Sunday, May 31, 2026

Monthly Archives: October, 2018

អាមេរិក​គំរាម​ឥណ្ឌា ប្រសិនបើ​ហ៊ាន​ទិញ​កាំជ្រួច​S-400 របស់​រុស្ស៊ី​

ម្សិលមិញ​នេះ​ក្រសួងការបរទេស​អាមេរិក​ព្រមាន​ថា នឹង​លុប​ឥណ្ឌា​ចេញពី​បញ្ជី​លើកលែង​ការដាក់ទណ្ឌកម្ម ប្រសិនបើ​ឥណ្ឌា​ចុះហត្ថលេខា​ទិញ​កាំជ្រួច​S-400​ពី​រុស្ស៊ី​។​ ​​វិមាន​ក្រឹម​ឡាំង​កាលពី​ម្សិលមិញ​ឱ្យដឹងថា ខ្លឹមសារ​សំខាន់​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​ទៅកាន់​ឥណ្ឌា គឺ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់​កាំជ្រួច S-400​ដល់​ក្រុង​New Delhi ។ ​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ខាងលើ ក្រសួងការបរទេស​អា​មេ​រិ​ក​ព្រមាន​ថា ក្រុង​វ៉ាស៊ីនតោន​នឹងមិន​បញ្ចូល​ឥណ្ឌា​ទៅក្នុង​បញ្ជី លើកលែង​ទណ្ឌកម្ម​ទេ ប្រសិនបើ​ក្រុង​New Delhi ចុះកិច្ចសន្យា​ខាងលើ​ជាមួយ​ក្រុង​មូ​ស្គូ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ប្រកាសថា ៖«​ទង្វើ​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ រួមមាន​ការទិញ​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​S-400 នឹង​ស្ថិតក្នុង​កម្មវត្ថុ​ពិសេស​របស់ CAATSA -​ពោលគឺ​ក្រឹត្យច្បាប់​ប្រឆាំង​បច្ចាមិត្ត​របស់​អាមេរិក​តាម​បទបញ្ជា​ដាក់ទណ្ឌកម្ម​។​ ​មុន​នោះ​អាមេរិក​បានធ្វើ​ការព្រមាន​ជា​បន្តបន្ទាប់​ក្រោយពី​ប្រទេស​ឥណ្ឌា​បង្ហាញ​បំណង​ចង់​ទិញ​S-400 តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​។​មន្ទីរ​បញ្ច​កោណ​ព្រួយបារម្ភ​ថា​កិច្ចសន្យា​ទិញ​លក់​S-400​រវាង​រុស្ស៊ី​និង​ឥណ្ឌា​អាច​នាំមក​នូវ​ភាព អសកម្ម​ដល់​ករណី​នាំចេញ​យន្តហោះ​គ្មាន​អ្នកបើកបរ​Predator និង​ខែល​ការពារ​កាំជ្រួច Patriot ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​អាមេរិក​។​ ​ក្នុងពេលនោះ​រដ្ឋាភិបាល​ឥណ្ឌា​ចាត់ទុកថា...

អាមេរិក​ដាក់ចេញ​ទណ្ឌកម្ម​ថ្មី​មួយចំនួន ទាក់ទង​ដល់​កូរ៉េខាងជើង​

​តាម​ការផ្សាយ​របស់ Reuters នៅ​ថ្ងៃ​​ទី​៤​តុលា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បានសម្រេច​ថិ​ត្ដ​ដាក់ទណ្ឌកម្ម​ថ្មី​ទាក់ទង​ដល់​កូរ៉េខាងជើង​។​ ​នៅក្នុង​បញ្ជី​ទណ្ឌកម្ម​លើក​នេះ មាន​ក្រុមហ៊ុន​មួយ​និង​បុគ្គល​២​នាក់​នៃ​ប្រទេស​តួ​ក​គី​។​ ​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​នេះ ក្រុមហ៊ុន​តួ​ក​គី​ដែល​រង​ទណ្ឌកម្ម​គឺ​សម្ព័ន្ធ​ក្រុមហ៊ុន SIA Falcon International ។​ ​ក្រៅពីនោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​លើក​នេះ​ក៏មាន​ពលរដ្ឋ​កូរ៉េខាងជើង​ម្នាក់​ដែរ​៕ ​លី​សា​  

