ​វិទ្យុ​កងទ័ព លោក Hanegbi លើកឡើងថា S-300 គ្មាន​លទ្ធភាព​រារាំងរ​បស់ទ័ព​អាកាស​Israel ព្រោះ​«​យើង​មាន​យន្តហោះ​ចម្បាំង​បំបាំងកាយ ដែលជា​យន្តហោះ​ល្អ​បំផុត​ពិភពលោក​»​។​ ​រដ្ឋមន្ត្រី​រូបនេះ​នូវបាន​សង្កត់ធ្ងន់ថា Israel នឹងមិន​ដើរ​ថយក្រោយ​នោះទេ​តែ​នឹង​បន្តសកម្មភាព​នៅ​Syria​។​ច្រើន​ឆ្នាំ​មកហើយ​ដែល​អ្នកបើកបរ​យន្តហោះ​Israel​ត្រូវបាន​ហ្វឹកហ្វឺន​ដើម្បី​គេចចេញ​ពី S-300​។​ ​គូរ​រំលឹកថា ថ្មីៗ​នេះ​កងទ័ព​អាមេរិក​ក៏បាន​ចាត់​ឱ្យ​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ F-22 និង​F-16...

​លទ្ធផល​បឋម​ប្រាក់​ឈ្នួល​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ ភាគី​កម្មករ​ទារ​១៨២ ដុល្លារ ឯ​ភាគី​ថៅកែ​រោងចក្រ​ឡើង​ត្រឹមតែ​១៧៧​ដុល្លារ​

​ភ្នំពេញ​ ៖ ក្រុមការងារ​ពិសេស​ពិភាក្សា​ប្រាក់​ឈ្នួល​កម្មករនិយោជិត​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​បាន​បន្ត​កិច្ចប្រតជុំ​លើក​ទី​៤​នា​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នា​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ ។​ ​ក្រុម​ការងារ​បច្ចេកទេស​ត្រីភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ បានអោយដឹងថា លទ្ឋផល​ប្រជុំ​នៅ​ថ្ងៃនេះ​គឺ ភាគី​និយោជក​បាន​សម្រេច​ឡើងដល់ ១៧៧​ដុល្លារ ឯ​ភាគី​សហជីព​បាន​បញ្ចុះ​មក​ត្រឹម​១៨២​ដុល្លារ ។ អង្គប្រជុំ​ត្រីភាគី​បាន​សម្រេច​បោះឆ្នោត ស្ទាបស្ទង់​ជ្រើសរើស​យក​តួលេខ​មួយ​ក្នុងចំណោម​ទូរលេខ​ទាំងពីរ​។ លទ្ឋផល​បោះឆ្នោត​គឺ​សម្លេង​លើសល​ប់​បាន​គាំទ្រ​ទូរ​លេខ ១៧៧​ដុល្លារ ដើម្បី​ដាក់​ប្រជុំ​ចុងក្រោយ​នៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នា​២០១៨ វេលា​ម៉ោង​២​រសៀល...

វៀតណាម​លើក​ហេតុផល​៤ ក្នុង​ការប្តូរ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស ដោយ​អគ្គលេខាបក្ស​នឹង​ធ្វើជា​ប្រធាន​រដ្ឋ​