រុស្ស៊ី​-​ឥណ្ឌា​នឹង​ចុះហត្ថលេខា​លើ​បណ្ដា​កិច្ចព្រមព្រៀង​យោធា​មានតម្លៃ​ជិត​១០.០០០​លាន USD

​តាម​សារព័ត៌មាន The Hindu, នៅ​យប់​ថ្ងៃទី​៤​តុលា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ទៅដល់​ក្រុង New Delhi ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ប្រចាំឆ្នាំ​លើក​ទី​១៩ រុស្ស៊ី​-​ឥណ្ឌា ហើយ​មេដឹកនាំ​កំពូល​ទាំងពីរ​អាចជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​បណ្ដា​កិច្ចព្រមព្រៀង យោធា​ដែលមាន​តម្លៃ​ជិត​១០.០០០​លាន USD​។​ ​តាម​មជ្ឈដ្ឋាន​អ្នកជំនាញ​ការលើកឡើង​ថា ដំណើរ​ទស្សនកិច្ច​អូសបន្លាយ​ត្រឹមតែ​២៤​ម៉ោង​នេះ អាច​បង្ក​ជា​ឥទ្ធិពល​យូរអង្វែង​ចំពោះ​ចំណងទាក់ទង​រវាង​ឥណ្ឌា​និង​រុស្ស៊ី​។​ ​ក្នុង​ថ្ងៃទី​៥ ខែតុលា ឥណ្ឌា​និង​រុស្ស៊ី មាន​គម្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​ធំ​ចំនួន​៣​គឺ​៖ ប្រព័ន្ធ​កាំជ្រួច S-400 ចំនួន​៥ មានតម្លៃ​ជាង​៥០០០​លាន​USD...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ធ្លាក់ចុះ កើតមាន​ទំនាស់​ឈ្លោះប្រកែក , កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ​រួម ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ក្រៅ​គម្រោង​ច្រើន ធ្វើ​ឲ្យ​ខ្វះខាត​ប្រាក់កាស ។ មនោសញ្ចេតនា ល្អប្រសើរ ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ មិនល្អ ប្រយ័ត្ន​ក្នុង​ពេល​ធ្វើការ​ដើម្បី​បញ្ចៀស​កំហុស មិន​គួរឲ្យ​មាន ។ លុយកាក់ ថ្ងៃនេះ មិន​ត្រូវឲ្យ​គេ​ខ្ចីប្រាក់​អាច​នឹង​ត្រូវ​ចាញ់បោក...

ញាក់សាច់​! ផ្ទុះ​ថ្ម​ទូរស័ព្ទ​ខណៈ​ដោត​សាក​បញ្ចេញ​ផ្កាភ្លើង​យ៉ាង​សាហាវ ធ្វើ​ឲ្យ​ជាង​ជួសជុល ថៅកែ​ស្រី និង​អតិថិជន រត់ឡើង​ប្រកាច់ប្រកិន​តែម្តង (​វីដេអូ​)

​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ ត្រូវបាន​ដឹងថា បាន​កើតឡើង​នៅក្នុង​ហាង​ជួសជុល និង​លក់​ទូរស័ព្ទដៃ មួយកន្លែង​នៅក្នុង​ទីក្រុង Thu Dau Mot ខេត្ត Binh Duong ប្រទេស​វៀតណាម ។​ ​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នៅលើ​តុ​មួយ ដែល​ត្រូវបាន​ដោត​ទៅនឹង​ហ្វ្រី​ជាប់​នឹង​ជញ្ជាំង បាន​បញ្ចេញ​ផ្សែង និង​ផ្កាភ្លើង​ដ៏​ខ្លាំងក្លា​ភ្លាមៗ ធ្វើ​ឲ្យ​បុគ្គលិក​ប្រុស​ម្នាក់​ក្នុងចំណោម​២​នាក់ និង​ថៅកែ​ស្រី​ហាង និង​អតិថិជន នាំគ្នា​រត់​ចេញពី​ក្នុង​ហាង​យ៉ាង​លឿន ដើម្បី​គេចផុត​ពី​កម្ទេច​ផ្កាភ្លើង​ដែល​ប៉ះទង្គិច​ដ៏​ឈឺចាប់​ដល់​ពួកគេ ។...

​ប្រតិកម្ម​ស្មាន​ពុំ​ដល់ និង​គួរឲ្យ​សរសើរ​ភាពក្លាហាន​របស់​ប្រិយមិត្ត​ហ្វេ​សប៊ុក ចំពោះ​អត្ថបទ “​ក្រោយ​ចុះ​ត្រួតពិនិត្យ អភិបាលខេត្ត​មណ្ឌលគិរី ថា​គ្មាន​ការដឹកឈើ​ខុសច្បាប់ ចេញ​ទៅ​លក់​នៅ​វៀតណាម​”

​យើងខ្ញុំ​គិតគូរ ថ្លឹងថ្លែង​ថា បើ​គ្រាន់តែ​សរសេរ​អត្ថបទ​បង្ហាញ​ពី​រឿងរ៉ាវ​ផ្សេងៗ​កើតឡើង​ក្នុង​សង្គម ហើយ​ប្រិយមិត្ត​ជាទី​រាប់អាន​លើ​បណ្តាញ​សង្គម មាន​យោបល់​នោះ​ហាក់ដូចជា​នៅ​ខ្វះ​អ្វីមួយ ។ ​យើងខ្ញុំ​គិតថា កង្វះ​នោះ​គឺ​ការចែករំលែក​បន្ត​នូវ​គំនិតល្អៗ​ជុំវិញ​បញ្ហា ដែល​យើង​បាន​ផ្សាយ​ចេញ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​លោក​បាន​ជ្រាប សា​ម៉ី​ខ្លួន​ក៏​បាន​ដឹង ដើម្បី "​ល្អ​យក ខុស​កែប្រែ​" សំដៅ​ឈាន​ទៅ​រួមគ្នា​កសាង​ទឹកដី​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង ។​ ​នៅ​ថ្ងៃ​ទី ៣ ខែតុលា ឆ្នាំ ២០១៨ គេហទំព័រ​របស់​យើង​បាន​បង្ហោះ​ផ្សាយ​អត្ថបទ​ក្រោម​ចំណងជើង "​ក្រោយ​ចុះ​ត្រួតពិនិត្យ អភិបាល​ខេត្ត​មណ្ឌលគិរី ថា​គ្មាន​ការដឹកឈើ​ខុសច្បាប់ ចេញ​ទៅ​លក់​នៅ​វៀតណាម​"...

គ្រោះថ្នាក់​ចរាច​រណ៍​បន្ត​កើតមាន តាម​ផ្លូវជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​១៦៣ និង​១៦៤​។​ ​គ្រោះថ្នាក់​ថ្នាក់​ខាងលើនេះ ស្ថិតនៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង​រថយន្ត បុក​ជាមួយ​ម៉ូតូ ដែល​មាន​ទិសដៅ​បញ្ច្រាស​គ្នា​។​ ​តាម​របាយការណ៍​ពី​សមត្ថកិច្ច បានបង្ហាញ​ថា រថយន្ត​លុច​ស៊ី​ស ៣៣០​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2AS-75...