​មូល​ហ​តុ​ទាំង​បួន រួមមាន​ទី​១៖ វៀតណាម​ក៏​គួរ​គប្បី​ធ្វើតាម​ប្រទេស​សង្គមនិយម​ដទៃទៀត ដែល​គេ​ឯកភាព​មុខនាទី​អគ្គលេខាបក្ស​និង​ប្រធាន​រដ្ឋ​។​យើង​មិនអាច​ចេះតែ​នៅក្រៅ​និន្នាការ​នោះទេ ពិសេស​ក្នុងស្ថានភាព​សមាហរណកម្ម​ពិភពលោក​បច្ចុប្បន្ន​។​ មូលហេតុ​ទី​ពីរ​នោះ គឺ​ការ​ប្រូ​ល​ផ្តុំ​មុខនាទី​អគ្គលេខាបក្ស​និង​ប្រធាន​រដ្ឋ​ស្ថិតនៅលើ​មនុស្ស​ម្នាក់ វា​ធ្វើឱ្យ​ការអនុវត្ត​មាគ៌ា​របស់​បក្ស​ត្រូវបាន​អនុវត្តន៍​យ៉ាង​លឿន​ក្នុង​បណ្ដា​អង្គការនីតិប្រតិបត្តិ ហើយ​បញ្ចៀស​បាន​ពី​ការមិន​ឯកភាពគ្នា​ខ្លះ​រវាង​បក្ស​និង​រដ្ឋ​។ ប្រមុខ​ដឹកនាំ​បក្ស​ ក្រោយពេល​មជ្ឈិមបក្ស​សម្រេច​គោល​មាគ៌ា​នយោបាយ​នោះ គាត់​អាច​យកទៅ​ដឹកនាំ​ បញ្ជាការ​អនុវត្តភ្លាមៗ​បាន​ក្នុងតួនាទី​ជា​ប្រធាន​រដ្ឋ​។​ ​ទី​បី ការ​ផ្តុំ​អំណាច​ដឹកនាំ​ប្រទេស​តាមរយៈ​មនុស្ស​ម្នាក់ ត្រូវបាន​មជ្ឈិមបក្ស​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​បក្ស ហើយ​រដ្ឋសភា​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​រដ្ឋ​នោះ វា​ពុំ​ចាំបាច់​មាន​ក្បាលម៉ាស៊ីន​សម្រាប់​មុខងារ​ទាំងពីរ​នេះ​ទេ ហេតុនេះ​នឹង​កាត់បន្ថយ​បាន​ក្របខ័ណ្ឌ​ជាច្រើន​។​ ​ចុងក្រោយ គឺ​ខណៈ​ពេលនេះ​ជា​ឱកាសល្អ​ដើម្បី​ធ្វើការ​រៀបចំ​សម្រាប់​ទាំង​បច្ចុប្បន្ន ពិសេស​គឺ​អនាគត​។ ការកែសម្រួល​ប្រព័ន្ធ​ដឹកនាំ​ពេលនេះ ក៏​ជា​បុព្វបទ​សម្រាប់​ការត្រៀម​បម្រុង​មេដឹកនាំ​ប្រទេស​សម្រាប់​ថ្ងៃ​អនាគត​៕​លី​សា​

​ក្រសួង​ទេសចរណ៍​រៀបចំ​សិក្ខា​ពិគ្រោះ​យោបល់ ជាមួយ​មន្ត្រី​ពាក់​ពន្ធ័​និង​អាជ្ញាធរ​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​

​ខេត្ត​ព្រះសីហនុ​ ៖ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ធ្វើ​សិក្ខា​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​តំបន់​ឆ្នេរសមុទ្រ ទាំងអស់ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្រុងព្រះសីហនុ​។ កិច្ចប្រជុំ​នេះ ដើម្បី​រៀបចំ​ជា​ផែនការមេ ក្នុង​ការ អភិវឌ្ឍន៍រ​មណី​យដ្ឋា​ន​ឆ្នេរ​អូរត្រេះ ក្នុង​ខេត្ត​ព្រះសីហនុ និង​ឆ្នេរ​ប៉ាក់​ខ្លង ក្នុង​ខេត្ត​កោះកុង ព្រមទាំង​ពិនិត្យ​លទ្ធផល​បឋម នៃ​ការ វាយ តម្លៃ​ឆ្នេរ​បេក្ខភាព​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កំសាន្ត​ស្អាត លើក​ទី​១ ឆ្នាំ​២០១៨ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​នា​ឱកាស​នោះ លោក...

នគរបាល​ខេត្ត​ព្រះសីហនុ បន្តសកម្មភាព ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​បង្ក្រាប​គ្រឿងញៀន បាន​បន្ត សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន មាន​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់​។​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨​នេះ កម្លាំង  ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​បាន​ចុះបង្ក្រាប បាន​បទល្មើស​គ្រឿងញៀន​មួយ​ករណី ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​។​ ​បទល្មើស​នេះ កើតឡើង​នៅ​ចំណុច​ផ្ទះជួល ខាងក្រោយ​វត្ត​បិត​ត្រាំ​ង ស្ថិតនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​យុទ្ធនាការ​នេះ...

កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការគាំទ្រ និង​ការពង្រឹង​ការងារ​គ្រប់គ្រង​រដ្ឋបាលខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ​៖ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​រំលឹក​ដល់​មន្ត្រីរដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បន្ថែម​សកម្មភាព​ពង្រឹង​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​អ្នកវិនិយោគទុន​។​ ​ទាក់ទិន​បញ្ហា​នេះ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍​ក្នុង​បើក​កិច្ចប្រជុំ ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ខេត្ត​ព្រះសីហនុ ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។...
- Advertisment -

Most Read

×