នគរបាល​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី ឃាត់​ខ្លូន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​

​​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​២​យប់​រំលង​អាធ្រា​ត្រឆ្លង​ចូល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្រុម​៩​ភូមិ​១​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី ដោយ​ឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​។​ សមត្ថកិច្ច​ឲ្យដឹងថា វត្ថុតាង ដែល​ដកហូត​បាន​រួម​មាន​៖ ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៩ កញ្ចប់​ធំ​- ថ្នាំញៀន​ប្រភេទ​គ្រាប់ WY ចំនួន​៥ គ្រាប់​- ប្រភេទ​ថ្នាំ​សប្បាយ​ចំនួន​៦​គ្រាប់ ទូរស័ព្ទដៃ​១​គ្រឿង​ ​និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​ បច្ចុប្បន្ននេះ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ...

ក្លឹប​អ្នកកាសែត​កម្ពុជា និង សមាគម​អ្នកកាសែត​វៀតណាម ពង្រឹង​សហប្រតិបត្តិការ​រវាង​អ្នកកាសែត​នៃ​ប្រទេស​ទាំង​ពីរ​

​វៀតណាម ​៖ ​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ យោគយល់ មួយ​ជាមួយ​សមាគម​អ្នកកាសែត​វៀត​ណាម (VJA) នៅ​ថ្ងៃ​ពុធ​ទី​៤​ខែ​តុលា​នេះ នៅក្នុង​ទីក្រុង​ហាណូយ ស្តី​ពី​ការពង្រឹង​សហប្រតិបត្តិការ​រវាង​អ្នកកាសែត​នៃ​ប្រទេស​ទាំង​ពីរ​។​ ​ប្រតិភូ​ក្លឹប​អ្នកកាសែត​កម្ពុជា​កំពុង​បំពេញ​ទស្សនកិច្ច​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៦​ខែតុលា នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង កិច្ចសហប្រតិបត្តិការ រវាង​អ្នកកាសែត​នៃ​ប្រទេស​ជិតខាង​ទាំង​ពីរ​។ នៅ​ថ្ងៃ​ទី​៤​ខែ​តុលា​នេះ លោក ពុយ គា ដែល​ជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា ហើយ​កំពុង​ដឹកនាំ​ប្រតិភូ​អ្នកកាសែត​កម្ពុជា នៅក្នុង​ទីក្រុង​ហាណូយ​នោះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​សហប្រតិបត្តិការ នៃ​សមាគម​អ្នកកាសែត​ទាំងពីរ ជាមួយ​លោក...

​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា បន្ត​លូតលាស់​យ៉ាង​ស្វាហាប់ ដោយ​មាន​បរិស្ថាន អំណោយផល ទូ​ទាំង​សកលលោក ជួយ​ទ្រទ្រង់​មួយ​ផ្នែក​ធំ​ផង​

​ភ្នំពេញ ​៖ ក្នុងអំឡុង​កន្លះ​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៨ កំណើន​នៃ​ការនាំ​ចេញ​ផលិតផល សំលៀក​បំពាក់ បន្ត​សម្រេចបាន​កំណើន​ខ្ពស់ ជា​លើក​ទី​ពីរ​ក្នុង​ពីរ​ឆ្នាំ​ជាប់​គ្នា​។ ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ប្រាក់​បញ្ញើ​របស់​ផ្នែក​ឯកជន មាន​កំណើន​១៤,៣​ភាគរយ និង​២២,៤ ភាគរយ (​មួយ​ឆ្នាំ​លើ​មួយឆ្នាំ​) រៀងៗ​ខ្លួន​។ សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​កើន​ត្រឹម​កម្រិត ៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ ប្រៀប​ទៅ​នឹង​៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៧ ឈរ​លើ​ទស្សនៈ​សុទិដ្ឋិនិយម​របស់​វិនិយោគិន និង​ការកើនឡើង​ចំណាយ​របស់​រដ្ឋាភិបាល​។ និន្នាការ​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​ភាពក្រីក្រ​បន្ត​ធ្លាក់ចុះ​ថែមទៀត​។ ប៉ុន្តែ ការកើនឡើង​នៃ​ឱនភាព​សារពើពន្ធ និង​ការខូចខាត បន្ទាប់បន្សំ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​សកល...
- Advertisment -

Most Read

×